| ទេសរដ្ឋមន្ដ្រី គន់ គីម បញ្ជាក់ពីប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រ ដែលជួបការលំបាកខ្លាំងដោយសារបញ្ហាអាកាសធាតុ តែក្រុមរុករកកំពុងបន្តប្រឹងប្រែងគ្មានពេលសម្រាក |
|
| ចុះថ្ងៃទី: 20-07-2024, 10:57 PM, ចំនួនអ្នកអានៈ 358ដង |
|
ពោធិ៍សាត់៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ ទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា៖ «ក្នុងរយៈប្រតិបត្តិការរុករករយៈពេល៧ថ្ងៃ គឺមានការលំបាកប្រចាំថ្ងៃ ដោយសារតែបញ្ហាធាតុអាកាសភ្លៀងធ្លាក់ជាប់ ចុះអ័ព្ទ តាមផ្លូវអាកាសមិនអាចធ្វើសកម្មភាពបាន ធ្វើដំណើរក៏មិនបាន គឺការរុករបស់បងប្អូនគ្រប់ទីកន្លែង នៅតែមិនទាន់បានលទ្ធផលនៅឡើយទេ បងប្អូនកងទ័ពខិតខំណាស់»។
ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ពីប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ១គ្រឿង រួមជាមួយមនុស្ស២នាក់ ដែលបានបាត់ដាននៅតំបន់ជួរភ្នំក្រវាញភូមិសាស្រ្តខេត្តពោធិ៍សាត់ និងខេត្តកោះកុង ដែលមានការលំបាកខ្លាំង ដោយសារបញ្ហាអាកាសធាតុ។
លោកទេសរដ្ឋមន្ត្រី គន់ គីម ដែលបានចូលផ្ទាល់សម្រាប់ប្រតិបត្តិការនេះ ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមកោតសសើរយ៉ាងខ្លាំង ចំពោះការខិតខំប្រឹងប្រែងរបស់កងទ័ព រួមជាមួយអាជ្ញាធរពាក់ព័ន្ធ បើទោះបីជាមានភ្លៀងធ្លាក់ ឬយយប់ ថ្ងៃ យ៉ាងណាក៏ដោយនៅតែខិតជម្នះតស៊ូ បំពេញភារកិច្ចរបស់ខ្លួនបន្ថែមទៀត ដើម្បីស្វែងរកឧទ្ធម្ភាគចក្រ រួមជាមួយអ្នកបាត់ខ្លួន។
បន្ថែមលើសនេះ ទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់ថា ក្នុងនាមជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចាត់តាំងអគ្គលេខធិការ ដឹកនាំកម្លាំងដើម្បីសហការសម្របសម្រួលជាមួយកម្លាំងរុករកទាំងអស់។ ក្រុមការងារបានខិតខំដឹក ស្បៀងតាមផ្លូវអាកាសបញ្ជូនដល់កងទ័ពដែលកំពុងបំពេញប្រតិបត្តិការ។
លោកថា ដោយសារបញ្ហាភូមិសាស្ត្រ និងអាកាសធាតុទើបធ្វើឱ្យដំណើរការុករកជួបប្រទះការលំបាក តែទោះជាយ៉ាងណាកងទ័ព ព្រមទាំងកម្លាំងចូលរួមទាំងអស់មិនរុញរាជាដាច់ខាត ដើម្បីស្វែងរកឧទ្ធម្ភាគចក្រ និងមនុស្សដែលបានបាត់ខ្លួន តាមការងារជាក់ស្តែង។
សូមបញ្ជាក់ថា ដោយមានបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ការចង្អុលបង្ហាញរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ព្រៃក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រតិបត្តិការនេះក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ខឹមជា សាខឿន រដ្ឋលេខាធិការក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពអាកាស, ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង នាយសេនាធិការ កងទ័ពជើងគោក, ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជការរង នាយសេនាធិការ យោធភូមិភាគទី៥,ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស បន្តដឹកនាំកម្លាំងជាង១០០០នាក់ រុករក ឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង និងសង្ស័យថាធ្លាក់ ក្នុងភូមិសាស្រ្តសុ្រកវាលវែង ខេត្តពោធិ៍សាត់។
