ធនាគារកណ្តាលថៃថា វិធានការដោះស្រាយបំណុលគ្រួសារ ត្រូវតែធ្វើឡើងដោយមានវិន័យ
ចុះថ្ងៃទី: 20-03-2025, 10:28 AM, ចំនួនអ្នកអានៈ 1899ដង
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយដោយធនាគារកណ្តាលថៃថា បញ្ហានេះមានភាពស្មុគស្មាញ ហើយត្រូវការកិច្ចសហប្រតិបត្តិការ ពីភាគីជាច្រើនដើម្បីដោះស្រាយ។ ធនាគារកណ្តាលថៃ បានឱ្យដឹងកាលពីថ្ងៃពុធថា ដំណោះស្រាយសម្រាប់បញ្ហាបំណុលគ្រួសារខ្ពស់ របស់ប្រទេសថៃ ត្រូវតែធានាឱ្យមានវិន័យហិរញ្ញវត្ថុល្អ ខណៈពេលដែលគាំទ្រដល់លទ្ធភាព ទទួលបានឥណទានសម្រាប់កូនបំណុលផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ការលើកឡើងនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំណួរមួយ ទៅនឹងគំនិតដែលស្នើឡើងដោយអតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពល របស់ប្រទេសថៃគឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលបានលើកឡើងឱ្យមានការអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនទិញ និងគ្រប់គ្រងបំណុលរបស់ប្រជាជនថៃពីធនាគារ និងជម្រះឈ្មោះរបស់ពួកគេចេញពីកំណត់ត្រាបំណុល ដែលមាននៅការិយាល័យឥណទាន។ បំណុលគ្រួសាររបស់ប្រទេសថៃមានចំនួន ១៦,៣៤ពាន់ពាន់លានបាត (៤៨៦ពាន់លានដុល្លារ) គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៤ ឬស្មើនឹង ៨៩ភាគរយនៃផលិតផលក្នុងស្រុកសរុប ដែលជាកម្រិតខ្ពស់បំផុតមួយ ក្នុងចំណោមបំណុលខ្ពស់បំផុតនៅអាស៊ី។ រដ្ឋាភិបាលថៃដែលដឹកនាំដោយកូនស្រីរបស់លោក ថាក់ស៊ីន គឺលោកស្រី ភែថងថាន ស៊ីណាវ៉ាត់ បាននិយាយម្តងហើយម្តងទៀតថា បំណុលនេះកំពុងរារាំងសេដ្ឋកិច្ចថៃ ដែលបានកើនឡើងត្រឹមតែ ២,៥ភាគរយប៉ុណ្ណោះកាលពីឆ្នាំមុន។ ធនាគារកណ្តាលបានព្យាករថានឹង សេដ្ឋកិច្ចថៃនឹងមានកំណើនខ្ពស់ជាង ២,៥ភាគរយនៅឆ្នាំនេះ។ ធនាគារកណ្តាលថៃបាននិយាយថា ការដោះស្រាយបញ្ហាបំណុលត្រូវតែធ្វើឡើងដោយផ្ទាល់ និងពង្រឹងស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុទាំងមូល ដោយគិតទៅលើតម្លៃនៃការប្រើប្រាស់ធនធាន និងថវិការបស់ប្រទេស ដើម្បីបង្កើតអត្ថប្រយោជន៍អតិបរមា។ ធនាគារនេះបានបន្ថែមថា វិធានការនានាគួរពិចារណាទៅលើមូលហេតុនៃបញ្ហា គោលការណ៍នៃការអនុវត្តវិធានការ និងផលប៉ះពាល់ដែលអាចកើតមាន ដើម្បីបង្កើតលទ្ធផលប្រកបដោយនិរន្តរភាពបំផុត សម្រាប់ទាំងកូនបំណុល និងប្រព័ន្ធសេដ្ឋកិច្ចថៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 22-10-2025, 06:04 PM, ចំនួនអ្នកអានៈ​ 0ដង
ខេត្តកោះកុង៖ការចុះប្រតិបត្ដិការនេះ ដោយមានការសម្របសម្រួលពីលោកស្រីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង និងលោកព្រះអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ចាប់ពីថ្ងៃទី១៥-២២ ខែតុល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 03:36 PM, ចំនួនអ្នកអានៈ​ 43ដង
មរាជធានីភ្នំពេញ៖នុស្សវ័យចាស់ត្រូវបានយកចិត្តទុកដាក់តាមរយៈការបង្កើតឱ្យមានសមាគមមនុស្សចាស់នៅតាមឃុំ សង្កាត់ ចំនួន១,៦៤៦ ដែលមានសមាជិកសរុប ៣០២,៨៥៤នាក់ (ស្រី ១៥១,០២៣នាក់) ដោយមានកម្មវិធីថែទាំ សុខភាព ធនាគារស្រូវ និងបេឡាមរណសង្គ្រោះ សំដៅជួយសម្រួលទុក្ខលំបាក និងជួយគ្នាទៅវិញទៅមក នៅពេលមានធុរៈ។ មនុស្សវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 03:29 PM, ចំនួនអ្នកអានៈ​ 46ដង
