កម្ពុជាដាក់ពាក្យបណ្តឹងទៅកាន់ UN ទាមទារឱ្យចាត់វិធានការយ៉ាងឆាប់រហ័ស និងម៉ឺងម៉ាត់ ចំពោះការរំលោភសិទ្ធិមានលំនៅឋាន និងសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិឯកជន របស់ពលរដ្ឋកម្ពុជា បង្កឡើងដោយកងកម្លាំងយោធាថៃ
ចុះថ្ងៃទី: 06-01-2026, 11:14 AM, ចំនួនអ្នកអានៈ 41ដង
រាជធានីភ្នំពេញ៖គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា​ បានលើកឡើងថា ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលត្រូវបានចុះហត្ថលេខា នៅក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅនាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យ៉ាងណាក៏ដោយ ក៏ប្រទេសថៃបានបន្តប្រើប្រាស់កម្លាំងយោធាដោយខុសច្បាប់ បង្កើនសកម្មភាពបំផ្លិចបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងវប្បធម៌។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ បានដាក់ពាក្យបណ្តឹងទៅកាន់ឧត្តមស្នងការ នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ទាមទារឱ្យចាត់វិធានការយ៉ាងឆាប់រហ័ស និងម៉ឺងម៉ាត់ ចំពោះការរំលោភសិទ្ធិមានលំនៅឋាន និងសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិឯកជន របស់ប្រជាពលរដ្ឋកម្ពុជា ដែលបង្កឡើងដោយអំពើឈ្លានពាន ការបំផ្លិចបំផ្លាញផ្ទះសម្បែង ការលួចយកទ្រព្យសម្បត្តិ និងការបណ្តេញចេញដោយបង្ខំពីកងកម្លាំងយោធាថៃ។ ទាហានថៃបានគាស់ និងលុកលុយទន្ទ្រានចូលក្នុង លំនៅឋានប្រជាពលរដ្ឋ លួចយកទ្រព្យសម្បត្តិឯកជនរបស់ជនស៊ីវិល ដូចជាម៉ូតូ គោយន្ត និងសម្ភារៈផ្សេងៗទៀត នៅភូមិព្រៃចាន់ ភូមិជោគជ័យ និងភូមិបឹងត្រកួន ខេត្តបន្ទាយមានជ័យ និងនៅតំបន់មួយចំនួនទៀត នៅខេត្តព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់ ដែលស្ថិតក្នុងដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ ទង្វើឈ្លានពានទាំងនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជារាប់រយពាន់គ្រួសារ ត្រូវបង្ខំចិត្តចាកចេញពីលំនៅឋាន បាត់បង់ដីធ្លី និងទ្រព្យសម្បត្តិ ដោយពួកគេរស់នៅក្នុងស្ថានភាពគ្មានផ្ទះសម្បែង និងរងនូវការបណ្តេញចេញពីទីលំនៅឋានដោយបង្ខំ ដែលផ្ទុយទាំងស្រុងនឹងសេចក្តីថ្លែងការណ៍ កិច្ចព្រមព្រៀង និងកាតព្វកិច្ចអន្តរជាតិនានារបស់រដ្ឋភាគី ស្តីពីការការពារសិទ្ធិមានលំនៅឋានសមរម្យ ព្រមទាំងសិទ្ធិកាន់កាប់ ទ្រព្យសម្បត្តិឯកជន។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គូសបញ្ជាក់ថា ការចូលមកកាន់កាប់ដោយខុសច្បាប់ ការបំផ្លិចបំផ្លាញផ្ទះសម្បែង ការលួចទ្រព្យសម្បត្តិជនស៊ីវិល និងការរារាំងក្នុងការវិលត្រឡប់ ទៅលំនៅឋានរបស់ខ្លួនវិញ គឺជាការរំលោភ លើកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (មាត្រា១១(១)) កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (មាត្រា១៧) អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩០៧ (មាត្រា៤៦និង៤៧) អនុសញ្ញាទីក្រុងហ្សឺណែវ (មាត្រា៣៣) និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (មាត្រា១៧)។ ច្បាប់អន្តរជាតិទាំងអស់នេះ បានចែងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិមានលំនៅឋានសមរម្យ និងត្រូវបានការពារពីការជ្រៀតជ្រែកលើលំនៅឋាន ការរឹបអូស ឬលួចប្លន់យកទ្រព្យសម្បត្តិឯកជនពីបុគ្គល ឬក្រុមណាមួយ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ទៀតថា ដោយមានការណែនាំ និងការយកចិត្តទុកដាក់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ពាក្យបណ្ដឹងប្ដឹងទៅកាន់លោក Volker Türk ឧត្តមស្នងការនៃការិយាល័យឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) និងលោក Balakrishnan Rajagopal អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមានលំនៅឋានសមរម្យ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយនៅក្នុងពាក្យបណ្តឹងនោះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានស្នើឱ្យយន្តការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ៖ ១. ពិនិត្យ និងដោះស្រាយជាបន្ទាន់ចំពោះផលប៉ះពាល់ ដែលបង្កឡើងដោយការរំលោភបំពាន និងការបំផ្លិចបំផ្លាញ ពីសំណាក់ប្រទេសថៃ លើសិទ្ធិមានលំនៅឋានសមរម្យ និងសិទ្ធិជាម្ចាស់ កម្មសិទ្ធិក្នុងប្រទេសកម្ពុជា។ ២. ស្នើឱ្យមានការចូលរួមរវាងយន្តការអង្គការសហប្រជាជាតិ និងរដ្ឋពាក់ព័ន្ធនានា ក្នុងការបញ្ឈប់ភ្លាមៗនូវការបណ្តេញចេញដោយបង្ខំ ការបំផ្លិចបំផ្លាញផ្ទះសម្បែង និងការហាមឃាត់ការវិល ត្រឡប់ចូលលំនៅឋានវិញ។ ៣. ស្នើឱ្យប្រទេសថៃដកកងកម្លាំងចេញពីទឹកដីកម្ពុជា បញ្ឈប់ជាបន្ទាន់នូវរាល់ការបំផ្លិចបំផ្លាញ លំនៅឋានស៊ីវិល និងធានាការវិលត្រឡប់វិញ ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ជនភៀសសឹកកម្ពុជា។ ៤. បញ្ជាក់ស្ថានភាពនេះនៅក្នុងបណ្ដឹង និងរបាយការណ៍នានាថាជាករណីមួយនៃការរំលោភយ៉ាងធ្ងន់ធ្ងរ លើសិទ្ធិមានលំនៅឋានសមរម្យ ដែលពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធ។ ៥. ជំរុញឱ្យប្រទេសថៃផ្តល់នូវការជួសជុលការខូចខាតនានា ជូនដល់ជនរងគ្រោះកម្ពុជា ដូចជាការផ្តល់នូវសំណង និងការធានាមិនឱ្យករណីបែបនេះកើតឡើងជាថ្មីម្តងទៀត។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ទៀតថា សិទ្ធិមានលំនៅឋាន គឺជាសិទ្ធិមនុស្សជាមូលដ្ឋាន មិនមែនជាគោលដៅ យោធាឡើយ ហើយការបំផ្លិចបំផ្លាញលំនៅឋានស៊ីវិល និងការបណ្តេញចេញដោយបង្ខំ គឺជាការរំលោភ សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលទាមទារការឆ្លើយតបទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពពីគ្រប់ យន្តការពាក់ព័ន្ធ និងពីសហគមន៍អន្តរជាតិ។ ចំពោះភាពអសកម្ម និងយឺតយ៉ាវ ក្នុងការឆ្លើយតបចំពោះអំពើឈ្លានពានដ៏គឃ្លីនរបស់ប្រទេសថៃ មកលើបូរណភាពទឹកដី និងប្រជាជនស៊ីវីលកម្ពុជា បាននិងកំពុងបំផ្លាញជំនឿទុកចិត្តលើប្រព័ន្ធការពារ សិទ្ធិមនុស្ស។ ក្នុងស្ថានភាពនេះ ភាពស្ងៀមស្ងាត់ មិនមែនជាអព្យាក្រឹតភាពទេ ប៉ុន្តែជាការអនុញ្ញាតឱ្យមាន និទណ្ឌភាព ភាពអយុត្តិធម៌ និងស្តង់ដាពីរ ដែលធ្វើឱ្យច្បាប់អន្តរជាតិបាត់បង់សុពលភាព និងគំរាមកំហែង ដល់សន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់ពិភពលោក។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអំពាវនាវយ៉ាងទទូចឱ្យរាល់យន្តការ និងសហគមន៍អន្តរជាតិចាត់វិធានការយ៉ាង ម៉ឺងម៉ាត់បន្ទាន់ និងប្រកបដោយប្រសិទ្ធភាព ដើម្បីការពារអាយុជីវិត សិទ្ធិសេរីភាពជាមូលដ្ឋាន និងសេចក្តី ថ្លៃថ្នូររបស់ប្រជាជនស៊ីវិលកម្ពុជា និងធានាឱ្យមានការទទួលខុសត្រូវស្របតាមច្បាប់អន្តរជាតិ ចំពោះអំពើ រំលោភបំពានទាំងឡាយ ដែលបង្កឡើងដោយកងកម្លាំងយោធាថៃ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 07-01-2026, 11:05 PM, ចំនួនអ្នកអានៈ​ 45ដង
ខេត្តកំពង់ធំ៖ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងស្វាហាប់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តបាននិងកំពុងខិតខំធ្វើយ៉ាងណា អភិវឌ្ឍសេដ្ឋកិច្ចខេត្ត សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ រដ្ឋបាលខេត្តកំពង់ធំ និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-01-2026, 10:58 PM, ចំនួនអ្នកអានៈ​ 47ដង
ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក មីណូរុ គីហារ៉ា (Minoru Kihara) បានថ្លែងថា «វិធានការបែបនេះ ដែលផ្តោតគោលដៅតែមកលើប្រទេសរបស់យើង ខុសប្លែកយ៉ាងខ្លាំងពីការអនុវត្តអន្តរជាតិ ហើយជារឿងគួរឱ្យសោកស្តាយបំផុត»។ រដ្ឋាភិបាលជប៉ុននៅថ្ងៃពុធនេះ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ចិនក្នុងការហាមឃាត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-01-2026, 10:54 PM, ចំនួនអ្នកអានៈ​ 39ដង
លោក អេជេអ៊ី បានចោទប្រកាន់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកថាបានប្រើប្រាស់វិធីសាស្ត្រកូនកាត់ដើម្បីបង្កអស្ថិរភាពនៅក្នុងប្រទេស។ លោកបានបញ្ជាក់ថា៖ «ចាប់ពីពេលនេះតទៅ នឹងមិនមានការលើកលែងចំពោះអ្នកដែលជួយសត្រូវ...មិនមានលេសសម្រាប់អ្នកដែលចេញមកតាមផ្លូវដើម្បីបង្កកុបកម្មឡើយ»។ ប្រធានតុលាការកំពូលអ៊ីរ៉ង់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-01-2026, 10:52 PM, ចំនួនអ្នកអានៈ​ 43ដង