បេសកកម្មប្រតិបត្តិការរុករកនេះ បានប្រើប្រាស់គ្រប់មធ្យោបាយរួមមាន៖ កងកម្លាំងរុករកពីខាងលើ តំបន់ព្រៃដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ យន្តហោះដ្រូន និងកម្លាំងថ្មើរជើងចូលទៅកាន់តំបន់ព្រៃក្រាស់ ជ្រោះជ្រលងភ្នំ បើទោះបីជួបការលំបាក ដោយអាកាសធាតុ មានភ្លៀងធ្លាក់ច្រើនយ៉ាងណាក្តី កងកម្លាំងរុករក នៅតែបន្តប្រតិបត្តិការ ប្រកបដោយភាពទទួលខុសត្រូវ តាមបទបញ្ជា។
កាលពីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ មានករណីឧទ្ធម្ភាគចក្រយោធាមួយគ្រឿង បានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ ខណៈពេលកំពុងហ្វឹកហ្វឺនការហោះហើរ។ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ក្នុងឧទ្ធម្ភាគចក្រ ១គ្រឿងនោះ មានមនុស្សតែ២នាក់ប៉ុណ្ណោះ គឺប្រធានក្រុម និងអ្នកបើក៕







ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 30-01-2026, 05:18 PM, ចំនួនអ្នកអានៈ 66ដង
រាជធានីភ្នំពេញ៖ មជ្ឈដ្ឋានអ្នកសារព័ត៌មានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលឃើញទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ផ្សាយព័ត៌មានជាបន្តបន្ទាប់រឿងបណ្តេញជនបរទេសចេញពីកម្ពុជា ខណៈសកម្មភាពទាំងនោះបានធ្វើឡើងយូរថ្ងៃកន្លងទៅហើយ តែទើបនឹងយកមកផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-01-2026, 05:12 PM, ចំនួនអ្នកអានៈ 65ដង
រាជធានីភ្នំពេញ៖ការបញ្ញាក់ស្មារតីបែបនេះ របស់ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញ បិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងបរិស្ថាន ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងរិស្ថាន។សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-01-2026, 05:04 PM, ចំនួនអ្នកអានៈ 86ដង
ខេត្តតាកែវ៖ ថ្លែងនៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងបទបង្ហាញបញ្ហាប្រឈមនិងសំណូមពររបស់អនុគណៈកម្មាធិការវិនិយោគខេត្តតាកែវនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ លោក វ៉ី សំណាង បានមានប្រសាសន៍លើកឡើងពីការធានាសុខសុវត្ថិភាព ជូនក្រុមអ្នកវិនិយោគ និងបានប្រាប់ក្រុមអ្នកវិនិយោគកុំឲ្យមានការព្រួយបារម្ភពី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-01-2026, 05:01 PM, ចំនួនអ្នកអានៈ 85ដង
