| ថៃលែងជាប់ក្នុងបញ្ជី «២០គោលដៅទេសចរណ៍ដ៏ល្អបំផុត ឆ្នាំ២០២៦» របស់ BBC, ជំនួសវិញដោយរាជធានីភ្នំពេញ របស់កម្ពុជា |
|
| ចុះថ្ងៃទី: 02-01-2026, 03:44 PM, ចំនួនអ្នកអានៈ 104ដង |
|
រាជធានីភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន ដែលបានចុះផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា បញ្ជីនៃការធ្វើដំណើរប្រចាំឆ្នាំរបស់ BBC បានបង្ហាញពីហេតុផលដែលគោលដៅនានា មានលក្ខណៈពិសេស។ ឆ្នាំនេះ BBC បានផ្តោតវាយតម្លៃទីក្រុងនានា លើសពីឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងទីតាំងកម្សាន្តដ៏អស្ចារ្យទៅទៀត។
ជារឿងគួរឲ្យភ្ញាក់ផ្អើល សម្រាប់ការធ្វើដំណើរកម្សាន្តនៅអាស៉ីអាគ្នេយ៍។ នោះគឺថៃ ដែលជាប្រទេសធ្លាប់ជាប់ចំណាត់ថ្នាក់ ក្នុងបញ្ជីគោលដៅទេសចរណ៍ពិភពលោកអស់ពេលដ៏យូរ មិនជាប់ក្នុងបញ្ជី «គោលដៅទេសចរណ៍ដ៏ល្អបំផុត ចំនួន២០ សម្រាប់ឆ្នាំ២០២៦» របស់បណ្តាញព័ត៌មានខ្នាតយក្ស BBC នោះទេ។ ផ្ទុយមកវិញ ចំណាត់ថ្នាក់ទាំង២០ គឺប្រទេសថៃត្រូវបានជំនួសដោយកម្ពុជា ខណៈរាជធានីភ្នំពេញ ក្លាយជាទីតាំងដ៏ទាក់ទាញ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Independent នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦។
អវត្តមានរបស់ប្រទេសថៃ នៅក្នុងបញ្ជីឆ្នាំ២០២៦ របស់ BBC បង្កជាការភ្ញាក់ផ្អើល ដោយសារកេរ្តិ៍ឈ្មោះដ៏យូរអង្វែងរបស់ថៃ ជាមហាអំណាចទេសចរណ៍។ យ៉ាងណាក៏ដោយ រាជធានីភ្នំពេញ ត្រូវបាន BBC ពណ៌នាថាជា «ការកែលម្អដ៏សំខាន់»។ នៅពេលដែលអ្នកដំណើរជាច្រើនធ្លាប់មើលរំលងនោះ រាជធានីរបស់កម្ពុជាឥឡូវនេះត្រូវបានទទួលស្គាល់ថាជាទីក្រុង ដែលមានទាក់ទាញអ្នកទេសចរ និងចក្ខុវិស័យច្បាស់លាស់។
គន្លឹះដ៏សំខាន់នៃបរិវត្តកម្មនេះ គឺអាកាសយយានដ្ឋានអន្តរជាតិតេជោ ដែលជាគម្រោងដ៏ធំបំផុតមិនធ្លាប់មានរបស់កម្ពុជា។ ជាមួយនឹងការរចនាដ៏អស្ចារ្យសម្រាប់អនាគត និងព្រះពុទ្ធបដិមាប្រាក់យ៉ាងធំទាក់ភ្នែកនោះ អាកាសយានដ្ឋាននេះ បានក្លាយជាទីតាំងទទួលអ្នកដំណើរមកពីទូទាំងពិភពលោក។
រាជធានីភ្នំពេញ បានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ រឿងមួយនោះ ការខិតខំកាត់បន្ថយការកកស្ទះចរាចរណ៍ នាំឲ្យងាយដើរកម្សាន្ត សម្រាប់ជីវិតប្រចាំថ្ងៃ។ ជាមួយគ្នានេះ មានផ្លូវថ្មើរជើងចតុមុខ ស្ថិតនៅតាមមាត់ទន្លេ ក្លាយជាទីតាំងដ៏ពេញនិយមប្រចាំសប្តាហ៍ ពោរពេញដោយអាហារ ការលក់សម្ភារៈហត្ថកម្ម និងការសម្តែងនានា។ ទីក្រុងនេះក៏មានអ្នករត់កង់បីអគ្គិសនី ជួយឲ្យអ្នកទេសចរដើរលេងក្នុងរាជធានីយ៉ាងងាយស្រួល។
