អ៉ីស្រាអែលថា កំពុងរៀបចំការឆ្លើយតប ចំពោះសកម្មភាពវាយប្រហារមីស៉ីលរបស់អ៉ីរ៉ង់
ចុះថ្ងៃទី: 06-10-2024, 12:00 PM, ចំនួនអ្នកអានៈ 246ដង
មន្រ្តីខាងលើបានបង្ហើបឱ្យដឹង ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា «យោធាអ៉ីស្រាអែល (IDF) កំពុងតែរៀបចំការឆ្លើយតប ចំពោះការវាយប្រហារពុំធ្លាប់មានពីមុន និងខុសច្បាប់របស់អ៉ីរ៉ង់ មកលើប្រទេសអ៉ីស្រាអែល ព្រមទាំងប្រជាជនស៉ីវិលអ៉ីស្រាអែល»។ យ៉ាងណាមិញ មន្រ្តីដដែល មិនបានរៀបរាប់លម្អិត អំពីលក្ខណៈឬក៏ពេលវេលា នៃវិធានការឆ្លើយតបនោះឡើយ។ ដោយឡែក កាសែតអ៉ីស្រាអែល Haaretz ដែលផ្អែកលើប្រភពពីយោធា បានរាយការណ៍ថា វានឹងជាការឆ្លើយតបធំមួយពីអ៉ីស្រាអែល។ កាលពីថ្ងៃសៅរ៍ ទី៥ ខែតុលា មន្រ្តីអ៉ីស្រាអែលមួយរូប បានឱ្យដឹងថា យោធាអ៉ីស្រាអែល កំពុងតែត្រៀមរៀបចំ ចំណាត់ការឆ្លើយតបទៅវិញ ចំពោះសកម្មភាពបាញ់ស្រោចមីស៉ីលរាប់រយគ្រាប់ ពីសំណាក់អ៉ីរ៉ង់មកលើអ៉ីស្រាអែល ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែតុលា អ៉ីរ៉ង់បានបាញ់មីស៉ីលប្រហែល២០០គ្រាប់ មកលើអ៉ីស្រាអែល ខណៈវាគឺជាការវាយប្រហារដោយផ្ទាល់លើកទី២ ពីសំណាក់ទីក្រុងតេហេរ៉ង់ មកលើអ៉ីស្រាអែល ក្នុងរយៈពេលតិចជាង៦ខែ។ មីស៉ីលទាំងអស់នោះ ភាគច្រើនត្រូវបានបាញ់ស្ទាក់ ដោយប្រព័ន្ធការពារដែនអាកាសអ៉ីស្រាអែល ខណៈមួយចំនួនបានធ្លាក់ចំមូលដ្ឋានយោធា ប៉ុន្តែពុំបានបង្កឱ្យមាន​ការខូចខាត និងមនុស្សរងគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។ អ៉ីរ៉ង់បាននិយាយថា ការបាញ់ស្រោចមីស៉ីលនោះ គឺជាការសងសឹកចំពោះការធ្វើឃាត មេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah ដែលបានស្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល នៅរដ្ឋធានីបេរូតនៃប្រទេសលីបង់ កាលពីថ្ងៃទី២៧​ ខែកញ្ញា ហើយវាក៏ជាការឆ្លើយតបចំពោះ ការធ្វើឃាតអតីតមេដឹកនាំនយោបាយ របស់ក្រុមហាម៉ាសប៉ាឡេស្ទីន លោក Ismail Haniyeh ដែលត្រូវបានសម្លាប់ នៅទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី៣១ ខែកក្កដា ផងដែរ។ អ៉ីរ៉ង់និងហាម៉ាស បានចោទថា វាជាស្នាដៃរបស់អ៉ីស្រាអែល ប៉ុន្តែអ៉ីស្រាអែល មិនបានបដិសេធឬទទួលស្គាល់ ឡើយ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 15-11-2025, 09:21 PM, ចំនួនអ្នកអានៈ​ 60ដង
ខេត្តបន្ទាយមានជ័យ៖ នាឱកាសនោះ លោកស្រី ជូ ប៊ុនអេង បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត ស្រុក ដែលបានរៀបចំទីតាំងជូនពលរដ្ឋជនភៀសសឹកបានយ៉ាងល្អប្រសើរ ព្រមទាំងមានរៀបចំការពារសន្តិសុខសណ្តាប់ធ្នាប់ ក្រុមគ្រូពេទ្យប្រចាំការ ដើម្បីពិនិត្យសុខភាពជូនបងប្អូនប្រជាពលរដ្ឋគ្រប់ពេលផងដែរ។ នៅថ្ងៃទី១៥ ខែវិច្ឆ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 09:17 PM, ចំនួនអ្នកអានៈ​ 63ដង
រាជធានីភ្នំពេញ៖ក្លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញធ្វើដំណើរទៅចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វនី (សន្និសីទ CMF) លើកទី៤៦ ដែល នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងគឺហ្គាលី សាធារណរដ្ឋរវ៉ាន់ដា តាមការ អ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 09:13 PM, ចំនួនអ្នកអានៈ​ 64ដង
