|
រយៈពេល៣ឆ្នាំចុងក្រោយ បណ្ណកម្មសិទ្ធិជាង ១១ម៉ឺនបណ្ណ បានប្រគល់ជូនដល់ដៃពលរដ្ឋក្នុងខេត្តកំពត |
|
ចុះថ្ងៃទី: 07-12-2024, 04:51 PM, ចំនួនអ្នកអានៈ 102ដង |
|
ខេត្តកំពត៖នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបណ្ណបត្រសម្ភាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋចំនួន ២ភូមិ គឺភូមិអន្ទងបែក និងភូមិបរក្នុង ស្ថិតក្នុងឃុំអង្គរមាស និងប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ចីដីធ្លីមានលក្ខណៈជាប្រពន្ធ ចំនួន៣ភូមិ គឺភូមិត្រពាំងរាំង ភូមិស្នោតូច និងភូមិពន្លៃ ស្ថិតក្នុងឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត។ ពិធីនេះបានធ្វើឡើងនៅក្នុងបរិវេណវត្តសិរីជ័យមានលក្ខណ៍។
ដោយអនុវត្តន៍តាមការដាក់ចេញ ក៏ដូចជាជំរុញពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក្នុងការពន្លឿនចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋឱ្យបានឆាប់បំផុត អាជ្ញាធរខេត្តកំពត និងមន្ទីរជំនាញបានសហការគ្នាក្នុងការចុះវាស់វែង ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសរុបបានចំនួន ២៦៨,២៧២ក្បាលដី និងចែកបណ្ណជូនពលរដ្ឋដល់ដៃបានចំនួន ១១០,៦១១បណ្ណ ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ។
លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា ក្នុងរយៈពេល ៣ឆ្នាំ ក្រោមការដឹកនាំរបស់លោក ម៉ៅ ធនិន លោកបានយកចិត្តទុកដាក់ និងជំរុញការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ បានចំនួន ២៦៨,២៧២ក្បាលដី ដែលក្នុងនោះ លោកអភិបាលខេត្តបានចុះចែកបណ្ណដោយផ្ទាល់ជូនពលរដ្ឋបានចំនួន ១១០,៦១១បណ្ណ ក្នុងនោះក៏មានបណ្ណដែលនៅសេសសល់ពីបទបញ្ចារ ០១បប ចំនួន ៤២ ០២៤បណ្ណផងដែរ។
លោកប្រធានមន្ទីរបានបន្តថា ខេត្តកំពតមាន ៩ក្រុង-ស្រុក ៩៣ឃុំ-សង្កាត់ ស្មើនឹង ៤៩១ភូមិ មានផ្ទដីសរុប ៤,៨៧៣គីឡូម៉ែត្រការ៉េ និងមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៨០០,០០០ក្បាលដី ហើយជាលទ្ធផលគិតចាប់តាំងពីពេលចាប់ផ្ដើមរហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចេញបណ្ណជូនពលរដ្ឋបានចំនួន ៣៧៦ភូមិ ស្មើនឹង ៥៨៨,៧២៣បណ្ណ ស្មើនឹង ៧៣,៥៩%។
ប្រធានមន្ទីរបានបញ្ជាក់ថា ចំពោះក្បាលដីដែលមន្ទីរប្រមូលទិន្នន័យរួចរាល់មានចំនួន ១៥៧,៦៦១ក្បាលដី (ស្មើនឹង ១៩,៧១%) កំពុងសម្អាតទិន្នន័យ ដែលគ្រោងនឹងចែកជាបន្តបន្ទាប់ក្នុងពេលឆាប់ៗនេះ។ ចំពោះភូមិដែលនៅសល់មិនទាន់ប្រកាសតំបន់វិនិច្ឆ័យ ហើយកំពុងធ្វើការវាស់វែងមានចំនួន ២៤ភូមិ ស្មើនឹង ៥៣ ៦០០ក្បាលដី ស្មើនឹង ៦,៧%ប៉ុណ្ណោះ ហើយផែនការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងបញ្ចប់ទាំងស្រុង ១០០% នៅដំណាច់ឆ្នាំ២០២៥។
មានមតិសំណេះសំណាលនាឱកាសនោះ លោក ម៉ៅ ធនិន បានលើកឡើងថា នៅពេលថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានបទបញ្ចាក៏ដូចជាកិច្ចចង្អុលការផ្ទាល់យ៉ាងម៉ឺងម៉ាត់បំផុត ដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរ គណៈកម្មការគ្រប់គ្រងដីរដ្ឋ គណៈកម្មការសុរិយោដី ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើយ៉ាងណាពន្លឿនការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានលឿនបំផុត។
លោកអភិបាលខេត្តបានបន្តថា បទបញ្ជានេះគឺជាការគិតគូរមួយដ៏ធំធេងណាស់សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយឯកឧត្តមក៏សូមកោតសរសើដល់មន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានខិតខំសហការគ្នា ដើម្បីចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋបានល្អប្រសើរដូចពេលនេះ និងពេលកន្លងមក។
