ប្រធានអង្គការសហប្រជាជាតិអំពាវនាវឱ្យមានសន្តិភាពមុនខួបមួយឆ្នាំនៃសង្រ្គាម Gaza
ចុះថ្ងៃទី: 07-10-2024, 12:04 PM, ចំនួនអ្នកអានៈ 340ដង
លោក Guterres បានរំលេចនៅក្នុងសារជាវីដេអូថា ថ្ងៃទី ៧ ខែតុលា គឺជាថ្ងៃដែលផ្តោតលើព្រឹត្តិការណ៍នៃថ្ងៃដ៏អាក្រក់នោះ។ ខ្ញុំបង្ហាញពីសាមគ្គីភាពរបស់ខ្ញុំជាមួយជនរងគ្រោះទាំងអស់ និងមនុស្សជាទីស្រឡាញ់របស់ពួកគេ។អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានចេញសេចក្តីអំពាវនាវកាលពីថ្ងៃសៅរ៍ដើម្បីឲ្យមានសន្តិភាព មុនពេលខួបរយៈពេលមួយឆ្នាំនៃសង្គ្រាមនៅហ្គាហ្សានៅសប្តាហ៍នេះ។ លោកបានលើកទ្បើងថា ការវាយប្រហារដោយក្រុមតស៊ូប៉ាឡេស្ទីន ហាម៉ាស នៅថ្ងៃនោះជា “ព្រលឹងមានស្លាកស្នាម” ហើយលោកចងចាំអ្នកទាំងអស់ដែលត្រូវបានសម្លាប់ និងទទួលរងនូវ អំពើហិង្សាដែលមិនអាចរៀបរាប់បាននោះទេ។ លោកបន្តថា នេះគឺជាថ្ងៃសម្រាប់សហគមន៍ពិភពលោកដើម្បីនិយាយឡើងវិញដោយសំឡេងខ្លាំងៗបំផុត គឺថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដ៏ឃោរឃៅរបស់ពួកហាម៉ាស រួមទាំងការចាប់ចំណាប់ខ្មាំង។ ប្រធានអង្គការសហប្រជាជាតិបានកត់សម្គាល់ថា រលកនៃអំពើហិង្សាដ៏រន្ធត់ និងការបង្ហូរឈាមបានផ្ទុះឡើងចាប់តាំងពីថ្ងៃទី ៧ ខែតុលា។ លោកក៏បាននិយាយដែរថា សង្រ្គាមដែលបានធ្វើតាមការវាយប្រហារដ៏អាក្រក់កាលពីមួយឆ្នាំមុន នៅតែបន្តបំផ្លាញជីវិតមនុស្ស និងធ្វើឱ្យមានការរងទុក្ខយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ហើយឥឡូវនេះឈានដល់ប្រជាជនលីបង់ថែមទៀត។ លោកថា វាដល់ពេលហើយសម្រាប់ការដោះលែងចំណាប់ខ្មាំង ហើយក៏ជាពេលវេលាដើម្បីបំបិទកាំភ្លើងផងដែរ ហើយនោះក៏ជាពេលវេលាដើម្បីបញ្ឈប់ការឈឺចាប់ដែលបានលេបត្របាក់ក្នុងតំបន់ និងជាពេលវេលាសម្រាប់សន្តិភាព ច្បាប់អន្តរជាតិ និងយុត្តិធម៌។ លោកក៏បានអំពាវនាវឱ្យមានដំណោះស្រាយយូរអង្វែងចំពោះជម្លោះ ដើម្បីអនុញ្ញាតឱ្យអ៊ីស្រាអែល ប៉ាឡេស្ទីន និងប្រទេសដទៃទៀតនៅក្នុងតំបន់រស់នៅដោយសន្តិភាព និងសេចក្តីថ្លៃថ្នូរ និងដោយការគោរពគ្នាទៅវិញទៅមក។ ដោយបានបដិសេធសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ អ៊ីស្រាអែលបានបន្តការវាយលុកឥតឈប់ឈរលើតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហារដោយក្រុមហាម៉ាស់កាលពីខែតុលាឆ្នាំមុន។ យោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់បានឱ្យដឹងថា ជនរងគ្រោះជាង ៤១,៨០០ នាក់ត្រូវបានសម្លាប់ ដែលភាគច្រើនជាស្ត្រី និងកុមារនៅក្នុងឆ្នាំនេះ ហើយជិត ៩៧,០០០ នាក់ផ្សេងទៀតបានរងរបួស។ ការវាយលុករបស់អ៊ីស្រាអែលបានជម្លៀសប្រជាជនស្ទើរតែទាំងអស់នៃទឹកដី ចំពេលមានការបិទផ្លូវដែលកំពុងបន្តដែលនាំឱ្យមានការខ្វះខាតអាហារ ទឹកស្អាត និងថ្នាំពេទ្យយ៉ាងធ្ងន់ធ្ងរ។ យ៉ាងណាក៏ដោយ អ៊ីស្រាអែល​ក៏​ប្រឈម​នឹង​សំណុំរឿង​ប្រល័យពូជសាសន៍​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ចំពោះ​សកម្មភាព​របស់ខ្លួន​នៅ​ហ្គាហ្សាផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 27-01-2026, 02:05 AM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងថា ក្នុងឆ្នាំ២០២៥ ក្រសួងសុខាភិបាលសម្រេចបាននូវសមិទ្ធផលសំខាន់ជាច្រើនដូចជា ការផ្តល់សេវាថែទាំសុខភាព និងការគ្រប់ដណ្តប់ការបម្រើសេវា​ ការលើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ ការបង្ការ និងការគ្រប់គ្រងជំងឺឆ្លងសំខាន់ៗ ការបង្ការ កា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-01-2026, 01:48 AM, ចំនួនអ្នកអានៈ​ 1ដង