រាជធានីភ្នំពេញ៖អ អ្នកជំនួញដ៏ល្បាញល្បីរបស់ចិនមានសញ្ជាតិកម្ពុជា អ្នកឧកញ៉ា ចេនហ្ស៊ី និងបក្ខពួក២នាក់ទៀតត្រូវបានសមត្ថកិច្ចរបស់កម្ពុជាចាប់ខ្លួនហើយនៅវេលាម៉ោង៣ព្រឹកថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០២៦នេះ។ ប្រភពព័ត៌មានបានបញ្ជាក់ថា បន្ទាប់ពីចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី នឹងត្រូវបញ្ជូនខ្លួនទៅកាន់ប្រទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-01-2026, 08:49 PM, ចំនួនអ្នកអានៈ​ 56ដង
រាជធានីភ្នំពេញ៖សូមបង្ហាញឈ្មោះទីតាំងចំនួន២០ ដែលបណ្តាញសារព័ត៌មានខ្នាតយក្សរបស់អង់គ្លេស BBC ដាក់ក្នុងបញ្ជីគោលដៅទេសចរណ៍ល្អបំផុត ឆ្នាំ២០២៦។ ទីតាំងទាំង២០នោះ រួមមាន៖ *១៖ អាប៊ូដាប៊ី Abu Dhabi *២៖ អាល់ហ្សេរី Algeria *៣៖ ខុលឆាហ្គោ វ៉លឡី Colchagua Valley (Chile) *៤៖ កោះខូក Cook Islands *៥៖ កូស្តារីកា Costa Rica *៦៖ ហេប្រីដស៍ Hebrides (Scotland) *៧៖ អ៉ីស្ហាក Ishikawa (Jasp
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-01-2026, 08:33 PM, ចំនួនអ្នកអានៈ​ 48ដង
ថ្ងៃនេះលោកឧកញ៉ា បានប្រគល់ទឹកប្រាក់សរុបសម្រាប់ផ្តាច់កម្ចីផ្ទះទាំងអស់ជូនក្រុមគ្រួសារយុទ្ធជន តុង ធៀន និងធានាថា ផ្ទះដែលក្មួយបានសន្សំរំលស់សម្រាប់ក្រុមគ្រួសារនោះ នឹងត្រូវបានប្រគល់ជូនក្រុមគ្រួសារពិតប្រាកដ ដូចជា ក្តីបំណងចុងក្រោយរបស់ តុង ធៀន ប្រាកដមែន។ អ្នកឧកញ៉ា លាង ពៅ អគ្គនាយក ក្រុមហ៊ុនស៊ីម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-01-2026, 08:31 PM, ចំនួនអ្នកអានៈ​ 51ដង
កប៉ាល់នេះដែលប្តូរឈ្មោះទៅជា Marinera និងចុះបញ្ជីជារបស់រុស្ស៊ី បានព្យាយាមគេចខ្លួនចាប់តាំងពីឆ្មាំសមុទ្រអាមេរិកព្យាយាមឡើងត្រួតពិនិត្យ និងរឹបអូសកាលពីខែធ្នូ។ របាយការណ៍បានឱ្យដឹងថា បច្ចុប្បន្នកប៉ាល់នេះកំពុងធ្វើដំណើរនៅមហាសមុទ្រអាត្លង់ទិកខាងកើត ឆ្ពោះទៅសមុទ្រខាងជើង ដោយមានឆ្មាំសមុទ្រអាមេរិកតាមដា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-01-2026, 05:29 PM, ចំនួនអ្នកអានៈ​ 47ដង
រាជធានីភ្នំពេញ៖អនុក្រឹត្យរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ ក៏បានកំណត់ដែរចំពោះ ម្ចាស់ទីតាំងរស់នៅ ប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាតឲ្យជនបរទេសដែលចូលមកកម្ពុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-01-2026, 05:22 PM, ចំនួនអ្នកអានៈ​ 42ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា អគ្គមេបញ្ជាការកងទ័ពអ៉ីរ៉ង់ លោកឧត្តមសេនីយ៍ Amir Hatami បានលើកឡើងថា ប្រទេសអ៉ីរ៉ង់ចាត់ទុកបង្កើនពាក្យសម្តីពោរពេញដោយអរិភាព ប្រឆាំងមកលើប្រជាជាតិអ៉ីរ៉ង់ គឺជាការគំរាមកំហែងមួយ ដែលនឹងមិនអាចអត់ឱនឱ្យបន្តទៅទៀត ដោយគ្មានការឆ្លើយតបឡើយ។ នាថ្ងៃពុធនេះ​ ប្រមុខយោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-01-2026, 05:20 PM, ចំនួនអ្នកអានៈ​ 52ដង
