| នាយឧត្តមសេនីយ៍ សៅ សុខា ថា មណ្ឌលហ្វឹកហាត់ វិសាខា មានលក្ខណៈស្ដង់ដារមិនចាញ់កន្លែងហ្វឹកហាត់ក្លិប PSG ឡើយ |
|
| ចុះថ្ងៃទី: 11-01-2026, 10:37 AM, ចំនួនអ្នកអានៈ 80ដង |
|
រាជធានីភ្នំពេញ៖ការគូសបញ្ជាក់នេះ បន្ទាប់ពីលោកបានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសម្ពោធដាក់ឲ្យប្រើប្រាស់ប្រាស់ហេដ្ឋារចនាសម្ព័ន្ធ នៃមជ្ឈមណ្ឌលហ្វឹកហាត់ វិសាខា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ដែលមានទីតាំងនៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ នាសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ហើយក៏មានការអញ្ជើញចូលរួមពីលោកជំទាវ ញ៉ែម សាខន សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវឧកញ៉ាសិរីករុណាបទុមរតន៍អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងវត្តមានថ្នាក់ដឹកនាំសហព័ន្ធ និងបណ្ដាក្លិបលីគកំពូលជាច្រើនផងដែរ។
នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាប បានកោតសរសើរថ្នាក់ដឹកនាំក្លិបកីឡាបាល់ទាត់ វិសាខា ក្រោមការដឹកនាំរបស់លោកស្រី កែ សួនសុភី បាននឹងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ជាតិ ជាពិសេសការសម្រេចនូវសមិទ្ធផលថ្មី នៃមជ្ឈមណ្ឌលហ្វឹកហាត់ វិសាខា ដែលមានលក្ខណៈស្ដង់ដារ មិនចាញ់បណ្ដាក្លិបនៅអឺរ៉ុបនោះទេ ពិសេសក្លិប Paris Saint Germain(PSG) របស់បារាំងតែម្ដង។
បន្ទាប់ពីស្ដាប់របាយការណ៍ថ្នាក់ដឹកនាំក្លិប លោកនាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងនូវការអបអរសាទរ ចំពោះសមិទ្ធផលថ្មីរបស់ក្លិប វិសាខា ដែលសាងសង់ឡើងក្នុងគោលបំណងធំបំផុត គឺដើម្បីសុខភាព និងការអប់រំ ជាពិសេសការបង្កើតនូវកេរ្ដិ៍ឈ្មោះ កិត្តិយស របស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការបង្កើននូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ ទាំងក្នុងក្របខណ្ឌជាតិ និងអន្ដរជាតិ តាមរយៈវិស័យកីឡាបាល់ទាត់។
ក្នុងនាមប្រធានសហព័ន្ធ និងពលរដ្ឋខ្មែរមួយរូប លោកបានបង្ហាញក្ដីរំភើប ចំពោះវត្តមានមជ្ឈមណ្ឌលដ៏ទំនើបនេះ ហើយថា មិនចាញ់ក្លិបនៅអឺរ៉ុបនោះទេ។ លោកថា «យើងធ្លាប់ដើរទៅក្រៅប្រទេស មើលក្លិបអាជីពនៅអឺរ៉ុបច្រើនដែរ តែយើងមកមើលក្លិបបាល់ទាត់វិសាខា ដូចមិនចាញ់អីជាមួយបាល់ទាត់ PSG ផង បើចាញ់ ចាញ់តែកីឡដ្ឋានទេ ព្រោះកីឡដ្ឋានរបស់ PSG ធំនៅកណ្ដាលទីក្រុងបារីស តែបើកន្លែងហ្វឹកហាត់មិនចាញ់ទេ និយាយពីអគារ និហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ តែបើទំហំផ្ទៃដី យើងមិនដល់គេទេ ព្រោះដីគេធំណាស់»។
