ស្វែងយល់ពីប្រវត្តិរូបសង្ខេបរបស់ប្រទេស អេមីរ៉ាត់អារ៉ាប់រួម ទីដែលសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបំពេញទស្សនកិច្ច
ចុះថ្ងៃទី: 07-12-2024, 07:21 PM, ចំនួនអ្នកអានៈ 202ដង
អេមីរ៉ាត់អារ៉ាប់រួម៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ច រយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី០៨-១៤ ខែធ្នូ ឆ្នាំ២០២៤នេះ ទី១៖ ប្រទេសអារ៉ាប៊ីសាអូឌីត (ទីក្រុងរីយ៉ាដ), ទី២៖ ប្រទេសកាតា (ទីក្រុងដូហា) ទី៣៖ ប្រទេសតួកគី (ទីក្រុងអង់ការ៉ា) ទី៤៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (ទីក្រុង អាប៊ូដាប៊ី)។ សហព័ន្ធនៃទីក្រុងធំៗចំនួន ៧របស់អេមីរ៉ាតអារ៉ាប់រួម (UAE) កំពុងលេចត្រដែតឡើងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយ របស់តំបន់មជ្ឈិមបូព៌ា។ ទោះបីជាប្រពៃណីអភិរក្សនិយម ត្រូវបានរដ្ឋាភិបាល ប្រកាន់ខ្ជាប់ក្តី ក៏ UAE ត្រូវបានគេមើលឃើញថា ជាប្រទេសសេរីនិយមបំផុត នៅក្នុងតំបន់ឈូងសមុទ្រពែក្ស ដោយសារការលើកលែងមួយចំនួនផ្នែកវប្បធម៌ និងជំនឿផ្សេងៗទៀត។ មុនពេលប្រេង ត្រូវបានរកឃើញក្នុងឆ្នាំ១៩៥០ សេដ្ឋកិច្ច UAE គឺពឹងផ្អែកលើការនេសាទ និងឧស្សាហកម្មគុជខ្យង។ ប៉ុន្តែចាប់តាំងពីការនាំចេញប្រេង ផ្តើមឡើងនៅឆ្នាំ១៩៦២ សង្គម និងសេដ្ឋកិច្ច UAE បានផ្លាស់ប្តូរទៅរកបរិបទថ្មីមួយទៀត។ UAE បានធ្វើពិពិធកម្ម និងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ក៏ដូចជាទេសចរណ៍ក្នុងតំបន់។ មានក្រុមហ៊ុន UAE យ៉ាងច្រើន កំពុងធ្វើការវិនិយោគនៅឯបរទេស។ * ផ្ទៃដី និងប្រជាជន អាប៊ូដាប៊ី (Abu Dhabi) គឺជារដ្ឋធានីរបស់ UAE។ UAE មានផ្ទៃដី ៨៣.៦០០គីឡូម៉ែត្រក្រឡា និងប្រជាជនសរុបចំនួន ៩.២លាននាក់ និយាយភាសាអារ៉ាប់។ អាយុសង្ឃឹមរស់សម្រាប់ប្រជាជន គឺបុរស ៧៨ឆ្នាំ រីឯស្រ្តី ៨១ឆ្នាំ។ ទីក្រុង Abu Dhabi, Dubai, Ajman, Fujairah, Ras al Khaimah, Sharjah និង Umm al Quwain បង្កើតបានជារដ្ឋអេមីរ៉ាត់អារ៉ាប់រួម។ * មេដឹកនាំ ព្រះអង្គម្ចាស់ Mohammed bin Zayed Al Nahyan បានក្លាយជាប្រធានាធិបតី នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម បន្ទាប់ពីការសោយទីវង្គតរបស់បងប្រុសម្ដាយទីទៃរបស់ទ្រង់ Sheikh Khalifa bin Zayed កាលពីខែឧសភា ឆ្នាំ ២០២២។ គេរំពឹងថា ព្រះអង្គនឹងបន្តគោលនយោបាយការបរទេស គាំទ្រលោកខាងលិចយ៉ាងទូលំទូលាយរបស់ UAE ដែលមានស្រាប់។ UAE ត្រូវបានគ្រប់គ្រងដោយឧត្តមក្រុមប្រឹក្សា នៃអធិរាជទាំង ៧របស់ប្រទេស ហើយជាអ្នកតែងតាំងនាយករដ្ឋមន្រ្តី និងរៀបចំគណៈរដ្ឋមន្ត្រី។ * ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីសំខាន់ អេមីរ៉ាត់អារ៉ាប់រួម គឺជាមជ្ឈមណ្ឌលក្នុងតំបន់ និងអន្តរជាតិសម្រាប់ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយ។ Dubai Media City និង twofour54 របស់ទីក្រុង Abu Dhabi