ការបើកផ្លូវទឹកដឹកជញ្ជូនទេសចរ ជាកាលានុវត្តថ្មីសម្រាប់វិស័យទេសចរណ៍កម្ពុជា ថៃ វៀតណាម
ចុះថ្ងៃទី: 07-06-2024, 01:02 PM, ចំនួនអ្នកអានៈ 398ដង
លោកស្រី ស្រួង វិយ៉ាដា ប្រធានសភាឧស្សាហកម្មទេសចរណ៍ថៃប្រចាំខេត្តត្រាត បានឱ្យដឹងថា ក្នុងមួយឆ្នាំៗ មានភ្ញៀវទេសចរប្រមាណ១២លាននាក់បានឆ្លងកាត់ច្រករបៀងខាងត្បូងដែលជាប់តំបន់សមុទ្រនៃប្រទេសថៃ កម្ពុជា និងវៀតណាម។ តែដោយសារផ្លូវគោកខ្លះមានស្ថានភាពពិបាកធ្វើដំណើរ និងកំពុងជួសជុលផងនោះ ដូច្នេះគ្រប់ភាគីត្រូវតែតភ្ជាប់ការដឹកជញ្ជូនទេសចរតាមផ្លូវទឹកនេះឱ្យបាន។ លោកស្រី វិយ៉ាដា បានបន្តថា ការសម្រេចបាននូវកិច្ចសហប្រតិបត្តិការនេះ គឺជាការតភ្ជាប់គោលដៅទេសចរណ៍ «ប្រទេស៣គោលដៅតែមួយ»។ការបើកផ្លូវទឹកដឹកជញ្ជូនទេសចររវាងខេត្តត្រាត ទៅកាន់តំបន់សមុទ្រកម្ពុជា និងជាមួយកោះត្រល់ នឹងក្លាយជាកាលានុវត្តថ្មីសម្រាប់វិស័យទេសចរណ៍កម្ពុជា ថៃ និងវៀតណាម (CVTEC) ដែលទាមទារឱ្យខាងភាគីកម្ពុជាចូលរួមក្នុងការផ្ដល់គោលនយោបាយ សម្របសម្រួលក្នុងការតភ្ជាប់ផ្លូវទឹកនេះ ខណៈភាគីថៃក៏បានត្រៀមខ្លួនរួចរាល់អស់ហើយ។ គួរជម្រាបថា ភាគីថៃ កម្ពុជា និងវៀតណាមបាននិងកំពុងសហការរៀបចំវេទិកាធុរកិច្ចខេត្តត្រាតឆ្នាំ២០២៤ ឬហៅថា CVTEC Trat Business Roadshow 2024 ចាប់ពីថ្ងៃទី៥-៨ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តត្រាត ប្រទេសថៃ ក្រោមការសហការរវាងសភាឧស្សាហកម្មទេសចរណ៍ថៃប្រចាំខេត្តត្រាត និងសមាគមទេសចរណ៍អាស៊ីប៉ាហ្វិកប្រចាំកម្ពុជា (PATA) ក្នុងគោលបំណងដើម្បីជំរុញចលនាទេសចរផ្លូវសមុទ្រ និងចរន្តពាណិជ្ជកម្មតាមច្រករបៀងសេដ្ឋកិច្ចខាងត្បូង ដែលជាប់តំបន់សមុទ្រនៃប្រទេសទាំង៣ កម្ពុជា វៀតណាម ថៃ។ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាហ្វិកប្រចាំកម្ពុជា បានឱ្យដឹងថា នៅខេត្តត្រាត ក្រៅពីគោលដៅទេសចរណ៍នៅលើដីគោក ក៏មានកោះសំខាន់ៗដែលមានសក្ដានុពលក្នុងវិស័យទេសចរណ៍ខ្លាំង ដូចជា កោះកូត កោះម៉ាក កោះឆាងជាដើម ដែលមានភ្ញៀវទេសចរអឺរ៉ុបស្នាក់នៅមិនចាញ់ប៉ាតាយ៉ា និងកោះសាមុយនោះឡើយ។ លោកក៏បានបង្ហាញក្ដីរំពឹងថា ភ្ញៀវទេសចរអឺរ៉ុបទាំងនោះនឹងជ្រើសរើសគោលដៅទេសចរណ៍កម្ពុជាជាកន្លែងទស្សនាកម្សាន្តបន្ទាប់ ដូច្នេះក្រៅពីប្រជាជនថៃ ក៏មានភ្ញៀវទេសចរបរទេសដែលស្នាក់នៅប្រទេសថៃផងដែរ។ លោកប្រធាន PATA បានបន្តថា សម្រាប់កម្ពុជា គឺមានអ្វីៗអស់ហើយ ដូចជាក្រុមហ៊ុនការីទេសចរណ៍ ការដឹកជញ្ជូនផ្លូវសមុទ្រ អ្នកវិនិយោគទេសចរណ៍ ក៏ត្រៀមខ្លួនរួចរាល់ក្នុងការទទួលនិងបញ្ជូនភ្ញៀវទេសចរទៅមក ចំណែកផ្នែកអន្តោប្រវេសន៍ក៏កម្ពុជាមានមន្ត្រីបំពេញការងារបាន គ្រាន់តែត្រូវពង្រាយទីតាំងតាមក្រោយប៉ុណ្ណោះ ហើយរដ្ឋបាលខេត្ត មន្ទីរទេសចរណ៍ខេត្តនីមួយៗក៏គាំទ្រ។ សំណួរសួរថា តើក្រសួងសាមីនីមួយៗមានឆន្ទៈចង់ធ្វើកិច្ចការនេះដែរឬទេ? បើតាមការអំពាវនាវរបស់លោក ធួន ស៊ីណាន ក្រសួងទេសចរណ៍គួរតែស្នើគោលនយោបាយទៅកាន់រាជរដ្ឋាភិបាល