| សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យមេធាវីស្ម័គ្រចិត្តរបស់សម្តេច ទៅជួបនិងជួយការពារក្ដីជូនក្រុមគ្រួសារជនរងគ្រោះ ដែលរងអំពើបាញ់ប្រហារពីសំណាក់ ឧកញ៉ា ស្រី ស៉ីណា នៅខណ្ឌច្បារអំពៅ |
|
| ចុះថ្ងៃទី: 18-06-2024, 04:23 PM, ចំនួនអ្នកអានៈ 617ដង |
|
រាជធានីភ្នំពេញ:នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន បានដឹកនាំក្រុមទៅជួបផ្ទាល់ជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះ ដល់ទីតាំងដែលកំពុងរៀបចំធ្វើបុណ្យសពខាងបុរស ស្ថិតក្នុងវត្តចាស់ ខណ្ឌជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខាភ្នំពេញ) និងមួយក្រុមទៀត ទៅដល់ទីតាំងបុណ្យសពខាងស្ត្រី នៅខេត្តកំពត។
ក្រោយទទួលដំណឹងដ៏រន្ធត់ នៃអំពើបាញ់ប្រហារពីសំណាក់ឧកញ៉ា ស្រី ស៉ីណា, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់អោយបញ្ជូនមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ដឹកនាំដោយលោកមេធាវី គី តិច ទៅជួប និងជួយទទួលការពារក្ដីតាមផ្លូវតុលាការ ជូនគ្រួសារជនរងគ្រោះ។
ក្រុមគ្រួសាររបស់ជនរងគ្រោះ មានក្ដីរំភើប និងបានគោរពថ្លែងអំណរគុណយ៉ាងក្រៃលែង ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានចាត់បញ្ជូន ផ្ដល់មេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ជួយការពារក្ដីជូនក្រុមគ្រួសាររបស់ពួកគាត់ដែលជាជនរងគ្រោះ។
សូមរំលឹកថា ករណីឃាតកម្មបាញ់ប្រហារដ៏រន្ធត់មួយនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ ដែលជាគូដណ្ដឹងនឹងគ្នា និង២នាក់ផ្សេងទៀតរងរបួស។ ការស្លាប់របស់ជនរងគ្រោះទាំង២នាក់គូដណ្ដឹងដែលត្រៀមចូលរោងការ នៅអំឡុងខែតុលា ឆ្នាំ២០២៤ខាងមុខនេះ បានបន្សល់នូវភាពសោកសៅយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម។
ជនរងគ្រោះទាំង៤នាក់ ក្នុងហេតុការណ៍នេះ រួមមាន៖ ទី១៖ឈ្មោះឡុង លីសុង អាយុ២៧ឆ្នាំ មុខរបរអ្នកថតរូប (ស្លាប់), ទី២៖ឈ្មោះ ឃីម កញ្ចនា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរអ្នកថតរូប (ស្លាប់), ទី៣៖ឈ្មោះ សុខុម រ៉ាចាណៈ អាយុ២០ឆ្នាំ មុខរបរអ្នកថតរូប (រងរបួស) និងទី៤៖ឈ្មោះ ហុង រិទ្ធធារ័ក្ស អាយុ២៤ឆ្នាំ មុខរបរអ្នកថតរូប (រងរបួសស្រាល)។ ពួកគេទាំង៤នាក់ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
ដោយឡែក ខ្មាន់កាំភ្លើងដែលមានគោរមងារជាឧកញ៉ាទៀតនោះ ឈ្មោះ ស្រី ស៉ីណា អាយុ៥០ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។ មុនពេលកើតហេតុ ជនរងគ្រោះទាំង៤នាក់ កំពុងនៅក្នុងផ្ទះកើតហេតុ ស្រាប់តែខ្មាន់កាំភ្លើង ចូលមកសួរជនរងគ្រោះពីរឿងឈ្លោះគ្នាជាមួយក្រុមគ្រួសារ ពីរឿងហាលសំលៀកបំពាក់លើព្រំដី ហើយក៏មានទំនាស់ពាក្យសម្តីគ្នា ពេលនោះខ្មាន់កាំភ្លើង ក៏ដកអាវុធខ្លីម៉ាក បាញ់ទៅលើពួកជនរងគ្រោះជាច្រើនគ្រាប់តែម្ដង។