ក្រុមមនុស្ស «Gen Z» ជាផ្នែកមួយដ៏សំខាន់។ យុវជននៅកម្ពុជា ចូលចិត្តផលិផលក្នុងស្រុក ចូលហាងកាហ្វេទាន់សម័យ និងមានមោទនភាពនៃស្ថាបត្យកម្មរបស់ទីក្រុង ជាពិសេស «ស្ថាបត្យកម្មខ្មែរថ្មី» បែបទំនើបរបស់ស្ថាបត្យករដ៏ល្បីល្បាញ វណ្ណ ម៉ូលីវណ្ណ។
BBC ក៏មានអះអាងថា ទោះបីជាមានភាពតានតឹងនៅតាមព្រំដែន ក៏តំបន់ទេសចរណ៍នៅតាមទីក្រុង មិនរងផលប៉ះពាល់ទេ៕



ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 07-01-2026, 11:05 PM, ចំនួនអ្នកអានៈ 47ដង
ខេត្តកំពង់ធំ៖ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងស្វាហាប់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តបាននិងកំពុងខិតខំធ្វើយ៉ាងណា អភិវឌ្ឍសេដ្ឋកិច្ចខេត្ត សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
រដ្ឋបាលខេត្តកំពង់ធំ និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-01-2026, 10:58 PM, ចំនួនអ្នកអានៈ 49ដង
ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក មីណូរុ គីហារ៉ា (Minoru Kihara) បានថ្លែងថា «វិធានការបែបនេះ ដែលផ្តោតគោលដៅតែមកលើប្រទេសរបស់យើង ខុសប្លែកយ៉ាងខ្លាំងពីការអនុវត្តអន្តរជាតិ ហើយជារឿងគួរឱ្យសោកស្តាយបំផុត»។
រដ្ឋាភិបាលជប៉ុននៅថ្ងៃពុធនេះ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ចិនក្នុងការហាមឃាត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-01-2026, 10:54 PM, ចំនួនអ្នកអានៈ 40ដង
លោក អេជេអ៊ី បានចោទប្រកាន់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកថាបានប្រើប្រាស់វិធីសាស្ត្រកូនកាត់ដើម្បីបង្កអស្ថិរភាពនៅក្នុងប្រទេស។ លោកបានបញ្ជាក់ថា៖ «ចាប់ពីពេលនេះតទៅ នឹងមិនមានការលើកលែងចំពោះអ្នកដែលជួយសត្រូវ...មិនមានលេសសម្រាប់អ្នកដែលចេញមកតាមផ្លូវដើម្បីបង្កកុបកម្មឡើយ»។
ប្រធានតុលាការកំពូលអ៊ីរ៉ង់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-01-2026, 10:52 PM, ចំនួនអ្នកអានៈ 43ដង
រាជធានីភ្នំពេញ៖អ អ្នកជំនួញដ៏ល្បាញល្បីរបស់ចិនមានសញ្ជាតិកម្ពុជា អ្នកឧកញ៉ា ចេនហ្ស៊ី និងបក្ខពួក២នាក់ទៀតត្រូវបានសមត្ថកិច្ចរបស់កម្ពុជាចាប់ខ្លួនហើយនៅវេលាម៉ោង៣ព្រឹកថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០២៦នេះ។ ប្រភពព័ត៌មានបានបញ្ជាក់ថា បន្ទាប់ពីចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី នឹងត្រូវបញ្ជូនខ្លួនទៅកាន់ប្រទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-01-2026, 08:49 PM, ចំនួនអ្នកអានៈ 57ដង
