លោក ថោង ខុន រំពឹងកិច្ចសហការរវាង CEF និង FEI ដើម្បីជំរុញការអភិវឌ្ឍកីឡាជិះសេះកម្ពុជា កាន់តែរីកចម្រើន
ចុះថ្ងៃទី: 18-06-2024, 03:59 PM, ចំនួនអ្នកអានៈ 51ដង
រាជធានីភ្នំពេញ:លោកបណ្ឌិត ថោង ខុន បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់មន្ដ្រីជាន់ខ្ពស់ FEI នេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការសង្កេតពីសក្ដានុពលរបស់កីឡាជិះសេះកម្ពុជានោះទេ តែជាការផ្ដល់នូវការលើកទឹកចិត្ត និងគាំទ្រ ក៏ដូចជាបង្ហាញនូវភាពវិជ្ជមាន ចំពោះការអភិវឌ្ឍវិស័យកីឡាជាតិទាំងមូល។ ទេសរដ្ឋមន្ដ្រីបានសម្ដែងក្ដីរីករាយ បន្ទាប់ពីជំនួបលើកដំបូងជាមួយប្រធាន FEI លោក Ingmar De Vos និងលោក Jack Huang ផ្ទាល់ កាលពីដើមឆ្នាំ២០២៤ កន្លងទៅ ត្រូវបានអនុវត្តភ្លាមៗ តាមរយៈការគាំទ្រដល់ CEF នាពេលនេះ។ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានសម្ដែងនូវការគាំទ្រ ចំពោះកិច្ចសហការរវាងសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ (CEF) ជាមួយសហព័ន្ធកីឡាជិះសេះអន្ដរជាតិ (FEI)។ លោករំពឹងថា កិច្ចសហការ ក៏ដូចជាការគាំទ្រពីអន្ដរជាតិនេះ នឹងជំរុញការអភិវឌ្ឍវិស័យកីឡាជិះសេះកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ការលើកឡើងនេះ បន្ទាប់ពីទេសរដ្ឋមន្ដ្រី បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គី ដែល CEF បានរៀបចំទទួលស្វាគមន៍ដំណើរទស្សនកិច្ចលោក Jack Huang អនុប្រធាន FEI នៅក្លិបបង្ហាត់ជិះសេះ ជីននីស រីស៊ត កាលពីល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងនោះក៏មានការចូលរួមពីលោក ទិត ឌីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ផងដែរ។ ជាមួយកិច្ចសហការ និងការគាំទ្រខាងលើ លោកទេសរដ្ឋមន្ដ្រី សង្ឃឹមយ៉ាងមុតមាំថា នឹងក្លាយជាកម្លាំងចលករដ៏សំខាន់មួយទៀត ដើម្បីជំរុញការអភិវឌ្ឍ ទាំងធនធានមនុស្ស និងបច្ចេកទេស ឆ្ពោះទៅរកគុណផលកម្រិតខ្ពស់ សម្រាប់ក្រុមកីឡាជិះសេះជម្រើសជាតិកម្ពុជា ត្រៀមការប្រកួតអន្ដរជាតិនានា ដូចជាការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ ដែលនឹងមានបញ្ចូលវិញ្ញាសាកីឡាជិះសេះជាច្រើន។ លើសពីនេះ ក៏ជាឱកាសបណ្ដុះនូវធនធានអត្តពលិកវ័យក្មេងត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ផងដែរ។ ឆ្លៀតឱកាសនោះដែរ ព្រះអង្គម្ចាស់ នរោត្ដម ណានដាទេវី អគ្គលេខាធិការសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ បានសម្ដែងក្ដីរីករាយ ក្រោយទទួលបានការគាំទ្រ និងជំរុញលើកទឹកចិត្តពីស្ថាប័នកីឡាជាតិ និងអន្ដរជាតិ ដើម្បីជំរុញការអភិវឌ្ឍប្រភេទកីឡាអូឡាំពិកមួយនេះ ឲ្យកាន់តែរីកចម្រើន ស្របពេលសហព័ន្ធ បានដាក់គោលដៅខ្ពស់ ក្នុងការត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ ខាងមុខ ក៏ដូចជាមហិច្ឆតាបណ្ដុះឲ្យបានអត្តពលិកម្នាក់ បានចូលរួមប្រកួតអូឡាំពិកយុវជន ឆ្នាំ២០២៦ ទៀតផង។ បន្ថែមលើនេះ ព្រះអង្គម្ចាស់ បានបង្ហាញពីគោលដៅរបស់សហព័ន្ធ ក្នុងការធ្វើម្ចាស់ផ្ទះ និងចូលរួមក្នុងការប្រកួតផ្សេងៗ ដែលរៀបចំដោយសហព័ន្ធកីឡាជិះសេះអន្ដរជាតិ ដើម្បីទទួលបានបទពិសោធន៍ ក្នុងការត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៥ ខាងមុខ។ ដូច្នេះតាមរយៈការចូលរួមគាំទ្រពីស្ថាប័នកីឡាជាតិ និងអន្ដរជាតិនេះ អគ្គលេខាធិការសហព័ន្ធដដែល រំពឹងនឹងអាចសម្រេចបាននូវសមិទ្ធផលកាន់តែល្អប្រសើរជូនជាតិ ពិសេសដំណើរឆ្ពោះទៅប្រជែងមេដាយស៊ីហ្គេមនាឆ្នាំក្រោយ។ គួរដឹងថា ដំណើរទស្សនកិច្ចរបស់លោក Jack Huang មកកាន់ប្រទេសកម្ពុជាលើកនេះ ក្នុងគោលបំណង ២សំខាន់ៗ ទី១-កំឡុងពេល FEI កំពុងពិចារណា ដើម្បីប្រគល់សេះចំនួន ១២ក្បាល ដល់ CEF តាមរយៈសហព័ន្ធកីឡាជិះសេះហុងកុង និង Jockey Cub ហើយមន្ដ្រីជាន់ខ្ពស់ FEI ដដែល ក៏នឹងធ្វើការវាយតម្លៃលើគុណភាព និងវឌ្ឍនភាពនៃការងារនៅមជ្ឈមណ្ឌលហ្វឹកហាត់ថ្មីរបស់សហព័ន្ធ ដើម្បីធានាថា មជ្ឈមណ្ឌលហ្វឹកហាត់នេះ អាចទទួលសេះដោយសុវត្ថិភាព យោងតាមស្ដង់ដាររបស់ FEI សម្រាប់សុខុមាលភាពសេះ និងទី២-លោក Jack Huang នឹងចូលរួមក្នុងការបញ្ចប់សិក្សានៃកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលទទួលមូលនិធិដោយ FEI លើកដំបូង នៅក្នុងវិស័យកីឡាជិះសេះ ជូនដល់ក្មេងស្រីក្រក្រ និងកំព្រា នឹងផ្ដល់ជូនសញ្ញាបត្រទទួលស្គាល់ដោយពួកគេផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 21-07-2024, 05:57 PM, ចំនួនអ្នកអានៈ​ 16ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃសៅរ៍ លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធ បានគូសបញ្ជាក់ថា ការប្រកួតដ៏ធំនេះ រៀបចំឡើងក្នុងគោលបំណងរួមចំណែកជំរុញ និងអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជាឲ្យរីកចម្រើនឈានដល់កម្រិតស្តង់ដាអន្តរជាតិ។ បន្ថែមលើនេះ លោកក៏សង្ឃឹមថា អ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-07-2024, 05:52 PM, ចំនួនអ្នកអានៈ​ 15ដង
បងប្អូនកូរ៉េជាគូសត្រូវទាំង២ បានសងសឹកគ្នាទៅវិញទៅមកក្នុងយុទ្ធនាការបង្ហោះបាឡុង ហើយក្នុងនោះកូរ៉េខាងជើងបានបង្ហោះបាឡុងផ្ទុកសំរាមជិត ២០០០បាឡុង ចូលក្នុងដីកូរ៉េខាងត្បូង គិតចាប់តាំងពីខែឧសភាមក។ ទង្វើនេះត្រូវបានទីក្រុងព្យុងយ៉ាងអះអាងថាជាការសងសឹកទៅនឹងការបង្ហោះបាឡុងផ្ទុកខិត្តប័ណ្ណរិះគន់ប្រឆា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-07-2024, 05:49 PM, ចំនួនអ្នកអានៈ​ 15ដង
រាជធានីភ្នំពេញ៖លោក ចាន់ រិទ្ធី ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទរាជធានីភ្នំពេញ បានលើកឡើងថា សម្រាប់ការរៀបចំពិធីដាំដើមឈើជាទិវាពលកម្មប្រពៃណីជាតិ ឆ្នាំ២០២៤នេះ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ ទទួលបានការ ឯកភាពពីរដ្ឋបាលរាជធានីភ្នំពេញយើង បានដាំដើមឈើ នៅទីតាំងប្រា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-07-2024, 05:42 PM, ចំនួនអ្នកអានៈ​ 16ដង
រាជធានីភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជូនដំណឹងដល់សិល្បករ-សិល្បការិនី ដែលមានបំណងចង់ចូលរួមប្រឡងប្រជែងក្នុងកម្មវិធី «មហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ២០២៤» ក្រោមប្រធានបទ «ចង្កឹះមួយបាច់» សូមមកដាក់ពាក្យ។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង៖
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-07-2024, 11:35 AM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖ក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឆ្នាំ២០២៤ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ក្នុងរយៈពេល៤ខែខាងមុខនេះ ប្រទេសកម្ពុជាបានត្រៀមរៀបចំ និងស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោកមកកាន់ខេត្តសៀមរាប ដើម្បីចូលរួមព្រឹត្តិការណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-07-2024, 11:30 AM, ចំនួនអ្នកអានៈ​ 22ដង
អត្តពលិកកូរ៉េខាងជើង ប្រមាណ ១៦នាក់ ត្រូវបានគេរំពឹងថា នឹងចូលរួមប្រកួតប្រមាណ ៧ប្រភេទកីឡានៅទីក្រុង Paris ក្នុងនោះរួមទាំងកីឡាប្រដាល់ និងកីឡាវាយតេន្នីសលើតុផងដែរ។ នេះបើយោងតាមសារព័ត៌មានកូរ៉េខាងត្បូង Yonhaspan។ អត្តពលិកកូរ៉េខាងជើង នៅថ្ងៃសៅរ៍ បានចាកចេញពីប្រទេសរបស់ខ្លួន ឆ្ពោះទៅចូលរួមក្នុងព្រឹត្តិការណ៍
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-07-2024, 11:28 AM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖ជនសង្ស័យឈ្មោះ សុខ មនោរម្យ អាយុ៣៧ឆ្នាំ មានមុខរបរ ជាយោធា បានសារភាពថា មូលហេតុដែលខ្លួនយកកាំភ្លើង ០១ដើម ម៉ាក AK47 គំរាមកំហែងជនរងគ្រោះ នៅទីតាំងខាងលើ គឺដោយសារជនរងគ្រោះ បានចោទមកលើខ្លួនថា បានទំនាក់ទំនងស្នេហាជាមួយប្រពន្ធជនរងគ្រោះ ហើយខ្លួនក៏ណាត់ជនរងគ្រោះ ដើម្បីដោះស្រាយការយល់ច្រលំ តែដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-07-2024, 11:21 AM, ចំនួនអ្នកអានៈ​ 41ដង
លោក Reardon បានស្លាប់កាលពីយប់ថ្ងៃសុក្រ។ លោកបានឈ្នះពានរង្វាន់លំដាប់ពិភពលោកលើកដំបូង ក្នុងឆ្នាំ១៩៧០ ហើយពានរង្វាន់ ៥បន្ថែមទៀត បានឈ្នះជាបន្តបន្ទាប់ ក្នុងរយៈពេលប្រមាណ ១ទសវត្សរ៍។ ម្ចាស់ពានរង្វាន់ជើងឯកកីឡាស្នូកឃឺពិភពលោក ចំនួន ៦សម័យលោក Ray Reardon បានទទួលមរណភាពក្នុងវ័យ ៩១ឆ្នាំ ដោយសារជំងឺមហារីក។ នេះបើតាម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-07-2024, 11:19 AM, ចំនួនអ្នកអានៈ​ 30ដង
តាមទូរទស្សន៍ Al-Masirah TV គ្រប់គ្រងដោយក្រុមហ៊ូទី ភាគច្រើននៃអ្នករងរបួសបានរលាកភ្លើងធ្ងន់ធ្ងរ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសដែលបានកំណត់គោលដៅលើ រោងចក្រប្រេង និងស្ថានីយថាមពលមួយកន្លែង។ ដោយឡែក ខាងអ្នកនាំពាក្យយោធាអ៉ីស្រាអែល បាននិយាយថាកំពង់ផែមួយដែលរងការវាយប្រហារ គឺត្រូវបានប្រើប្រាស់ដោយ ក្រុមហ៊ូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-07-2024, 11:18 PM, ចំនួនអ្នកអានៈ​ 41ដង
