ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ៖ ច្បាប់ដកសញ្ជាតិ ធ្វើឡើងដើម្បីការពាររដ្ឋ ប្រឆាំងអ្នកគប់គិតជាមួយបរទេសប្រព្រឹត្តអំពើក្បត់ជាតិ |
|
ចុះថ្ងៃទី: 14-07-2025, 06:16 PM, ចំនួនអ្នកអានៈ 48ដង |
|
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «តំណាងរាស្រ្តទាំងអស់ នៅក្នុងព្រឹទ្ធសភា មានការឯកភាពជានយោបាយ ដើម្បីស្នើសុំធ្វើវិសោធនកម្ម មាត្រា ៣៣ បើកផ្លូវឲ្យមានការរៀបចំច្បាប់ ក្នុងការដកសញ្ជាតិពីពលរដ្ឋខ្មែរ ដែលគប់គិតជាមួយបរទេស ក្បត់ជាតិឯង ឬ ធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ ផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន»។
ក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានពន្យល់អំពីការរៀបចំច្បាប់ដកសញ្ជាតិ ដោយលោកបានបញ្ជាក់ថា ច្បាប់ដកសញ្ជាតិនេះ ធ្វើឡើងដើម្បីការពាររដ្ឋ ប្រឆាំងអ្នកគប់គិតជាមួយបរទេសប្រព្រឹត្តអំពើក្បត់ជាតិ។
បើតាមការបញ្ជាក់របស់ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ មូលហេតុដែលនាំឲ្យមានច្បាប់នេះ គឺផ្អែកលើចំណុចសំខាន់ចំនួន ៣ រួមមាន៖
ទី១៖ ច្បាប់នេះបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងហេតុថា ការរៀបចំច្បាប់នេះ គឺធ្វើឡើងគ្មានអ្វីក្រៅពី ការបន្សុទ្ធនូវទឹកចិត្តស្នេហាជាតិរបស់ ប្រជាពលរដ្ឋខ្មែរ ចំពោះជាតិមាតុភូមិនោះទេ។ ពោលគឺ នៅក្នុងសេចក្ដីថ្លែងហេតុ បានបញ្ជាក់ច្បាស់ថា ការធ្វើសេចក្ដីស្នើសុំវិសោធនកម្មនេះ គឺដើម្បីលើកកម្ពស់ឧត្ដមគតិជាតិ មនសិការស្នេហាជាតិ និងសេចក្ដីស្មោះត្រង់ឥតងាករេចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ ច្បាប់នេះ នឹងក្លាយទៅជាឧបករណ៍គតិយុត្តិដ៏សំខាន់ របស់រដ្ឋដើម្បីការពាររដ្ឋ ពិសេសប្រឆាំងនឹងពលរដ្ឋដែលគប់គិត ជាមួយបរទេសប្រព្រឹត្តអំពើក្បត់ជាតិ ធ្វើសកម្មភាពប៉ះពាល់ដល់វិស័យសន្តិសុខជាតិធ្ងន់ធ្ងរ សេចក្តីសុខសាន្តរបស់ប្រជាជននឹងឧត្តមប្រយោជន៍របស់ប្រទេសជាតិ។
ទី២៖ ដើម្បីធានាការគោរពនៅមាត្រា ៤៩ថ្មី នៃរដ្ឋធម្មនុញ្ញ ដែលចែងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ។
ទី៣៖ ដើម្បីរួមចំណែកយ៉ាងសំខាន់ប្រឆាំងនៅការជ្រៀតជ្រែក ពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពិសេសការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើគប់គិតគ្នាជាមួយបរទេស ដែលនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្ដីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍របស់ប្រទេសជាតិ។
ក្នុងន័យនេះ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានអះអាងថា មាត្រា ៣៣ នេះអាចធ្វើទៅបាន ព្រោះមិនមានប៉ះពាល់ទៅនឹងគោលការណ៍គ្រឹះនៃរដ្ឋធម្មនុញ្ញនោះទេ។ មាត្រា៣៣ នេះអាចធ្វើទៅបានអាស្រ័យលើ មូលដ្ឋានស្នើច្បាប់ចំនួន៣រួមមាន៖
ទី១៖ មូលដ្ឋានច្បាប់ជាតិ
