ឥណ្ឌាចេញច្បាប់បង្ខំឱ្យក្រុមហ៊ុនទូរស័ព្ទយក្សដូចជា Apple និង Samsung បង្ហាញ «Source Code» បង្កឱ្យមានការតវ៉ាយ៉ាងខ្លាំង
ចុះថ្ងៃទី: 12-01-2026, 11:44 AM, ចំនួនអ្នកអានៈ 99ដង
យោងតាមឯកសារសម្ងាត់ និងប្រភពដែលជិតស្និទ្ធនឹងការពិភាក្សានេះ ក្រុមហ៊ុនបច្ចេកវិទ្យាបានលើកឡើងថា ស្តង់ដារសន្តិសុខចំនួន ៨៣ ចំណុចដែលឥណ្ឌាចង់អនុវត្ត រួមទាំងការតម្រូវឱ្យផ្តល់ដំណឹងដល់រដ្ឋាភិបាលរាល់ពេលមានការ Update កម្មវិធីធំៗ គឺជាការទាមទារដែលមិនធ្លាប់មាននៅលើពិភពលោក និងប្រឈមនឹងការលេចធ្លាយអាថ៌កំបាំងពាណិជ្ជកម្ម។ រដ្ឋាភិបាលឥណ្ឌាបានស្នើឱ្យក្រុមហ៊ុនផលិតទូរស័ព្ទឆ្លាតវៃ (Smartphone) ចែករំលែកកូដប្រព័ន្ធប្រតិបត្តិការ (Source Code) ជាមួយរដ្ឋាភិបាល និងធ្វើការផ្លាស់ប្តូរផ្នែកទន់ (Software) មួយចំនួន ដែលជាផ្នែកនៃវិធានការសន្តិសុខជាតិ។ បញ្ហានេះបានបង្កឱ្យមានការប្រឆាំងយ៉ាងខ្លាំងពីក្រុមហ៊ុនយក្សៗដូចជា Apple, Samsung និង Google ជាដើម។ ផែនការនេះគឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់នាយករដ្ឋមន្ត្រី Narendra Modi ក្នុងការបង្កើនសុវត្ថិភាពទិន្នន័យអ្នកប្រើប្រាស់ ខណៈដែលករណីឆបោកតាមអ៊ីនធឺណិត និងការលួចទិន្នន័យកំពុងកើនឡើងនៅក្នុងប្រទេសឥណ្ឌា ដែលជាទីផ្សារទូរស័ព្ទធំជាងគេលំដាប់ទី ២ លើពិភពលោក (មានទូរស័ព្ទប្រើប្រាស់ជិត ៧៥០ លានគ្រឿង)។ លោក S. Krishnan លេខាធិការផ្នែកព័ត៌មានវិទ្យាបានប្រាប់ Reuters ថា៖ «រាល់ការបារម្ភស្របច្បាប់របស់ឧស្សាហកម្មនេះ នឹងត្រូវបានដោះស្រាយដោយចិត្តទូលាយ» ប៉ុន្តែលោកថាវានៅឆាប់ពេកក្នុងការសន្និដ្ឋានពីលទ្ធផល។ ក្នុងចំណោមការទាមទារដែលរសើបបំផុត ទី១ គឺការពិនិត្យ Source Code៖ រដ្ឋាភិបាលចង់ឱ្យមានការវិភាគ និងធ្វើតេស្តកូដគ្រឹះនៃទូរស័ព្ទនៅក្នុងមន្ទីរពិសោធន៍ដែលឥណ្ឌាកំណត់។​ទី២ គឺការលុបកម្មវិធីជាប់ម៉ាស៊ីន (Pre-installed Apps)៖ តម្រូវឱ្យក្រុមហ៊ុនអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចលុបកម្មវិធីដែលមកជាមួយម៉ាស៊ីនបាន។ ទី៣ គឺការគ្រប់គ្រងកាមេរ៉ា និងមីក្រូហ្វូន៖ បិទមិនឱ្យកម្មវិធីប្រើប្រាស់កាមេរ៉ា ឬមីក្រូហ្វូននៅពីក្រោយខ្នង (Background) ដើម្បីការពារការលួចស្តាប់ ឬលួចមើល និងទី៤ គឺការរក្សាទុកទិន្នន័យ (Logs):៖ បង្ខំឱ្យទូរស័ព្ទរក្សាទុកកំណត់ត្រាសកម្មភាពប្រព័ន្ធ (System Logs) រហូតដល់ ១២ ខែ។ សមាគមឧស្សាហកម្មឥណ្ឌា MAIT ដែលតំណាងឱ្យក្រុមហ៊ុនដូចជា Apple និង Samsung បានបញ្ជាក់នៅក្នុងឯកសារសម្ងាត់ថា ការទាមទារឱ្យបង្ហាញ Source Code គឺ «មិនអាចទៅរួចទេ» ដោយសារតែវាជាការសម្ងាត់បំផុត និងប៉ះពាល់ដល់សិទ្ធិឯកជនភាព។ ក្រុមហ៊ុននានាក៏បានលើកឡើងផងដែរថា ការស្កែនមេរោគ (Malware Scanning) ស្វ័យប្រវត្តិ៖ នឹងធ្វើឱ្យស៊ីថ្មទូរស័ព្ទយ៉ាងខ្លាំង។ ការសុំអនុញ្ញាតមុននឹង Update ផ្នែកទន់៖ គឺជាការអនុវត្តដែល «មិនជាក់ស្តែង» ព្រោះការ Update សន្តិសុខចាំបាច់ត្រូវធ្វើឡើងជាបន្ទាន់។ ការផ្ទុកទិន្នន័យ ១ ឆ្នាំ៖ ទូរស័ព្ទមិនមានទំហំផ្ទុក (Space) គ្រប់គ្រាន់សម្រាប់រក្សាទុកកំណត់ត្រាសកម្មភាពយូរបែបនេះទេ។ គួររំលឹកផងដែរថា កន្លងមកក្រុមហ៊ុន Apple ធ្លាប់បានបដិសេធសំណើរសុំពិនិត្យ Source Code ពីសំណាក់រដ្ឋាភិបាលចិនចន្លោះឆ្នាំ ២០១៤ ដល់ ២០១៦ ហើយសូម្បីតែអាជ្ញាធរអាមេរិកក៏ធ្លាប់ព្យាយាមទាមទារ ប៉ុន្តែមិនបានសម្រេចដូចគ្នា៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 17-01-2026, 04:23 PM, ចំនួនអ្នកអានៈ​ 36ដង
ខេត្តព្រះវិហារ នៅក្នុងឱកាសនោះ លោក សំ លាងទ្រី បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ម៉ៅ សុផាន់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងលោក គីម រិទ្ធី អនុប្រធានគណបក្សខេត្ត ជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-01-2026, 04:07 PM, ចំនួនអ្នកអានៈ​ 41ដង
ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានជម្រាបជូន លោករដ្ឋមន្ដ្រី អំពីបេសកកម្មរបស់ទូរទស្សន៍ឥស្លាមកម្ពុជា ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានសហគមន៍ ការអប់រំ និងព័ត៌មានទូទៅទាំងក្នុង និងក្រៅប្រទេស។ ប្រព័ន្ធផ្សព្វផ្សាយសហគមន៍នេះ គឺជាសម្លេងយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីគោល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-01-2026, 03:47 PM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា គិតចាប់ពីម៉ោង ៦ព្រឹក ថ្ងៃទី១៦ ខែមករា ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹក ២ ៩២១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់ មានប្រមាណជាង ៥១ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-01-2026, 03:39 PM, ចំនួនអ្នកអានៈ​ 27ដង
ការសម្រេចចិត្តដូចខាងលើធ្វើឡើង បន្ទាប់ពីគ្រោះថ្នាក់រថភ្លើងដឹកអ្នកដំណើរ ដែលបានសម្លាប់មនុស្ស៣២នាក់ នៅខេត្ត Nakhon Ratchasima កាលពីថ្ងៃពុធ និងឧបទ្ទវហេតុមួយទៀត ដែលផ្តាច់ជីវិតមនុស្ស២នាក់ នៅជាយទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ ដោយករណីទាំងពីរនេះ គឺបង្កឡើងដោយការបាក់រលំម៉ាស៉ីនស្ទូចសំណង់ ប្រើប្រាស់ក្នុង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-01-2026, 03:36 PM, ចំនួនអ្នកអានៈ​ 43ដង
