ពានសម្ដេចក្រឡាហោម ស ខេង រដូវកាលទី៤ កើនទាំងក្រុមចូលរួម កើនទាំងប្រាក់រង្វាន់
ចុះថ្ងៃទី: 15-01-2026, 12:21 PM, ចំនួនអ្នកអានៈ 64ដង
រាជធានីភ្នំពេញ៖ នេះបើតាមការគូសបញ្ជាក់របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ នៅក្នុងឱកាសលោកអញ្ជើញជាតំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន និងការចាប់ពូលប្រកួតព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំខាងលើ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦។ ការប្រកួតកីឡាបាល់ទះ ដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលទី៤ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី០៧ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនាខាងមុខ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) ដោយមានក្រុមចូលរួមកើនឡើងដល់ ៣២ក្រុមសម្រាប់ផ្នែកបុរស រួមជាមួយការបន្ថែមវិញ្ញាសាបាល់ទះនារី ស្របពេលកញ្ចប់ប្រាក់រង្វាន់សរុប ក៏មានការកើនឡើងយ៉ាងច្រើនផងដែរ។ លោកថា រដូវកាលថ្មីនៃពានរង្វាន់សម្ដេចក្រឡាហោម ស ខេង នឹងមានការប្រកួតប្រជែងកាន់តែអស្ចារ្យ ដែលមានទាំងវិញ្ញាសាបាល់ទះបុរស និងនារី។ ចំពោះផ្នែកបុរស មានក្រុម ៣២ក្លិបចូលរួម មកពីទូទាំង ២៥រាជធានី-ខេត្ត ហើយក្រុមនីមួយៗ អាចប្រើប្រាស់កីឡាករជម្រើសជាតិ ២រូបលើទីលានប្រកួត និងកីឡាករបរទេសម្នាក់ទៀតផង។ លោកសង្ឃឹមថា ការប្រកួតនឹងកាន់តែស្វិតស្វាញ ដើម្បីជំរុញការអភិវឌ្ឍគុណផលអត្តពលិកជាតិទាំងអស់។ លើសពីនេះ ឆ្លើយតបនឹងសំណូមពរសមាគមក្លិប និងមហាជន ដែលចង់ឲ្យមានការប្រកួតបាល់ទះនារីក្នុងក្របខណ្ឌថ្នាក់ជាតិ សហព័ន្ធក៏បានសម្រេចបន្ថែមវិញ្ញាសាបាល់ទះនារីលើកដំបូង ដោយមាន ៨ក្រុមចូលរួម។ នេះគឺជាជំហានថ្មី ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់សហព័ន្ធ ដើម្បីផ្ដល់ឱកាសដល់កីឡាការិនីបានចូលរួមប្រកួតប្រជែងពានរង្វាន់ដូចបុរស ដើម្បីអនាគតបាល់ទះនារី ក៏ដូចជាការកសាងសមត្ថភាព និងធនធានក្រុមបាល់ទះនារីកម្ពុជា ត្រៀមការប្រកួតអន្ដរជាតិនានា។ ជាមួយកំណើនក្រុមបុរស និងការបន្ថែមវិញ្ញាសានារីនេះដែរ ក្រឡេកទៅចាប់អារម្មណ៍កញ្ចប់ប្រាក់រង្វាន់សរុប ក៏មានការកើនឡើងយ៉ាងច្រើនរហូតដល់ ១២៧លានរៀលឯណោះ។ ប្រាក់រង្វាន់ទាំងអស់នេះ នឹងត្រូវបែងចែកជារួម សម្រាប់ជយលាភីផ្នែកបុរស ក្រុមលេខ១៖ ៥០លានរៀល, លេខ២៖ ២០លានរៀល, លេខ៣៖ ១២លានរៀល, លេខ៤៖ ៨លានរៀល និងប្រាក់រង្វាន់លើកទឹកចិត្តម្ចាស់ពានឯកត្ដជនផ្សេងៗ។ រីឯផ្នែកនារី លេខ១៖ ១៥លានរៀល, លេខ២៖ ៨លានរៀល, លេខ៣៖ ៤លានរៀល និងលេខ៤៖ ២លានរៀល។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានចាត់ទុកព្រឹត្តិការណ៍នេះ គឺជាការបើកទំព័រឆ្នាំថ្មីមួយដ៏ល្អ ក្នុងចំណោមផែនការត្រៀមរៀបចំការប្រកួតសំខាន់ៗជាច្រើនទៀត ដើម្បីធានាបាននូវនិរន្ដរភាពនៃការអភីវឌ្ឍវិស័យកីឡាបាល់ទះកម្ពុជា ក្នុងគ្រាដ៏លំបាកនេះ។ ភ្ជាប់ជាមួយគ្នាមុនឈានដល់ការប្រកួតពានរង្វាន់សម្ដេចក្រឡាហោម