| កូរ៉េខាងជើង បង្ហោះបាឡុងផ្ទុកសំរាមសាជាថី្ម ចូលក្នុងដីកូរ៉េខាងត្បូង |
|
| ចុះថ្ងៃទី: 21-07-2024, 05:52 PM, ចំនួនអ្នកអានៈ 332ដង |
|
បងប្អូនកូរ៉េជាគូសត្រូវទាំង២ បានសងសឹកគ្នាទៅវិញទៅមកក្នុងយុទ្ធនាការបង្ហោះបាឡុង ហើយក្នុងនោះកូរ៉េខាងជើងបានបង្ហោះបាឡុងផ្ទុកសំរាមជិត ២០០០បាឡុង ចូលក្នុងដីកូរ៉េខាងត្បូង គិតចាប់តាំងពីខែឧសភាមក។ ទង្វើនេះត្រូវបានទីក្រុងព្យុងយ៉ាងអះអាងថាជាការសងសឹកទៅនឹងការបង្ហោះបាឡុងផ្ទុកខិត្តប័ណ្ណរិះគន់ប្រឆាំងកូរ៉េខាងជើង ពីសំណាក់សកម្មជនកូរ៉េខាងត្បូង។
យោធាកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យ ទី២១ ខែកក្កដានេះបានឱ្យដឹងថាកូរ៉េខាងជើងបានបង្ហោះបាឡុងសណ្ដោងសំរាមសាជាថ្មី ចូលក្នុងទឹកដីកូរ៉េខាងត្បូង ទំនងជាការសងសឹក ទៅនឹងទីក្រុងសេអ៊ូល ដែលបានដំណើរការឡើងវិញនូវឧបករណ៍បំពងសំឡេងរិះគន់របបដឹកនាំលោក គីម ជុងអ៊ុននៅឯតំបន់ព្រំដែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ក្នុងសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃអាទិត្យនេះ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានគូសបញ្ជាក់ថា «កូរ៉េខាងជើងបានបង្ហោះបាឡុងសណ្ដោងសំរាមសាជាថ្មី ដោយហោះឆ្ពោះទៅកាន់ ផ្នែកខាងជើងនៃខេត្ត Gyeonggi។ ដូច្នេះ បើឃើញបាឡុងទាំងនោះ សូមរាយការណ៍ទៅកាន់ប៉ូលិស ឬយោធា ហើយកុំប៉ះពាល់បាឡុងទាំងនោះដោយផ្ទាល់ឱ្យសោះ»។
គួរបញ្ជាក់ថា ការបង្ហោះបាឡុងផ្ទុកសំរាមចូលដីកូរ៉េខាងត្បូង កើតមានឡើងតែ៣ថ្ងៃប៉ុណ្ណោះ ក្រោយទីក្រុងសេអ៊ូលបានប្រកាសថាខ្លួនបានដំណើរការឡើងវិញនូវឧបករណ៍បំពងសំឡេង ឃោសនាប្រឆាំងកូរ៉េខាងជើង នៅឯតំបន់ព្រំដែន។ បើតាមតំណាងរាស្ត្រកូរ៉េខាងត្បូងម្នាក់កាលពីដើមខែកក្កដានេះ បាឡុងរបស់កូរ៉េខាងជើងបានរំខានដល់ជើងហោះហើរច្រើនជាង ១០០ ដែលដឹកនាំដំណើរសរុប ១០ ០០០នាក់។ ជាការឆ្លើយតប សេអ៊ូលបានសម្រេចព្យួរទាំងស្រុងនូវកិច្ចព្រមព្រៀងបន្ធូរបន្ថយភាពតានតឹងយោធាជាមួយព្យុងយ៉ាង និងប្រកាសកាលពីខែមិថុនា ហើយប្រកាសថាខ្លួននឹងចាប់ផ្ដើមដំណើរការឧបករណ៍បំពងសំឡេងនៅឯតំបន់ព្រំដែនឡើងវិញ៕


ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 25-11-2025, 07:11 PM, ចំនួនអ្នកអានៈ 14ដង
រាជធានីភ្នំពេញ៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានបង្ហាញលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី។
លោកស្រី ជើង បុទុមរង្សី រដ្ឋលេខាធិការក្រស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 07:05 PM, ចំនួនអ្នកអានៈ 16ដង
កិច្ចចរចានេះធ្វើឡើងស្របពេលដែលរដ្ឋធានីកៀវ ត្រូវបានវាយប្រហារយ៉ាងធ្ងន់ធ្ងរនៅពេលយប់ ដោយមានមីស៊ីល និងដ្រូនរាប់រយគ្រឿងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តជ្រកកោនក្រោមដីក្នុងស្ថានភាពរដូវរងាដ៏ត្រជាក់។
រដ្ឋលេខាធិការកងទ័ពអាមេរិក លោក ដាន់ ដ្រិសខូល (Dan Driscoll) បានបើកកិច្ចព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 07:02 PM, ចំនួនអ្នកអានៈ 17ដង