ក្នុងការតភ្ជាប់ការដឹកជញ្ជូនទេសចរណ៍ផ្លូវសមុទ្រជាមួយប្រទេសថៃ និងវៀតណាម ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ព្រោះកម្ពុជាបានកសាងកំពង់ផែមួយចំនួននៅខេត្តកំពត ខេត្តកែប ខេត្តកោះកុង ដែលជាការគិតគូរពីផលប្រយោជន៍ជាតិ។ លោក ធួន ស៊ីណាន បានបញ្ជាក់ថា ការធ្វើដំណើរតាមផ្លូវទឹក គឺលឿនជាង ហើយផ្ដល់នូវបទពិសោធន៍ថ្មីសម្រាប់ភ្ញៀវទេសចរទាំងឡាយ។ បើតាមលោក គន្ធា ភិរម្យ តំណាងក្រុមហ៊ុន ជី.ធី.វី.ស៊ី.ស្ពីដប៊ូត បានឱ្យដឹងថា ក្រុមហ៊ុនលោកបានបញ្ជូនក្រុមការងារបច្ចេកទេសចំនួន៧នាក់ មកសិក្សាផ្លូវសមុទ្រពីខេត្តព្រះសីហនុ ក្នុងនោះក្រុមការងារបានគណនាឃើញថា ចម្ងាយផ្លូវពីកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ មកកំពង់ផែពហុបំណងខេត្តត្រាតមានប្រមាណ៩០ម៉ៃយ៍ រយៈពេល៣ម៉ោងនិង៤០នាទី។ គួរជម្រាបថា នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះដែរ ភាគីកម្ពុជាដែលមានរដ្ឋបាលខេត្តព្រះសីហនុ (ដឹកនាំដោយលោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត) រដ្ឋបាលខេត្តកំពត ខេត្តកែប ខេត្តកោះកុង សមាគម PATA និងការីទេសចរណ៍ជាច្រើន បានចូលរួមក្នុងវេទិកាធុរកិច្ចខេត្តត្រាតឆ្នាំ២០២៤ ឬហៅថា CVTEC Trat Business Roadshow 2024 ជាមួយភាគីថៃ ភាគីវៀតណាម និងភាគីពាក់ព័ន្ធនៃប្រទេសទាំង៣។ វេទិកានេះធ្វើឡើងនៅលើកោះឆាង ដើម្បីបង្ហាញពីសក្ដានុពលទេសចរណ៍ និងធ្វើទំនាក់ទំនងជាមួយដៃគូវិញទៅមក៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 17-01-2026, 04:23 PM, ចំនួនអ្នកអានៈ​ 29ដង
ខេត្តព្រះវិហារ នៅក្នុងឱកាសនោះ លោក សំ លាងទ្រី បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ម៉ៅ សុផាន់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងលោក គីម រិទ្ធី អនុប្រធានគណបក្សខេត្ត ជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-01-2026, 04:07 PM, ចំនួនអ្នកអានៈ​ 35ដង
ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានជម្រាបជូន លោករដ្ឋមន្ដ្រី អំពីបេសកកម្មរបស់ទូរទស្សន៍ឥស្លាមកម្ពុជា ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានសហគមន៍ ការអប់រំ និងព័ត៌មានទូទៅទាំងក្នុង និងក្រៅប្រទេស។ ប្រព័ន្ធផ្សព្វផ្សាយសហគមន៍នេះ គឺជាសម្លេងយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីគោល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-01-2026, 03:47 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា គិតចាប់ពីម៉ោង ៦ព្រឹក ថ្ងៃទី១៦ ខែមករា ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹក ២ ៩២១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់ មានប្រមាណជាង ៥១ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-01-2026, 03:39 PM, ចំនួនអ្នកអានៈ​ 21ដង
ការសម្រេចចិត្តដូចខាងលើធ្វើឡើង បន្ទាប់ពីគ្រោះថ្នាក់រថភ្លើងដឹកអ្នកដំណើរ ដែលបានសម្លាប់មនុស្ស៣២នាក់ នៅខេត្ត Nakhon Ratchasima កាលពីថ្ងៃពុធ និងឧបទ្ទវហេតុមួយទៀត ដែលផ្តាច់ជីវិតមនុស្ស២នាក់ នៅជាយទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ ដោយករណីទាំងពីរនេះ គឺបង្កឡើងដោយការបាក់រលំម៉ាស៉ីនស្ទូចសំណង់ ប្រើប្រាស់ក្នុង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-01-2026, 03:36 PM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖ថ្លែងនាឱកាសនោះលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា ក៏បានគូសបញ្ជាក់ផងដែរថា នៅក្នុងអំឡុងទសវត្សទី៩០ ភាពយន្តឥណ្ឌា មានការគាំទ្រខ្លាំងពីសំណាក់ប្រជាជនកម្ពុជា រួមទាំងរូបលោកស្រីផងដែរ។ ការរៀបចំឱ្យមានមហោស្រពភាពយន្តឥណ្ឌានាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ផលិតករភាពយន្តឥណ្ឌាក្នុង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-01-2026, 03:28 PM, ចំនួនអ្នកអានៈ​ 38ដង
ជាថ្មីម្តងទៀត លោក ត្រាំ បានបន្តទទូចថា សហរដ្ឋអាមេរិក ត្រូវការ Greenland ដែលជាដែនដីស្វយ័តរបស់ប្រទេសដាណឺម៉ាក សម្រាប់សន្តិសុខជាតិ ហើយលោកថែមទាំងបានព្រមានថា រូបលោកប្រហែលនឹងដំឡើងពន្ធ លើបណ្តាប្រទេសទាំងឡាយណា ដែលហ៊ានជំទាស់នឹងគំនិតនេះ។ នាថ្ងៃសុក្រ ទី១៦ ខែមករា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-01-2026, 11:43 AM, ចំនួនអ្នកអានៈ​ 47ដង
បន្ទាយមានជ័យ៖ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ព្រះចៅអធិការវត្តច័ន្ទបុរីវង្ស នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ ជាមួយគណៈសង្ឃនាយក និងសប្បុរសជននាៗ បានយាង និមន្ត និងអញ្ជើញអុចធូបទៀន បួងសួងសុំសេចក្តីសុខ ក្នុងបរិវេណប្រាសាទបន្ទាយឆ្មា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-01-2026, 11:17 AM, ចំនួនអ្នកអានៈ​ 47ដង
ភាពតានតឹងរវាងប្រទេសទាំងពីរ ដែលជាគូបដិបក្ខយូរអង្វែងមកហើយ បានកើនឡើងចាប់តាំងពីយោធាអាមេរិកបានវាយប្រហារលើ​វ៉េណេស៊ុយអេឡា ហើយបណ្តាលឱ្យស្លាប់មន្រ្តីយោធានិងចារកម្មជនជាតិគុយបាសរុប៣២នាក់ ដែលត្រូវបានជឿជាក់នៅការពារលោក Maduro។ ប្រការនេះធ្វើឱ្យវាគឺជាករណីប៉ះទង្គិចគ្នាលើកដំបូងបំផុតរបស់រវាងកម្លាំងអ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-01-2026, 11:14 AM, ចំនួនអ្នកអានៈ​ 46ដង
អគ្គមេធាវីរដ្ឋកាលីហ្វ័រញ៉ា លោក Robert Bonta បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងដោយលើកឡើងថា៖ «របាយការណ៍ដែលហូរហៀរមកជាបន្តបន្ទាប់អំពីមាតិកាទាំងនេះ ដែលជួនកាលបង្ហាញពីរូបភាពស្ត្រី និងកុមារក្នុងសកម្មភាពផ្លូវភេទ គឺជារឿងដ៏គួរឱ្យតក់ស្លុតបំផុត ហើយតាមការកំណត់របស់ការិយាល័យខ្ញុំ ទង្វើនេះអាចជាការខុសច្បា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-01-2026, 11:08 AM, ចំនួនអ្នកអានៈ​ 48ដង
