អតីតនាយករដ្ឋមន្រ្តីបង់ក្លាដែស Sheikh Hasina នឹងវិលត្រឡប់ចូលស្រុកវិញ នៅពេលមានការបោះឆ្នោតសកលថ្មី, នេះបើតាមកូនប្រុសលោកស្រីផ្ទាល់
ចុះថ្ងៃទី: 09-08-2024, 02:21 PM, ចំនួនអ្នកអានៈ 44ដង
លោកស្រី Hasina បានរត់ភៀសខ្លួនមកកាន់ប្រទេសឥណ្ឌា ដែលនៅក្បែរខាង កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីការធ្វើបាតុកម្មយ៉ាងហិង្សា អស់ជាច្រើនសប្តាហ៍ បានបង្ខំឱ្យលោកស្រី ចុះចេញពីអំណាច។ រដ្ឋាភិបាលបណ្តោះអាសន្ន ដែលដឹកនាំដោយម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោក Muhammad Yunus បានស្បថចូលកាន់តំណែង កាលពីថ្ងៃព្រហស្បត៍ ជាមួយភារកិច្ចត្រូវរៀបចំឱ្យមានការបោះឆ្នោតសកលថ្មី។ កូនប្រុសលោកស្រី Sheikh Hasina នាថ្ងៃសុក្រនេះបានអះអាងថា អតីតនាយករដ្ឋមន្រ្តីបង់ក្លាដែសរូបនេះ នឹងវិលត្រឡប់ទៅកាន់ប្រទេសបង់ក្លាដែសវិញ នៅពេលដែលរដ្ឋាភិបាលបណ្តោះអាសន្ន សម្រេចរៀបចំការបោះឆ្នោតសកលថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤។ ប្រាប់ទៅកាន់សារព័ត៌មានឥណ្ឌា Times of India កូនប្រុសលោកស្រី គឺលោក Sajeeb Wazed Joy ដែលរស់នៅសហរដ្ឋអាមេរិក បាននិយាយថា សម្រាប់ពេលនេះ គឺលោកស្រី Hasina ស្ថិតនៅប្រទេសឥណ្ឌា ប៉ុន្តែលោកស្រីនឹងវិលត្រឡប់ទៅបង់ក្លាដែសវិញ ពេលដែលរដ្ឋាភិបាលបណ្តោះអាសន្ន សម្រេចរៀបចំការបោះឆ្នោតថ្មី។ គួរបញ្ជាក់ថា លោកស្រី Hasina បានកាន់អំណាចចាប់តាំងពីឆ្នាំ២០០៩មក ហើយទើបតែជាប់ឆ្នោតសម្រាប់អាណត្តិទី៥ កាលពីខែមករា ឆ្នាំនេះ ក្នុងការបោះឆ្នោត ដែលត្រូវបានធ្វើពហិកាដោយបក្សប្រឆាំង។ លោកស្រី កំពុងស្ថិតនៅកន្លែងសុវត្ថិភាពមួយ ក្នុងតំបន់រដ្ឋធានី New Delhi នៃប្រទេសឥណ្ឌា។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឥណ្ឌា បានរាយការណ៍ថា លោកស្រីមានបំណង ​ចង់ស្នើសុំសិទ្ធិជ្រកកោននៅចក្រភពអង់គ្លេស៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 06-09-2024, 09:32 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖ក្នុងជំនួបនេះ លោកប្រធានាធិបតីជាប់ឆ្នោត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​ការ​អភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័ស​ និងរឹងមាំលើគ្រប់វិស័យនៅកម្ពុជា។ លោក​ក៏បានគូស​បញ្ជាក់​ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ព្រមទាំង​ប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2024, 09:30 PM, ចំនួនអ្នកអានៈ​ 23ដង
កាណាដាបានប្រកាសកាលពីខែមិថុនាថា ខ្លួននឹងផ្គត់ផ្គង់រ៉ុក្កែត CRV7 ចំនួន ២,១៦០គ្រាប់ដល់អ៊ុយក្រែន។ រ៉ុក្កែតប្រភេទនេះអាចបំពាក់ជាមួយក្បាលគ្រាប់ជាច្រើនប្រភេទ ដើម្បីវាយប្រហារគោលដៅផ្សេងៗគ្នា ដូចជាអគារ រថក្រោះ ឬទាហានជាដើម។ រដ្ឋមន្ត្រីការពារជាតិកាណាដា លោក Bill Blair បានប្រកាសកាលពីថ្ងៃសុក្រថា ប្រទេសកាណា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2024, 09:28 PM, ចំនួនអ្នកអានៈ​ 23ដង
