Telegram កំពុងប្រឈមមុខនឹងការបិទនៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីរកឃើញករណីឆបោក និងឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ
ចុះថ្ងៃទី: 05-10-2024, 05:33 PM, ចំនួនអ្នកអានៈ 485ដង
លទ្ធផលនៃការស៊ើបអង្កេតនៅមិនទាន់ត្រូវបានប្រកាសបង្ហាញនោះទេ ប៉ុន្តែបើយោងតាមសារព័ត៌មានក្នុងស្រុកឥណ្ឌាជាច្រើន​បានចេញផ្សាយថា អាជ្ញាធរឥណ្ឌាបានបន្ថែមការចោទប្រកាន់ និងករណីស៊ើបអង្កេតថ្មី​មួយចំនួនទៀត ក្នុងនោះមានពីរករណីធ្ងន់ធ្ងរគឺ «ឧបាយកលតម្លៃភាគហ៊ុន និងជំរិតទារប្រាក់» ហើយបើសិនជារកឃើញការពិតដូចការចោទប្រកាន់មែននោះ Telegram ដែលមានអ្នកប្រើប្រាស់នៅក្នុង ប្រទេសឥណ្ឌាប្រមាណ ១០៤លាននាក់ អាចនឹងប្រឈមមុខនឹងការហាមឃាត់ ឬបិទ។ បន្ទាប់ពីលោក Pavel Durov ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសបារាំង រដ្ឋាភិបាល​នៃ​ប្រទេសឥណ្ឌាបានបើកការស៊ើបអង្កេតលើកម្មវិធី Telegram ក្រោមបទចោទប្រកាន់ថា ជាប់ពាក់ព័ន្ធក្នុង​សកម្មភាព​ឧក្រិដ្ឋកម្ម រួមទាំង​ការជំរិតទារប្រាក់, ល្បែងស៊ីសង, ការបែកធ្លាយក្រដាសប្រឡង និងការឆបោក។ ប៉ុន្តែថ្មីៗនេះ បានបន្ថែមការចោទប្រកាន់ និង​ការស៊ើបអង្កេត បន្ទាប់ពីរកឃើញករណីរំលោភបំពានដ៏ធ្ងន់ធ្ងរ។ តើរដ្ឋាភិបាលឥណ្ឌាអាចនឹងសម្រេចបិទកម្មវិធី Telegram ដែរឬទេ បើសិនជាលទ្ធផលនៃការស៊ើបអង្កេតរកឃើញ ដូចការចោទប្រកាន់ពិតមែននោះ? ក្រុមប្រឹក្សាមូលបត្រនៃប្រទេសឥណ្ឌា (Sebi) បានរកឃើញគ្រោងការណ៍មួយដើម្បីគ្រប់គ្រងតម្លៃភាគហ៊ុន​ដែលដំណើរការតាមរយៈកម្មវិធី Telegram ដោយមានតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតដែកមួយ បានជាប់ពាក់ព័ន្ធក្នុងគម្រោងនេះ ហើយម្ចាស់នៃ Telegram Group ដែលបានចូលរួមក្នុងគម្រោងទទួលបានប្រាក់មក្រៃជើងសារ ២លានរូពីឥណ្ឌា (ប្រហែល ២៤០០០ដុល្លារអាមេរិក)។ មានករណីឆបោកមួយទៀត ដោយបុរសពីរនាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីបានបន្លំខ្លួនជាមន្ត្រីប៉ូលិស និងបានប្រើកម្មវិធី Telegram ដើម្បីធ្វើការសួរចម្លើយក្លែងក្លាយ រហូតបោកគ្រូពេទ្យម្នាក់បានប្រាក់ជាង ៤៥០០០ដុល្លារអាមេរិក។ ដោយសារតែឥណ្ឌាជាប្រទេសមួយដែលមានអ្នកប្រើប្រាស់ Telegram ច្រើនជាងគេ ហើយក៏ជាប្រទេសដែលប្រើ Telegram ក្នុងការចែករំលែកនូវព័ត៌មាន និងចំណេះដឹងផ្នែកសិក្សា រហូតនាំឱ្យមានការបែកធ្លាយវិញ្ញាសារប្រឡងក្នុងទ្រង់ទ្រាយធំ ដែលជំរុញឱ្យមានការស៊ើបអង្កេតលើកម្មវិធី Telegram។ មន្ត្រីជាន់ខ្ពស់ម្នាក់មកពីអង្គភាពឧក្រិដ្ឋកម្មតាមអ៉ិនធឺណិតរបស់ឥណ្ឌា និងជាអ្នកដែលបានចូលរួមនៅក្នុងការស៊ើបអង្កេតលើកម្មវិធី Telegram បានបង្ហើបឱ្យដឹងថា ការស៊ើបអង្កេតបាននិងកំពុងប្រព្រឹត្តទៅយ៉ាងរលូន និងទទួលបានលទ្ធផលរីកចម្រើនច្រើន។ លោកបានបញ្ជាក់ថា «ការបោកប្រាស់ដ៏ខ្លាំងបំផុតមួយនៅលើ Telegram គឺការក្លែងបន្លំការវិនិយោគ»។ ក្រុមបោកប្រាស់បានបញ្ចូលសមាជិកថ្មីៗចូលទៅក្នុង Telegram Group និងបានស្នើឱ្យជនស្លូតត្រង់ទាំងនោះដាក់ប្រាក់វិនិយោគទៅ លើភាគហ៊ុននៅលើ App ក្លែងក្លាយ ដែលមើលទៅដូចជាកម្មវិធីពិត និងស្របច្បាប់។ ការបោកប្រាស់នេះគឺជាកន្លែងដែលមនុស្សភាគច្រើន បាត់បង់ប្រាក់របស់ពួកគេនៅលើ Telegram ។ មន្ត្រីរូបនេះបានពន្យល់បន្ថែមអំពីសកម្មភាពខុសច្បាប់ផ្សេងទៀត ដោយរួមមានការអាចទិញស៊ីមកាតក្លែងក្លាយ ដោយតម្រូវឱ្យបញ្ចូលព័ត៌មាន ព័ត៌មានលម្អិតរបស់គណនីធនាគារ ដែលវាជាការក្លែងបន្លំដើម្បី​ទទួលបានព័ត៌មានគណនីធនាគារ បន្ទាប់មកពួកគេបានប្រើព័ត៌មាននោះដើម្បីលួចប្រាក់។ ការស៊ើបអង្កេតអាចនឹងបន្លាយពេលយូរ ព្រោះបើតាមការបញ្ជាក់ពីមន្ត្រីខាងលើបានឱ្យដឹងថា ក្រុមហ៊ុន Telegram បានចូលរួមសហការ ជាមូយនឹងអាជ្ញាធរត្រឹមតែ ២០%​ ប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យអាជ្ញាធរពិបាកក្នុងការកំណត់មុខសញ្ញានៃក្រុមឆបោក។ លោក Rakesh Maheshwari អតីតមន្ត្រីគ្រប់គ្រងផ្នែកច្បាប់អ៉ិនធឺណិតរបស់ក្រសួងអេឡិចត្រូនិក និង​បច្ចេកវិទ្យា​ឥណ្ឌា ដែលបានបម្រើការងារលើផ្នែកនេះជាង ៣៥ឆ្នាំ និងទើបចូលនិវត្តន៍ បានលើកឡើងថា កម្មវិធី Telegram កង្វះសមត្ថភាពច្រើនណាស់ ហើយបច្ចុប្បន្ននេះវាបានក្លាយជាកន្លែងចែកចាយរូបភាព និងវីដេអូអាសអាភាសដ៏ពេញនិយម ព្រោះអី Telegram កង្វះការត្រួតពិនិត្យទៅលើចំណុចនេះ។ តម្លាភាពក៏ជាបញ្ហាសំខាន់ផងដែរសម្រាប់បណ្ដាញសង្គម ប៉ុន្តែសម្រាប់ Telegram គឺមិនមាននោះទេ។ លោក Anand Venkatanarayanan សហស្ថាបនិក និង CTO នៃក្រុមហ៊ុនបច្ចេកវិទ្យា DeepStrat បានផ្តល់ការវាយតម្លៃដ៏គួរឱ្យភ័យខ្លាច​នៃកម្មវិធី Telegram ។ ដោយលោកបានលើកឡើងថា «Telegram គឺជាប្រព័ន្ធផ្សព្វផ្សាយសង្គម សម្រាប់ឧក្រិដ្ឋជនតាមអ៉ិនធឺណិត» ដោយឧក្រិដ្ឋកម្មភាគច្រើន បានប្រើប្រាស់មុខងារ bot និង API​ របស់ Telegram​ ក្នុងការធ្វើសកម្មភាព៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 07-07-2025, 06:53 PM, ចំនួនអ្នកអានៈ​ 35ដង
ខេត្តតាកែវ៖នៅក្នុងឱកាសនោះលោក វ៉ី សំណាង បានពាំនាំមតិផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ ដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-07-2025, 06:21 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖ពីឱកាសការងារ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏បានរៀបចំនូវថ្នាក់បណ្ដុះបណ្ដាលជំនាញវិទ្យាជីវៈ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលចង់រៀន និងចង់មានជំនាញផ្ទាល់ខ្លួន ហើយទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ប្រចាំខែនៅក្នុងអំឡុងពេលសិក្សានោះថែមទៀតផង។ «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-07-2025, 06:09 PM, ចំនួនអ្នកអានៈ​ 40ដង
កម្មវិធី HSP ដែលផ្តល់មូលនិធិដោយចក្រភពអង់គ្លេស នឹងផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងក្នុងតំបន់អាស៊ាន ដែលអាចធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាល លើកកម្ពស់លទ្ធភាពទទួលបានការថែទាំសុខភាព និងពង្រឹងសមត្ថភាពអាស៊ាន​ ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងថ្មីៗ ដូចជាផលប៉ះពាល់សុខភាពនៃ ការប្រែប្រួលអាកាសធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-07-2025, 06:00 PM, ចំនួនអ្នកអានៈ​ 37ដង