«ត្រឹមរយៈពេល ៥ឆ្នាំ ការសម្រេចបានសមិទ្ធផលប៉ុននេះ មិនមែនជារឿងសាមញ្ញពេកទេ ។ អ្នកខ្លះ កុំថាដល់ទៅធ្វើ គ្រាន់តែគិត ក៏គិតមិនចេញផង ។ អ៊ីចឹងសមិទ្ធផលមួយនេះ មិនមែនជាកម្មសិទ្ធដោយឡែក ដែលធ្វើហើយរបស់វិសាខា ឬរបស់លោកជំទាវ កែ សួនសុភី នោះទេ ប៉ុន្ដែវាជារបស់យុវជនទាំងអស់គ្នា ព្រោះយុវជនទាំងអស់ អាចមកហ្វឹកហាត់ និងរៀនសូត្របាន ដោយមជ្ឈមណ្ឌល មានទាំងកន្លែងហាត់ និងកន្លែងស្នាក់នៅទៀតផង»។ លោក សៅ សុខា បន្ថែម។
តាមរយៈនេះ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងគ្រប់ភាគីពាក់ព័ន្ធរបស់ក្លិបវិសាខា ពិសេសថ្នាក់ដឹកនាំភាគច្រើនដែលជាស្ដ្រី ដែលបានឆ្លុះបញ្ចាំងឲ្យឃើញពីសមភាពយេនឌ័រថា ស្ដ្រីក៏អាចធ្វើអ្វីៗបានដូចបុរស។ លោកមានជំនឿយ៉ាងមុតមាំទៀតថា អ្វីដែលក្លិបកំពុងខិតខំអភិវឌ្ឍន៍ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស នឹងក្លាយជាកត្ដាជំរុញដ៏សំខាន់ ឆ្ពោះទៅផលិតបាននូវធនធានកីឡាករ-កីឡាការិនីឆ្នើមៗ ប្រកបដោយគុណផលខ្ពស់ សម្រាប់ចូលរួមជាមួយក្រុមជម្រើសជាតិ ទៅចូលរួមប្រកួតជាមួយបណ្ដាប្រជាជាតិនានា ។
យោងតាមរបាយការណ៍កញ្ញា អ៊ូ បញ្ញា សុកិត្យា អគ្គនាយិការប្រតិបត្តិក្លិបវិសាខា បានឲ្យដឹងថា ក្រោយចំណាយពេលជិត ៥ឆ្នាំ មជ្ឈមណ្ឌលហ្វឹកហាត់ វិសាខា បានសម្រេចនូវសមិទ្ធផលជាច្រើន លើផ្ទៃដីជាង ៤ហិកតា រួមមានទីលានហ្វឹកហាត់ និងប្រកួតទំហំស្ដង់ដារអន្ដរជាតិចំនួន ៤ (ស្មៅធម្មជាតិ ៣ និងស្មៅសិប្បនិម្មិត ១) ក្នុងនោះមានទីលានស្មៅធម្មជាតិចំនួន ២ បានបំពាក់កៅអីអង្គុយទស្សនា និងមានផ្ទាំងពិន្ទុឌីជីថល(LED) ហើយក៏មានអាគារដ្ឋបាល, បន្ទប់ស្នាក់នៅប្រមាណ ៣០បន្ទប់, អាហារដ្ឋានដ្ឋាន, បន្ទប់សម្រាប់សិក្សារៀនសូត្រ, បន្ទប់ពេទ្យ, កន្លែង GYM ចំនួន ២ និងហេដ្ឋារចនាសម្ព័ន្ធអមជាច្រើនទៀត។
លោកស្រី កែ សួនសុភី បានមានប្រសាសន៍ថា គោលបំណងសំខាន់ នៃការសាងសង់មជ្ឈមណ្ឌលហ្វឹកហាត់ វិសាខា ដើម្បីលើកកម្ពស់សុខភាព និងការអប់រំ ពិសេសការផ្ដល់នូវកន្លែងហ្វឹកហាត់ស្តង់ដារដល់កីឡាករគ្រប់កម្រិត ចាប់ពីយុវជន រហូតដល់ក្រុមធំ ដើម្បីបង្កើនសមត្ថភាព និងត្រៀមខ្លួនសម្រាប់ការប្រកួត ទាំងក្នុង និងក្រៅប្រទេស ដែលឆ្លើយតបនឹងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្លិប ក្នុងការជំរុញវិស័យកីឡាបាល់ទាត់កម្ពុជាឈានទៅរកកម្រិតអាជីពពិតប្រាកដ។