ស ខេង នាដើមខែក្រោយ សហព័ន្ធក៏នឹងមានការៀបចំពានរង្វាន់សប្បុរសធម៌ ដើម្បីកៀរគរមូលនិធិជួយដល់ជនភៀសសឹក ដែលមិនទាន់បានវិលត្រឡប់ទៅលំនៅដ្ឋានវិញនាថ្ងៃទី១៧ ខែមករាចុងសប្ដាហ៍នេះ ដោយមានក្រុមខ្លាំងៗ ៤ក្រុមចូលរួមផងដែរ។ ឆ្លៀតឱកាសនោះដែរ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានអគ្គនាយក ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ក៏បានបង្ហាញនូវមោទនភាព ក្នុងការបន្ដការឧបត្ថម្ភគាំទ្រដោយមិនសំចៃ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទះកម្ពុជាឲ្យកាន់តែរីកចម្រើន និងល្បីល្បាញទាំងលើឆាកជាតិ និងអន្ដរជាតិ។ ទោះបីក្រុមហ៊ុនបានចំណាយជាច្រើន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយដល់បងប្អូនជនភៀសសឹក និងប្រជាពលរដ្ឋខ្មែររងគ្រោះ ដោយសារបញ្ហាជម្លោះព្រំដែន តែក្រុមហ៊ុននៅតែរីករាយក្នុងការជួយ និងគាំទ្រកីឡាជាតិ ដោយបេះដូង និងស្មារតីខ្មែរតែមួយជានិច្ច។ សូមបញ្ជាក់ថា ការប្រកួតបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលទី៤ នាពេលឆាប់ៗខាងមុខ សម្រាប់ផ្នែកបុរស ក្នុងចំណោមក្រុមចូលរួមទាំង ៣២ក្លឹប ត្រូវបានបែងចែកជា ៨ពូល ខណៈផ្នែកនារី ៨ក្លឹប ត្រូវបានបែងចែកជា ២ពូល ដើម្បីធ្វើការប្រកួតជម្រុះជាបន្ដបន្ទាប់ រហូតចម្រាញ់បានក្រុមជយលាភីតែម្ដង៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 19-01-2026, 12:28 PM, ចំនួនអ្នកអានៈ​ 20ដង
រាជធានីភ្នំពេញ៖បន្ទាប់ពីឃើញរាជរដ្ឋាភិបាល ដាក់ចេញវិធានការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយទទួលបានលទ្ធផលល្អនោះ លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញផ្នែកសេដ្ឋកិច្ចមកពីប្រទេសអាល្លឺម៉ង់ បានសាទរយ៉ាងខ្លាំង។ លោកស្រីបានលើកឡើងថា វិធានការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 12:20 PM, ចំនួនអ្នកអានៈ​ 18ដង
លោក ត្រាំ បាននិយាយកាលពីចុងសប្តាហ៍ថា នឹងដាក់ពន្ធនាំចូលបន្ថែម ១០ភាគរយចាប់ពីថ្ងៃទី១ ខែកុម្ភៈ លើទំនិញមកពីដាណឺម៉ាក ន័រវែស ស៊ុយអែត បារាំង អាល្លឺម៉ង់ ហូឡង់ ហ្វាំងឡង់ និងអង់គ្លេស រហូតដល់សហរដ្ឋអាមេរិក ត្រូវបានអនុញ្ញាតឱ្យទិញយក Greenland។ រដ្ឋធំៗរបស់សហភាពអឺរ៉ុប ចាត់ទុកពន្ធគយនេះថាជាការគំរាមកំហែង ដោយបារា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 12:18 PM, ចំនួនអ្នកអានៈ​ 17ដង
ជំនួបដ៏តានតឹងនៅកីឡដ្ឋានភ្នំពេញក្រោននេះ ដែលមានអ្នកទស្សនាផ្ទាល់ជាង ៥ពាន់នាក់ ត្រឹមរយៈពេលប្រមាណ ២០នាទី ក្រុមម្ចាស់ផ្ទះបានបើកការនាំមុខ ២គ្រាប់មុនលើស្វាយរៀង ដោយការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់កីឡករ Dyer Moses នៅនាទី១៩ និងកីឡាករ Andres Nieto នៅនាទី២១ មុនក្រុមភ្ញៀវវាយបកតាមស្មើ ២-២ នៅចុងវគ្គទី១ ដោយកីឡាករ Pespanrah Kwame
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 12:16 PM, ចំនួនអ្នកអានៈ​ 23ដង