ការព្រមាននេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការបង្កើនវត្តមានយោធារបស់សហរដ្ឋអាមេរិក និងសមយុទ្ធរួមគ្នាជាមួយរដ្ឋឈូងសមុទ្រនៅតំបន់អាស៊ីខាងលិច។ លោក បាហ្គាអ៊ី បានសង្កត់ធ្ងន់ថា «យើងបាននិងកំពុងប្រឈមមុខនឹងសង្គ្រាមកូនកាត់។ បន្ទាប់ពីការឈ្លានពានរបស់អ៊ីស្រាអែលកាលពីខែមិថុនា យើងប្រឈមនឹងការគំរាមកំហែងថ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-01-2026, 05:50 PM, ចំនួនអ្នកអានៈ​ 77ដង
រាជធានីភ្នំពេញ៖តាមរបាយការណ៍បានបង្ហាញថា នៅក្នុងឆ្នាំ២០២៥ កម្ពុជានាំចូលប្រេងសាំង (E.A) ប្រមាណ ៨៣៩លានដុល្លារ ធ្លាក់ចុះ ១១.២៤ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ចំនួន៩៤៦លានដុល្លារ និងប្រេងម៉ាស៊ូត (D.O) ប្រមាណ ១,២៥៩លានដុល្លារ ធ្លាក់ចុះ១០.៩៨ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ចំនួន ១,៤១៤លានដុល្លារ។ នៅក្នុងឆ្នាំ២០២៥ កម្ពុជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-01-2026, 05:47 PM, ចំនួនអ្នកអានៈ​ 63ដង
បច្ចុប្បន្ន លោក Musk គឺជាមនុស្សមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើពិភពលោក ដោយមានទ្រព្យសម្បត្តិសរុបលើស ៦៦០ពាន់លានដុល្លារ។ នេះបើយោងតាមការវាយតម្លៃរបស់ Bloomberg។ កញ្ចប់ប្រាក់ឈ្នួលនៅក្រុមហ៊ុន Tesla ក្នុងឆ្នាំ២០១៨ របស់លោកដែលបច្ចុប្បន្នមានតម្លៃលើស ១៣០ពាន់លានដុល្លារ ត្រូវបានស្តារឡើងវិញនៅខែធ្នូ។ ខណៈនៅ ក្រុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-01-2026, 05:43 PM, ចំនួនអ្នកអានៈ​ 66ដង
រាជធានីភ្នំពេញ៖ ជាការឆ្លើយតប, សម្តេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យយោធារវាងប្រទេសទាំងពីរ នាពេលកន្លងមក និងបានគូសបញ្ជាក់ថា ការចូលចតនៃនាវាជើងទឹកសហរដ្ឋអាម៉េរិកនៅកម្ពុជា នាពេលនេះ គឺជាលទ្ធផលជាក់ស្តែងនៃទំនាក់ទំនងទ្វេភាគីដែលកំពុងរីកចម្រើន។ សម្តេចបវរធិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-01-2026, 05:39 PM, ចំនួនអ្នកអានៈ​ 73ដង
ចិននិងកាណាដា បានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នា ក្នុងខែមករានេះ ប៉ុន្តែកាលពីចុងសប្តាហ៍កន្លងទៅ សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តយូរអង្វែងមកហើយរបស់កាណាដា បានគំរាមដំឡើងពន្ធ១០០ភាគរយលើផលិតផលទាំងអស់​របស់កាណាដា ប្រសិនបើកិច្ចព្រមព្រៀងនោះត្រូវបានសម្រេចជាផ្លូវការ ដោយចោទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-01-2026, 05:20 PM, ចំនួនអ្នកអានៈ​ 68ដង
លោក Albanese គូសបញ្ជាក់តាមកញ្ចក់ទូរទស្សន៍ Australian Broadcasting Corspan យ៉ាងដូច្នេះថា «មិត្តរបស់ខ្ញុំ Mark Carney នឹងមកអូស្ត្រាលី ជាមួយការថ្លែងសុន្ទរកថាទៅកាន់សភា​ ក្នុងខែមីនា»។ លោកនាយករដ្ឋមន្ត្រី Anthony Albanese បានឱ្យដឹងថា នាយករដ្ឋមន្ត្រីកាណាដា Mark Carney នឹងមកទស្សនកិច្ចប្រទេសអូស្ត្រាលី ខណៈដែលលោកបានបង្ហាញការគាំទ្រចំពោះសុន្ទរកថារ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-01-2026, 05:15 PM, ចំនួនអ្នកអានៈ​ 56ដង