រាជធានីភ្នំពេញ៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាស អំពីលទ្ធផល ប្រមុខការទូតកម្ពុជា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការវិវត្តចុងក្រោយនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦។ ខាងក្រោមនេះជាសេចក្តីប្រក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-01-2026, 05:17 PM, ចំនួនអ្នកអានៈ​ 42ដង
សូមជម្រាបផងថា Neymar បានវិលត្រឡប់ទៅកាន់ក្លឹបកុមារភាពលោកវិញនៅខែមករា ឆ្នាំ២០២៦ ហើយក៏មិនបានចូលលេងក្នុងប្រកួតរបស់ជម្រើសជាតិប្រេស៊ីលលេងវគ្គជម្រុះក្នុងតំបន់ឡើយ គិតចាប់តាំងពីឆ្នាំ២០២៣ ដោយសារកត្តាបញ្ហារបួសរាំរៃ ។ ខ្សែប្រយុទ្ធប្រេស៊ីល Neymar យោងតាមរបាយការណ៍បានចេញផ្សាយថា នៅពេលនេះបានបន្តកិច្ចសន្យា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-01-2026, 05:14 PM, ចំនួនអ្នកអានៈ​ 50ដង
ប្រមុខនៃកងទ័ពអាកាសប៉ាគីស្ថាន លោក Marshal Zaheer Ahmed Baber Sidhu និងសមភាគីបង់ក្លាដែស លោក Hasan Mahmood Khan បានពិភាក្សាលម្អិតលើការទិញ JF-17 Thunder ដែលជាយន្តហោះចម្បាំងពហុតួនាទី និងផលិតរួមគ្នាជាមួយប្រទេសចិន។ ប៉ាគីស្ថាន ក៏បានធានាដល់បង់ក្លាដែស អំពីការចែកចាយឱ្យបានលឿន នូវយន្តហោះ Suspaner Mushshak សម្រាប់ហ្វឹកហ្វឺន រួមជាមួយការបណ្តុះបណ្តាលពេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-01-2026, 05:11 PM, ចំនួនអ្នកអានៈ​ 43ដង
ខេត្តព្រៃវែង៖ ពិធីប្រកាសនេះ បានប្រព្រឹត្តទៅនៅសាលាក្រុងព្រៃវែង ដោយមានការចូលរួមពីលោកសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានពន្ធធនាគាខេត្ត នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត ប្រធានម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-01-2026, 04:01 PM, ចំនួនអ្នកអានៈ​ 44ដង
ការសហការនេះ​ Nvidia ផ្តល់បច្ចេកវិទ្យា accelerated comspanuting (GPU/CPU កម្រិតខ្ពស់) ខណៈ Lenovo ផ្តល់ម៉ាស៊ីន Server ប្រព័ន្ធត្រជាក់ដោយទឹក Nespantune™, ការផលិត និងសេវាកម្មគ្រប់ជ្រុងជ្រោយ។​ គោលដៅសំខាន់គឺកាត់បន្ថយពេលវេលាពីការវិនិយោគ AI រហូតដល់អាចប្រើប្រាស់បានពិតប្រាកដ (time to first token) និងធ្វើឱ្យ AI ក្លាយជាប្រព័ន្ធឧស្សាហកម្មពេញលេញ។ Lenovo និង Nvidia ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-01-2026, 03:49 PM, ចំនួនអ្នកអានៈ​ 49ដង
តាមរដ្ឋាភិបាលវ៉េណេស៊ុយអេឡា ​មន្ត្រី​វ៉េណេស៊ុយអេឡា​ខ្ទង់ ២០នាក់​ ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​ប្រហារនោះ។ រដ្ឋាភិបាលគុយបា បានឱ្យដឹងថា មន្ត្រីយោធា និងប៉ូលិសរបស់ខ្លួនចំនួន ៣២នាក់ ដែលធ្វើការនៅវ៉េណេស៊ុយអេឡា ក៏ត្រូវបានសម្លាប់ផងដែរ ហើយបានប្រកាសកាន់ទុក្ខរយៈពេល ២ថ្ងៃ។ កាលពីថ្ងៃអង្គារសប្ត
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1124 នាក់
ម្សិលមិញ : 8497 នាក់
សរុបទាំងអស់ : 10857496 នាក់