រាជធានីភ្នំពេញ៖អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានកត់សម្គាល់នូវការចែកចាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយថៃ ពាក់ព័ន្ធនឹងការចោទប្រកាន់គ្មានការពិតមកលើកម្ពុជា ថាបានដាក់មិនថ្មីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការចោទប្រកាន់ទាំងនេះ ជាថ្មីម្តងទៀ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 06:58 PM, ចំនួនអ្នកអានៈ 15ដង
បទបញ្ជានេះ នឹងអនុវត្តចំពោះជនភៀសខ្លួនប្រហែល ២៣៣ ០០០នាក់ ដែលចូលមកចន្លោះថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៥។ បទបញ្ជាដែលចុះហត្ថលេខាដោយប្រធានទីភ្នាក់ងារផ្តល់សញ្ជាតិ និងសេវាអន្តោប្រវេសន៍ លោក Joe Edlow ក៏បានបញ្ជាឱ្យផ្អាកដំណើរការពាក្យសុំស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនភៀសខ្ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 06:20 PM, ចំនួនអ្នកអានៈ 20ដង
រាជធានីភ្នំពេញ៖សូមបញ្ជាក់ដែរថា នេះជាលើកដំបូងដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំវេទិការួមរវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងតំបន់អាស៊ីលើកទី១៦ ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការ JASIC ចូលរួមសហការក្នុងការរៀបចំឡើង។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 06:08 PM, ចំនួនអ្នកអានៈ 2ដង
នៅក្នុងខែនេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា សហរដ្ឋអាមេរិកនឹងចាត់ថ្នាក់ក្រុម Cartel de los Soles ឬ Cartel of the Suns ជាអង្គការភេរវករបរទេស (FTO) ដោយចោទប្រកាន់ជាបណ្តាញឧក្រិដ្ឋជន នាំគ្រឿងញៀនខុសច្បាប់ចូលមកសហរដ្ឋអាមេរិក។ មន្រ្តីអាមេរិកផ្សេងទៀតនិយាយថា Cartel de los Soles បានធ្វើការជាមួយក្រុមជនអន្ធពាល Tren de Aragua នៅវ៉េណេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 06:05 PM, ចំនួនអ្នកអានៈ 16ដង
រាជធានីភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំមួយ ដើម្បីបន្តធ្វើបទបង្ហាញជូនអង្គទូតបរទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា អំពីការវិវត្តថ្មីៗនៃបញ្ហាព្រំដែនកម្ពុជា-ថៃ។
កិច្ចប្រជុំនេះធ្វើឡើងនៅទី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 05:39 PM, ចំនួនអ្នកអានៈ 6ដង
រាជធានីភ្នំពេញ៖លោកស្រី អាឡូណា ហ្វីសស៊ឺ-ខេម (Alona Fisher-Kamm) បានលើកឡើងថា៖ កិច្ចពិភាក្សាការងារនាថ្ងៃនេះមានគោលបំណងដើម្បីលើកកម្ពស់ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការគោរពគ្នាទៅវិញទៅមក ព្រមទាំងការយោគយល់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 05:29 PM, ចំនួនអ្នកអានៈ 23ដង
សហរដ្ឋអាមេរិក អេមីរ៉ាតអារ៉ាប់រួម អេហ្ស៉ីប និងអារ៉ាប៊ីសាអូឌីត កាលពីដើមខែនេះ បានលើកសំណើព្រាងបទឈប់បាញ់ រយៈពេល ៣ខែសម្រាប់ធ្វើកិច្ចចរចាសន្តិភាព។ ជាការឆ្លើយតប RSF ថានឹងទទួលយក ប៉ុន្តែក្រោយមកបានវាយប្រហារ លើភាគីខាងកងទ័ពជាតិស៊ូដង់ ជាមួយនិងដ្រូនរាប់សិបគ្រឿង។
