អង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍឧស្សាហកម្ម ត្រៀមខ្លួនជាស្រេច ក្នុងការគាំទ្រដល់ការអភិវឌ្ឍកម្ពុជា
ចុះថ្ងៃទី: 19-10-2025, 11:46 AM, ចំនួនអ្នកអានៈ 73ដង
នេះបើតាមសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំនៅទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍឧស្សាហកម្ម (UNIDO) ក្រោមការដឹកនាំរបស់លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្ដល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) នៅទីក្រុងវីយែន ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។ អង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍឧស្សាហកម្ម (UNIDO) បានបង្ហាញការត្រៀមខ្លួនជាស្រេច ក្នុងការគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា តាមរយៈ កិច្ចសហប្រតិបត្តិការរួមគ្នាក្នុងវិស័យអាទិភាពដូចជា ភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម ការកែច្នៃកសិផល និងបច្ចេកវិទ្យាបៃតង។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនៅទីក្រុងវីយែន លោកសាស្ត្រាចារ្យ បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានជួបប្រជុំទ្វេភាគីជាមួយ លោកបណ្ឌិត ZOU Clyong អគ្គនាយករងនៃអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍឧស្សាហកម្ម និងជានាយកគ្រប់គ្រងនៃនាយកដ្ឋានកិច្ចសហប្រតិបត្តិការ បច្ចេកទេស និងគុណភាពនៅទីស្នាក់ការកណ្តាល UNIDO ក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស។ លោកសាស្ត្រាចារ្យ បណ្ឌិតសភាចារ្យ ក៏បានជួបជាមួយនឹងលោកបណ្ឌិត Kai Bethke ប្រធានការិយាល័យគោលនយោបាយ និងបង្កើតគោលនយោបាយនៃនាយកដ្ឋានភាពជាដៃគូសកល និងទំនាក់ទំនងខាងក្រៅ (GLO) ព្រមទាំងបានជួបពិភាក្សា ជាមួយមន្ត្រីជាន់ខ្ពស់ពីការិយាល័យភាពប្រកួតប្រជែង គុណភាព និងការបង្កើតការងារនៃសហគ្រាសធុនតូច និងមធ្យមផងដែរ។ គោលបំណងចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីត្រៀមលក្ខណៈសម្រាប់ការចូលរួមរបស់ប្រទេសកម្ពុជាក្នុង «កិច្ចប្រជុំកំពូលឧស្សាហកម្មសកល៖ សន្និសីទសាមញ្ញលើកទី២១ របស់អង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍឧស្សាហកម្ម» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងឱកាសដែលលោកបណ្ឌិតសភាចារ្យ នឹងអញ្ជើញចូលរួមជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការពិភាក្សានេះ ក៏បានផ្តោតសំខាន់ទៅលើការត្រៀមខ្លួនរបស់ប្រទេសកម្ពុជា ក្នុងការចាកចេញពីប្រទេសដែលមាន ការអភិវឌ្ឍតិចតួច (LDC) នាពេលខាងមុខ ដោយសង្កត់ធ្ងន់ទៅលើតម្រូវការចាំបាច់ក្នុងការបង្កើនសមត្ថភា និងជំនាញបច្ចេកទេស ដើម្បីលើកកម្ពស់ស្តង់ដារក្នុងវិស័យអាទិភាពសំខាន់ៗ ដែលជាវិស័យស្នូលរបស់ប្រទេសកម្ពុជាមានដូចជា កសិកម្ម ជលផល ការកែច្នៃកសិផល និងបច្ចេកវិទ្យាបៃតង។ លោកបណ្ឌិតសភាចារ្យ បាន គូសបញ្ជាក់អំពីផលប៉ះពាល់យូរអង្វែងនៃការរាតត្បាតជំងឺកូវីដ-១៩ និងការរំខានព្រំដែនថ្មីៗនេះ លើខ្សែច្រវាក់ផ្គត់ផ្គង់ ដោយសង្កត់ធ្ងន់អំពីភាពបន្ទាន់ក្នុងការពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក។ លោកបណ្ឌិតសភាចារ្យ បានលើកឡើងបន្ថែមអំពីផលវិបាកនៃការបិទព្រំដែនឯកតោភាគី និងបានអះអាងសារជាថ្មីនូវគោលជំហររបស់កម្ពុជាទៅលើបញ្ហាព្រំដែន ដែលកំពុងបន្តនេះ។ អង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍឧស្សាហកម្ម (UNIDO) បានបង្ហាញការត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ដើម្បីឱ្យការផ្លាស់ប្តូរនេះទទួលបានជោគជ័យ និងប្រកបដោយប្រសិទ្ធភាព តាមរយៈ កិច្ចសហប្រតិបត្តិការរួមគ្នាក្នុងវិស័យអាទិភាពដូចជា ភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម ការកែច្នៃកសិផល និងបច្ចេកវិទ្យាបៃតង៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 21-10-2025, 04:31 PM, ចំនួនអ្នកអានៈ​ 62ដង
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅក្នុងប្រទេសស្លូវេនី លោក Macron គូសបញ្ជាក់ថា «ថ្ងៃសុក្រសប្តាហ៍នេះ យើងនឹងមានកិច្ចប្រជុំនៃបណ្តាសម្ព័ន្ធមិត្តអ៊ុយក្រែន តាមប្រព័ន្ធអនឡាញ និងជួបប្រជុំដោយផ្ទាល់ ហើយលោក ហ្សេលេនស្គី នឹងមកចូលរួមផ្ទាល់»។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា លោក វ៉ូឡូឌីមៀ ហ្សេលេនស្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-10-2025, 04:29 PM, ចំនួនអ្នកអានៈ​ 74ដង
លោកស្រី Sanae Takaichi មានអាយុ ៦៤ឆ្នាំ និងជាអតីតរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចជប៉ុន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានគណបក្ស LDP ក្នុងការបោះឆ្នោតផ្ទៃក្នុងបក្ស កាលពីថ្ងៃទី៤ ខែតុលា ដោយ លោកស្រីបានយកឈ្នះលើគូប្រជែងរបស់លោកស្រី គឺលោក Shinjiro Koizumi។ លោកស្រី Takaichi នឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជំនួសលោក Shigeru Ishiba ដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-10-2025, 04:26 PM, ចំនួនអ្នកអានៈ​ 63ដង
រាជធានីភ្នំពេញ៖អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការឃាត់ខ្លួននេះ តាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ១៣៦៥ ដ.ច.ន ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ របស់ចៅក្រមស៊ើប សួរសាលាដំបូងរាជធានីភ្នំពេញ ពីបទរួមគំនិតក្បត់ ធ្វើសកម្មភាពតាមរយៈប្រព័ន្ធប្រព្រឹត្តកម្មបច្ចេកវិទ្យា និង ទូរគមនាគមន៍ និ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-10-2025, 04:14 PM, ចំនួនអ្នកអានៈ​ 62ដង