ត្រូវបានបង្កើតឡើង ដើម្បីទាញចំណាប់អារម្មណ៍ជាអន្តរជាតិ។ អេមីរ៉ាតអារ៉ាប់រួម មានអត្រាអ្នកលេងអ៉ីនធឺណិតខ្ពស់បំផុតមួយ នៅក្នុងពិភពអារ៉ាប់ ប៉ុន្តែកំណត់ច្បាស់លាស់ទៅលើខ្លឹមសារ ដែលមានគោលដៅនយោបាយប្រឆាំង និងសាសនា។ * ព្រឹត្តិការណ៍សំខាន់ៗជាប្រវត្តិសាស្រ្ត របស់ UAE ១៩២០- ការជួញដូរគុជខ្យងធ្លាក់ចុះ ដោយសារតែឱភាពសេដ្ឋកិច្ចពិភពលោក និងការច្នៃប្រឌិតនៃគុជខ្យងវប្បធម៌។ ១៩៣៥- ការរុករកប្រេងនៅឈូងសមុទ្រ បានចាប់ផ្តើម។ ១៩៥៨- ​ពាណិជ្ជកម្ម​ប្រេងលើកដំបូងធ្វើឡើងនៅក្រៅទីក្រុង Abu Dhabi ហើយការនាំចេញប្រេងចាប់ផ្តើមនៅឆ្នាំ១៩៦២។ ១៩៦៨- ចក្រភពអង់គ្លេស ប្រកាសដកកងកម្លាំងយោធារបស់ខ្លួន យ៉ាងពិតប្រាកដចេញពីទីក្រុងធំទាំង៧នៅឆ្នាំ១៩៧១។ ១៩៧១- អេមីរ៉ាត់អារ៉ាប់រួម ចូលរួមជាមួយសម្ព័ន្ធអារ៉ាប់ និងអង្គការសហប្រជាជាតិ។ ១៩៨១- អេមីរ៉ាត់អារ៉ាប់រួម ក្លាយជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ។ ២០០៦- ការបោះឆ្នោតជាតិ លើកដំបូង។ ២០១៥- អេមីរ៉ាត់អារ៉ាប់រួម ចូលរួមវាយប្រហារតាមអាកាស ដឹកនាំដោយអារ៉ាប៊ីសាអូឌីត លើក្រុមហ៊ូទី នៅយេម៉ែន។ ២០២ - អេមីរ៉ាត់អារ៉ាប់រួម បង្កើតទំនាក់ទំនងការទូតជាមួយអ៉ីស្រាអែល និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អ៉ីស្រាអែល-អេមីរ៉ាត់អារ៉ាប់រួម-បារ៉ែន។ ២០២១- អេមីរ៉ាត់អារ៉ាប់រួម ក្លាយជាប្រទេសទី៥ លើពិភពលោក និងជាប្រទេសអារ៉ាប់ដំបូងគេ ដែលបានបញ្ជូនយានទៅដល់ភពព្រះអង្គារ៍៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 01-07-2025, 07:49 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖តាមរយៈបណ្តាញសង្គមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ខ្ញុំទើបបានជួបជាមួយលោកសាស្ត្រាចារ្យ សង់ ម៉ាក់សូរែល (Jean-Marc Sorel) ដើម្បីពិនិត្យ ពិភាក្សាលើការបន្តនីតិវិធីរបស់កម្ពុជាក្នុងការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-07-2025, 07:47 PM, ចំនួនអ្នកអានៈ​ 28ដង
បាងកក៖ តុលាការធម្មនុញ្ញថៃ នៅថ្ងៃអង្គារ ទី១ ខែកក្កដា ឆ្នាំ២០២៥ បានសម្រេចចិត្តព្យួរលោកស្រី Paetongtarn Shinawatra ពីតំណែងនាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន ជុំវិញរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនា តាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។ នេះបើតាមកាសែតថៃ The Nation។ * លើកទី១ នៅឆ្នាំ១៩៣២ នៅឆ្នាំ១៩៣២
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-07-2025, 07:44 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖ជាក់ស្តែងនាពេលថ្មីៗនេះកូនសិស្សកម្ពុជា តាមរយៈការបង្ហាញសមត្ថភាពរបស់ខ្លួន លើឆាកអន្តរជាតិក្នុងកម្មវិធី Teeneagle Comspanetition ដែលជាការប្រកួតប្រជែងកំរិតភាសាអង់គ្លេសលំដាប់អន្តរជាតិ ដែលធ្វើឡើងនៅចក្រភពអង់គ្លេស មានកូនសិស្ស ៣៣៥នាក់ មកពី ២០ប្រទេសជុំវិញពិភពលោកចូលរួម ក្នុងនោះកូនសិស្សកម្ពុជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-06-2025, 08:50 PM, ចំនួនអ្នកអានៈ​ 408ដង