ទី២៖ មូលដ្ឋានច្បាប់អន្តរជាតិ
ទី៣៖ មូលដ្ឋានច្បាប់នៃបណ្ដារដ្ឋ នៃបណ្ដាប្រទេសធំៗនៅក្នុងពិភពលោក
សូមជម្រាបថា ការរៀបចំក្របខ័ណ្ឌច្បាប់សម្រាប់ការដកសញ្ជាតិខ្មែរនេះ មិនមែនជាថ្មីនោះទេ។ ដោយផ្អែកតាមការសិក្សាស្រាវជ្រាវ កាលពីសម័យមុន កម្ពុជាធ្លាប់មានច្បាប់កំណត់អំពី ការដកសញ្ជាតិខ្មែរដែរ ដូចជា ក្រមរដ្ឋប្បវេណីឆ្នាំ១៩២០ ដែលត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ និងមានច្បាប់ស្តីពី បាត់បង់សញ្ជាតិខ្មែរ ដែលត្រូវបានប្រកាសឲ្យប្រើ តាមព្រះរាជក្រមលេខ ៣៧៧/ ៦៨-ប.រ. ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨។ មិនតែប៉ុណ្ណោះ នៅតាមបណ្តាប្រទេសជាច្រើនដូចជា បារាំង, អាម៉េរិក, អង់គ្លេស, អាល្លឺម៉ង់, អូស្ត្រាលី, អ៊ីតាលី, ប៊ែលហ្សិក, ឥណ្ឌា, សាធារណរដ្ឋកូរ៉េ និងសិង្ហបុរី ជាដើម សុទ្ធតែមាន ច្បាប់កំណត់អំពី ការដកសញ្ជាតិពលរដ្ឋខ្លួន ជាពិសេសក្នុងករណីប្រព្រឹត្តអំពើប៉ះពាល់ ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ជាតិ ឬអំពើប៉ះពាល់ដល់វិស័យសន្តិសុខជាតិ៕



ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 19-07-2025, 01:40 PM, ចំនួនអ្នកអានៈ 1ដង
ខេត្តត្បូងឃ្មុំ៖ ជិនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រតិបត្តិការបង្ក្រាបទីតាំងខាងលើ ក៏មានការចូលរួមសម្របសម្រួលនីតិវិធីពីលោក ងិន ពេជ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។ទីតាំងជង្រុកឧក្រិដ្ឋកម្មអនឡាញមួយកន្លែង នៅកាស៉ីណូ XAMAT ភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-07-2025, 01:36 PM, ចំនួនអ្នកអានៈ 0ដង
អូស្ត្រាលី គឺជាប្រទេសមួយក្នុងចំណោមប្រទេសមិនមែនជាសមាជិក NATO ដែលបានផ្ដល់ជំនួយដ៏ធំសម្រាប់អ៊ុយក្រែន មានទាំងជំនួយសេដ្ឋកិច្ច និងអាវុធចាប់តាំងពី សង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ តាមរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles អ៊ុយក្រែនទទួលបានភាគច្រើននៃរថក្រោះ៤៩គ្រឿង ដែលអូស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-07-2025, 12:25 PM, ចំនួនអ្នកអានៈ 16ដង
មូលនិធិនេះគឺជាសកម្មភាពដំបូងបង្អស់ បន្ទាប់ពីរបាយការណ៍ណែនាំពីគណៈកម្មការមិនរកប្រាក់ចំណេញរបស់ក្រុមហ៊ុន ដែលបានបង្កើតឡើងកាលពីខែមេសា ដើម្បីដឹកនាំកិច្ចការសប្បុរសធម៌របស់ OspanenAI។ OspanenAI កំពុងរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ ដោយព្យាយាមរក្សាតុល្យភាពរវាងការរកប្រាក់ចំណេញ និងបេសកកម្មដើមរបស់ខ្លួនក្ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-07-2025, 12:22 PM, ចំនួនអ្នកអានៈ 16ដង