រាជធានីភ្នំពេញ៖ថ្លែងនាឱកាសនោះលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា ក៏បានគូសបញ្ជាក់ផងដែរថា នៅក្នុងអំឡុងទសវត្សទី៩០ ភាពយន្តឥណ្ឌា មានការគាំទ្រខ្លាំងពីសំណាក់ប្រជាជនកម្ពុជា រួមទាំងរូបលោកស្រីផងដែរ។ ការរៀបចំឱ្យមានមហោស្រពភាពយន្តឥណ្ឌានាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ផលិតករភាពយន្តឥណ្ឌាក្នុង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-01-2026, 03:28 PM, ចំនួនអ្នកអានៈ​ 41ដង
ជាថ្មីម្តងទៀត លោក ត្រាំ បានបន្តទទូចថា សហរដ្ឋអាមេរិក ត្រូវការ Greenland ដែលជាដែនដីស្វយ័តរបស់ប្រទេសដាណឺម៉ាក សម្រាប់សន្តិសុខជាតិ ហើយលោកថែមទាំងបានព្រមានថា រូបលោកប្រហែលនឹងដំឡើងពន្ធ លើបណ្តាប្រទេសទាំងឡាយណា ដែលហ៊ានជំទាស់នឹងគំនិតនេះ។ នាថ្ងៃសុក្រ ទី១៦ ខែមករា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-01-2026, 11:43 AM, ចំនួនអ្នកអានៈ​ 49ដង
បន្ទាយមានជ័យ៖ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ព្រះចៅអធិការវត្តច័ន្ទបុរីវង្ស នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ ជាមួយគណៈសង្ឃនាយក និងសប្បុរសជននាៗ បានយាង និមន្ត និងអញ្ជើញអុចធូបទៀន បួងសួងសុំសេចក្តីសុខ ក្នុងបរិវេណប្រាសាទបន្ទាយឆ្មា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-01-2026, 11:17 AM, ចំនួនអ្នកអានៈ​ 49ដង
ភាពតានតឹងរវាងប្រទេសទាំងពីរ ដែលជាគូបដិបក្ខយូរអង្វែងមកហើយ បានកើនឡើងចាប់តាំងពីយោធាអាមេរិកបានវាយប្រហារលើ​វ៉េណេស៊ុយអេឡា ហើយបណ្តាលឱ្យស្លាប់មន្រ្តីយោធានិងចារកម្មជនជាតិគុយបាសរុប៣២នាក់ ដែលត្រូវបានជឿជាក់នៅការពារលោក Maduro។ ប្រការនេះធ្វើឱ្យវាគឺជាករណីប៉ះទង្គិចគ្នាលើកដំបូងបំផុតរបស់រវាងកម្លាំងអ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-01-2026, 11:14 AM, ចំនួនអ្នកអានៈ​ 47ដង
អគ្គមេធាវីរដ្ឋកាលីហ្វ័រញ៉ា លោក Robert Bonta បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងដោយលើកឡើងថា៖ «របាយការណ៍ដែលហូរហៀរមកជាបន្តបន្ទាប់អំពីមាតិកាទាំងនេះ ដែលជួនកាលបង្ហាញពីរូបភាពស្ត្រី និងកុមារក្នុងសកម្មភាពផ្លូវភេទ គឺជារឿងដ៏គួរឱ្យតក់ស្លុតបំផុត ហើយតាមការកំណត់របស់ការិយាល័យខ្ញុំ ទង្វើនេះអាចជាការខុសច្បា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-01-2026, 11:08 AM, ចំនួនអ្នកអានៈ​ 49ដង