ខេត្តកណ្ដាល៖នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បន្ទាប់ពីមានការចង្អុលបង្ហាញពីលោក គួច ចំរើន អភិបាលខេត្តកណ្តាល កាលពីយប់រំលងអធ្រាត្រថ្ងៃទី០៤ ខែកញ្ញា លោកដឹកនាំមន្ត្រី សហការជាមួយកម្លាំងអាវុធហត្ថ បានធ្វើការចុះឃាត់រថយន្តមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ3G-5776 ដែលដឹកបង្កងខុសច្បាប់ចំនួន២៦ធុង ស្ថិតនៅចន្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2024, 09:24 PM, ចំនួនអ្នកអានៈ​ 22ដង
សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានចោទប្រកាន់បុគ្គលិកពីរនាក់នៃបណ្តាញ RT ដែលគាំទ្រដោយរដ្ឋាភិបាលរុស្ស៊ី និងបានដាក់ទណ្ឌកម្មលើ RT និងនិពន្ធនាយកបណ្តាញមួយនេះ ដោយចោទប្រកាន់ពីបទជ្រៀតជ្រែកការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤។ វិមានក្រឹមឡាំងនៅថ្ងៃសុក្រនេះ បានចោទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2024, 09:22 PM, ចំនួនអ្នកអានៈ​ 21ដង
ថ្មីៗកន្លងទៅនេះ ភេសជ្ជៈប៉ូវកម្លាំង វើក របស់ ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភផ្ដាច់មុខក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួត SEA V LEAGUE CHALLENGE ដែលជាការប្រកួតដណ្ដើមកៅអី ដើម្បីបន្តចូលរួមការប្រកួត SEA VLEAGUE 2025 នៅប្រទេសឥណ្ឌូនេស៊ី ដែលជាការប្រកួតក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ ព្រឹត្តិការណ៍ប្រកួត SEA V LEAGUE CHALLENG
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2024, 09:18 PM, ចំនួនអ្នកអានៈ​ 26ដង
របាយការណ៍ ១៩ទំព័រនៃបេសកកម្មស្វែងរកការពិតរបស់ UN ដោយផ្អែកលើការសម្ភាសអ្នកនៅរស់រានមានជីវិត ១៨២នាក់ សមាជិកគ្រួសាររបស់ពួកគេ រួមទាំងសាក្សី បង្ហាញថា កងទ័ពស៊ូដង់ និងកងកម្លាំងទាហានប៉ារ៉ា (RSF) គឺជាអ្នកទទួលខុសត្រូវ ចំពោះការវាយប្រហារលើជនស៉ីវិល ហើយបានប្រើទារុណកម្ម និងអនុវត្តការចាប់ខ្លួនតាមអំពើចិត្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2024, 05:20 PM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖ ពិធីនេះក៏មានការចូលរួមពីសំណាក់លោក វ៉ា ថន អភិបាលខេត្តក្រចេះ, គណៈគ្រប់គ្រងក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd. តំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងភ្ញៀវវិនិយោគិនជាច្រើនរូប។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមជាអធិបតី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2024, 05:15 PM, ចំនួនអ្នកអានៈ​ 35ដង
របបយោធាដែលកំពុងប្រយុទ្ធប្រដាប់អាវុធយ៉ាងទូលំទូលាយ ក្រោយរដ្ឋប្រហារ ឆ្នាំ ២០២១ របស់ខ្លួន ដែលត្រូវបានចោទប្រកាន់ពីបទបង្ហូរឈាម នឹងប្រើប្រាស់ការវាយប្រហារតាមអាកាស និងកាំភ្លើងធំដើម្បីដាក់ទណ្ឌកម្មសហគមន៍ជនស៊ីវិល។ អ្នកនាំពាក្យនៃក្រុមប្រដាប់អាវុធជនជាតិភាគតិច បានប្រាប់ឲ្យដឹង នៅថ្ងៃសុក្រនេះថា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2024, 05:08 PM, ចំនួនអ្នកអានៈ​ 28ដង
