សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ដែលកម្ពុជាត្រូវបានជ្រើសរើសជាផ្លូវការធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦
ចុះថ្ងៃទី: 06-10-2024, 01:16 PM, ចំនួនអ្នកអានៈ 436ដង
រាជធានីភ្នំពេញ៖ពិធីបិទប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ មានការអញ្ជើញចូលរួមពីលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង រួមទាំងបណ្តាមេដឹកនាំនៃប្រទេសជាសមាជិកហ្វ្រង់កូហ្វូនីផ្សេងទៀត។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៦ ខែតុលាឆ្នាំ២០២៤នេះ បានបង្ហោះសារអបអរសាទរ ដែលប្រទេសកម្ពុជា ត្រូវបានជ្រើសរើសជាផ្លូវការ ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦។ ការប្រកាសផ្លូវការនេះធ្វើឡើងនៅល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាកម្ពុជា សព្វព្រះរាជហឫទ័យបានយាងចូលរួម និងថ្លែងព្រះរាជសុន្ទរកថាក្នុងពិធីបិទប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ ដែលប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង។ គួរជម្រាបថា អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ឬហៅកាត់ថាហ្វ្រង់កូហ្វូនី (OIF) ត្រូវបានបង្កើតឡើង នៅ ថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ ដោយមានស្ថាបនិកដូចជា ព្រះបរមរតនកោដ សម្តេចព្រះ នរោត្តម សីហនុ លោក Léopold Sédar Senghor (ជាអតីតប្រធានាធិបតីសេណេហ្កាល់), លោក Habib Bourguiba (អតីតប្រធានាធិបតីទុយនីស៊ី), លោក Hamani Diori (អតីតប្រធានាធិបតីនីហ្សេ) ជាដើម។ អង្គការហ្វ្រង់កូហ្វូនី មានទីស្នាក់ការកណ្ដាលនៅទីក្រុងប៉ារីស ហើយមានសមាជិក ៨៤ប្រទេស ក្នុងនោះមាន សមា ជិកពេញសិទ្ធិចំនួន៥៤ និងសមាជិកមិនពេញសិទ្ធិ៤ ព្រមទាំងសមាជិកជារដ្ឋសង្កេតការណ៍ ២៦ប្រទេស។ ប្រទេសកម្ពុជាបានក្លាយជាសមាជិកក្នុងនាមជារដ្ឋសង្កេតការណ៍នៅខែវិច្ឆិកា ឆ្នាំ១៩៩១ នៅឯកិច្ចប្រជុំកំពូល ហ្វ្រង់ កូហ្វូនីលើកទី៤ ក្នុងសង្កាត់ Chaillot នៃទីក្រុងប៉ារីស ហើយបានក្លាយជាសមាជិកពេញសិទ្ធិនៅខែតុលា ឆ្នាំ១៩៩៣ នៅឯកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី៥ នៅភូមិ Grand-Baie នៃប្រទេសម៉ូរីតានី។ អង្គការ OIF មានបេសកកម្មចម្បងៗចំនួន៤រួមមាន៖ * លើកកម្ពស់ការនិយាយភាសាបារាំង កិច្ចសហប្រតិបត្តិការវប្បធម៌ និងពិពិធិកម្មភាសា។ * លើកកម្ពស់សន្តិភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ * គាំទ្រដល់វិស័យអប់រំ ការបណ្ដុះបណ្ដាល ឧត្តមសិក្សា និងការស្រាវជ្រាវ * កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ សូមបញ្ជាក់ដែរថា ពេលបច្ចុប្បន្ន ប្រជាជននិយាយភាសាបារាំងត្រូវបានវាយតម្លៃថាមានប្រមាណ ៣២១លាននាក់ នៅទូទាំងទ្វីបទាំង៥។ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីត្រូវធ្វើឡើងជារៀងរាល់២ឆ្នាំម្ដង៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 14-12-2025, 10:23 PM, ចំនួនអ្នកអានៈ​ 52ដង