ខេត្តត្បូងឃ្មុំ៖លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ការរៀបចំដាំកូនត្នោត សម្រាប់ទុកជាប្រយោជន៍ក្នុងសហគមន៍ បង្កើនជីវៈចម្រុះ សេដ្ឋកិច្ច សង្គម និងបង្កើនទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។កូនត្នោតចំនួន១០,០០០ដើម ត្រូវបានដឹកដល់ទីតាំងកាលពីថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ សម្រាប់យុទ្ធនាការដាំត្នោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-07-2024, 11:14 PM, ចំនួនអ្នកអានៈ​ 44ដង
កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្រសួងការបរទេសអាល្លឺម៉ង់ បានឱ្យដឹងថា ពលរដ្ឋរបស់ខ្លួនម្នាក់ត្រូវបានកាត់ទោសប្រហារជីវិត ហើយថាទីក្រុងបែរឡាំង កំពុងទាក់ទងជាមួយអាជ្ញាធរ នៅទីក្រុង Minsk ជុំវិញជោគវាសនារបស់ពលរដ្ឋរូបនោះ តែមិនបានបញ្ចេញឈ្មោះនោះទេ។ ទីភ្នាក់ងារសារព័ត៌មាន Belta បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-07-2024, 10:57 PM, ចំនួនអ្នកអានៈ​ 40ដង
ពោធិ៍សាត់៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ ទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា៖ «ក្នុងរយៈប្រតិបត្តិការរុករករយៈពេល៧ថ្ងៃ គឺមានការលំបាកប្រចាំថ្ងៃ ដោយសារតែបញ្ហាធាតុអាកាសភ្លៀងធ្លាក់ជាប់ ចុះអ័ព្ទ តាមផ្លូវអាកាសមិនអាចធ្វើសកម្មភាពបាន ធ្វើដំណើរក៏មិនបាន គឺការរុករបស់បងប្អូនគ្រប់ទីកន្លែង នៅតែមិន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-07-2024, 10:51 PM, ចំនួនអ្នកអានៈ​ 43ដង
ប៉ូលិសនិយាយថា មន្ទីរពិសោធន៍នោះត្រូវបានរកឃើញនៅក្នុងកសិដ្ឋាននៃទីក្រុង Groblersdal ដែលជាទីក្រុងតូចមួយរបស់ខេត្ត Limspanospano។ ប៉ូលិសរក​ឃើញ​សារធាតុ​គីមី​ក្នុង​បរិមាណដ៏ច្រើន​ សម្រាប់ប្រើប្រាស់ក្នុងការ​ផលិត​ថ្នាំ​ខុស​ច្បាប់ដូចជា acetone និង crystal meth ជាដើម និង​មាន​តម្លៃ​ប្រហែល​ ១០៩.៥លាន​ដុល្លារ។ ប៉ូលិសអាហ្រ្វិកខ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-07-2024, 07:13 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖ការដោយអនុវត្តតាមបទបញ្ជានៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ អធិការនគរបាលខណ្ឌកំបូល បានដឹកនាំកម្លាំងចុះធ្វើការអប់រំណែនាំសិស្សសាលានៅវិទ្យាល័យកំបូល ចំនួន៨៣នាក់ ក្នុងនោះស្រី៤៥នាក់ ដែលពួកគេបានគូសអក្សរលើអាវ និងយកក្រេមគូសលើបាតដៃរួចប៉ាតលើអាវ។ តាមការសាកសួរ មូលហេតុដែលធ្វើបែបនេះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-07-2024, 07:00 PM, ចំនួនអ្នកអានៈ​ 36ដង
ខេត្តកំពង់ធំ​៖ លោក​រដ្ឋមន្ត្រី​ និង​គណៈប្រតិភូ​ក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី ​(ADB) បាន​ចុះពិនិត្យ​វឌ្ឍនភាព​​សម្រេចបាន​នៃប្រព័ន្ធធារាសាស្ត្រ​ស្ទឹងជីនិត​ និង​ប្រព័ន្ធធារាសាស្ត្រ​តាំងក្រសាំង​ ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី​ ស្ថិតក្នុង​ស្រុកសន្ទុក ខេត្តកំពង់ធំ​។​លោក​ ថោ ជេ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3887 នាក់
ម្សិលមិញ : 4079 នាក់
សរុបទាំងអស់ : 6818246 នាក់