ក្រោយបាញ់ប្រហារ ខ្មាន់កាំភ្លើងបានបើករថយន្ដមួយគ្រឿង ម៉ាក Ssangyong Rexton ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BL-9923 រត់គេចខ្លួនបាត់។ រំលងបានប៉ុន្មានម៉ោងក្រោយ កម្លាំងនគរបាលជំនាញ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាប់ខ្លួនខ្មាន់កាំភ្លើងបានត្រឡប់មកវិញ នៅចំណុចស្រុកអង្គស្នូល ខេត្តកណ្ដាល ដោយដកហូតបានរថយន្ដដែលជាមធ្យោបាយធ្វើដំណើរ និងអាវុធខ្លីសម្រាប់ធ្វើសកម្មភាព រួមជាមួយគ្រាប់១៥គ្រាប់បន្ថែមទៀត។
ទាក់ទិនការប្រព្រឹត្តបទឧក្រិដ្ឋពីសំណាក់ឧកញ៉ា ស្រី ស៉ីណា ដោយមិនខ្លាចញញើតច្បាប់បែបនេះ សមាគមឧកញ៉ា បានចេញសេចក្ដីប្រកាសព័ត៌មានផងដែរ ដោយបានបញ្ជាក់ថា ខ្មាន់កាំភ្លើងឈ្មោះ ស្រី ស៊ីណា គ្រាន់តែមានគោរមងារ «ឧកញ៉ា» ប៉ុន្តែ មិនមែនជាសមាជិកសមាគមឧកញ៉ាកម្ពុជា នៅឡើយទេ។
ទោះបីជាយ៉ាងណាក៏ដោយសមាគមឧកញ៉ាកម្ពុជា ក្នុងនាមជាស្ថាប័នតំណាងគោរមវន្តទាំងអស់នៅកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ដើម្បីធានាពីកេរ្តិ៍ឈ្មោះ កិត្តិយស កិត្យានុភាព ឧត្ដមភាព និងសេចក្តីថ្លៃថ្នូរនៃគោរមងារឧកញ៉ា នឹងបន្តចាត់វិធានការគ្រប់បែបយ៉ាង និងស្នើសុំបញ្ចប់គោរមងារឧកញ៉ាពីជនសង្ស័យឈ្មោះ ស្រី ស៊ីណា ក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 05-01-2026, 12:43 PM, ចំនួនអ្នកអានៈ 51ដង
តាមប្រភពយោធា អង្គភាពនេះស្ថិតក្រោមការគ្រប់គ្រងរបស់ US Sspanecial Ospanerations Command និងត្រូវបានចាត់ទុកថាជា ក្រុមទាហានពិសេស «Tier 1 Unit» ដែលមានអំណាច និងសិទ្ធិប្រតិបត្តិការខ្ពស់បំផុត។ សមាជិក Delta Force ត្រូវបានជ្រើសរើសយ៉ាងតឹងរ៉ឹងពីកងទ័ពជំនាញ និងកងពិសេសផ្សេងៗ ដោយត្រូវឆ្លងកាត់ការបណ្តុះបណ្តាលដ៏លំបាក រួមមានការប្រយុទ្ធក្ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-01-2026, 12:40 PM, ចំនួនអ្នកអានៈ 43ដង
លោក ត្រាំ បាននិយាយថា រដ្ឋបាលរបស់លោក នឹងធ្វើការជាមួយសមាជិកនៅសេសសល់ ក្នុងរដ្ឋាភិបាលរបស់លោក Maduro ដើម្បីបោសសំអាតការរត់ពន្ធគ្រឿងញៀន និងធ្វើកំណែទម្រង់ឧស្សាហកម្មប្រេងរបស់វ៉េណេស៊ុយអេឡា ជាជាងជំរុញឱ្យមានការបោះឆ្នោតភ្លាមៗ ដើម្បីមានរដ្ឋាភិបាលថ្មី។ ក្រុមមន្រ្តិជាន់ខ្ពស់នៃរដ្ឋាភិបាលលោក Maduro ដែលនៅប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-01-2026, 12:38 PM, ចំនួនអ្នកអានៈ 56ដង
ក្រៅពីសមាជិកកងអង្គរក្ស លោក Padrino បាននិយាយថា កងកម្លាំងយោធាអាមេរិក ក៏បានសម្លាប់ទាហាន និងជនស៉ីវិលស្លូតត្រង់វ៉េណេស៊ុយអេឡា ក្នុងប្រតិបត្តិការដ៏សាហាវរបស់ពួកគេ ផងដែរ។ យ៉ាងណាមិញ លោកមិនបានផ្តល់តួលេខជាក់លាក់តែម្តងឡើយ។
លោក Padrino បានហៅលោក Maduro ជាមេដឹកនាំស្របច្បាប់ និងពិតប្រាកដរបស់ប្រទេសវ៉េណេស៊ុយអេឡា ហើ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-01-2026, 12:35 PM, ចំនួនអ្នកអានៈ 40ដង