ខេត្តពោធិ៍សាត់៖អំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន រួមមាន៖ អង្ករ៥តោន, ទឹកបរិសុទ្ធដបធំ៥០កេស, មី១០០កេស, អំបុក២០០កញ្ចប់, កន្សែងពោះគោ១០០, បន្លែគ្រប់មុខ៤៥០គីឡូក្រាម, នំបារាំង១០០ដុំ, នំសាំងវ៉ិចគៀប៥កេសធំ និងនំដំឡូងបង្គាស្រស់៥កេសធំ។ បន្ថែមពីនោះ ក៏មានអំណោយរបស់ក្រុមអតីតសិស្សសាលាកម្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-12-2025, 10:24 PM, ចំនួនអ្នកអានៈ​ 56ដង
រាជធានីភ្នំពេញ៖ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ បំភ្លៃខុសការពិតទាំងស្រុងរបស់ភាគីថៃ ដែលបានចោទប្រកាន់ភាគីកម្ពុជាថាបានដាក់គោលដៅទៅលើតំបន់ប្រជាជនស៊ីវិល។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបញ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-12-2025, 10:15 PM, ចំនួនអ្នកអានៈ​ 59ដង
លោក ហ្សេលេនស្គី បានបញ្ជាក់ថា ដោយសារដៃគូមួយចំនួនពីអាមេរិក និងអឺរ៉ុបមិនគាំទ្រសមាជិកភាពរបស់អ៊ុយក្រែន ដូច្នេះការធានាសន្តិសុខទ្វេភាគីពីអាមេរិក អឺរ៉ុប កាណាដា និងជប៉ុន ដែលមានលក្ខណៈស្រដៀងនឹង «មាត្រា ៥» របស់ណាតូ គឺជាជម្រើសដ៏ល្អបំផុតដើម្បីការពារការឈ្លានពានរបស់រុស្ស៊ីនៅពេលអនាគត។ លោកបានសង្កត់ធ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-12-2025, 10:14 PM, ចំនួនអ្នកអានៈ​ 57ដង
លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រសប្ដាហ៍នេះបានប្រកាសថារូបលោកបានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ​ លោក អានុទីន ហើយបានអះអាងថាមេដឹកនាំទាំង២ បានយល់ព្រម បញ្ឈប់ការប្រយុទ្ធគ្នា។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម កាល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-12-2025, 10:12 PM, ចំនួនអ្នកអានៈ​ 58ដង
អនុប្រធានគណបក្សប្រជាជន (Peospanle’s Party) ដែលជាបក្សប្រឆាំងធំជាងគេនៅថៃ លោក រ៉ាងស៊ីម៉ាន់ រ៉ូម (Rangsiman Rome) បានព្រមាននៅថ្ងៃអាទិត្យនេះ ចំពោះក្រុមមនុស្សដែលលើកឡើងថា ជម្លោះព្រំដែនថៃ-កម្ពុជាដែលអូសបន្លាយ អាចនឹងធ្វើឱ្យមានការពន្យារពេលការបោះឆ្នោត។​ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ​ Khaosod។ លោកបានសង្កត់ធ្ងន់យ៉ាង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-12-2025, 10:09 PM, ចំនួនអ្នកអានៈ​ 72ដង
រាជធានីភ្នំពេញ៖លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ក្នុងសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃរយៈពេល ៨ថ្ងៃមកនេះ យោធាថៃ បានយកជនស៊ីវិលជាគោលដៅនៃការវាយប្រហាររួមមានផ្ទះសម្បែងជនស៊ីល ភូមិដ្ឋាន ស្ពានថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម ប្រាសាទព្រះវិហារ និងប្រាសាទតាក្របី។ លោក នេត្រ ភក្ត្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-12-2025, 07:55 PM, ចំនួនអ្នកអានៈ​ 65ដង
ខេត្តបន្ទាយមានជ័យ៖លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានចុះសួរសុខទុក្ខ និងនាំយកអង្ករ ទឹកសុទ្ធ និងសាប៊ូ ជូនពុកម៉ែបងប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-12-2025, 07:49 PM, ចំនួនអ្នកអានៈ​ 61ដង
ខេត្តបន្ទាយមានជ័យ៖លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ១១ ខែធ្នូ ឆ្នាំ២០២៥ បានចូលរួមពិធីបូជាសពវីរកងកម្លាំងដែលបានពលីនៅសមរភូមិជួរមុខក្នុងបុព្វហេតុក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-12-2025, 07:32 PM, ចំនួនអ្នកអានៈ​ 71ដង