សូមបញ្ជាក់ថា ការចែកបណ្ណក្នុងថ្ងៃនេះមាន ២ភូមិ គឺភូមិអន្ទងបែក និងភូមិបរក្នុង ស្ថិតក្នុងឃុំអង្គរមាស សរុបមានចំនួន ៣,៦១៨បណ្ណ ហើយបានធ្វើការប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ចីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន ៣ភូមិ គឺភូមិត្រពាំងរាំង ភូមិស្នោតូច និងភូមិពន្លៃ ស្ថិតក្នុងឃុំអង្គរមាស ស្រុកដងទង់ ដែលមានក្បាល់ដីចំនួន ៥,៤៨៥ក្បាលដី៕
ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 24-01-2025, 12:23 PM, ចំនួនអ្នកអានៈ 35ដង
យោងតាមរបាយការណ៍ចុះផ្សាយបានឱ្យដឹងថា WhatsAspanspan ត្រូវបានដាក់បម្រាមដោយ CCI នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ ខណៈដែល Meta កំពុងស្វែងរកការលុបចោលការណែនាំពី CCI ដោយលើកហេតុផល ការធ្វើដូច្នេះគឺជះឥទ្ធិពលអវិជ្ជមានដល់អាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា។ ទន្ទឹមនឹងនេះ សាលាក្តីឧទ្ធរណ៍របស់ប្រទេសឥណ្ឌា ហៅកាត់ NCLAT បានបញ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-01-2025, 12:20 PM, ចំនួនអ្នកអានៈ 29ដង
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ដុំមាសបានធ្លាក់ឡើង ០,២% មកនៅត្រឹមប្រហែល ២ ៧៥០ដុល្លារក្នុងមួយអោន (៨,៣ជី) ពោលគឺទាបជាង ៤០ដុល្លារធៀបនឹងតម្លៃខ្ពស់បំផុតដែលធ្លាប់កើតមាន។ តម្លៃមាសត្រូវបានគាំទ្រដោយការកើនឡើងតម្រូវការសម្រាប់ធ្វើជាទ្រព្យសុវត្ថិភាព នៅពេលដែលវិនិយោគិនថ្លឹងថ្លែងអំពីទំនាក់ទំនងដែ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-01-2025, 12:14 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖តាមរយៈនេះធុរជន និង វិនិយោគិន ដែលស្នើសុំនិង អនុវត្តគម្រោង ឬសកម្មភាព ក្នុងឆ្នាំ២០២៥ រួមមាន: (១). គម្រោងវិនិយោគ ឬ ធុរកិច្ច ពាក់ព័ន្ធនឹងអគារជាប់គាំង (២). គម្រោងវិនិយោគ ឬធុរកិច្ច ដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង និង (៣). ការពង្រីកគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច ដែលមានស្រាប់នៅក្
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-01-2025, 12:11 PM, ចំនួនអ្នកអានៈ 36ដង
ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំ UN លោក Vassily Nebenzia និយាយថា លោកស្រី Catherine Russell ដែលជានាយកប្រតិបត្តិអង្គការ UNICEF បានលើកយកបញ្ហាកុមារអ៊ុយក្រែន មកនិយាយមិនឈប់មិនឈរ ប្រាប់ដល់ក្រុមប្រឹក្សាសន្តិសុខទាំង ១៥រូប។ លោក Nebenzia បញ្ជាក់ថា «ដូច្នេះវាបង្ហាញថា ពេលដែលនិយាយដល់កុមារ សម្រាប់ UNICEF កុមារហ្កាហ្សា មិនសូវសំខាន់ដូច
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-01-2025, 12:09 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖ជាកិច្ចចាប់ផ្ដើម លោករដ្ឋមន្ត្រីបានថ្លែងកោតសរសើរ និងឯកភាពគាំទ្រចំពោះសមិទ្ធផលការងារដែលរដ្ឋបាលខេត្តកែប សម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ លោកបានបន្តថា លទ្ធផលការងាររបស់រដ្ឋបាលខេត្តកែប ពិតជាបានបម្រើជាប្រយោជន៍ជូនដល់ប្រជាជនក្នុងខេត្តជារួម ដោយបានចូលរួមចំណែកយ៉ាងសំ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-01-2025, 12:04 PM, ចំនួនអ្នកអានៈ 21ដង
លោក ដូណាល់ ត្រាំ បានប្រកាសពីការសម្រេចចិត្តដកសហរដ្ឋអាមេរិកចេញពីអង្គការ WHO កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រោយស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិទី២។ WHO កាលពីថ្ងៃអង្គារ ក៏បានបង្ហាញការសោកស្ដាយផងដែរចំពោះការសម្រេចចិត្តរបស់លោក ត្រាំ ខណៈសហរដ្ឋអាមេរិកគឺជាម្ចាស់ជំនួយធំបំផុតរបស់
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-01-2025, 12:02 PM, ចំនួនអ្នកអានៈ 14ដង
ទាំងនៅមុន និងក្រោយឡើងកាន់តំណែងជាប្រធានាធិបតី លោក ត្រាំ បានប្រកាសជាច្រើនលើកថាលោកនឹងបញ្ចប់សង្រ្គាមអ៊ុយក្រែនដោយប្រើពេលត្រឹមតែមួយថ្ងៃ។ ប៉ុន្តែក្រុមមន្ត្រីទីប្រឹក្សារបស់លោក ត្រាំ បានទទួលស្គាល់ថា ការបិទបញ្ចប់សង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន នឹងត្រូវចំណាយពេលច្រើនខែ។ «ខ្ញុំពិតជាចង់ជួបលោកប