ទីភ្នាក់ងារ Antara បានដកស្រង់សម្តីមន្ត្រីគ្រោះមហន្តរាយ លោក Budi Irawan ដែលនិយាយថា ការបាក់ដីនៅទីក្រុង Cilacaspan បានកប់ផ្ទះរាប់សិបខ្នងក្នុងភូមិ Cibeunying បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់កាលពីថ្ងៃព្រហស្បតិ៍។ ដោយឡែកសាកសពមនុស្ស ៣ត្រូវបានរកឃើញបន្ថែម និងបន្តបាត់ខ្លួន ១៧នាក់។ តាមលោក Budi ទីតាំងកេីតហេតុពិបាកសម្រាប់ក្រុមសង្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 07:17 PM, ចំនួនអ្នកអានៈ​ 60ដង
តាម Kyodo ប្រធានលេខាធិការគណៈរដ្ឋមន្រ្តីជប៉ុន លោក Minoru Kihara បានឱ្យដឹងថាជប៉ុនបានបញ្ជូនសារទៅកាន់ចិន និងបានស្នើឱ្យទីក្រុងប៉េកាំងចាត់វិធានការសកម្មភាពសមស្រប។ ប៉ុន្តែ Kyodo មិនបាន ដកស្រង់សម្ដីរបស់លោក Kihara ឬលម្អិតពីការស្នើសុំរបស់ភាគីជប៉ុននោះទេ ដោយគ្រាន់តែបន្ថែមថាជប៉ុន និងចិនមានការខ្វែងគំនិតគ្នាលើបញ្ហាដែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 07:16 PM, ចំនួនអ្នកអានៈ​ 62ដង
លោក Nalin Prabhat មេប៉ូលិសតំបន់សហព័ន្ធ Jammu និង Kashmir បានប្រាប់សន្និសីទសារព័ត៌មានថា អ្នកស្លាប់រួមមានប៉ូលិស មន្ត្រីរដ្ឋាភិបាល និងបុគ្គលិកកោសល្យវិច្ច័យដែលកំពុងពិនិត្យសារធាតុគីមី និងគ្រឿងផ្ទុះនៅពេលនោះ រីឯមូលហេតុនៃការផ្ទុះកាលពីល្ងាចថ្ងៃសុក្រ និងទំហំខូចខាតកំពុងត្រូវបានស៊ើបអង្កេត។ លោក Prabhat បញ្ជាក់ថាឧប្ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 07:14 PM, ចំនួនអ្នកអានៈ​ 65ដង
កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោនបានដាក់ពង្រាយនាវាចម្បាំង យន្ដហោះចម្បាំង និងកងទ័ពរាប់ម៉ឺននាក់ទៅកាន់តំបន់អាមេរិកឡាទីន និងបានបើកប្រតិបត្តិការយោធា ២០លើកប្រឆាំងនឹងទូកសង្ស័យដឹក គ្រឿងញៀនដោយសម្លាប់មនុស្សយ៉ាងហោច ៨០នាក់។ នៅលើយន្ដហោះ Air Force One ឆ្ពោះទៅកាន់ភូមិគ្រឹះ Mar-a-Lago របស់លោក ក្នុងរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 07:11 PM, ចំនួនអ្នកអានៈ​ 61ដង
ខេត្តបន្ទាយមានជ័យ៖ជំនួសមុខប្រជាពលរដ្ឋជនភៀសសឹក លោកអភិបាលខេត្តបន្ទាយមានជ័យ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ លោក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 06:57 PM, ចំនួនអ្នកអានៈ​ 63ដង
ខេត្តកោះកុង៖ក្នុងគ្រានោះលោក ឃី វិបុលបុត្រា ក៏បានសង្កត់ធ្ងន់ទៅលើប្រជានេសាទ និងអាជីវករលក់ដូរក្តាមថ្ម សូមឱ្យប្រជានេសាទជួយអភិរក្សចំពោះព្រៃកោងកាង និងក្តាមថ្ម ដើម្បីរក្សាពូជក្តាមថ្មកុំឱ្យបាត់បង់ពូជ។ ហេតុដូច្នេះ ត្រូវនេសាទតែក្តាមដែលមានខ្នាត ឬគ្រប់គីឡូ ដែលរដ្ឋបាលជលផលកំណត់ ហើយត្រូវអភិរក្សក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 06:52 PM, ចំនួនអ្នកអានៈ​ 60ដង