ក្នុងនាមប្រធានក្លិប លោកស្រី បានប្ដេជ្ញាចិត្តក្នុងការបន្ដវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ដោយឈរលើឆន្ទៈដ៏មោះមុតបំផុត ក្នុងការការគាំទ្រ និងអភិវឌ្ឍក្លិប ដើម្បីលើកកម្ពស់កម្រិតបច្ចេកទេសបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើនខ្លាំងក្លា ហើយក្លាយជាក្លិបឈានមុខគេមួយនៅក្នុងប្រទេស ក៏ដូចជាក្លិបតំបន់ និងនាំមកនូវមោទនភាពជាតិជូនជាតិមាតិភូមិទៀតផង៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 19-01-2026, 12:28 PM, ចំនួនអ្នកអានៈ 20ដង
រាជធានីភ្នំពេញ៖បន្ទាប់ពីឃើញរាជរដ្ឋាភិបាល ដាក់ចេញវិធានការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយទទួលបានលទ្ធផលល្អនោះ លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញផ្នែកសេដ្ឋកិច្ចមកពីប្រទេសអាល្លឺម៉ង់ បានសាទរយ៉ាងខ្លាំង។
លោកស្រីបានលើកឡើងថា វិធានការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-01-2026, 12:20 PM, ចំនួនអ្នកអានៈ 18ដង
លោក ត្រាំ បាននិយាយកាលពីចុងសប្តាហ៍ថា នឹងដាក់ពន្ធនាំចូលបន្ថែម ១០ភាគរយចាប់ពីថ្ងៃទី១ ខែកុម្ភៈ លើទំនិញមកពីដាណឺម៉ាក ន័រវែស ស៊ុយអែត បារាំង អាល្លឺម៉ង់ ហូឡង់ ហ្វាំងឡង់ និងអង់គ្លេស រហូតដល់សហរដ្ឋអាមេរិក ត្រូវបានអនុញ្ញាតឱ្យទិញយក Greenland។ រដ្ឋធំៗរបស់សហភាពអឺរ៉ុប ចាត់ទុកពន្ធគយនេះថាជាការគំរាមកំហែង ដោយបារា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-01-2026, 12:18 PM, ចំនួនអ្នកអានៈ 14ដង
ជំនួបដ៏តានតឹងនៅកីឡដ្ឋានភ្នំពេញក្រោននេះ ដែលមានអ្នកទស្សនាផ្ទាល់ជាង ៥ពាន់នាក់ ត្រឹមរយៈពេលប្រមាណ ២០នាទី ក្រុមម្ចាស់ផ្ទះបានបើកការនាំមុខ ២គ្រាប់មុនលើស្វាយរៀង ដោយការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់កីឡករ Dyer Moses នៅនាទី១៩ និងកីឡាករ Andres Nieto នៅនាទី២១ មុនក្រុមភ្ញៀវវាយបកតាមស្មើ ២-២ នៅចុងវគ្គទី១ ដោយកីឡាករ Pespanrah Kwame
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-01-2026, 12:16 PM, ចំនួនអ្នកអានៈ 23ដង
មូលហេតុចម្បងដែលនាំឱ្យមានការកក្រើកនេះ គឺដោយសារក្រុមហ៊ុន Micron បានសម្រេចចិត្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយកទីតាំងរោងចក្រផលិតឈ្មោះ P5 របស់ក្រុមហ៊ុន Powerchispan ដែលស្ថិតនៅក្នុងស្រុក Miaoli កោះតៃវ៉ាន់។ ការវិនិយោគនេះមានតម្លៃទឹកប្រាក់រហូតដល់ ១,៨ ពាន់លានដុល្លារ ដែលជាការទូទាត់ជាសាច់ប្រាក់សុទ្ធតែម្តង។
ទី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-01-2026, 12:13 PM, ចំនួនអ្នកអានៈ 19ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ការចាប់ខ្លួន លោក ចេន ហ្ស៊ី កាលពីពេលថ្មីៗនេះ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ហើយកម្ពុជាបន្តកិច្ចសហប្រតិបត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-01-2026, 12:06 PM, ចំនួនអ្នកអានៈ 21ដង