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងថា រដ្ឋមន្រ្តីការពារជាតិទាំងពីរ បានជួបពិភាក្សាក្នុងទីក្រុង Yokosuka ប្រទេសជប៉ុន ហើយបានយល់ព្រមរៀបចំសមយុទ្ធស្វែងរក និងជួយសង្គ្រោះរួមគ្នានៃកងទ័ពជើងទឹក។រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក Ahn Gyu-back និងរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Shinjiro Koizumi បានព្រមព្រៀងធ្វើ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-01-2026, 03:22 PM, ចំនួនអ្នកអានៈ 70ដង
ខេត្តព្រះវិហារ៖លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់-CMAC) នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងថា កម្លាំងអង្គភាព CMAC ទិសខេត្តព្រះវិហារ បានដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK-82 ទម្ងន់ជាង ២៣០គីឡូក្រាមចំនួន ២គ្រាប់ ដែលសៀមបា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-01-2026, 03:16 PM, ចំនួនអ្នកអានៈ 77ដង
ក្រសួងហិរញ្ញវត្ថុអាមេរិក បានប្រកាសថា ខ្លួនសម្រេចរឹតបន្តឹងការត្រួតពិនិត្យគោលនយោបាយទីផ្សារជួញដូររូបិណ្ណបរទេស នៅជុំវិញពិភពលោក ក្នុងនោះរួមមានទាំង ការលូកលាន់ដដែលមានគោលដៅទប់ ការឡើងថ្លៃឬធ្លាក់ចុះនៃរូបិបណ្ណរបស់ប្រទេសនីមួយៗ ធៀបនឹងលុយដុល្លារ។ ទោះបង្កើនការត្រួតពិនិត្យក៏ដោយ ក្រសួងហិរញ្ញវត្ថ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-01-2026, 03:14 PM, ចំនួនអ្នកអានៈ 73ដង
រាជធានីភ្នំពេញ៖លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការត្រៀមរៀបចំទិវារត់ប្រណាំងស្ដ្រីចម្ងាយ ១០គីឡូម៉ែត្រ លើកទី៥ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការ NOCC។
ទិវារត់ប្រណាំងស្ដ្រីចម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-01-2026, 03:10 PM, ចំនួនអ្នកអានៈ 62ដង
ទោះបីជាមិនទាន់មានការសម្រេចចិត្តជាផ្លូវការ ប៉ុន្តែសកម្មភាពផ្លូវច្បាប់នាពេលថ្មីៗនេះបានបង្ហាញថាផែនការនេះ មិនមែនគ្រាន់តែជាការជជែកគ្នាលេងនោះទេ។មហាសេដ្ឋីលំដាប់ពិភពលោក Elon Musk កំពុងធ្វើឱ្យទីផ្សារបច្ចេកវិទ្យា និងហិរញ្ញវត្ថុមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយមានសេចក្តីរាយការណ៍ថា លោកកំពុងពិភាក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-01-2026, 03:03 PM, ចំនួនអ្នកអានៈ 68ដង
ពាក្យបណ្តឹងដែលដាក់ទៅកាន់តុលាការសហព័ន្ធនៅទីក្រុង Miami បាននិយាយថា ស្ថាប័នទាំងពីរខាងលើ បរាជ័យចាត់វិធានការចាំបាច់ ដើម្បីទប់ស្កាត់កុំឱ្យអតីតបុគ្គលិកជាប់កិច្ចសន្យារបស់ IRS ឈ្មោះ Charles Littlejohn ទម្លាយកំណត់ត្រាប្រកាសពន្ធរបស់លោក ត្រាំ រួមជាមួយកូនប្រុស និងក្រុមហ៊ុន Trumspan Organization របស់លោក ទៅកាន់ប្រព័ន្ធផ្សព្វផ្ស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-01-2026, 02:58 PM, ចំនួនអ្នកអានៈ 74ដង