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីរាយការណ៍ថា ការវាយប្រហារនេះនាំឱ្យជើងហោះហើរជាច្រើនត្រូវពន្យារពេល រួមទាំងនៅអាកាសយានដ្ឋានដ៏មមាញឹកបំផុតទីពីររបស់ទីក្រុងមូស្គូ គឺ Vnukovo។ អ្នកនាំពាក្យរបស់និយតករអាកាសចរណ៍រុស្ស៉ី Rosaviatsia បានប្រកាសពីការបិទនៅចន្លោះម៉ោង ១យប់ និងម៉ោង ២យប់ឈានចូលថ្ងៃចន្ទនេះ ដេីម្បីធានាសុវត្ថ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-01-2026, 12:31 PM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ៖ការដាក់ឲ្យដំណើរការកម្មវិធីទូរសព្ទដៃ Canadia Bank Aspanspan ថ្មីនេះ បានឆ្លុះបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ កាណាឌីយ៉ា ចំពោះនវានុវត្តន៍ ការលើកកម្ពស់អតិថិជន និងការគាំទ្ររបស់ធនាគារ ក្នុងការផ្លាស់ប្តូរប្រទេសកម្ពុជា ឲ្យឆ្ពោះទៅរកសេដ្ឋកិច្ចមួយដែលមិនពឹងផ្អែកលើសាច់ប្រាក់ និងសេដ្ឋកិច្ចឌ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-01-2026, 12:30 PM, ចំនួនអ្នកអានៈ 45ដង
វ៉េណេស៊ុយអេឡា មានប្រេងឆៅ ៣០៣ពាន់លានបារ៉ែល ដែលប្រហែលមួយភាគប្រាំនៃទុនបម្រុងសកលរបស់ពិភពលោក។ ប្រេងឆៅដ៏ច្រើនសន្ធឹកសន្ធាប់នោះនឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងអនាគតរបស់សហរដ្ឋអាមេរិក។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសជំហររឹងមាំលើប្រទេសវេណេស៊ុយអេឡា ដោយអះអាងថា អាមេរិកនឹងចូល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-01-2026, 12:28 PM, ចំនួនអ្នកអានៈ 20ដង
អ្នកនាំពាក្យប៉ូលិសបានបញ្ជាក់ថា ក្រុមជនល្មើសដែលអ្នកស្រុកហៅថា «ក្រុមចោរព្រៃ» បានសម្រុកចូលផ្សារ Kasuwan Daji នៅភូមិ Demo កាលពីរសៀលថ្ងៃសៅរ៍ ដោយបានដុតបំផ្លាញតូបលក់ដូរ និងប្លន់យកស្បៀងអាហារ។ អ្នកនាំពាក្យប៉ូលិសរូបនេះបានបន្ថែមថា ប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានចាប់ខ្លួនកំពុងបន្តធ្វើឡើង។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-01-2026, 12:26 PM, ចំនួនអ្នកអានៈ 22ដង
តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការ លោក អាន់វ៉ា បានចាត់ទុកថា «សកម្មភាពបែបនេះគឺស្មើនឹងការប្រើប្រាស់កម្លាំងដោយខុសច្បាប់ប្រឆាំងនឹងរដ្ឋអធិបតេយ្យមួយ»។ ទន្ទឹមគ្នានេះ លោកបានទាមទារឱ្យដោះលែងលោក ម៉ាឌូរ៉ូ និងភរិយា «ដោយគ្មានការពន្យារពេល»។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim)
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-01-2026, 12:25 PM, ចំនួនអ្នកអានៈ 53ដង
រាជធានីភ្នំពេញ៖បណ្ឌិត្យសភានគរបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការ ការជ្រើសរើសនិស្សិត អាហារូបករណ៍ឱ្យចូលសិក្សា ថ្នាក់បណ្ឌិតវិទ្យាសាស្រ្តនគរបាល ជំនាន់ទី ៣ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្រ្តនគរបាល ជំនាន់ទី ១៤ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ។
ការផ្តល់ អាហារូបករ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-01-2026, 12:14 PM, ចំនួនអ្នកអានៈ 43ដង