សមាជបក្សកុម្មុយនិស្ដវៀតណាមដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៥ ខែមករា និងធ្វើឡើងជារៀងរាល់៥ឆ្នាំម្ដង ត្រូវបានរំពឹងថានឹងពង្រឹង និងពង្រីកអំណាចបន្ថែមរបស់ អគ្គលេខាធិការបក្សសព្វថ្ងៃ គឺលោក To Lam។ នៅក្នុងសមាជនេះដែរ ប្រតិភូ ១៦០០នាក់ នឹងធ្វើការជ្រើសរើសសមាជិក២០០រូបនៃគណៈកម្មាធិការមជ្ឈិម ហ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-01-2026, 12:03 PM, ចំនួនអ្នកអានៈ 24ដង
តាមរយៈការស្រាវជ្រាវនោះ គឺបង្ហាញពីការរីកចម្រើនដ៏គួរឱ្យភ្ញាក់ផ្អើលមួយ គឺការប្រើរលកសំឡេងអ៊ុលត្រាសូនិកកម្លាំងខ្ពស់ ដើម្បីបង្កើត «ផ្លូវអាកាសមើលមិនឃើញ» ដែលអាចនាំភ្លើងឲ្យឆ្លងកាត់តាមទិសដៅដែលបានគ្រប់គ្រងយ៉ាងច្បាស់។ បច្ចេកវិទ្យានេះ ត្រូវបានហៅថា «ខ្សែសំឡេង» (Acoustic Wire)។ បច្ចុប្បន្ន បច្ចេកវិទ្យានេះ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-01-2026, 11:46 AM, ចំនួនអ្នកអានៈ 3ដង
តាមលោក Marcos អណ្តូងឧស្ម័នខាងលើមានឈ្មោះថា Malamspanaya East One ឬ MAE-1 ត្រូវបានវាយតម្លៃថាមានស្ដុកឧស្ម័នប្រហែល ២.៧៧ពាន់លានម៉ែត្រគូប ដែលប្រហាក់ហែលនឹងថាមពលអគ្គិសនី ១៤ពាន់លានគីឡូវ៉ាត់ម៉ោងនៅក្នុងមួយឆ្នាំ។
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅថ្ងៃចន្ទ ទី១៩ ខែមករា បានប្រកាសពីការរកឃើញឧស្ម័នធម្មជាតិនៅឯអណ្ដូងឧស្ម័
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-01-2026, 11:41 AM, ចំនួនអ្នកអានៈ 32ដង
ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រនេះដែរ ក៏មានការពន្យារពេលដល់ទៅ ១៧នាទីឯណោះ ដោយសារផ្ទុះកំហឹង នៅពេលប្រព័ន្ធ VAR បានផ្តល់ពិន័យប៉េណាល់ទីឱ្យទៅខាងម្ចាស់ផ្ទះម៉ារ៉ុក មូលហេតុខ្សែការពារ El Hadji Malick Diouf បានបង្កកំហុសក្នុងតំបន់គ្រោះ ប៉ុន្តែទាត់ពុំបានសម្រេចដោយកីឡាករ Brahim Diaz។
ក្រុមបាល់ទាត់ជម្រើសជាតិសេណេហ្គាល់ បានលើ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-01-2026, 11:17 AM, ចំនួនអ្នកអានៈ 29ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ការយកបានត្រឹមតែ ១ពិន្ទុ និងបន្តនាំមុខកំពូលតារាង ៧ពិន្ទុ ក្រោយពេលក្រុមលេខ២ Manchester City បានចាញ់ Man Utd ២ទល់នឹង០ នៅកីឡដ្ឋាន Old Trafford ក្នុងសប្តាហ៍ទី២២ នោះ Arsenal បានដាក់ខ្លួនឯងក្នុងសម្ពាធ និងមិនលើកលែងដាច់ខាត បើសិនណាមិនឈ្នះជើងឯក PL រដូវកាល ២០២៥-២៦ ទេនោះ។