ក្នុងលិខិតសរសេរទៅកាន់សម្តេចប៉ាប ឆ្លើយតបសារនៃទិវាសន្តិភាពអន្តរជាតិ កាលពីថ្ងៃទី១ ខែមករា របស់សម្តេច លោក Lai បានអះអាងថា រូបលោកតែងតែសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ប្រជាធិបតេយ្យ សន្តិភាព និងវិបុលភាព គឺជាមាគ៌ាជាតិរបស់តៃវ៉ាន់ ហើយក៏ជាតំណភ្ជាប់របស់តៃវ៉ាន់ជាមួយពិភពលោកផងដែរ។ លោក Lai បានបន្តថា ចំពោះមុខក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-01-2026, 01:46 PM, ចំនួនអ្នកអានៈ 63ដង
ស្របពេលជាមួយគ្នា ទីផ្សារបច្ចេកវិទ្យាជួបនូវភាពមិនច្បាស់លាស់ខ្លាំង ដោយក្រុមហ៊ុន Microsoft បានបាត់បង់តម្លៃទីផ្សារហូតដល់ ៣៥៧ ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ដែលជាការធ្លាក់ចុះដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៦ឆ្នាំចុងក្រោយ។ ភាពរង្គោះរង្គើនេះ ក៏បានទាញទម្លាក់តម្លៃរូបិយប័ណ្ណឌីជីថ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-01-2026, 01:30 PM, ចំនួនអ្នកអានៈ 67ដង
ខ្លឹមសារនៃបទបញ្ជាចេញផ្សាយដោយសេតវិមាន បាននិយាយថា ពន្ធគយបន្ថែមអាចនឹងត្រូវដាក់ទៅលើ ការនាំចូលទំនិញដែលជាផលិតផលរបស់ប្រទេសណាមួយ ដែលលក់ប្រេងដោយផ្ទាល់ឬមិនផ្ទាល់ដល់គុយបា។ បទបញ្ជានោះហៅរដ្ឋាភិបាលគុយបា ថាជាគំរាមកំហែងមិនធម្មតាចំពោះសន្តិសុខជាតិអាមេរិក ហើយចោទរបបដឹកនាំគុយបាថា បានចូលដៃនិងផ្តល់ក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-01-2026, 12:06 PM, ចំនួនអ្នកអានៈ 50ដង
រាជធានីភ្នំពេញ៖ តាមរបាយការណ៍ មន្ទីរពេទ្យគន្ធបុប្ផាក៏បានព្យាបាលកុមារដែលសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យចំនួន ២៣៣ ២៤៣នាក់ និងព្យាបាលអ្នកជំងឺគ្រុនឈាមដែលសម្រាកក្នុងមន្ទីរពេទ្យចំនួន ២២ ៩៨២ករណី, ពិនិត្យ និងផ្ដល់សេវាតាមដានផ្ទៃពោះ និងដល់ស្រីមានផ្ទៃពោះចំនួន ១០៨ ១៣៤ករណី, ផ្ដល់សេវាសម្រាលកូនដល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-01-2026, 12:02 PM, ចំនួនអ្នកអានៈ 45ដង
គេហទំព័រកីឡា BBC បានចេញផ្សាយថា ក្នុងចំណោមនោះដែរមាន ៩ក្លឹបដែលត្រូវលេងបើករដូវកាលលីគចិន Chinese Suspaner League នារដូវកាលនេះ ត្រូវរងទណ្ឌកម្មដកពិន្ទុ បន្ទាប់ពីការស៊ើបអង្កេតបានរកឃើញពី «ការប្រព្រឹត្តអំពើពុករលួយ តាមរយៈរៀបចំលទ្ធផលទុកមុន»។
បណ្តាក្លឹបបាល់ទាត់អាជីពរបស់ចិនមានដល់ទៅ ១៣ក្រុមឯណោះ ត្រូវបានពិន័យជាប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-01-2026, 11:58 AM, ចំនួនអ្នកអានៈ 64ដង
លោក ត្រាំ បានសម្ពោធក្រុមប្រឹក្សាសន្តិភាពរបស់លោកជាផ្លូវការកាលពីសប្ដាហ៍មុន។ ក្រុមប្រឹក្សានេះដំបូងឡើយត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រឹងការអនុវត្តបទឈប់បាញ់នៅហ្កាហ្សា តែក្រោយមក លោកបានពង្រីកតួនាទីរហូតដល់ដោះស្រាយជម្លោះនៅជុំវិញពិភពលោក។ លោក ត្រាំ បានផ្ញើលិខិតអញ្ជើញទៅកាន់បណ្ដាមេដឹកនាំពិ
 ព័ត៌មានលម្អិត
|
|
|