ឧបនាយករដ្ឋមន្ដ្រី ស សុខា ចាត់ទុកប្រព័ន្ធ Cambodia e-Arrival ជាសមិទ្ធផលរួម ដើម្បីទាក់ទាញភ្ញៀវទេសចរ និងពង្រឹងសន្តិសុខ ក្នុងបរិបទឌីជីថល
ចុះថ្ងៃទី: 09-08-2024, 10:06 PM, ចំនួនអ្នកអានៈ 118ដង
រាជធានីភ្នំពេញ៖ការថ្លែងរបស់លោកអភិសន្តិបណ្ឌិត ស សុខា បានធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយ អំពី ការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា Cambodia e-Arrival រៀបចំនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ។ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់ទុកប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា ឬ Cambodia e-Arrival ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ក្រោមកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ថាជាសមិទ្ធផលរួមមួយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទស្សនវិស័យជឿនលឿន របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរ វិនិយោគិន និងពង្រឹងសន្តិសុខ ក្នុងបរិបទឌីជីថល ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ និងស្របតាមបរិបទនៃពិភពលោកដែលកំពុងមានភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា។ ក្នុងនោះ ក៏មានការចូលរួមពីលោក សុខ សុកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ តំណាងក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល តំណាងស្ថានទូតបរទេសនានាប្រចាំនៅកម្ពុជា ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋាន បណ្ដាទីភ្នាក់ងារទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីតាមបណ្ដាច្រកទ្វារព្រំដែនគោក និងអាកាសជាច្រើនរូប។ លោក សុខ វាសានា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ប្រព័ន្ធ Cambodia e-Arrival នឹងជួយកាត់បន្ថយពេលវេលាបំពេញបែបបទចូល-ចេញពីប្រទេស ធានាថាអ្នកដំណើរអាចឆ្លងកាត់បានយ៉ាងឆាប់រហ័ស មានភាពងាយស្រួល ដោយអ្នកដំណើរចូលកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិនានា គ្រាន់តែបំពេញព័ត៌មានតាមទម្រង់ដែលបានកំណត់តាមតំណភ្ជាប់ទៅគេហទំព័រ www.arrival.gov.kh ឬកម្មវិធី Cambodia e-Arrival រួមមាន ទម្រង់សលាកបត្រអន្តោប្រវេសន៍ រួមទាំងពាក្យស្នើសុំទិដ្ឋាការពេលមកដល់ ទម្រង់លិខិតរាយការណ៍គយ និងទម្រង់លិខិតប្រកាសសុខភាពរបស់អ្នកដំណើរ ខណៈបណ្ដាប្រទេសជឿលឿនកាន់តែច្រើនបាននិងកំពុងប្រើប្រាស់ប្រព័ន្ធនេះ។ ក្នុងឱកាសនោះ លោកអភិសន្ដិបណ្ឌិត ស សុខ បានលើកឡើងថា Cambodia e-Arrival រៀបចំដោយកូនខ្មែរ ក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល ដោយបង្កើតបានជាប្រព័ន្ធជាតិតែមួយ ដែលអាចឆ្លើយតបបានទៅនឹងការវិវឌ្ឍផ្នែកបច្ចេកវិទ្យា និងវឌ្ឍនភាពជាតិ ជាពិសេសក្នុងដំណាក់កាល ដែលរាជរដ្ឋាភិបាលបាននិងកំពុងផ្តោតការយកចិត្តទុកដាក់ទាក់ទាញភ្ញៀវទេសចរ វិនិយោគិន ក៏ដូចជាធុរជនបរទេស ឲ្យចូលមកទស្សនា និងធ្វើធុរកិច្ចស្របតាមការគោលនយោបាយទេសចរណ៍ និងវិនិយោគ និងក៏ផ្តល់ភាពងាយស្រួលសម្រាប់ការគ្រប់គ្រងកិច្ចការសន្តិសុខ និងការគ្រប់គ្រងទិន្នន័យជនបរទេសនៅកម្ពុជាផងដែរ។ ក្រសួងមហាផ្ទៃ បានដាក់ឲ្យអនុវត្តសាកល្បងនូវប្រព័ន្ធ Cambodia e-Arrival ជាបណ្ដើរៗនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាបអង្គរ និងខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ និងគ្រោងដាក់ឱ្យដំណើរការជាផ្លូវការនៅតាមបណ្ដាច្រកទ្វារអាកាសយានដ្ឋានទាំង៣នេះ នៅអំឡុងខែកកញ្ញា ឆ្នាំ២០២៤ មុននឹងបន្តពន្លាតទៅអនុវត្តនៅតាមបណ្ដាច្រកទ្វារព្រំដែនអន្តរជាតិនិងច្រកទ្វារទ្វេភាគីផ្សេងទៀតជាបន្តបន្ទាប់។ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ការផ្ដួចផ្ដើម និងដឹកនាំឈានទៅសម្រេចបាននូវប្រព័ន្ធ Cambodia e-Arrival នេះ គឺជាការបញ្ជាក់ច្បាស់នូវលទ្ធផលជាក់ស្ដែងថ្មីមួយទៀត នៃទិសដៅការងារអាទិភាពទាំង៦ ដែលលោកអភិសន្តិបណ្ឌិត ស សុខា បានប្រកាសអនុវត្តចាប់ពីដើមនីតិកាលទី៧៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 19-04-2025, 04:13 PM, ចំនួនអ្នកអានៈ​ 30ដង
រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi និងបេសកជនពិសេសរបស់លោក ត្រាំ គឺលោក Steve Witkoff នឹងត្រូវចរចាគ្នាដោយប្រយោលតាមរយៈអ្នកសម្របសម្រួលមកពីប្រទេស អូម៉ង់ មួយសប្ដាហ៍បន្ទាប់ពីកិច្ចចរចាជុំទី១ ក្នុងទីក្រុង Muscat នៃប្រទេសអូម៉ង់ ដែលត្រូវបានភាគីទាំង២អះអាងថាបានប្រព្រឹត្តទៅប្រកបដោយលក្ខណៈស្ថាបនា។ លោក Araqchi កាលពី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2025, 04:08 PM, ចំនួនអ្នកអានៈ​ 43ដង
រាជធានីភ្នំពេញ: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបរិច្ចាគថវិកាចំនួន ២០,០០០,០០០រៀល និង៣០,០០០ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2025, 04:07 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ:សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ បានបរិច្ចាគថវិកាចំនួន ៥ពាន់ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2025, 04:05 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ: ឯកឧត្តម ហ៊ី បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងលោកជំទាវ បានបរិច្ចាគថវិកាចំនួន ១ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2025, 04:03 PM, ចំនួនអ្នកអានៈ​ 26ដង
សារព័ត៌មាន Bloomberg ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលបានដឹងពីបញ្ហាខាងលើ ហើយជាសញ្ញាចុងក្រោយបំផុតមួយបញ្ជាក់ពីចេតនារបស់លោក ដូណាល់ ត្រាំ ក្នុង ការព្យាយាមសម្រេច​ឱ្យបាននូវបទឈប់បាញ់មួយ និងកើតឡើងខណៈប្រធានាធិបតីអាមេរិករូបនេះ និងរដ្ឋមន្ត្រីការបរទេសរបស់លោក គឺលោក Marco Rubio បានបង្ហើបកាលពីថ្ងៃស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2025, 03:58 PM, ចំនួនអ្នកអានៈ​ 30ដង
ក្រុមមន្ត្រីអ៉ីស្រាអែល បានប្ដេជ្ញាថានឹងមិនអនុញ្ញាតឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរដាច់ខាត។ រីឯលោក ណេតាន់យ៉ាហ៊ូ ក៏បានទទូចដែរថារាល់កិច្ចចរចាណាមួយជាមួយអ៉ីរ៉ង់ ត្រូវតែនាំទៅរកការរំសាយចោល កម្មវិធីនុយក្លេអ៊ែរទាំងស្រុងរបស់អ៉ីរ៉ង់។ ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើមន្ត្រីអ៉ីស្រាអែលម្នាក់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2025, 12:11 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ: កូនប្រុសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺកុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ទទួលបានមេដាយមាសមួយគ្រឿងទៀតហើយ ពីការប្រលងគណិតវិទ្យាកម្រិតពិភពលោកនៅប្រទេសអូស្ត្រាលី។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបញ្ជាក់លើទំព័រហ្វេសប៊ុកថា ការប្រលងនេះ មានកុមារា កុមារីម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2025, 12:09 PM, ចំនួនអ្នកអានៈ​ 35ដង
រាជធានីភ្នំពេញ: ពិធីសម្ពោធនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ,
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2025, 12:04 PM, ចំនួនអ្នកអានៈ​ 34ដង
រការនេះ ជារឿងល្អសម្រាប់ក្លិប Villarreal ដែលបានកំពុងឈរនៅលេខ៥ ក្នុងតារាង LaLiga រដូវកាលនេះ ដោយកំពុងរកបាន ៥១ពិន្ទុពីការប្រកួត ៣០ប្រកួតរបស់ពួកគេ។ ដ្បិតតំណែងនេះក្លិបឈរលេខ៦ Real Betis ក៏កំពុងប្រដេញ ៣ពិន្ទុ ជាមួយក្រុម Celta Vigo និង Mallorca ដែលក្លិបទាំង ៣នេះបានលេង ៣១ប្រកួតរួចមកហើយ។ លីគកំពូលអេស្ប៉ាញ LaLiga នឹងត្រូវបានតំណាងយ៉ាង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2025, 11:57 AM, ចំនួនអ្នកអានៈ​ 45ដង