សេចក្តីថ្លែងការណ៍ខាងលើ បាននិយាយយ៉ាងដូច្នេះថា «យើងគាំទ្រពេញទំហឹងចំពោះគោលជំហររបស់លោកប្រធានាធិបតី ត្រាំ ដែលចង់ឱ្យបញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់ ហើយយកខ្សែបន្ទាត់សមរភូមិមុខបច្ចុប្បន្ន ធ្វើជាចំណុចចាប់ផ្តើមនៃការចរចា»។ សេចក្តីថ្លែងការណ៍បានបន្តថា ក្រុមមេដឹកនាំអឺរ៉ុប នឹងជួបគ្នាក្នុងសប្តាហ៍
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-10-2025, 04:09 PM, ចំនួនអ្នកអានៈ​ 64ដង
នេះមានន័យថា បុរសសញ្ជាតិអង់គ្លេស វ័យ ៥៤ឆ្នាំរូបនេះ បានក្លាយជាអ្នកចាត់ពេញសិទ្ធិទី៣ របស់ Forest នារដូវកាលនេះ។ក្លឹបបាល់ទាត់ Nottingham Forest បានប្រកាសតែងតាំងលោក Sean Dyche ជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេ ក្រោមកិច្ចសន្យាដល់បំណាច់រដូវកាលឆ្នាំ២០២៧។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ អតីតអ្នកចាត់ការក្លឹប Burnley និង Everton ខាងល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-10-2025, 03:32 PM, ចំនួនអ្នកអានៈ​ 67ដង
ក្នុងជំនួប London derby ដែលញញួរធំ West Ham បានចាញ់ក្រុមភ្ញៀវ Brentford ២-០ នៅក្នុងកីឡដ្ឋានដែលនៅសល់កៅអីទំនេរច្រើនផងនោះ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បានទទួលស្គាល់ថា «កូនក្រុមលេងមិនទាន់ល្អនោះទេ នៅយ៉ាប់ខ្លាំងណាស់ ដែលសមនឹង Brentford យកបានជ័យជម្នះហើយ ព្រោះពួកគេធ្វើបានល្អជាង»។ West Ham United បានធ្លាក់ចូលក្នុងតំបន់កាត់ចេញពី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-10-2025, 03:26 PM, ចំនួនអ្នកអានៈ​ 66ដង
រាជធានីភ្នំពេញ៖យោងតាមមន្ត្រីរដ្ឋលេខាធិការកិច្ចការព្រំដែន បានឱ្យដឹងថា​ កិច្ចប្រជុំនាព្រឹកថ្ងៃនេះ សមាស​ភាពកម្ពុជា ដឹកនាំដោយលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ច​ការ​ព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ដោយមានសមាស​ភាពអន្តរ​ក្រសួង និងបណ្តាខេត្តជាប់ព្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-10-2025, 03:16 PM, ចំនួនអ្នកអានៈ​ 41ដង
ក្រោយនិយាយទូរសព្ទជាមួយ លោក ពូទីន កាលពីសប្តាហ៍មុន ហើយអះអាងថា នឹងជួបមុខគ្នាផ្ទាល់នៅទីក្រុងប៊ុយដាប៉ែស ក្នុងពេល២សប្តាហ៍ខាងមុខ លោក ត្រាំ បានប្រាប់ថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov នឹងជួបពិភាក្សាគ្នាក្នុងសប្តាហ៍នេះ។ កាលពីថ្ងៃចន្ទ ទី២០ ខែតុលា ប្រព័
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-10-2025, 06:02 PM, ចំនួនអ្នកអានៈ​ 44ដង
បុរសសញ្ជាតិអង់គ្លេស វ័យ ៥០ឆ្នាំរូបនេះ បានទទួលការងារដឹកនាំអតីតក្រុមខ្លាំងនៅអឺរ៉ុបមួយនេះ នៅពេលស៊ុយអែត ហាក់ដូចខើចឱកាស ឡើងទៅលេង World Cuspan ឆ្នាំក្រោយនេះ នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា។លោក Graham Potter ត្រូវបានប្រកាសតែងតាំងជាអ្នកចាត់ការទូទៅថ្មីរបស់ក្រុមបាល់ទាត់ជម្រើសជាតិ ស៊ុយអែត ក្រោមកិច្ចសន្យាតែ ៦
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-10-2025, 06:00 PM, ចំនួនអ្នកអានៈ​ 66ដង