រាជធានីភ្នំពេញ៖លោករដ្ឋមន្ត្រី បានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ក្នុងរយៈពេល៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-ឡាវ, កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការវិវត្តរីកចម្រើនឥតឈប់ឈរ ហើយដំណើរទស្សនកិច្ចរបស់គណៈប្រតិភូឡាវ នៅកម្ពុជានាពេលនេះ ក៏ជាការចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-01-2026, 01:21 PM, ចំនួនអ្នកអានៈ​ 73ដង
រាជធានីភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកបណ្ឌិត Linkham Douangsavanh រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-01-2026, 12:58 PM, ចំនួនអ្នកអានៈ​ 74ដង
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យលោក Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-01-2026, 12:43 PM, ចំនួនអ្នកអានៈ​ 74ដង
ទីភ្នាក់ងារអាកាធាតុជាតិ បានឱ្យដឹងថា ប្រព័ន្ធព្យុះដែលប៉ុស្តទូរស្សន៍ The Weather Channel ឱ្យឈ្មោះថា Fern អាចនាំមកនូវព្រិលធ្លាក់ខ្លាំង និងភាពត្រជាក់លេីផ្នែកភាគច្រេីននៃសហរដ្ឋអាមេរិក រាប់ចាប់ពីតំបន់ Rockies ភាគខាងត្បូងទៅដល់តំបន់ New England រហូតដល់ថ្ងៃចន្ទនេះ​ រំខានដល់ការ ធ្វើដំណើរយ៉ាងទូលំទូលាយ ការដាច់ខ្សែ ភ្លើង និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-01-2026, 12:36 PM, ចំនួនអ្នកអានៈ​ 42ដង
គេហទំព័រ Titt4Tat ដែលផ្ដល់សេវារកដៃគូ និងផ្លូវភេទ បានឱ្យដឹងថាការធ្វើការហត់នឿយ និងការស្វែងរកវិធីសាស្ត្របន្ធូរអារម្មណ៍របស់ ឥស្សរជនពិភពលោក គឺជាហេតុផលមួយនៅពីក្រោយការកើនឡើង នៃតម្រូវការសេវាផ្លូវភេទនៅក្នុងទីក្រុង Davos ជាទីដែលមេដឹកនាំពិភពលោក CEO ក្រុមហ៊ុនធំៗ និងមហាសេដ្ឋីស្វែងរកសេវាផ្លូវភេទ។ ដោយឡែក សារ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-01-2026, 12:18 PM, ចំនួនអ្នកអានៈ​ 64ដង
យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឱ្យដឹងថា អាមេរិក នឹងធ្វើម្ចាស់ផ្ទះនៃកម្មវិធីបាល់ទាត់ដ៏ធំមួយនេះមានដល់ទៅ ៧៨ ក្នុងចំណោម ១០៤ប្រកួតសរុបជាមួយមិចស៊ិក និងកាណាដា ដោយមាន ៤៨ប្រទេសចូលរួមចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។ លោក Oke Gottlish មន្រ្តីមកពីសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ (DFB)
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-01-2026, 12:08 PM, ចំនួនអ្នកអានៈ​ 41ដង
ក្រុមហ៊ុនធំៗរបស់ចិន ដូចជា Baidu, Alibaba និង Tencent កំពុងបញ្ចូល AI ទៅក្នុងសេវាស្វែងរក អាជីវកម្មអនឡាញ សេវាកម្មសហគ្រាស និងជំនួយការឌីជីថល។ ជាពិសេស Baidu បានពង្រីកការប្រើប្រាស់ AI Assistant របស់ខ្លួន ទៅក្នុងវិស័យធ្វើដំណើរ សុខភាព និងផែនទី ដែលបង្ហាញថា AI មិនមែនត្រឹមជាបច្ចេកវិទ្យាសាកល្បងទៀតទេ ប៉ុន្តែជាឧបករណ៍ដែលមានអ្នកប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-01-2026, 11:52 AM, ចំនួនអ្នកអានៈ​ 43ដង
នៅឯសន្និសីទមួយអំឡុងធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Vilnius នៃប្រទេសលីទុយអានី លោក ហ្សេលេនស្គីបានគូសបញ្ជាក់ដូច្នេះថា «សម្រាប់យើង ការធានាសន្តិសុខពីសហរដ្ឋអាមេរិក គឺជារឿងសំខាន់ដំបូងបំផុត។ ឯកសារបានរួចរាល់១០០ភាគរយ ហើយយើងកំពុងរង់ចាំដៃគូរបស់យើងបញ្ជាក់ពីកាលបរិច្ឆេទ និងទីកន្លែងដែលយើងត្រូវចុះហត្ថលេខា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 571 នាក់
ម្សិលមិញ : 8319 នាក់
សរុបទាំងអស់ : 11021049 នាក់