គុនខ្មែរ និងស្ថាប័នយុទ្ធគុន Top-3 ចិន ចាប់ដៃគ្នារៀបចំការប្រកួត ដើម្បីបង្កើនការផ្សារភ្ជាប់កីឡា សិល្បៈ វប្បធម៌ និងវិស័យទេសចរណ៍គ្នាទៅវិញទៅមក
ចុះថ្ងៃទី: 29-04-2025, 12:27 PM, ចំនួនអ្នកអានៈ 232ដង
ការចុះ MOU នេះ ធ្វើឡើងក្នុងឱកាសលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានដឹកនាំប្រតិភូ ធ្វើដំណើរទស្សនកិច្ច តបតាមការអញ្ជើញរបស់ស្ថាប័ន E-Mei Legend នៅទីក្រុងផឹងចូវ (PengZhou) ចំណុះក្រុងឆឹងទូ (ChengDu) ខេត្តស៊ីឈួន (SiChuan) សាធារណៈរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ។ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងស្ថាប័នអ៊ីម៉ីលេជិន(E-Mei Legend) ដែលជាស្ថាប័នរៀបចំការប្រកួតកីឡាយុទ្ធគុនដ៏ធំបំផុតកម្រិត Top3 របស់ចិន បានចុះអនុស្សារណៈយោគយល់គ្នា(MOU) លើកិច្ចសហការរៀបចំការប្រកួតទាំងនៅកម្ពុជា និងចិន ក៏ដូចជាជំរុញការផ្សារភ្ជាប់កីឡា សិល្បៈ វប្បធម៌ និងទេសចរណ៍គ្នាទៅវិញទៅមកទៀតផង។ ដំណើរទស្សនកិច្ចនេះដែរ ភាគីទាំងពីរ បានជួបពិភាក្សាគ្នា អំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នយុទ្ធគុនចិន និងគុនខ្មែរ លើសហការរៀបចំព្រឹត្តិការណ៍ប្រកួតគុនខ្មែរនៅប្រទេសកម្ពុជា និងប្រទេសចិន ក៏ដូចជាការផ្លាស់ប្តូរកីឡាករ គ្រូបង្វឹក ផ្លាស់ប្តូរបច្ចេកទេសបទពិសោធន៍ ការអភិវឌ្ឍន៍ជំនាញវិទ្យាសាស្ត្រកីឡា ព្រមទាំងជំរុញការផ្សារភ្ជាប់កីឡា សិល្បៈវប្បធម៌ និងទេសចរណ៍ទៅវិញទៅមក ដើម្បីទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរប្រទេសទាំងពីរ។ ជាលទ្ធផល លោក ខូវ ឆាយ ក្នុងនាមប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយស្ថាប័ន E-Mei Legend ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រព្រឹត្តិការណ៍កីឡាយុទ្ធគុន និងការផ្លាស់ប្តូរវប្បធម៌ វិនិយោគ និងទេសចរណ៍ ។ ការចុះ MOU នេះ ក៏មានការអញ្ជើញចូលរួមជាសក្ខីភាពពីអភិបាលក្រុងផឹងចូវ ចំណុះក្រុងឆឹងទូ នៃខេត្តស៊ីឈួន និងមន្ដ្រីជាន់ខ្ពស់ជាច្រើនទៀតផង។ បន្ថែមលើនេះ ដើម្បីបង្ហាញពីទំនាក់ទំនងយូរអង្វែង ស្ថាប័ន E-Mei Legend ក៏បានស្នើសុំបង្កើតក្លិបប្រដាល់គុនខ្មែរទី១ នៅទីក្រុងឆឹងទូ ដែលត្រៀមនឹងប្រកាសចាប់ផ្តើមដំណើរការនៅខែសីហា ឆ្នាំ២០២៥ ខាងមុខផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 30-06-2025, 05:19 AM, ចំនួនអ្នកអានៈ​ 147ដង
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ចាប់តាំងពីការរៀបចំលើកទី១២ នៅក្នុងឆ្នាំ២០១៤ យើងបានផ្តល់ឱកាសដល់យុវនិស្សិតកម្ពុជា ដែលស្រឡាញ់មុខជំនាញ បច្ចេកវិទ្យា បានជួបគ្នាផ្លាស់ប្តូរយោបល់ បទពិសោធន៍ពីគ្នាទៅវិញទៅមកលើវិស័យរ៉បូតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យមានការវិវត្តរីកចម្រើនលើផ្នែ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-06-2025, 05:13 AM, ចំនួនអ្នកអានៈ​ 122ដង
កាលពីថ្ងៃសុក្រ តុលាការបានបដិសេធសំណើរបស់លោក Netanyahu ក្នុងការលើកពេលសវនាការរយៈពេលពីរសប្តាហ៍។ ប៉ុន្តែ នៅចុងសប្តាហ៍ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើអន្តរាគមន៍តាមរយៈការបង្ហោះសារនៅលើបណ្តាញ Truth Social ដោយហៅសវនាការនេះថាជា «ភាពមិនសមហេតុផល» និងបានលើកឡើងថា វាអាចរំខានដល់សមត្ថភាពរបស់លោក Netanyahu ក្នុង�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-06-2025, 05:12 AM, ចំនួនអ្នកអានៈ​ 140ដង