កូឡុំប៊ីបានបន្តជាប់ជំពាក់ក្នុងជម្លោះប្រដាប់អាវុធក្នុងស្រុក អស់រយៈពេល៦ទសវត្សរ៍មកហើយ ដែលបានឆក់យកជីវិតមនុស្សច្រើនជាង ៤៥០០០០នាក់។ កងកម្លាំងយោធា ប៉ូលិស ពួកទ័ពព្រៃឆ្វេងនិយម ពួកឧក្រិដ្ឋជនបង្កើតឡើងដោយអតីតក្រុមយោធាប៉ារ៉ាស្តាំនិយម ហើយនិងបណ្តាញក្រុមរត់ពន្ធគ្រឿងញៀន សុទ្ធតែជាភាគីពាក់ព័ន្ធនៅក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-01-2026, 11:06 AM, ចំនួនអ្នកអានៈ​ 50ដង
យោងតាមសារព័ត៌មាន Reuters ការសាកល្បងនេះនឹងចាប់ផ្តើមនៅសហរដ្ឋអាមេរិកជាមុនសិន ហើយនឹងអនុវត្តចំពោះអ្នកប្រើប្រាស់ ChatGPT ជំនាន់ឥតគិតថ្លៃ (Free) និងកម្រិតជាវតម្លៃទាប ខណៈដែលអ្នកប្រើប្រាស់ជំនាន់បង់ប្រាក់ខ្ពស់ដូចជា Plus, Pro, Business និង Enterspanrise នឹងមិនឃើញពាណិជ្ជកម្មទេ។ ក្រុមហ៊ុន OspanenAI បានប្រកាសថា ខ្លួននឹងចាប់ផ្តើម សាកល្បង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-01-2026, 11:03 AM, ចំនួនអ្នកអានៈ​ 51ដង
លោក ត្រាំ បានបញ្ជូនប្រមុខ CIA ទៅកាន់ទីក្រុងការ៉ាកាស កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីបើកកិច្ចពិភាក្សាជាមួយលោកស្រី Rodriguez ដែលបានប្រព្រឹត្តទៅរយៈពេល២ម៉ោង ហើយវាកើតមានឡើងតិចជាង២សប្តាហ៍ បន្ទាប់ពីលោក Maduro និងភរិយា ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការយោធារបស់អាមេរិក។ នាថ្ងៃសុក្រ ទី១៦ ខែមករា មន្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-01-2026, 11:02 AM, ចំនួនអ្នកអានៈ​ 45ដង
បើយោងតាមការចេញផ្សាយដោយ BBC បានឱ្យដឹងថា Aston សមាជិកលេងនៅក្របខណ្ឌ Premier League ពុំបានបញ្ជាក់ពីតម្លៃផ្ទេរឡើយ ក៏ប៉ុន្តែយោងតាមសេចក្តីថ្លែងការណ៍របស់ Roma វិញបានបង្ហើបថា ការផ្ទេរនេះជាលក្ខណៈខ្ចីជើង ភ្ជាប់ជាមួយនឹងជម្រើសទិញដាច់ទៀតផង។ ក្លឹបបាល់ទាត់អាជីព AS Roma ដែលត្រូវបានបង្កើតឡើងមានរយៈពេល ៩៨ឆ្នាំមកនេះ បានចុះកិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-01-2026, 11:43 PM, ចំនួនអ្នកអានៈ​ 71ដង
រាជធានីភ្នំពេញ៖លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា មន្ត្រីយោធារបស់ប្រទេសសិង្ហបុរីទាំងពីររូបនេះ ទី១) វរសេនីយ៍ត្រី Li Yiming និងទី២) ព្រិន្ទបាលឯក Toh Wee Chiang។ ប្រទេសសិង្ហបុរី បានបញ្ជូនយោធាពីររូបមកបំពេញបេសកកម្មជា​អ្នកសង្កេត​ការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-01-2026, 11:39 PM, ចំនួនអ្នកអានៈ​ 65ដង
រាជធានីភ្នំពេញ៖ការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាងសាមសិបឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលក្នុងនីតិកាល កន្លងមក ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 6038 នាក់
ម្សិលមិញ : 8697 នាក់
សរុបទាំងអស់ : 10944794 នាក់