រាជធានីភ្នំពេញ៖លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះលោក ទូច រដ្ឋា អគ្គនាយកក្រុមហ៊ុន ចុងភៅ សេងហុកហេង ដែលបានចូលរួមគាំទ្រដំណើរតស្សនកិច្ចនៅទិសឦសាននេះ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកសម្របសម្រួលដំណើរទស្សនកិច្ច បានទទួលជួបលោក ទូច រដ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2024, 05:04 PM, ចំនួនអ្នកអានៈ​ 32ដង
ស្ថានីយ៍ទូរទស្សន៍បេទ្បារុស្សកាលពីថ្ងៃព្រហស្បតិ៍បានចាក់ផ្សាយកម្មវិធីនោះរយៈពេល ១៥ នាទីដែលដាក់ចំណងជើងថា “ការបរាជ័យនៃសាមូរ៉ៃរបស់ទីក្រុងតូក្យូ” ដែលពិពណ៌នាអំពីករណីចារកម្មដែលត្រូវបានចោទប្រកាន់ជាលើកដំបូងរបស់ប្រទេសជប៉ុននៅក្នុងប្រទេសបេឡារុស្ស។ ទូរទស្សន៍រដ្ឋបេឡារុស្សបានចាក់ផ្សាយកម្មវិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2024, 05:03 PM, ចំនួនអ្នកអានៈ​ 45ដង
រាជធានីភ្នំពេញ៖នៅរសៀលថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកលោក Prabowo Subianto រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោតរបស់ឥណ្ឌូណេស៊ី ចូលជួប​សម្តែង​ការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2024, 04:58 PM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា ព្រមទាំងសហការី ក្នុងគោលបំណងពិភាក្សាស្វែងរកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2024, 04:56 PM, ចំនួនអ្នកអានៈ​ 34ដង
អ្នកនាំពាក្យសេវាប៉ូលីសជាតិ លោក Resila Onyango បាននិយាយថា ភ្លាមៗសិស្សដែលនៅមានជីវិត ១៣ នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដោយរងការរលាកស្បែកធ្ងន់ធ្ងរ បន្ទាប់ពីភ្លើងឆេះដល់បន្ទប់ស្នាក់នៅរបស់ពួកគេ ។ សិស្សយ៉ាងហោចណាស់ចំនួន ១៧ នាក់ស្លាប់ និង ១៣ នាក់ផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីអគ្គីភ័យ បានឆាបឆេះសាល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2024, 04:51 PM, ចំនួនអ្នកអានៈ​ 32ដង
លោក Kuleba បានលាលែងពីតំណែង នៅសប្តាហ៍នេះ ដែលជាផ្នែកមួយនៃការរុះរើគណៈរដ្ឋមន្ត្រីអ៊ុយក្រែន ដែលកំពុងបន្ត។មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky តាមសេចក្តីរាយការណ៍ បានចោទប្រកាន់រដ្ឋមន្ត្រីការបរទេស លោក Dmitry Kuleba ពីការខកខានក្នុងការទទួលការផ្គត់ផ្គង់អាវុធបន្ថែមទៀតពីលោកខាងលិច អំឡុងពេលពន្យល់ពីការសម្រេចចិត្តបណ្ដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2024, 02:27 PM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖លោកអភិសន្ដិបណ្ឌិត ស សុខា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទៅបំពេញទស្សនកិច្ចការងារនៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤។ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 4833 នាក់
ម្សិលមិញ : 6187 នាក់
សរុបទាំងអស់ : 7072953 នាក់