មូលហេតុចម្បងដែលនាំឱ្យមានការកក្រើកនេះ គឺដោយសារក្រុមហ៊ុន Micron បានសម្រេចចិត្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយកទីតាំងរោងចក្រផលិតឈ្មោះ P5 របស់ក្រុមហ៊ុន Powerchispan ដែលស្ថិតនៅក្នុងស្រុក Miaoli កោះតៃវ៉ាន់។ ការវិនិយោគនេះមានតម្លៃទឹកប្រាក់រហូតដល់ ១,៨ ពាន់លានដុល្លារ ដែលជាការទូទាត់ជាសាច់ប្រាក់សុទ្ធតែម្តង។ ទី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 12:13 PM, ចំនួនអ្នកអានៈ​ 19ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ការចាប់ខ្លួន លោក ចេន ហ្ស៊ី កាលពីពេលថ្មីៗនេះ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ហើយកម្ពុជាបន្តកិច្ចសហប្រតិបត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 12:06 PM, ចំនួនអ្នកអានៈ​ 21ដង
សមាជបក្សកុម្មុយនិស្ដវៀតណាមដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៥ ខែមករា និងធ្វើឡើងជារៀងរាល់៥ឆ្នាំម្ដង ត្រូវបានរំពឹងថានឹងពង្រឹង និងពង្រីកអំណាចបន្ថែមរបស់ អគ្គលេខាធិការបក្សសព្វថ្ងៃ គឺលោក To Lam។ នៅក្នុងសមាជនេះដែរ ប្រតិភូ ១៦០០នាក់ នឹងធ្វើការជ្រើសរើសសមាជិក២០០រូបនៃគណៈកម្មាធិការមជ្ឈិម ហ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 12:03 PM, ចំនួនអ្នកអានៈ​ 24ដង
តាមរយៈការស្រាវជ្រាវនោះ​ គឺបង្ហាញពីការរីកចម្រើនដ៏គួរឱ្យភ្ញាក់ផ្អើលមួយ គឺការប្រើរលកសំឡេងអ៊ុលត្រាសូនិកកម្លាំងខ្ពស់ ដើម្បីបង្កើត «ផ្លូវអាកាសមើលមិនឃើញ» ដែលអាចនាំភ្លើងឲ្យឆ្លងកាត់តាមទិសដៅដែលបានគ្រប់គ្រងយ៉ាងច្បាស់។ បច្ចេកវិទ្យានេះ ត្រូវបានហៅថា «ខ្សែសំឡេង» (Acoustic Wire)។ បច្ចុប្បន្ន បច្ចេកវិទ្យានេះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 11:46 AM, ចំនួនអ្នកអានៈ​ 4ដង
តាមលោក Marcos អណ្តូងឧស្ម័នខាងលើមានឈ្មោះថា Malamspanaya East One ឬ MAE-1 ត្រូវបានវាយតម្លៃថាមានស្ដុកឧស្ម័នប្រហែល ២.៧៧ពាន់លានម៉ែត្រគូប ដែលប្រហាក់ហែលនឹងថាមពលអគ្គិសនី ១៤ពាន់លានគីឡូវ៉ាត់ម៉ោងនៅក្នុងមួយឆ្នាំ។ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅថ្ងៃចន្ទ ទី១៩ ខែមករា បានប្រកាសពីការរកឃើញឧស្ម័នធម្មជាតិនៅឯអណ្ដូងឧស្ម័
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 11:41 AM, ចំនួនអ្នកអានៈ​ 35ដង
ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រនេះដែរ ក៏មានការពន្យារពេលដល់ទៅ ១៧នាទីឯណោះ ដោយសារផ្ទុះកំហឹង នៅពេលប្រព័ន្ធ VAR បានផ្តល់ពិន័យប៉េណាល់ទីឱ្យទៅខាងម្ចាស់ផ្ទះម៉ារ៉ុក មូលហេតុខ្សែការពារ El Hadji Malick Diouf បានបង្កកំហុសក្នុងតំបន់គ្រោះ ប៉ុន្តែទាត់ពុំបានសម្រេចដោយកីឡាករ Brahim Diaz។ ក្រុមបាល់ទាត់ជម្រើសជាតិសេណេហ្គាល់ បានលើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 11:17 AM, ចំនួនអ្នកអានៈ​ 29ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ការយកបានត្រឹមតែ ១ពិន្ទុ និងបន្តនាំមុខកំពូលតារាង ៧ពិន្ទុ ក្រោយពេលក្រុមលេខ២ Manchester City បានចាញ់ Man Utd ២ទល់នឹង០ នៅកីឡដ្ឋាន Old Trafford ក្នុងសប្តាហ៍ទី២២ នោះ Arsenal បានដាក់ខ្លួនឯងក្នុងសម្ពាធ និងមិនលើកលែងដាច់ខាត បើសិនណាមិនឈ្នះជើងឯក PL រដូវកាល ២០២៥-២៦ ទេនោះ។ Arsenal មិនអាចធ្វើអ្វីក្រុមម្ចាស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-01-2026, 11:13 PM, ចំនួនអ្នកអានៈ​ 82ដង
រាជធានីភ្នំពេញ៖ក្នុងកិច្ចប្រជុំដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធានគណៈកម្មាធិការគណបក្សក្រសួង, លោក លោកស្រី សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួង, លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការគណបក្សក្រសួង ព្រមទាំងលោក លោកស្រី សមាជិក សមាជិកាគណបក្សក្រសួងទេសចរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-01-2026, 11:08 PM, ចំនួនអ្នកអានៈ​ 73ដង
អ្នកនាំពាក្យតុលាការ លោក អាសហ្គា ចាហានហ្គី (Asghar Jahangir) បានព្រមានថា សកម្មភាពមួយចំនួនត្រូវបានចាត់ទុកថាជា ទង្វើ «Mohareb» ដែលជាបទល្មើសត្រូវផ្តន្ទាទោសប្រហារជីវិតតាមច្បាប់ឥស្លាម។ មន្ត្រីអ៊ីរ៉ង់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យនេះថា មនុស្សយ៉ាងហោចណាស់ ៥,០០០នាក់ រួមទាំងកងកម្លាំងសន្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-01-2026, 11:07 PM, ចំនួនអ្នកអានៈ​ 66ដង
រាជធានីភ្នំពេញ៖ក្រសួងព័ត៌មាន ក្នុងនាមជាសេនាធិការនៃរាជរដ្ឋាភិបាលក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ បានបន្តលើកកម្ពស់សិទ្ធិ និងសេរីភាពខាងសារព័ត៌មាន ជាពិសេសបង្កភាពងាយស្រួល លក្ខខណ្ឌគាំពារ បរិយាកាសអំណោយផលគាំទ្រដល់ការអនុវត្តការងាររបស់អ្នកសារព័ត៌មាន រួមចំណែកធានាសន្តិសុខព័ត៌មាននៅទូទាំងប្រទេស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-01-2026, 11:03 PM, ចំនួនអ្នកអានៈ​ 63ដង
ខេត្តកំពង់ស្ពឺ៖ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជ២២:៣០នាទី នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅចំណុចកម្មពិធីរៀបអាពាហ៍ពិពាហ៍មួយ នៅក្នុងភូមិប្រវឹកពង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ករណីវាយតបគ្នាផ្អើលពេលរោងការ ត្រូវបានអ្នកលេងបណ្តាញសង្គមចែកចាយយ៉ាងព្រោងព្រាត ពេលនេះត្រូវកម្លាំង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-01-2026, 10:59 PM, ចំនួនអ្នកអានៈ​ 64ដង
លោក ត្រាំ បានប្តេជ្ញាថានឹងដំឡើងពន្ធលើប្រទេសអឺរ៉ុបចំនួន ៨ រួមទាំងបារាំង អាល្លឺម៉ង់ និងអង់គ្លេស រហូតទាល់តែសហរដ្ឋអាមេរិកត្រូវបានអនុញ្ញាតឱ្យទិញកោះហ្គ្រីនឡែនក្រោយពីប្រទេសទាំងនេះ បានបញ្ជូនកងកម្លាំងយោធាតូចៗទៅការពារកោះនោះ។ សហភាពអឺរ៉ុប (EU) នៅថ្ងៃអាទិត្យនេះ បានប្រឈមមុខនឹងការអំពាវនាវឱ្យប្រើប
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 4723 នាក់
ម្សិលមិញ : 7267 នាក់
សរុបទាំងអស់ : 10957459 នាក់