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយនៅទីក្រុងបាងកក ប្រទេសថៃ អតីតនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វេចាជីវ៉ា បាននិយាយរៀបរាប់ អតីតនាយករដ្ឋមន្ត្រីថៃ លោក អាប់ភីស៊ីត វេចាជីវ៉ា ទទួលស្គាល់ថា លោក ថាក់ស៊ីន ពិតជាលួចទម្លាយឯកសាររដ្ឋាភិបាលជូនសម្តេចតេជោ ហ៊ុន សែន និងបានអះអាងបញ្ជាក់ថា សម្តេចតេជោពិតជាដឹងរឿងច្រើនព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-07-2025, 12:18 PM, ចំនួនអ្នកអានៈ 1ដង
ព្រះសីហនុ៖យោងតាមរបាយការណ៍របស់មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ថា កម្លាំងជំនាញក៏ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាបន្ដបន្ទាប់សរុបចំនួន៩នាក់ ជាជនជាតិខ្មែរដែលក្រុមជនល្មើសទាំងនេះមានក្រុមអង្គការចាត់តាំងត្រឹមត្រូវ និងច្បាស់លាស់។
ក្រោមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-07-2025, 11:57 AM, ចំនួនអ្នកអានៈ 21ដង
រាជធានីភ្នំពេញ៖ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន G-PSF ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ មានរយៈពេល ២៥ឆ្នាំ ដោយបានចូលរួមលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា តាមរយៈកិច្ចសន្ទនាដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងតម្លាភាពរវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន។ ពិធីនេះប្រព្រឹត្តទៅក្រោមអ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-07-2025, 11:53 AM, ចំនួនអ្នកអានៈ 17ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែប្រយុទ្ធដែលទើបជាប់ជម្រើសជាតិតោកំណាចអង់គ្លេស ត្រឹមឆ្នាំ២០២៤ រូបនេះ បានក្លាយជាសមាជិកថ្មីទី៤ នារដូវក្តៅនេះក្នុងក្រុមរបស់លោក Mikel Arteta និងជាសមាជិកថ្មី២ ចេញពីក្លិបរួមលីគ Chelsea ទៀតផង ក្រោយការមកដល់របស់អ្នកចាំទី Kespana Arrizabalaga រួចមក។
កាំភ្លើងធំ Arsenal បានបញ្ចប់ការផ្ទេរជាផ្លូវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-07-2025, 11:51 AM, ចំនួនអ្នកអានៈ 15ដង
អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានឱ្យដឹងថាមនុស្សយ៉ាងហោច ៦៣៨នាក់បានស្លាប់ ចាប់តាំងពីអំពើហិង្សាផ្ទុះឡើងកាលពីថ្ងៃអាទិត្យសប្ដាហ៍មុនរវាងកុលសម្ព័ន្ធ ជនជាតិភាគតិច Druze និង Bedouins។ អ៉ីស្រាអែលបានធ្វើអន្តរាគមន៍ដោយបើកការវាយប្រហារតាមផ្លូវអាកាសលើរដ្ឋធានីដាម៉ាស ក្នុងនោះរួមមានទាំងអគារ ក្រសួងការពារ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-07-2025, 11:49 AM, ចំនួនអ្នកអានៈ 21ដង
លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះអំឡុងពិសារអាហារពេលល្ងាចជាមួយតំណាងរាស្ត្រអាមេរិកមួយចំនួនមកពីគណបក្សសាធារណរដ្ឋនៅឯសេតវិមាន។ លោក ត្រាំ បានលើកឡើងដូច្នេះថា «ជាការពិតណាស់ យន្ដហោះចម្បាំងត្រូវបានបាញ់ទម្លាក់...ខ្ញុំគិតថាមានយន្ដហោះចម្បាំង ៥គ្រឿងត្រូវបានបាញ់ទម្លាក់»។ ក៏ប៉ុន្តែ លោកមិនបានបញ្ជាក់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-07-2025, 06:24 PM, ចំនួនអ្នកអានៈ 21ដង