Arsenal មិនអាចធ្វើអ្វីក្រុមម្ចាស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 11:13 PM, ចំនួនអ្នកអានៈ 82ដង
រាជធានីភ្នំពេញ៖ក្នុងកិច្ចប្រជុំដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធានគណៈកម្មាធិការគណបក្សក្រសួង, លោក លោកស្រី សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួង, លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការគណបក្សក្រសួង ព្រមទាំងលោក លោកស្រី សមាជិក សមាជិកាគណបក្សក្រសួងទេសចរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 11:08 PM, ចំនួនអ្នកអានៈ 73ដង
អ្នកនាំពាក្យតុលាការ លោក អាសហ្គា ចាហានហ្គី (Asghar Jahangir) បានព្រមានថា សកម្មភាពមួយចំនួនត្រូវបានចាត់ទុកថាជា ទង្វើ «Mohareb» ដែលជាបទល្មើសត្រូវផ្តន្ទាទោសប្រហារជីវិតតាមច្បាប់ឥស្លាម។
មន្ត្រីអ៊ីរ៉ង់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យនេះថា មនុស្សយ៉ាងហោចណាស់ ៥,០០០នាក់ រួមទាំងកងកម្លាំងសន្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 11:07 PM, ចំនួនអ្នកអានៈ 66ដង
រាជធានីភ្នំពេញ៖ក្រសួងព័ត៌មាន ក្នុងនាមជាសេនាធិការនៃរាជរដ្ឋាភិបាលក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ បានបន្តលើកកម្ពស់សិទ្ធិ និងសេរីភាពខាងសារព័ត៌មាន ជាពិសេសបង្កភាពងាយស្រួល លក្ខខណ្ឌគាំពារ បរិយាកាសអំណោយផលគាំទ្រដល់ការអនុវត្តការងាររបស់អ្នកសារព័ត៌មាន រួមចំណែកធានាសន្តិសុខព័ត៌មាននៅទូទាំងប្រទេស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 11:03 PM, ចំនួនអ្នកអានៈ 63ដង
ខេត្តកំពង់ស្ពឺ៖ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជ២២:៣០នាទី នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅចំណុចកម្មពិធីរៀបអាពាហ៍ពិពាហ៍មួយ នៅក្នុងភូមិប្រវឹកពង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ករណីវាយតបគ្នាផ្អើលពេលរោងការ ត្រូវបានអ្នកលេងបណ្តាញសង្គមចែកចាយយ៉ាងព្រោងព្រាត ពេលនេះត្រូវកម្លាំង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 10:59 PM, ចំនួនអ្នកអានៈ 64ដង
លោក ត្រាំ បានប្តេជ្ញាថានឹងដំឡើងពន្ធលើប្រទេសអឺរ៉ុបចំនួន ៨ រួមទាំងបារាំង អាល្លឺម៉ង់ និងអង់គ្លេស រហូតទាល់តែសហរដ្ឋអាមេរិកត្រូវបានអនុញ្ញាតឱ្យទិញកោះហ្គ្រីនឡែនក្រោយពីប្រទេសទាំងនេះ បានបញ្ជូនកងកម្លាំងយោធាតូចៗទៅការពារកោះនោះ។
សហភាពអឺរ៉ុប (EU) នៅថ្ងៃអាទិត្យនេះ បានប្រឈមមុខនឹងការអំពាវនាវឱ្យប្រើប
 ព័ត៌មានលម្អិត
|
|
|