អាជ្ញាធរនៅរដ្ឋធានីកៀវ បាននិយាយថា កម្ទេចកម្ទីនៃអាវុធរបស់រុស្ស៉ី ដែលត្រូវបានបាញ់ស្កាត់ បានធ្លាក់ស្រោចលើទីក្រុងកៀវ ហើយ​បង្កជាអគ្គិភ័យនៅក្នុងសង្កាត់ប្រហែលជាពាក់កណ្តាល នៃសង្កាត់ទាំងរបស់ទីក្រុង។ មនុស្សចំនួន២នាក់ បានស្លាប់ក្នុងការវាយប្រហារ​លើទីក្រុងកៀវ ខណៈ៤នាក់ផ្សេងទៀត ក្នុងនោះ២នាក់ត្រូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 03:25 PM, ចំនួនអ្នកអានៈ​ 52ដង
ការបង្កើត Atlas នេះ គឺជាយុទ្ធសាស្ត្រថ្មីមួយរបស់ OspanenAI ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួនលើអ្នកប្រើប្រាស់ ChatGPT រាប់រយលាននាក់។ គោលដៅសំខាន់គឺផ្លាស់ប្តូរទម្លាប់របស់អ្នកប្រើប្រាស់ពីការស្វែងរកតាមរយៈការវាយបញ្ចូលពាក្យគន្លឹះ (ដូច Google) ទៅជាការប្រើប្រាស់ AI ដើម្បីសន្ទនា និងសង្ខេបព័ត៌មានដោយផ្ទាល់ ដែលធ្វើឱ្យការស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 03:20 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖ក្រសួងព័ត៌មាននឹងរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅពាក់កណ្តាលខែមករា ឆ្នាំ២០២៦ ខាងមុខនេះ។ កិច្ចប្រជុំនេះដែរដើម្បីពិនិត្យពិភាក្សា និងផ្លាស់ប្តូរយោបល់លើចំណុចសំខាន់ៗមួយចំនួនរួមមាន៖ ដំណើរការ នៃការរៀបចំពិធីសន្និបាត ការសម្របសម្រួល ការរៀបចំសុន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 03:01 PM, ចំនួនអ្នកអានៈ​ 43ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទ ចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី។ វត្តមានលោករដ្ឋមន្ត្រីការពារជាតិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 02:53 PM, ចំនួនអ្នកអានៈ​ 45ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោកស្រី​ Paetongtarn បានបង្ហាញពីបំណងផ្ដួចផ្ដើមធ្វើកំណែទម្រង់គ្រប់ជ្រុងជ្រោយមួយរបស់គណបក្សភឿថៃ មុននឹងការបោះឆ្នោតសកលចូលមកដល់។ លោកស្រី បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថាការផ្លាស់ប្ដូរនេះត្រូវតែចាប់ផ្ដើមដោយមិនត្រូវបង្អង់នោះទេ។ ដូច្នេះខ្ញុំសម្រេចចិត្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 02:50 PM, ចំនួនអ្នកអានៈ​ 35ដង
កីឡាករចាំទីវ័យទើបតែ ២០ឆ្នាំរូបនេះ បានចាកចេញពីក្លឹបកាំភ្លើងធំ ដើម្បីទៅចូលរួមជាមួយកូឡុំប៊ីកាលពីចុងខែមុន ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នាថ្ងៃទី២៣ ខែកញ្ញា មុនពេល U20 World Cuspan 2025 ឈានមកដល់ ជាកម្មវិធីដែល Rojas បានអង្គុយនៅកៅអីបម្រុងគ្រប់ការប្រកួតតែម្តង។ Alexei Rojas យុវជនដែលត្រូវបានជ្រើសរើសចេញពីក្លឹបអង់គ្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 02:49 PM, ចំនួនអ្នកអានៈ​ 33ដង