រាជធានីភ្នំពេញ៖ដើម្បីរំលឹកពីប្រវត្តិនៃខួបអាពាហ៍ពិពាហ៍នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារភ្ជាប់ជាមួយវីដេអូរៀបរាប់អំពីទំនាក់ទំនងរវាងសម្តេច និងភរិយា តាំងពីពុំទាន់ស្គាល់គ្នា តភ្ជាប់មកដល់ឆ្នាំ១៩៧៩ ពេលជួបគ្នាវិញក្រោយការព្រាត់ដោយការឈឺចាប់។ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦នេះ ជាខួបលើកទី៥០ នៃថ្ង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-01-2026, 12:13 PM, ចំនួនអ្នកអានៈ 21ដង
នៅក្នុងការជួញដូរពេលព្រឹកនៅអាស៉ី តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ០.២១ភាគរយ មកនៅត្រឹម ៦០.៦២ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅ West Texas Intermediate ធ្លាក់ចុះ ០.៣៥ភាគរយ មកនៅត្រឹម ៥៧.១២ដុល្លារក្នុងមួយបារ៉ែល ។
តម្លៃប្រេងបានធ្លាក់ចុះ នាថ្ងៃចន្ទ ទី៥ ខែមករាបន្ទាប់ពីប្រតិបត្តិការយោធាអាមេរិក បានចាប់ខ្លួន លោក នីកូឡាស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-01-2026, 12:10 PM, ចំនួនអ្នកអានៈ 22ដង
នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បាននិយាយកាលពីថ្ងៃអាទិត្យថា «ខ្ញុំត្រូវតែនិយាយរឿងនេះឱ្យច្បាស់ទៅកាន់សហរដ្ឋអាមេរិក ថាវាពិតជាមិនសមហេតុផលទេក្នុងការនិយាយថាសហរដ្ឋអាមេរិកគួរតែកាន់កាប់ Greenland»។ លោកស្រីអំពាវនាវឱ្យទីក្រុងវ៉ាស៉ីនតោន បញ្ឈប់ការគំរាមកំហែងដល់ដាណឺម៉ាកដែលជាសម្ព័ន្ធមិត្តប្រវត្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-01-2026, 12:01 PM, ចំនួនអ្នកអានៈ 21ដង
ទីក្រុងមូស្គូ បានចោទប្រកាន់ទីក្រុងកៀវ កាលពីដេីមសប្តាហ៍មុនថា បានព្យាយាមវាយប្រហារលំនៅដ្ឋានលោក ពូទីន ក្នុងតំបន់ Novgorod ភាគខាងជើងប្រទេសរុស្ស៉ី ដោយប្រេីដ្រូនរយៈចម្ងាយឆ្ងាយចំនួន ៩១គ្រឿង ហើយថារុស្ស៉ីនឹងពិនិត្យឡើងវិញ លេីគោលជំហរចរចារបស់ខ្លួននៅក្នុងកិច្ចពិភាក្សាដែលកំពុងបន្តជាមួយសហរដ្ឋអាមេរិក ស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-01-2026, 11:53 AM, ចំនួនអ្នកអានៈ 22ដង
«យើងមិនដែលជឿថា ប្រទេសណាមួយអាចដើរតួនាទីជា ប៉ូលិសរបស់ពិភពលោក ហើយយើងក៏មិនអាចទទួលយកដែរ ចំពោះការដែលប្រទេសណាមួយ អាចអះអាងតាំងខ្លួនជា ចៅក្រមរបស់ពិភពលោក» លោក Wang បានថ្លែងយ៉ាងដូច្នេះប្រាប់ទៅកាន់ រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន លោក Ishaq Dar អំឡុងកិច្ចប្រជុំមួយនៅទីក្រុងប៉េកាំង កាលពីថ្ងៃអាទិត្យ ដោយលោក Wang ស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-01-2026, 11:51 AM, ចំនួនអ្នកអានៈ 19ដង
សហព័ន្ធ ក៏បាននិយាយថា ការសម្រេចចិត្តបញ្ចប់ទំនាក់ទំនង និងកិច្ចសន្យានេះ គឺមានយល់ព្រមគ្នាទៅវិញទៅមកជាមួយបុគ្គលិកបច្ចេកទេសទាំងមូលនៃក្រុមជម្រើសជាតិផងដែរ ។សហព័ន្ធបាល់ទាត់ទុយនីស៊ី បានប្រកាសកាលពីថ្ងៃអាទិត្យថា គ្រូបង្វឹកក្រុមជម្រើសជាតិរបស់ពួកគេ លោក Sami Trabelsi បានសម្រេចដើរចាកចេញពីតួនាទីរបស់គាត់ភ្
 ព័ត៌មានលម្អិត
|
|
|