បើតាមលោក សួន សុម៉ាលីន អភិបាលខេត្ត បានឲ្យដឹងថាចំពោះទេយ្យទានទាំងអស់នេះ គឺដើម្បីវេរប្រគេនដល់ព្រះសង្ឃសម្រាប់គង់ចាំព្រះវស្សាអស់រយៈកាលត្រីមាស ៣ ខែ ដែលជារដូវកាលភ្លៀងធ្លាក់ នៃរដូវកាលចូលព្រះវស្សា ដែលព្រះសង្ឃពិបាកក្នុងការនិមន្តគោចរបិណ្ឌបាទចង្ហាន់។ លោកស្រី ញ៉ែម សាខន ស ខេង, លោកអភិសន្តិបណ្ឌិត ស ស�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-06-2025, 05:06 AM, ចំនួនអ្នកអានៈ​ 134ដង
នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។យោធាអ៊ីស្រាអែល នៅថ្ងៃអាទិត្យនេះ បានបញ្ជាឲ្យជនជាតិប៉ាឡេស្ទីនជម្លៀសខ្លួនចេញពីតំបន់នានានៅភាគខាងជើងនៃតំបន់ហ្គាហ្សា មុនពេលមា�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 02:39 PM, ចំនួនអ្នកអានៈ​ 249ដង
រាជធានីភ្នំពេញ៖ ឧការបញ្ជាក់របស់ សម្តេចមហាបវរធិបតី បានធ្វើឡើងបន្ទាប់ពី ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឲរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 02:35 PM, ចំនួនអ្នកអានៈ​ 231ដង
ក្នុងបញ្ជីរាយនាមសមាសភាពគណៈរដ្ឋមន្ត្រីថ្មី លោកស្រី Paetongtarn នឹងកាន់តំណែងថ្មីមួយទៀតគឺជារដ្ឋមន្ត្រីក្រសួងវប្បធម៌ ខណៈតំណែងរដ្ឋមន្ត្រីការពារជាតិ ត្រូវបានទុកឱ្យនៅទំនេរ ដោយអនុរដ្ឋមន្ត្រី លោក Natthaspanhon Nakspanhanich នឹងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិស្ដីទី។ ចំណែក អតីតរដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechayachai ត្រូ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 12:33 PM, ចំនួនអ្នកអានៈ​ 269ដង
រាជធានីភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សុខ នីត្យា បានថ្លែងថា ដើម្បីជួយដល់អ្នករងគ្រោះដោយសារតែមានការលួច គណនីយើងត្រូវបែកចែកជា២ ក្នុងនោះមាន ការលួចយកគណនីបណ្ដាញ​សង្គម និងលួចយកគណនីធនាគារ។ ក្នុងនោះបើមានការលួចគណនីបណ្ដាញសង្គមយកទៅគ្រប់គ្រង ត្រូវជូនដំណឹងដល់អាជ្ញាធរឲ្យបានលឿន ក្នុងនោះនាយកដ្ឋានប្រឆាំងបទល�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 12:30 PM, ចំនួនអ្នកអានៈ​ 211ដង
តាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន SBU ដ្រូនរបស់ខ្លួនបានកំណត់គោលដៅលើមូលដ្ឋានដែលជាទីតំាងឈរជើងរបស់អង្គភាពទ័ពអាកាសរុស្ស៉ី ប្រព័ន្ធការពារដែនអាកាស ឃ្លាំងស្ដុកអាវុធ និងដ្រូន។ ជាលទ្ធផល នៅក្នុងការវាយប្រហារដោយប្រើដ្រូន អ៊ុយក្រែនបានបំផ្លាញឧទ្ធម្ភាគចក្ររុស្ស៉ី៣គ្រឿង គឺ​ Mi-8, Mi-26 និង Mi-28 ព្រមទាំ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 12:25 PM, ចំនួនអ្នកអានៈ​ 252ដង
រាជធានីភ្នំពេញ៖លោករដ្ឋមន្រ្តី បានបង្ហាញពីការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជាមួយអង្គការ ILO កន្លងមក ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការធ្វើឱ្យមានវឌ្ឍនភាពវិស័យការងារនៅកម្ពុជា ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា៖ «ក្រសួងមានទីភ្នាក់ងារជាតិមុខរបរ និង�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 12:22 PM, ចំនួនអ្នកអានៈ​ 278ដង