រាជធានីភ្នំពេញ៖សូមបង្ហាញឈ្មោះទីតាំងចំនួន២០ ដែលបណ្តាញសារព័ត៌មានខ្នាតយក្សរបស់អង់គ្លេស BBC ដាក់ក្នុងបញ្ជីគោលដៅទេសចរណ៍ល្អបំផុត ឆ្នាំ២០២៦។ ទីតាំងទាំង២០នោះ រួមមាន៖ *១៖ អាប៊ូដាប៊ី Abu Dhabi *២៖ អាល់ហ្សេរី Algeria *៣៖ ខុលឆាហ្គោ វ៉លឡី Colchagua Valley (Chile) *៤៖ កោះខូក Cook Islands *៥៖ កូស្តារីកា Costa Rica *៦៖ ហេប្រីដស៍ Hebrides (Scotland) *៧៖ អ៉ីស្ហាក Ishikawa (Jasp
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-01-2026, 08:33 PM, ចំនួនអ្នកអានៈ 50ដង
ថ្ងៃនេះលោកឧកញ៉ា បានប្រគល់ទឹកប្រាក់សរុបសម្រាប់ផ្តាច់កម្ចីផ្ទះទាំងអស់ជូនក្រុមគ្រួសារយុទ្ធជន តុង ធៀន និងធានាថា ផ្ទះដែលក្មួយបានសន្សំរំលស់សម្រាប់ក្រុមគ្រួសារនោះ នឹងត្រូវបានប្រគល់ជូនក្រុមគ្រួសារពិតប្រាកដ ដូចជា ក្តីបំណងចុងក្រោយរបស់ តុង ធៀន ប្រាកដមែន។
អ្នកឧកញ៉ា លាង ពៅ អគ្គនាយក ក្រុមហ៊ុនស៊ីម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-01-2026, 08:31 PM, ចំនួនអ្នកអានៈ 51ដង
កប៉ាល់នេះដែលប្តូរឈ្មោះទៅជា Marinera និងចុះបញ្ជីជារបស់រុស្ស៊ី បានព្យាយាមគេចខ្លួនចាប់តាំងពីឆ្មាំសមុទ្រអាមេរិកព្យាយាមឡើងត្រួតពិនិត្យ និងរឹបអូសកាលពីខែធ្នូ។ របាយការណ៍បានឱ្យដឹងថា បច្ចុប្បន្នកប៉ាល់នេះកំពុងធ្វើដំណើរនៅមហាសមុទ្រអាត្លង់ទិកខាងកើត ឆ្ពោះទៅសមុទ្រខាងជើង ដោយមានឆ្មាំសមុទ្រអាមេរិកតាមដា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-01-2026, 05:29 PM, ចំនួនអ្នកអានៈ 47ដង
រាជធានីភ្នំពេញ៖អនុក្រឹត្យរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ ក៏បានកំណត់ដែរចំពោះ ម្ចាស់ទីតាំងរស់នៅ ប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាតឲ្យជនបរទេសដែលចូលមកកម្ពុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-01-2026, 05:22 PM, ចំនួនអ្នកអានៈ 43ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា អគ្គមេបញ្ជាការកងទ័ពអ៉ីរ៉ង់ លោកឧត្តមសេនីយ៍ Amir Hatami បានលើកឡើងថា ប្រទេសអ៉ីរ៉ង់ចាត់ទុកបង្កើនពាក្យសម្តីពោរពេញដោយអរិភាព ប្រឆាំងមកលើប្រជាជាតិអ៉ីរ៉ង់ គឺជាការគំរាមកំហែងមួយ ដែលនឹងមិនអាចអត់ឱនឱ្យបន្តទៅទៀត ដោយគ្មានការឆ្លើយតបឡើយ។
នាថ្ងៃពុធនេះ ប្រមុខយោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-01-2026, 05:20 PM, ចំនួនអ្នកអានៈ 52ដង
រាជធានីភ្នំពេញ៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាស អំពីលទ្ធផល ប្រមុខការទូតកម្ពុជា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការវិវត្តចុងក្រោយនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦។