រាជធានីភ្នំពេញ៖នាំ២០២៥ នៅទីស្ដីការក្រសួងការងារ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា មិត្ដភាពទំនាក់ទំងកម្ពុជា ចិនបានរីកចម្រើនខ្លាំងក្លាជាលំដាប់ ដែលបច្ចុប្បន្នកិច្ចសហប្រតិបត្ដិការឡើងដល់កម្រិតកំពូល គឺត្បូងពេជ្រ ។ ដោយប្រទេសចិនជាប្រទេសមហាអំណាច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-07-2025, 06:20 PM, ចំនួនអ្នកអានៈ 25ដង
ថ្លែងនៅទីក្រុងតៃប៉ិ លោកស្រី Hsaio បានលើកឡើងថា សម្ពាធរបស់ចិនមកលើតៃវ៉ាន់ ទើបតែបានកើនឡើងប៉ុន្មានឆ្នាំចុងក្រោយប៉ុណ្ណោះ ប៉ុន្តែលោកស្រីបានគូសរំលេចថា ប្រជាជនតៃវ៉ាន់គឺជាអ្នកស្រឡាញ់សន្តិភាព។ ដោយបញ្ជាក់ជាថ្មីនូវសំណើរបស់មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te លោកស្រីមេដឹកនាំរង បានសង្កត់ធ្ងន់ថា «យើងមិនស្វែងរកជម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-07-2025, 06:16 PM, ចំនួនអ្នកអានៈ 31ដង
រាជធានីភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានលើកឡើងថា ខែកក្កដានេះ បានក្លាយជាវេលាមួយដែលមានអត្ថន័យយ៉ាងធំធេង សម្រាប់ជាតិកម្ពុជា ដោយខែនេះ សម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានត្រូវទទួលស្គាល់ និងចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ក្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-07-2025, 06:09 PM, ចំនួនអ្នកអានៈ 25ដង
ការិយាល័យនេះ បានទទួលការជូនដំណឹងអំពីការបិទបញ្ចប់ការងារ នៅថ្ងៃសុក្រសប្តាហ៍មុន ជាមួយនិងបុគ្គលិកជាង ១ ៣៥០នាក់ និងបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ការបិទការិយាល័យនេះ គឺជាផ្នែកមួយនៃការកែសម្រួលដ៏ធំ ក្នុងក្រសួងការបរទេស ដោយលោកប្រធានាធិបតី ត្រាំ អនុវត្តតាមគោលនយោបាយ «America First» របស់លោក។
ការបិទក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-07-2025, 06:05 PM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖ក្រោយបទបញ្ជាដ៏ម៉ឺងម៉ាត់ កម្លាំងសមត្ថកិច្ចចម្រុះគ្រប់បណ្ដាររាជធានីខេត្ត បានចេញនូវប្រតិបត្តិការព្រមៗគ្នា ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មបច្ចេកវិទ្យាមួយនេះយ៉ាងសស្រាក់សស្រាំ និងឈានដល់ការបំបែកំបុកក្រុមឧក្រិដ្ឋជន ដែលភាគច្រើនជាជនបរទេស។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-07-2025, 05:30 PM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ៖ ព្រឹត្តិការណ៍នេះ ប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ ខែកក្កដា ឆ្នាំ២០២៥។លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាព បើកពិព័រណ៍អាពាហ៍ពិពាហ៍លើកទី២ ឆ្នាំ២០២៥ នៅដឹ ព្រេមៀ សេនធ័រសែនសុខ។
ព្រឹត្តការណ៍តាំងពិព័រណ៍អា
 ព័ត៌មានលម្អិត
|
|
|