ក្រុមទាំងពីរនេះ បានទម្លាក់គូប្រជែងប្រកបដោយភាពតានតឹងដូចគ្នាយប់មិញ ពោលគឺ Palmeiras បានទម្លាក់ Botafogo របស់ប្រេស៊ីលដូចគ្នាក្នុងលទ្ធផល ១ទល់នឹង០ ក្នុងម៉ោងថែម ១៥នាទី ២ដងនៃវគ្គ ១៦ក្រុម មុនពេលក្រុមមកពីលីគ Premier League បានយកឈ្នះក្រុមមកពីលីគរបស់ព័រទុយហ្គាល់ Benfica ដោយលទ្ធផល ៤-១ ក្នុងរយៈពេល ១២០នាទីដែរ។ តោខៀវ Chelsea របស់អង�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 12:21 PM, ចំនួនអ្នកអានៈ​ 250ដង
រាជធានីភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវដល់ពលរដ្ឋប្រុងប្រយ័ត្ន និងពិចារណាឱ្យបានល្អិតល្អន់ ចំពោះគណនី Telegram ក្លែងក្លាយ យកឈ្មោះ និងរូបភាពថ្នាក់ដឹកនាំ ដើម្បីកៀរគរការវិនិយោគ ដែលសន្យាផ្តល់ផលចំណេញខ្ពស់។ លោកបានលើកឡើងថា មិនមានថ្នាក់ដឹកនាំជ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 12:18 PM, ចំនួនអ្នកអានៈ​ 255ដង
តារា World Cuspan 2018 ជាមួយក្រុមជម្រើសជាតិមាន់គកបារាំង វ័យ ៣២ឆ្នាំរូបនេះ បានខកខានលេងបាល់ទាត់ ១៨ខែមកហើយ ដោយសារតែជាប់បម្រាម រឿងពាក់ព័ន្ធនឹងសារធាតុញៀនកន្លងមក។ ខ្សែបម្រើ Paul Pogba បានសម្រក់ទឹកភ្នែក នៅថ្ងៃចុះកិច្ចសន្យារយៈពេល ២ឆ្នាំលេងឱ្យក្លិប AS Monaco ក្នុង Ligue 1 របស់បារាំង។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ Pogba បានថ្លែ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 12:08 PM, ចំនួនអ្នកអានៈ​ 267ដង
ប៉ាតង់​របស់ Huawei គឺ​សម្រាប់​អាគុយ​ប្រភេទ Sulfide-based solid-state ដែល​ត្រូវ​បាន​គេ​អះអាង​ថា​មាន​ដង់ស៊ីតេ​ថាមពល​ចន្លោះ​ពី ៤០០ ទៅ ៥០០ Wh/kg។ តួលេខ​នេះ​គឺ​ខ្ពស់​ជាង​អាគុយ Lithium-ion បច្ចុប្បន្ន​ពី ២ ទៅ ៣ដង ដែល​ជា​ធម្មតា​មាន​ដង់ស៊ីតេ​ចន្លោះ ១៥០ ទៅ ២៥០ Wh/kg។ ភាព​ខុសគ្នា​ដ៏​ធំ​នេះ​អាច​បកប្រែ​ទៅ​ជា​ចម្ងាយ​ធ្វើ​ដំណើរ​ដ៏​វែ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 11:41 AM, ចំនួនអ្នកអានៈ​ 229ដង
លោក Rafael Grossi ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS News ចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី២៨ ខែមិថុនា។ អាមេរិក និងអ៉ីស្រាអែល បានបើកយុទ្ធនាការទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ កាលពីថ្ងៃ១៣ ខែមិថុនា ដោយពួកគេនិយាយថាដើម្បីរារាំងមិនឱ្យអ៉ីរ៉ង់ផលិត អាវុធនុយក្លេអ៊ែរ ដែលជាការ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-06-2025, 06:59 PM, ចំនួនអ្នកអានៈ​ 281ដង
រាជធានីភ្នំពេញ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា យុទ្ធសាស្រ្តរបស់សម្តេចតេជោ កម្រមានអ្នកណាមេីលធ្លុះថា លោកកំពុងដេីរទៅណាណាស់ តែគោលដៅចុងក្រោយរបស់សម្តេច គឺដេីម្បីប្រជាជនកម្ពុជា និងការពារបូរណភាពទឹកដី។ លោក ជា ធីរិទ្ធ បានរំលឹកថា សម្តេចតេជោ តែងលេីកឡេីងថា បេីមិនចេះយុទ្�
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 9410 នាក់
ម្សិលមិញ : 15141 នាក់
សរុបទាំងអស់ : 8979855 នាក់