វិធានការនេះចាប់ផ្តើមពីពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ ដែលអនុញ្ញាតឱ្យមានការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធ រួមជាមួយប៉ូលិស ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ។ ថ្លែងតាមទូរទស្សន៍ជាតិ លោក Jeri គូសបញ្ជាក់ថា «យើងកំពុងប្តូរពីការការពារទៅជាការបង្រ្កាបបទល្មើស ទាក់ទងនឹងឧក្រិដ្ឋកម្ម ដែលជាការងារប្រយុទ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 11:48 AM, ចំនួនអ្នកអានៈ​ 48ដង
ខេត្តកោះកុង៖ លោក រស់ វីរ៉ាវុធ ប្រធានមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ថ្លែងថា មន្ទីរអនុវត្តការងារលើវិស័យដីធ្លី នៅឆ្នាំ២០២៥ មន្ត្រីរបស់ខ្លួនបានចុះវាស់វែងក្បាលដីជូនប្រជាពលរដ្ឋសរុប ២២.៣១៤ក្បាលដី ដោយកំណត់វិនិច្ឆ័យចំនួន ៣៤ ភូមិ។ ឆ្នាំ២០២៥នេះ មន្ត្រីជំនាញនៃមន្ទីរដែនដីរូបនីយកម្មសំណង់និងសុរិយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 11:27 AM, ចំនួនអ្នកអានៈ​ 42ដង
ថៃ៖ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូកម្ពុជា បន្តចូលរួមកិច្ចប្រជុំពិសេស JBC ថ្ងៃទី០២ នៅខេត្តចន្ទបុរី ព្រះរាជាណាចក្រថៃ។ ក្នុងកិច្ចប្រជុំនេះ ភាគីថៃ ដឹកនាំ ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 11:23 AM, ចំនួនអ្នកអានៈ​ 50ដង
រាជធានីភ្នំពេញ៖នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ លោក ផន រឹម បានបន្ថែមថា មកដល់ពេលនេះក្រុមការងារដោះស្រាយផលប៉ះពាល់កំពុងធ្វើសកម្មភាពនៅកំណាត់ទី២ (ក្នុងខេត្តកណ្តាល) ដោយបានអង្កេត វាស់វែង និងចងក្រងទិន្នន័យផលប៉ះពាល់លម្អិតលើសំណង់ លំនៅដ្ឋាន និងដីស្រែ នៅស្រុកកោះធំ។ ក្រុមការងារបានសម្ភាសន៍ និងផ្ដិតមេដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 11:20 AM, ចំនួនអ្នកអានៈ​ 46ដង
មជ្ឈមណ្ឌលទិន្នន័យ Hyspanerion ត្រូវបានគេរំពឹងថានឹងផ្តល់សមត្ថភាពកុំព្យូទ័រដ៏សម្បើម ជាង ២ ជីហ្គាវ៉ាត់ ដែលជាកម្លាំងគណនាដ៏សំខាន់សម្រាប់បណ្តុះបណ្តាលម៉ូដែលភាសា AI ធំៗ ដែលមានឥទ្ធិពលដូចជា ChatGPT និង Google Gemini ជាដើម។ ក្រោមភាពជាដៃគូនេះ ក្រុមហ៊ុន Blue Owl នឹងកាន់កាប់ចំណែកភាគហ៊ុនធំដល់ទៅ ៨០% នៃគម្រោង ខណៈ Meta រក្សាទុកត្រឹម ២០%
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 11:17 AM, ចំនួនអ្នកអានៈ​ 43ដង
នៅឯសន្និសីទសារព័ត៌មានមួយក្នុងទីក្រុង Kiryat Gat ស្ថិតនៅភាគខាងត្បូងប្រទេសអ៉ីស្រាអែល លោក JD Vance បានគូសបញ្ជាក់ដូច្នេះថា «កងទ័ពអាមេរិកនឹងមិនត្រូវបានបញ្ជូនទៅកាន់ តំបន់ហ្កាហ្សានោះទេ។ ប្រធានាធិបតីនៃសហរដ្ឋអាមេរិកបានគូសបញ្ជាក់យ៉ាងច្បាស់រួចហើយ ហើយថ្នាក់ដឹកនាំយោធារបស់យើងក៏បានបញ្ជាក់ច្បាស់ៗរួចហើយដែរ»។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 11:15 AM, ចំនួនអ្នកអានៈ​ 46ដង
ការបង្កើននេះមានទំហំប្រមាណ ៧.៧ពាន់លានដុល្លារ ដែលធ្វើឱ្យការចំណាយការពារជាតិសរុបកើនដល់ប្រមាណ ៧០.៨៦ពាន់លានដុល្លារសម្រាប់ឆ្នាំនេះ។សភាអ៊ុយក្រែន នៅថ្ងៃអង្គារនេះ បានបោះឆ្នោតដើម្បីធ្វើវិសោធនកម្មថវិកាជាតិសម្រាប់ឆ្នាំនេះ ដោយបានបង្កើនការចំណាយផ្នែកការពារជាតិដល់កម្រិតកំណត់ត្រាថ្មី ខណៈសង្គ្រាមជ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 8408 នាក់
ម្សិលមិញ : 10686 នាក់
សរុបទាំងអស់ : 10143672 នាក់