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baghaei បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានលើកទឹកចិត្តឲ្យអ៊ីស្រាអែលវាយប្រហារ ត្រឹមតែពីរថ្ងៃមុនពេលកិច្ចចរចានុយក្លេអ៊ែរជុំទីប្រាំមួយដែលបានគ្រោងទុក។ លោកបានសង្កត់ធ្ងន់ថា ទង្វើនេះ «ច្បាស់ជានឹងប៉ះពាល់ដល់ការបន្តនៃកិច្ចចរចា» ហើយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-06-2025, 07:13 PM, ចំនួនអ្នកអានៈ​ 392ដង
ខេត្តបាត់ដំបង៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងប្រតិភូអមដំណើរ ក្នុងការចុះពិនិត្យស្ថានភាពទូទៅ និងរង់ចាំស្វាគមន៍ប្រជាពលរដ្ឋខ្មែរ ត្រឡប់ពីប្រទេសថៃវិញ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ តាមច្រកទ្វារច្រកអន្តរជាតិដូងព្រំដែនក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-06-2025, 07:06 PM, ចំនួនអ្នកអានៈ​ 397ដង
លោក Wadespanhul បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងនឹងបន្តឈរយ៉ាងរឹងមាំនៅខាងអ៊ុយក្រែន ដើម្បីឱ្យអ៊ុយក្រែនអាចបន្តការពារខ្លួនដោយជោគជ័យ ជាមួយប្រព័ន្ធការពារដែនអាកាសទំនើបៗ និងសព្វាវុធផ្សេងទៀត ព្រមទាំងជាមួយជំនួយមនុស្សធម៌ និងសេដ្ឋកិច្ច»។ នៅថ្ងៃចន្ទ ទី៣០ ខែមិថុនា ក្រសួងការបរទេសអាល្លឺម៉ង់ បានឱ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-06-2025, 06:30 PM, ចំនួនអ្នកអានៈ​ 407ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ បានកំណត់ឲ្យវរសេនីយ៍ឯក ឈឹម រត្ថា ត្រូវបង្ហាញមុខរៀងរាល់ម៉ោងធ្វើការ នៅការិយាល័យបុគ្គលិក នៃនាយកដ្ឋានរដ្ឋបាលសរុប ចំណុះអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ រហូតមានការសម្រេចជាថ្មី។ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-06-2025, 05:19 AM, ចំនួនអ្នកអានៈ​ 398ដង
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ចាប់តាំងពីការរៀបចំលើកទី១២ នៅក្នុងឆ្នាំ២០១៤ យើងបានផ្តល់ឱកាសដល់យុវនិស្សិតកម្ពុជា ដែលស្រឡាញ់មុខជំនាញ បច្ចេកវិទ្យា បានជួបគ្នាផ្លាស់ប្តូរយោបល់ បទពិសោធន៍ពីគ្នាទៅវិញទៅមកលើវិស័យរ៉បូតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យមានការវិវត្តរីកចម្រើនលើផ្នែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-06-2025, 05:13 AM, ចំនួនអ្នកអានៈ​ 397ដង
កាលពីថ្ងៃសុក្រ តុលាការបានបដិសេធសំណើរបស់លោក Netanyahu ក្នុងការលើកពេលសវនាការរយៈពេលពីរសប្តាហ៍។ ប៉ុន្តែ នៅចុងសប្តាហ៍ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើអន្តរាគមន៍តាមរយៈការបង្ហោះសារនៅលើបណ្តាញ Truth Social ដោយហៅសវនាការនេះថាជា «ភាពមិនសមហេតុផល» និងបានលើកឡើងថា វាអាចរំខានដល់សមត្ថភាពរបស់លោក Netanyahu ក្នុង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-06-2025, 05:12 AM, ចំនួនអ្នកអានៈ​ 402ដង