ការធ្លាក់ចុះខាងលើនៃតួលេខភ្ញៀវទេសចរចិន បានបង្ខំឱ្យអាជ្ញាធរក៏ដូចជាប្រតិបត្តិករទេសចរណ៍ថៃ កែសម្រួលការព្យាកររបស់ពួកគេ ហើយបង្កើនកិច្ចប្រឹងប្រែងទាក់ទាញ់ភ្ញៀវទេសចរ ចំពោះមុខបរិស្ថានសកលដ៏លំបាកមួយ។ ស្ថិតិសម្រាប់ឆមាសទី១នៃឆ្នាំ២០២៥ បានបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិសរុបទាំងអស់ចំនួនជិត១៦.៧លាននា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 10:57 PM, ចំនួនអ្នកអានៈ​ 173ដង
រាជធានីភ្នំពេញ៖លោក ឃួង ស្រេង បានស្នើប្រធានភូមិទាំ៨ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ឡើងរាយការណ៍ពីសមិទ្ធផលការងារនានា ដែលសម្រេចបានលើកឡើងពីចំណុចខ្វះខាត និងបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីយកបញ្ហាទាំងនោះ មកដោះស្រាយ ឲ្យក្លាយជាប្រយោជន៍ប្រជាពលរដ្ឋ ឈានទៅយកជ័យជំនះ ក្នុងការបោះឆ្នោតនៅឆ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 06:01 PM, ចំនួនអ្នកអានៈ​ 233ដង
បុគ្គលិកដែលនៅសេសសល់របស់ Microsoft នៅក្នុងប្រទេសប៉ាគីស្ថាន ត្រូវបានជូនដំណឹងជាផ្លូវការកាលពីពេលថ្មីៗនេះ អំពីការបញ្ចប់ប្រតិបត្តិការទាំងស្រុង។ នេះបើយោងតាមលោក Jawwad Rehman ដែលជាប្រធានក្រុមហ៊ុន Microsoft ប្រចាំប្រទេសប៉ាគីស្ថានដំបូងគេ។ ទោះបីជា Microsoft មិនបានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈអំពីមូលហេតុនៃការចាកចេញក៏ដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 01:02 PM, ចំនួនអ្នកអានៈ​ 263ដង
រាជធានីភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្សព្វផ្សាយជូននូវឯកសារអនុស្សរណៈនៃការយោគយល់គ្នា ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ( ហៅកាត់ថា MOU ឆ្នាំ 2000 ) ដែលជាឯកសារផ្លូវកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 12:51 PM, ចំនួនអ្នកអានៈ​ 245ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Chelsea ក្នុងនាមជាក្រុមមកពីអង់គ្លេសដែល FIFA មានក្តីរំពឹងថា នឹងមានអ្នកចូលទស្សនាផ្ទាល់ច្រើនក្នុងកីឡដ្ឋាន ដែលខុសពីការរំពឹងទុកស្រឡះ ក្នុងកម្មវិធីដែលបានបង្កើនក្រុមពី ៧ដល់ ៣២ក្រុមនាពេលនេះ។ សម្រាប់តម្លៃសំបុត្រដើម្បីចូលទស្សនា តោខៀវ Chelsea ប្រកួតទល់នឹង Palmeiras វគ្គ ៨ក្រុម FIFA Club World
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 12:47 PM, ចំនួនអ្នកអានៈ​ 260ដង
រាជធានីភ្នំពេញ៖NDC3.0 របស់កម្ពុជា បានដាក់ផែនការ និងឆន្ទៈក្នុងការកាត់បន្ថយ ការបញ្ចេញឧស្ម័ន្នផ្ទះកញ្ចក់ រហូតដល់៥៤% គឺមានការកើនឡើង បើប្រៀបជាមួយ NDC 2.0 ចំនួន៤២% និងINDC ប្រមាណជា២៧% តែប៉ុណ្ណោះ។ នេះជាប្រសាសន៍លើកឡើង របស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងកម្មវិធីបិទសិក្ខាសាលា ផ្តល់ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 12:32 PM, ចំនួនអ្នកអានៈ​ 246ដង
លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One ថាអាចនឹងមានកិច្ចព្រមព្រៀងមួយស្ដីពីបទឈប់បាញ់ហ្កាហ្សានៅសប្ដាហ៍ក្រោយ ប៉ុន្តែថាលោកមិនទាន់ទទួលបាន ការសង្ខេបព័ត៌មានអំពី ស្ថានភាពបច្ចុប្បន្ននៃកិច្ចចរចានោះទេ។ លោក ត្រាំ កាលពីពេលថ្មីៗនេះបានប្រកាសពីសំណើបទឈប់បាញ់មួយរយៈពេល៦០ថ្ងៃ នៅក្នុងស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 12:14 PM, ចំនួនអ្នកអានៈ​ 250ដង
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះបានប្រកាសពីសំណើបទឈប់បាញ់មួយរយៈពេល៦០ថ្ងៃ នៅក្នុងសង្រ្គាមអូសបន្លាយពេលជា២១ខែមកនេះរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា។ ក្រុមហាម៉ាសបានសរសេរនៅលើគេហទំព័រផ្លូវការរបស់ខ្លួនដូច្នេះថា «ចលនាហាម៉ាសបានបញ្ចប់ការពិគ្រោះយោបល់ផ្ទៃក្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 06:40 AM, ចំនួនអ្នកអានៈ​ 329ដង
រាជធានីភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីប្រកាសព័ត៌មានដោយបដិសេធទាំងស្រុងចំពោះការលើកឡើងរបស់លោកជំទាវ Paetongtarn Shinawatra រដ្ឋមន្ត្រីក្រសួងវប្បធម៌នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ ដែលបានអះអាងថាក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃ ដោយបានប្រកាសចុះប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 06:38 AM, ចំនួនអ្នកអានៈ​ 345ដង
រាជធានីភ្នំពេញ៖មន្ត្រីនគរបាលចរាចរណ៍៣រូប ត្រូវបានបណ្តេញចេញពីក្របខណ្ឌ ព្រោះតែល្មើសនឹងវិន័យរបស់កងកម្លាំង។ មន្ត្រីនគរបាលទាំង៣រូបនេះរួមមាន៖ ១. អនុសេនីយ៍ឯក ហ៊ុល សុវណ្ណរតនៈ ២. អនុសេនីយ៍ឯក ម៉ន សារ៉ន និង ៣. អនុសេនីយ៍ឯក ឈន តុលា។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មន្ត្រីនគរបាលទាំង៣រូប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 06:35 AM, ចំនួនអ្នកអានៈ​ 274ដង
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad Hassan al-Shibani និងសមភាគីអាមេរិក លោក Marco Rubio ភាគីទាំងពីរបានបង្ហាញពីបំណងចង់បើកស្ថានទូតរបស់ខ្លួនឡើងវិញ។ លោក Rubio បានបញ្ជាក់ថា រដ្ឋបាលលោក ត្រាំ កំពុងអនុវត្តសេចក្ដីណែនាំដើម្បីលើកលែងទណ្ឌកម្មលើស៊ីរី រួមទាំងច្បាប់ Caesar Act ផងដែរ។ អាមេរិកក៏គ្រោងនឹ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 06:33 AM, ចំនួនអ្នកអានៈ​ 347ដង
រាជធានីភ្នំពេញ៖សូមជម្រាបថា ក្រោមអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុនស្តីពី «ការទូទាត់ឆ្លងដែនតាមយ្យអរកូត (Unified QR Code-Based Payment)» ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុន
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3568 នាក់
ម្សិលមិញ : 9709 នាក់
សរុបទាំងអស់ : 9064543 នាក់