កូឡុំប៊ីបានបន្តជាប់ជំពាក់ក្នុងជម្លោះប្រដាប់អាវុធក្នុងស្រុក អស់រយៈពេល៦ទសវត្សរ៍មកហើយ ដែលបានឆក់យកជីវិតមនុស្សច្រើនជាង ៤៥០០០០នាក់។ កងកម្លាំងយោធា ប៉ូលិស ពួកទ័ពព្រៃឆ្វេងនិយម ពួកឧក្រិដ្ឋជនបង្កើតឡើងដោយអតីតក្រុមយោធាប៉ារ៉ាស្តាំនិយម ហើយនិងបណ្តាញក្រុមរត់ពន្ធគ្រឿងញៀន សុទ្ធតែជាភាគីពាក់ព័ន្ធនៅក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-01-2026, 11:06 AM, ចំនួនអ្នកអានៈ​ 50ដង
យោងតាមសារព័ត៌មាន Reuters ការសាកល្បងនេះនឹងចាប់ផ្តើមនៅសហរដ្ឋអាមេរិកជាមុនសិន ហើយនឹងអនុវត្តចំពោះអ្នកប្រើប្រាស់ ChatGPT ជំនាន់ឥតគិតថ្លៃ (Free) និងកម្រិតជាវតម្លៃទាប ខណៈដែលអ្នកប្រើប្រាស់ជំនាន់បង់ប្រាក់ខ្ពស់ដូចជា Plus, Pro, Business និង Enterspanrise នឹងមិនឃើញពាណិជ្ជកម្មទេ។ ក្រុមហ៊ុន OspanenAI បានប្រកាសថា ខ្លួននឹងចាប់ផ្តើម សាកល្បង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-01-2026, 11:03 AM, ចំនួនអ្នកអានៈ​ 50ដង
លោក ត្រាំ បានបញ្ជូនប្រមុខ CIA ទៅកាន់ទីក្រុងការ៉ាកាស កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីបើកកិច្ចពិភាក្សាជាមួយលោកស្រី Rodriguez ដែលបានប្រព្រឹត្តទៅរយៈពេល២ម៉ោង ហើយវាកើតមានឡើងតិចជាង២សប្តាហ៍ បន្ទាប់ពីលោក Maduro និងភរិយា ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការយោធារបស់អាមេរិក។ នាថ្ងៃសុក្រ ទី១៦ ខែមករា មន្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-01-2026, 11:02 AM, ចំនួនអ្នកអានៈ​ 44ដង
បើយោងតាមការចេញផ្សាយដោយ BBC បានឱ្យដឹងថា Aston សមាជិកលេងនៅក្របខណ្ឌ Premier League ពុំបានបញ្ជាក់ពីតម្លៃផ្ទេរឡើយ ក៏ប៉ុន្តែយោងតាមសេចក្តីថ្លែងការណ៍របស់ Roma វិញបានបង្ហើបថា ការផ្ទេរនេះជាលក្ខណៈខ្ចីជើង ភ្ជាប់ជាមួយនឹងជម្រើសទិញដាច់ទៀតផង។ ក្លឹបបាល់ទាត់អាជីព AS Roma ដែលត្រូវបានបង្កើតឡើងមានរយៈពេល ៩៨ឆ្នាំមកនេះ បានចុះកិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-01-2026, 11:43 PM, ចំនួនអ្នកអានៈ​ 71ដង
រាជធានីភ្នំពេញ៖លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា មន្ត្រីយោធារបស់ប្រទេសសិង្ហបុរីទាំងពីររូបនេះ ទី១) វរសេនីយ៍ត្រី Li Yiming និងទី២) ព្រិន្ទបាលឯក Toh Wee Chiang។ ប្រទេសសិង្ហបុរី បានបញ្ជូនយោធាពីររូបមកបំពេញបេសកកម្មជា​អ្នកសង្កេត​ការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-01-2026, 11:39 PM, ចំនួនអ្នកអានៈ​ 65ដង
រាជធានីភ្នំពេញ៖ការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាងសាមសិបឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលក្នុងនីតិកាល កន្លងមក ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5813 នាក់
ម្សិលមិញ : 8697 នាក់
សរុបទាំងអស់ : 10944569 នាក់