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-01-2025, 11:57 AM, ចំនួនអ្នកអានៈ 16ដង
ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតទទួលស្គាល់លោក Ratcliffe ជានាយក CIA ក្នុងសំឡេងគាំទ្រ ៧៤ ទល់នឹង២៥សំឡេងជំទាស់។ លោក Ratcliffe ធ្លាប់កាន់តំណែងជានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១ ក្រោយអាណត្តិទី១របស់លោក ត្រាំ។ លោកក៏ជាមនុស្សម្នាក់ដែលផ្តោតជាសំខាន់លើចិនផងដែរ ដោយលោកបាននិយាយថា CIA
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-01-2025, 11:55 AM, ចំនួនអ្នកអានៈ 21ដង
ការបិទនេះ ត្រូវធ្វើឡើងនៅពាក់កណ្តាលយប់ថ្ងៃពុធ, នេះបើតាមលោក Naspanoleon Adok អគ្គនាយកនៃអាជ្ញាធរទំនាក់ទំនងជាតិស៊ូដង់ខាងត្បូង បានសរសេរនៅក្នុងលិខិតមួយ ផ្ញើទៅកាន់ក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណេត។
អាជ្ញាធរស៊ូដង់ខាងត្បូង បានផ្អាកការចូលទៅកាន់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម សម្រាប់រយៈពេលតិចបំផុត៣០ថ្ងៃ បន្
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-01-2025, 06:29 PM, ចំនួនអ្នកអានៈ 53ដង
រាជធានីភ្នំពេញ៖ការថ្លែងបែបនេះធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូកេត្រា។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កំពង់ផែទេស
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-01-2025, 06:27 PM, ចំនួនអ្នកអានៈ 54ដង
រាជធានីភ្នំពេញ៖អង្គប្រជុំបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន៤២គម្រោង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន១៥, គម្រោងថ្មី ចំនួន ១២, ការពង្រីកគម្រោង ចំនួន ៣, និង គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ១២ គម្រោង ដែលមានទុនវិនិយោគសរុប ៥៦៥ លានដុល្លារអាមេរិក និង ប៉ាន់ស
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-01-2025, 06:18 PM, ចំនួនអ្នកអានៈ 57ដង
រាជធានីភ្នំពេញ៖ការណែនាំនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-01-2025, 06:01 PM, ចំនួនអ្នកអានៈ 59ដង
រាជធានីភ្នំពេញ៖សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ជំរុញបញ្ចប់នីតិវិធី នៃការចរចាលើកិច្ចព្រមព្រៀងសម្បទានផ្លូវដែកថ្មី ដោយកំណត់ឡើងវិញនូវការវិនិយោគ ក្នុងទម្រង់ភាពដៃគូរវាងរដ្ឋ និងឯកជន (PPP) ដែលមានការចូលរួម ពីដៃគូយុទ្ធសាស្ត្រថ្មី ដើម្បីលើកកម្រិត និងធ្វើឱ្យប្រសើរឡើងផ្លូវដែក ដែ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-01-2025, 05:50 PM, ចំនួនអ្នកអានៈ 60ដង
រាជធានីភ្នំពេញ៖ការប្រកាសលទ្ធផលនេះ គឺមានការចុះហត្ថលេខាទទួលស្គាល់ដោយផ្ទាល់ពី លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានវត្តមានចូលរួមជាសាក្សីពី តំណាងក្រសួងសេដ្ឋកិច្ច តំណាងអគ្គនាយកដ្ឋានពន្ធដារ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ រួមទាំងអ្នកសង្កេតការណ៍ផងដ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-01-2025, 05:42 PM, ចំនួនអ្នកអានៈ 46ដង
លោក ពេជ្រ សារ៉ាត ប្រធានក្រុមសហគមន៍ចាប៉ីអមតៈ បានបង្ហាញការសប្បាយរីករាយយ៉ាងខ្លាំង ជាមួយនឹងប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ជាពិសេសចំណងមិត្តភាព នៃប្រទេសយើងទាំងពីរ។
ឧបករណ៍ភ្លេងបុរាណខ្មែរ ត្រូវបានសហគមន៍ចាប៉ីអមតៈ យកដាក់តាំងបង្ហាញក្នុងឱកាសអបអរសាទរ បុណ្យចូ
ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 4465 នាក់ |
|
ម្សិលមិញ |
: 5937 នាក់ |
|
សរុបទាំងអស់ |
: 7804681 នាក់ |
|
|