លោក Lee បានថ្លែងដូចខាងអំឡុងព្រឹត្តិការណ៍ពិព័រណ៍យោធាធំជាងគេបង្អស់របស់កូរ៉េខាងត្បូង ហៅកាត់ ADEX 2025 ជាទីដែលក្រុមហ៊ុននានា នាំគ្នាតាំងបង្ហាញសព្វាវុធទំនើបៗថ្មីចុងក្រោយរបស់ពួកគេ មានតាំងពីកាំភ្លើងធំ រហូតដល់យន្តហោះដ្រូនអត្តឃាត ដែលមានរួមបញ្ចូលនូវបច្ចេកវិទ្យា AI ជាដើម ដើម្បីទាក់ទាញអតិថិជនទូទាំងពិភព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-10-2025, 05:57 PM, ចំនួនអ្នកអានៈ​ 53ដង
ខេត្តកណ្តាល៖ ការថ្លែងអំណរគុណរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ នៅក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) លំដាប់ថ្នាក់ 4F ដែលចំណាយថវិកាសាងសង់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-10-2025, 05:32 PM, ចំនួនអ្នកអានៈ​ 45ដង
ភាពជោគជ័យនេះត្រូវបានជំរុញយ៉ាងខ្លាំងដោយ iPhone 17 ម៉ូដែលមូលដ្ឋាន (Base Model) ដែលការលក់របស់វាបានកើនឡើងជិតទ្វេដងនៅក្នុងប្រទេសចិន និងកើនឡើងសរុប ៣១% នៅទូទាំងទីផ្សារទាំងពីរ។ លោក Mengmeng Zhang អ្នកវិភាគជាន់ខ្ពស់របស់ Counterspanoint បានពន្យល់ពីមូលហេតុថា៖ «iPhone 17 ម៉ូដែលមូលដ្ឋាន ពិតជាមានភាពទាក់ទាញខ្លាំងសម្រាប់អ្នកប្រើប្រាស់ ដោយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-10-2025, 05:21 PM, ចំនួនអ្នកអានៈ​ 64ដង
សេចក្តីរាយការណ៍ដូចខាងលើ គឺផ្អែកទៅលើឯកសារដែលត្រូវបានត្រៀមសម្រាប់គណៈកម្មាធិការកញ្ចប់ថវិការបស់សភាអាល្លឺម៉ង់ ខណៈប្រភពពីក្នុងសភាអាល្លឺម៉ង់ផ្ទាល់ ក៏បានឱ្យដឹងដូចគ្នាផងដែរ។ ការទិញយន្តហោះចម្បាំងបន្ថែមនោះ គឺស្ថិតក្នុងចំណោមគម្រោងយោធាដទៃទៀត ហើយកញ្ចប់ថវិកាដើម្បីទិញ ត្រូវបានវាយតម្លៃថា មានចំន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-10-2025, 05:19 PM, ចំនួនអ្នកអានៈ​ 64ដង
នៅលើយន្តហោះ Air Force One លោក ត្រាំ ​និយាយថា «ខ្ញុំបានជជែកជាមួយ លោក ម៉ូឌី នៃប្រទេសឥណ្ឌា ហើយគាត់និយាយថាគាត់ នឹងមិនបន្តទិញប្រេងរុស្ស៉ីទៀតឡើយ»។ នៅពេលត្រូវបានសាកសួរពីការអះអាងរបស់ឥណ្ឌា ដែលថាខ្លួនមិនបានដឹងពីការជជែកណាមួយទេនោះ លោក ត្រាំ ឆ្លើយតបថា «ប៉ុន្តែប្រសិនបើពួកគេចង់ ពួកគេនឹងបន្តបង់ពន្ធដ៏ធំ ហើយពួកគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-10-2025, 05:17 PM, ចំនួនអ្នកអានៈ​ 62ដង
តាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Belta លោក Tertel និយាយថា ជំនួបជាមួយក្រុមមន្រ្តីអ៊ុយក្រែន ស្ថិតក្នុងដំណាក់កាលរកចំណុចរួម។ លោកបញ្ជាក់ដូច្នេះថា «ការងារកំពុងបន្ត ភាគច្រើនអាស្រ័យលើភាគីអ៊ុយក្រែន។ ប្រធានាធិបតីរបស់យើង កំពុងធ្វើការឱ្យអស់ពីលទ្ធភាព ដើម្បីរក្សាស្ថិរភាពស្ថានភាពក្នុងតំបន់»។ ប្រធានទីភ្នាក់ង
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 10246 នាក់
ម្សិលមិញ : 11238 នាក់
សរុបទាំងអស់ : 10135376 នាក់