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹងដល់សាធារណជន ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន និងក្លិប/សមាគមកីឡាបាល់ទាត់ទាំងអស់មេត្តាជ្រាបថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា គ្រោងនឹងរៀបចំវគ្គគ្រូបង្ហាត់បាល់ ទាត់កម្រិត ‘A’ | ‘B’ (AFC/FFC ‘A and B’ Certificate Coaching Course) ។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2025, 11:55 AM, ចំនួនអ្នកអានៈ​ 48ដង
យោងតាមរបាយការណ៍ដែលចុះផ្សាយដោយ CNA នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ពន្ធគយទាំងនេះបានធ្វើឱ្យពន្ធយានយន្តក្នុងប្រទេសចិនកើនឡើងខ្ពស់ដល់ទៅ ១៥០% ដែលជំរុញឱ្យក្រុមហ៊ុន Ford ផ្អាកការនាំចេញរថយន្តម៉ូដែលសំខាន់ៗរួមមាន F-150 Raspantors, Mustangs និងរថយន្ត SUVs Bronco ដែលផលិតនៅរដ្ឋ Michigan ក៏ដូចជា Lincoln Navigators ផលិតនៅរដ្ឋ Kentucky ទៅកាន់ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2025, 11:48 AM, ចំនួនអ្នកអានៈ​ 36ដង
ស្ថិតក្នុងទីផ្សារដោះដូរថ្មីនេះ ក្រុមហ្សងក្រហម Liverspanool គឺស្ថិតក្នុងជម្រើសខ្សែប្រយុទ្ធថ្មីបន្ថែម ដោយវានឹងបង្កើតឱ្យមានភាពស៊ីសង្វាក់គ្នានៅតំបន់ប្រយុទ្ធជួរមុន ដែលបច្ចុប្បន្ន Diogo Jota និង Darwin Nunez ស្ថិតក្នុងទម្រង់មិនអាចផ្តល់នៅគុណភាពសម្រាប់ក្រុមលោក Arne Slot ដែលចង់បាននៅចំណុចកំពូលផងនោះ ។ ក្លិប Eintracht Frankfurt បានដំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2025, 11:31 AM, ចំនួនអ្នកអានៈ​ 36ដង
ទីក្រុងវ៉ាស៊ីនតោន បានដាក់ពង្រាយកងទ័ពឱ្យឈរជើងនៅស៊ីរី ជាពិសេសនៅភាគឦសាននៃប្រទេសអស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្រោមក្របខណ្ឌនៃកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងក្រុម ISIS។ នៅក្នុង សេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បានបញ្ជាក់ថាទោះជាមានការកាត់បន្ថយកងទ័ពក៏ដោយ ក៏ទីបញ្ជាការក
 ព័ត៌មានលម្អិត
អភិបាលរាជធានីភ្នំពេញ ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ, កងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលខណ្ឌទាំង១៤ និងសមត្ថកិច្ចពាក់ព័ន្ធនៃរាជធានីភ្នំពេញ ដែលបានចូលរួមការពារសន្តិសុខ​សណ្តាប់ធ្នាប់​និងការរៀបចំប្រារព្ធសង្ក្រាន្តវត្តភ្នំ និងពិធីបុណ្យចូលឆ្នាំថ្មី ប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ និងប្រកបដោយសណ្តាប់ធ្នាប់
ចុះថ្ងៃទី: 18-04-2025, 07:37 PM, ចំនួនអ្នកអានៈ​ 47ដង
រាជធានីភ្នំពេញ: លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវរបស់ ថ្នាក់ដឹកនាំ អាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងទាំងអស់ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងឱ្យឃើញអំពីសុឆន្ទៈ មនសិការ និងការលះបង់កម្លាំង កាយចិត្ត ពេលវេលា សេចក្តីសុខផ្ទា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2025, 07:30 PM, ចំនួនអ្នកអានៈ​ 48ដង
កាលពីថ្ងៃព្រហស្បតិ៍ លោក Zelenskiy បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងកៀវថា រដ្ឋាភិបាលរបស់លោកមានភស្តុតាងថាក្រុមហ៊ុនចិនកំពុងផ្គត់ផ្គង់នូវអ្វីដែលលោកហៅថា កាំភ្លើងធំ និងកាំភ្លើងដែលផលិតដោយរុស្ស៊ី ទោះបីជាលោកមិនបានបង្ហាញភស្តុតាងក៏ដោយ។ នៅព្រឹកថ្ងៃសុក្រ ក្រសួងការបរទេសចិនបានច្រានចោលការចោទប្រកាន់នេះ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 4207 នាក់
ម្សិលមិញ : 5164 នាក់
សរុបទាំងអស់ : 8283069 នាក់