រាជធានីភ្នំពេញ៖សហគមន៍ខ្មែរនៅប្រទេសជប៉ុន នឹងធ្វើមហាបាតុកម្មជួបជុំចំនួន៦ទីតាំងផ្សេងគ្នានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ ដើម្បីប្រឆាំងការឈ្លានពានរបស់កងទ័ពថៃមកលើអធិបតេយ្យភាពកម្ពុជាដែលបាននិងកំពុងបង្កឱ្យពលរដ្ឋខ្មែរស្លូតត្រង់ ស្លាប់ រងរបួស និងភៀសសិករាប់សែននាក់។ ក្នុងអត្ថន័យប្រហាក់ប្រហែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-12-2025, 06:48 PM, ចំនួនអ្នកអានៈ​ 64ដង
រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិ បានប្រកាសថា នៅវេលាម៉ោង១៦:០៤នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥​នេះ យោធាថៃបានបាញ់ប្រហារមកលើកកម្ពុជាដោយបង្កើនការប្រើប្រាស់គ្រាប់បែកចង្កោមយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងភូមិសាស្ត្រប្រាសាទតាមាន់ធំ។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-12-2025, 06:45 PM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ៖លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានផ្ដល់រថយន្ដ Ford សរុបចំនួន៥គ្រឿង ដល់គណៈបញ្ជាការនគរបាលជាតិទិសភូមិភាគ៤ ប្រាសាទព្រះវិហារ ដើម្បីបម្រើការជូនជាតិប្រឆាំងការឈ្លានពា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-12-2025, 01:34 PM, ចំនួនអ្នកអានៈ​ 73ដង
រាជធានីភ្នំពេញ៖ប្រាសាទអង្គរត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នាទីក្រុងសាន់តាហ្វេសហរដ្ឋអាមេរិក ។នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាខួបលើកទី៣៣ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-12-2025, 12:08 PM, ចំនួនអ្នកអានៈ​ 66ដង
ខេត្តសៀមរាប៖លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា នៅក្នុងឱកាសនោះក្រុមការងារបានតេស្តគុណភាពខ្យល់ ដោយបានយកឧបករណ៍មកវិភាគនៅទីតាំងជនភៀសសឹកស្រែណូយ ដោយទទួលបានលទ្ធផល ល្អណាស់ PM2.5=12 µg/m³។ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងក្រុមការងារអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-12-2025, 11:52 AM, ចំនួនអ្នកអានៈ​ 60ដង
រាជធានីភ្នំពេញ៖តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការសម្របសម្រួលបានទទួលសំណើសុំអាហារូបករណ៍សម្តេចតេជោពីនិស្សិត គិតត្រឹមបច្ចុប្បន្ន សរុបចំនួន ១ .០៥៨ អង្គ/នាក់។ សកម្មភាព នៃពិធីសំណេះសំណាលជាមួយនិស្សិតត្រឡប់ពីប្រទេសថៃមកបន្តការសិក្សានៅកម្ពុជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-12-2025, 11:50 AM, ចំនួនអ្នកអានៈ​ 43ដង
រាជធានីភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើសារតាមរយៈបណ្តាញទំនាក់ទំនងសង្គមនៅព្រឹកថ្ងៃអាទិត្យនេះថា «ខ្ញុំមានមោទនភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមជាតិខ្មែរក្នុងកាលៈទេសៈ ដែលប្រទេសជាតិយើងកំពុងជួបប្រទះ នឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង។ ព្រះម
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1169 នាក់
ម្សិលមិញ : 10443 នាក់
សរុបទាំងអស់ : 10627334 នាក់