ខេត្តកោះកុង ៖លោក យូ សិរីវុឌ្ឍ បានគូសបញ្ជាក់ថា អ្វីៗដែលមាននៅសព្វថ្ងៃនេះ គឺជាសមិទ្ធផលនៃមរតកសុខសន្តិភាព និងការអភិវឌ្ឍ ដែលកើតឡើង ដោយការខិតខំប្រឹងប្រែង របស់ឥស្សរជនគណបក្សប្រជាជនកម្ពុជា។ លោកជំរុញដល់សមាជិកក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកោះកុង ត្រូវរួបរួមគ្នាអនុវត្តតាមកម្មវិធីនយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 06:32 PM, ចំនួនអ្នកអានៈ​ 67ដង
កាលពីសប្ដាហ៍មុន សហរដ្ឋអាមេរិកបានបើកកិច្ចចរចាជាផ្លូវការនៅក្នុងក្រុមប្រឹក្សាសន្តិសុខមានជាសមាជិក ១៥ប្រទេស លើដំណោះស្រាយមួយដែលនឹងតាមដានបទឈប់បាញ់នៅក្នុងសង្រ្គាម អូសបន្លាយពេលជាង ២ឆ្នាំរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ក៏ដូចជាផែនការហ្កាហ្សារបស់លោក ត្រាំ។ សេចក្ដីព្រាងដំណោះស្រាយដែលទីភ្នាក់ងារ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 06:22 PM, ចំនួនអ្នកអានៈ​ 59ដង
រាជធានីភ្នំពេញ៖នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានជូនដំណឹងដល់សាធារណជនជាតិ និងអន្តរជាតិជ្រាបថា សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលភស្តុតាងចំពោះករណីដែលភាគីថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ កាលពីថ្ងៃទី១២ ខែវិច្ឆ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 06:18 PM, ចំនួនអ្នកអានៈ​ 42ដង
លោក Nikorndej Balankura ជាអ្នកនាំពាក្យក្រសួងការបរទេសថៃ បានធ្វើបទបង្ហាញខ្លីស្ដីពីស្ថានការណ៍វិវត្តន៍ចុងក្រោយនៅក្នុងស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ។ លោកបានកត់សម្គាល់ថាកាលពីថ្ងៃសុក្រ ម្សិលមិញ មានកិច្ចសន្ទនាតាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីថៃ និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ តាមលោក Nikorndej កាលពីយប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 11:55 AM, ចំនួនអ្នកអានៈ​ 59ដង
រាជធានីភ្នំពេញ៖ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ, លោក ទេព អស្នារិទ្ធ បានលើកទឹកចិត្តដល់បណ្តាញព័ត៌មានជាតិ មានវិទ្យុជាតិកម្ពុជា, ទូរទស្សន៍ជាតិកម្ពុជា, ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 11:52 AM, ចំនួនអ្នកអានៈ​ 58ដង
រូបភាពច្នៃដោយ AI ដែលសារព័ត៌មាន The Nation យកទៅផ្សព្វផ្សាយនេះ គឺជារូប​ប្រជា​ពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ រងរបួសដោយការបាញ់ប្រហាររបស់ទាហានថៃ​នាថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយកំពុងសម្រាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យ។ រូបភាព​ពិតប្រាកដបុរសដែលរងរបួសដេកលើគ្រែពេទ្យមិនមានស្នាមញញឹមនោះឡើយ តែរូប​ភាព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 11:50 AM, ចំនួនអ្នកអានៈ​ 60ដង
រាជធានីភ្នំពេញ៖ការចេញមកច្រានចោលនេះ បន្ទាប់ពីគណនីហ្វេសប៊ុក ធី សុវណ្ណថា បានបង្ហោះថា «ថៃខឹងប្រទេសជាច្រើន ប្តូរជើងយន្តហោះ ហោះត្រង់មកកម្ពុជា លែងឆ្លងកាត់ថៃ ពេលនេះ ថៃប្រកាសបិទជើងហោះហើរជាមួយកម្ពុជា។ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាក
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 834 នាក់
ម្សិលមិញ : 7414 នាក់
សរុបទាំងអស់ : 10347008 នាក់