មេបញ្ជាការកងកម្លាំងទាហានប៉ារ៉ា RSF របស់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 11:17 AM, ចំនួនអ្នកអានៈ 58ដង
ការបោះជំហានដ៏សំខាន់នេះកើតឡើងចំពេលដែលឥណ្ឌាត្រូវបានគេមើលឃើញថាជាទីផ្សារកំណើនដ៏សំខាន់សម្រាប់បច្ចេកវិទ្យា AI ដោយសារតែមានអ្នកប្រើប្រាស់អ៊ីនធឺណិតជិតមួយពាន់លាននាក់។ ភាពជាដៃគូផ្តល់មូលនិធិនេះក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រធំរបស់ Google ដែលបានប្តេជ្ញាចិត្តវិនិយោគ ១៥ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 11:15 AM, ចំនួនអ្នកអានៈ 62ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបំភ្លឺ៣ចំណុច ពាក់ព័ន្ធនឹងការងារវាស់វែងនិងបោះបង្គោលព្រំដែន បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និង លេខ៥២-៥៩ នៅខេត្តបាត់ដំបង។ សម្តេចបានបញ្ជាក់ថា គោលដៅនៃការវាស់វែង និងបោះ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 11:11 AM, ចំនួនអ្នកអានៈ 59ដង
គំនិតផ្តួចផ្តើមនេះផងដែរ បានធ្វើឡើងក្រោមអនុស្សរណៈនៃការយោគយល់គ្នាជាមួយ FIFA ដែលបានប្រកាសនាថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺមានគោលបំណងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការវិនិយោគលើកន្លែងកីឡា ដោយផ្តោតលើការរួមបញ្ចូលនៃបញ្ហាសង្គម ក៏ដូចជាការផ្តល់ការអភិវឌ្ឍន៍ដល់យុវជន និងកំណើនសេដ្ឋក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 11:06 AM, ចំនួនអ្នកអានៈ 66ដង
វត្ត Wat Rat Prakhong Tham នៅក្នុងខេត្ត Nonthaburi ស្ថិតនៅជាយទីក្រុងបាងកក បានបង្ហោះវីដេអូមួយនៅលើទំព័រ Facebook ដោយបង្ហាញពីស្ត្រីម្នាក់ដែលកំពុងដេកនៅក្នុងមឈូស ពណ៌សនៅលើរថយន្ដ spanick-uspan ពណ៌ខ្មៅមួយគ្រឿង កម្រើកដៃ និងក្បាល។ លោក Pairat Soodthoospan ជាអ្នកចាត់ការទូទៅផ្នែកហិរញ្ញវត្ថុរបស់វត្តខាងលើបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP កាលពីថ្ង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 11:03 AM, ចំនួនអ្នកអានៈ 61ដង
លោកស្រី Siddiqi នឹងដឹកនាំប្រតិបត្តិការរបស់ ADB នៅកម្ពុជា គ្រប់គ្រងការអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជារបស់ ADB សម្រាប់ឆ្នាំ២០២៤-២០២៨ ដែលមានសង្គតិភាពយ៉ាងជិតស្និតទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់រយៈពេលដូចគ្នា និងពង្រឹងកិច្ចសហប្រតិបត្តិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 11:00 AM, ចំនួនអ្នកអានៈ 56ដង
លោក ស៊ី ជីនពីង បានប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំឡុងកិច្ចពិភាក្សាតាមទូរស័ព្ទកាលពីថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកាថាការវិលត្រឡប់របស់តៃវ៉ាន់ មកនៅក្រោមការគ្រប់គ្រង របស់ចិនវិញ គឺជាចំណុចស្នូលមួយនៃសណ្ដាប់ធ្នាប់អន្តរជាតិក្រោយសង្រ្គាមលោកលើកទី២។
នាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក Cho Jung-tai បាននិយា
 ព័ត៌មានលម្អិត
|
|
|