បើតាមលោក សួន សុម៉ាលីន អភិបាលខេត្ត បានឲ្យដឹងថាចំពោះទេយ្យទានទាំងអស់នេះ គឺដើម្បីវេរប្រគេនដល់ព្រះសង្ឃសម្រាប់គង់ចាំព្រះវស្សាអស់រយៈកាលត្រីមាស ៣ ខែ ដែលជារដូវកាលភ្លៀងធ្លាក់ នៃរដូវកាលចូលព្រះវស្សា ដែលព្រះសង្ឃពិបាកក្នុងការនិមន្តគោចរបិណ្ឌបាទចង្ហាន់។ លោកស្រី ញ៉ែម សាខន ស ខេង, លោកអភិសន្តិបណ្ឌិត ស ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-06-2025, 05:06 AM, ចំនួនអ្នកអានៈ​ 415ដង
នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។យោធាអ៊ីស្រាអែល នៅថ្ងៃអាទិត្យនេះ បានបញ្ជាឲ្យជនជាតិប៉ាឡេស្ទីនជម្លៀសខ្លួនចេញពីតំបន់នានានៅភាគខាងជើងនៃតំបន់ហ្គាហ្សា មុនពេលមា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 02:39 PM, ចំនួនអ្នកអានៈ​ 384ដង
រាជធានីភ្នំពេញ៖ ឧការបញ្ជាក់របស់ សម្តេចមហាបវរធិបតី បានធ្វើឡើងបន្ទាប់ពី ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឲរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 02:35 PM, ចំនួនអ្នកអានៈ​ 406ដង
ក្នុងបញ្ជីរាយនាមសមាសភាពគណៈរដ្ឋមន្ត្រីថ្មី លោកស្រី Paetongtarn នឹងកាន់តំណែងថ្មីមួយទៀតគឺជារដ្ឋមន្ត្រីក្រសួងវប្បធម៌ ខណៈតំណែងរដ្ឋមន្ត្រីការពារជាតិ ត្រូវបានទុកឱ្យនៅទំនេរ ដោយអនុរដ្ឋមន្ត្រី លោក Natthaspanhon Nakspanhanich នឹងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិស្ដីទី។ ចំណែក អតីតរដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechayachai ត្រូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 12:33 PM, ចំនួនអ្នកអានៈ​ 403ដង
រាជធានីភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សុខ នីត្យា បានថ្លែងថា ដើម្បីជួយដល់អ្នករងគ្រោះដោយសារតែមានការលួច គណនីយើងត្រូវបែកចែកជា២ ក្នុងនោះមាន ការលួចយកគណនីបណ្ដាញ​សង្គម និងលួចយកគណនីធនាគារ។ ក្នុងនោះបើមានការលួចគណនីបណ្ដាញសង្គមយកទៅគ្រប់គ្រង ត្រូវជូនដំណឹងដល់អាជ្ញាធរឲ្យបានលឿន ក្នុងនោះនាយកដ្ឋានប្រឆាំងបទល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 12:30 PM, ចំនួនអ្នកអានៈ​ 401ដង
តាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន SBU ដ្រូនរបស់ខ្លួនបានកំណត់គោលដៅលើមូលដ្ឋានដែលជាទីតំាងឈរជើងរបស់អង្គភាពទ័ពអាកាសរុស្ស៉ី ប្រព័ន្ធការពារដែនអាកាស ឃ្លាំងស្ដុកអាវុធ និងដ្រូន។ ជាលទ្ធផល នៅក្នុងការវាយប្រហារដោយប្រើដ្រូន អ៊ុយក្រែនបានបំផ្លាញឧទ្ធម្ភាគចក្ររុស្ស៉ី៣គ្រឿង គឺ​ Mi-8, Mi-26 និង Mi-28 ព្រមទាំ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3907 នាក់
ម្សិលមិញ : 15589 នាក់
សរុបទាំងអស់ : 9004468 នាក់