ខាងក្រោមនេះជាសេចក្តីប្រក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-01-2026, 05:17 PM, ចំនួនអ្នកអានៈ 44ដង
សូមជម្រាបផងថា Neymar បានវិលត្រឡប់ទៅកាន់ក្លឹបកុមារភាពលោកវិញនៅខែមករា ឆ្នាំ២០២៦ ហើយក៏មិនបានចូលលេងក្នុងប្រកួតរបស់ជម្រើសជាតិប្រេស៊ីលលេងវគ្គជម្រុះក្នុងតំបន់ឡើយ គិតចាប់តាំងពីឆ្នាំ២០២៣ ដោយសារកត្តាបញ្ហារបួសរាំរៃ ។
ខ្សែប្រយុទ្ធប្រេស៊ីល Neymar យោងតាមរបាយការណ៍បានចេញផ្សាយថា នៅពេលនេះបានបន្តកិច្ចសន្យា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-01-2026, 05:14 PM, ចំនួនអ្នកអានៈ 50ដង
ប្រមុខនៃកងទ័ពអាកាសប៉ាគីស្ថាន លោក Marshal Zaheer Ahmed Baber Sidhu និងសមភាគីបង់ក្លាដែស លោក Hasan Mahmood Khan បានពិភាក្សាលម្អិតលើការទិញ JF-17 Thunder ដែលជាយន្តហោះចម្បាំងពហុតួនាទី និងផលិតរួមគ្នាជាមួយប្រទេសចិន។ ប៉ាគីស្ថាន ក៏បានធានាដល់បង់ក្លាដែស អំពីការចែកចាយឱ្យបានលឿន នូវយន្តហោះ Suspaner Mushshak សម្រាប់ហ្វឹកហ្វឺន រួមជាមួយការបណ្តុះបណ្តាលពេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-01-2026, 05:11 PM, ចំនួនអ្នកអានៈ 45ដង
ខេត្តព្រៃវែង៖ ពិធីប្រកាសនេះ បានប្រព្រឹត្តទៅនៅសាលាក្រុងព្រៃវែង ដោយមានការចូលរួមពីលោកសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានពន្ធធនាគាខេត្ត នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត ប្រធានម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-01-2026, 04:01 PM, ចំនួនអ្នកអានៈ 45ដង
ការសហការនេះ Nvidia ផ្តល់បច្ចេកវិទ្យា accelerated comspanuting (GPU/CPU កម្រិតខ្ពស់) ខណៈ Lenovo ផ្តល់ម៉ាស៊ីន Server ប្រព័ន្ធត្រជាក់ដោយទឹក Nespantune™, ការផលិត និងសេវាកម្មគ្រប់ជ្រុងជ្រោយ។ គោលដៅសំខាន់គឺកាត់បន្ថយពេលវេលាពីការវិនិយោគ AI រហូតដល់អាចប្រើប្រាស់បានពិតប្រាកដ (time to first token) និងធ្វើឱ្យ AI ក្លាយជាប្រព័ន្ធឧស្សាហកម្មពេញលេញ។
Lenovo និង Nvidia ប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-01-2026, 03:49 PM, ចំនួនអ្នកអានៈ 50ដង
តាមរដ្ឋាភិបាលវ៉េណេស៊ុយអេឡា មន្ត្រីវ៉េណេស៊ុយអេឡាខ្ទង់ ២០នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារនោះ។ រដ្ឋាភិបាលគុយបា បានឱ្យដឹងថា មន្ត្រីយោធា និងប៉ូលិសរបស់ខ្លួនចំនួន ៣២នាក់ ដែលធ្វើការនៅវ៉េណេស៊ុយអេឡា ក៏ត្រូវបានសម្លាប់ផងដែរ ហើយបានប្រកាសកាន់ទុក្ខរយៈពេល ២ថ្ងៃ។
កាលពីថ្ងៃអង្គារសប្ត
 ព័ត៌មានលម្អិត
|
|
|