រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជួបសំណេះសំណាល និងផ្តល់អនុសាសន៍ល្អៗដល់និស្សិតជ័យលាភីអាហាររូបករណ៍រដ្ឋាភិបាលនូវេសេឡង់ ឆ្នាំសិក្សា២០២៦-២០២៧ មុនចេញដំណើរទៅសិក្សា
ចុះថ្ងៃទី: 16-01-2026, 07:01 PM, ចំនួនអ្នកអានៈ 66ដង
រាជធានីភ្នំពេញ៖រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗ និងការងារជាច្រើនដែលក្រសួងបាននឹងកំពុងអនុវត្តក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដោយបានកំពុងអនុវត្តលើវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាឱ្យកាន់តែមានការអភិវឌ្ឍកាន់តែប្រសើរឡើង។ ព្រមទាំងដំណើរនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា បន្ទាប់ពីបិទបញ្ចប់សង្គ្រាមស៉ីវិល រហូតមានការឯកភាពជាតិ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមចក្ខុវិស័យដឹកនាំដ៏ច្បាស់លាស់ ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហាររូបករណ៍រដ្ឋាភិបាលនូវេសេឡង់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ មុនចេញដំណើរទៅសិក្សា។ ជំនួបនេះបានធ្វើឡើងនៅសាលព្រះវិហារ នៃទីស្តីការក្រសួងព័ត៌មាន។ នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានចែករំលែកអំពីបទពិសោធន៍ អនុសាសន៍ និងការណែនាំល្អៗ ដែលជាទស្សនទានដ៏មានតម្លៃបំផុតសម្រាប់និស្សិតយកទៅសិក្សាស្វែងយល់ និងជួយផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ជាតិ ក្នុងគោលបំណងឱ្យពិភពលោកបានយល់ដឹងកាន់តែច្បាស់អំពីប្រទេសកម្ពុជាថែមទៀត។ នៅចំពោះមុខនិស្សិតជ័យលាភីលោករដ្ឋមន្ត្រី ក៏បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះនិស្សិតជ័យលាភីទាំងអស់ ក៏ដូចជាជំរុញលើកទឹកចិត្តឱ្យនិស្សិតទាំងអស់យកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងសិក្សារៀនសូត្រទាំងនៅក្នុងសាលា និងស្វែងយល់ចំណេះដឹងថ្មីៗបន្ថែមពីមជ្ឈដ្ឋានខាងក្រៅ និងពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីទទួលបាននូវលទ្ធផលដ៏ល្អប្រសើរ និងចូលរួមក្នុងការអភិវឌ្ឍកសាងសង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណ្តិតទី៧ និងសក្តានុពលជំនាញរៀងៗខ្លួនជាមួយរាជរដ្ឋាភិបាលនៅពេលវិលត្រឡប់មកមាតុប្រទេសវិញ។ បន្ថែមពីនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជំរុញឱ្យនិស្សិតអាហារូបករណ៍ទាំងអស់ យកចិត្តទុកដាក់ខិតខំរៀនសូត្រឱ្យអស់ពីសមត្ថភាព ប្រឹងប្រែងដកបទពិសោធ និងពង្រឹងចំណេះដឹង ចាប់យកជំនាញឱ្យបានច្បាស់ ដើម្បីក្លាយជាមូលធនមនុស្សវិលត្រឡប់មកអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ដោយគូសបញ្ជាក់ថាធនធានមនុស្សខ្លាំង ទើបប្រទេសជាតិមានការអភិវឌ្ឍប្រកបដោយចីរភាព និងជាខឿនការពារប្រទេសជាតិដ៏រឹងមាំពីការរំលោភបំពានពីប្រទេសដទៃ។ សូមជម្រាបដែរថា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ និស្សិតកម្ពុជាចំនួន៣២រូប ដែលក្នុងនោះមានស្ត្រី១៦រូប មកពីក្រសួង-ស្ថាប័នសាធារណៈ ក្រុមហ៊ុនឯកជន និងអង្គការក្រៅរដ្ឋាភិបាល បានទទួលអាហាររូបករណ៍រដ្ឋាភិបាលនូវែលសេឡង់។ ក្នុងនោះមាននិស្សិតថ្នាក់អនុបណ្ឌិត ចំនួន២៨រូប និងបណ្ឌិតចំនួន៤រូប ដែលនឹងសិក្សាលើមុខជំនាញផ្សេងៗគ្នារួមមាន៖ ការប្រែប្រួលអាកាសធាតុ កសិកម្ម និងសន្តិសុខស្បៀង ការគ្រប់គ្រងគ្រោះមហន្តរាយ ថាមពលកកើតឡើងវិញ អភិបាលកិច្ច និងការអប់រំជាដើម។ តួលេខ និងភាពចម្រុះនៃមុខវិជ្ជាសិក្សានេះ ឆ្លុះបញ្ចាំងពីសក្តានុពល និងការវិវត្តសមត្ថភាព ពីកម្រិតធនធានមនុស្ស ទៅមូលធនមនុស្សពេញលេញ និងសមប្រកប៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 17-01-2026, 04:07 PM, ចំនួនអ្នកអានៈ​ 0ដង
ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានជម្រាបជូន លោករដ្ឋមន្ដ្រី អំពីបេសកកម្មរបស់ទូរទស្សន៍ឥស្លាមកម្ពុជា ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានសហគមន៍ ការអប់រំ និងព័ត៌មានទូទៅទាំងក្នុង និងក្រៅប្រទេស។ ប្រព័ន្ធផ្សព្វផ្សាយសហគមន៍នេះ គឺជាសម្លេងយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីគោល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-01-2026, 03:47 PM, ចំនួនអ្នកអានៈ​ 1ដង
រាជធានីភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា គិតចាប់ពីម៉ោង ៦ព្រឹក ថ្ងៃទី១៦ ខែមករា ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹក ២ ៩២១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់ មានប្រមាណជាង ៥១ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-01-2026, 03:39 PM, ចំនួនអ្នកអានៈ​ 2ដង
ការសម្រេចចិត្តដូចខាងលើធ្វើឡើង បន្ទាប់ពីគ្រោះថ្នាក់រថភ្លើងដឹកអ្នកដំណើរ ដែលបានសម្លាប់មនុស្ស៣២នាក់ នៅខេត្ត Nakhon Ratchasima កាលពីថ្ងៃពុធ និងឧបទ្ទវហេតុមួយទៀត ដែលផ្តាច់ជីវិតមនុស្ស២នាក់ នៅជាយទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ ដោយករណីទាំងពីរនេះ គឺបង្កឡើងដោយការបាក់រលំម៉ាស៉ីនស្ទូចសំណង់ ប្រើប្រាស់ក្នុង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-01-2026, 03:36 PM, ចំនួនអ្នកអានៈ​ 4ដង
រាជធានីភ្នំពេញ៖ថ្លែងនាឱកាសនោះលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា ក៏បានគូសបញ្ជាក់ផងដែរថា នៅក្នុងអំឡុងទសវត្សទី៩០ ភាពយន្តឥណ្ឌា មានការគាំទ្រខ្លាំងពីសំណាក់ប្រជាជនកម្ពុជា រួមទាំងរូបលោកស្រីផងដែរ។ ការរៀបចំឱ្យមានមហោស្រពភាពយន្តឥណ្ឌានាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ផលិតករភាពយន្តឥណ្ឌាក្នុង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-01-2026, 03:28 PM, ចំនួនអ្នកអានៈ​ 6ដង
ជាថ្មីម្តងទៀត លោក ត្រាំ បានបន្តទទូចថា សហរដ្ឋអាមេរិក ត្រូវការ Greenland ដែលជាដែនដីស្វយ័តរបស់ប្រទេសដាណឺម៉ាក សម្រាប់សន្តិសុខជាតិ ហើយលោកថែមទាំងបានព្រមានថា រូបលោកប្រហែលនឹងដំឡើងពន្ធ លើបណ្តាប្រទេសទាំងឡាយណា ដែលហ៊ានជំទាស់នឹងគំនិតនេះ។ នាថ្ងៃសុក្រ ទី១៦ ខែមករា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-01-2026, 11:43 AM, ចំនួនអ្នកអានៈ​ 45ដង
បន្ទាយមានជ័យ៖ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ព្រះចៅអធិការវត្តច័ន្ទបុរីវង្ស នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ ជាមួយគណៈសង្ឃនាយក និងសប្បុរសជននាៗ បានយាង និមន្ត និងអញ្ជើញអុចធូបទៀន បួងសួងសុំសេចក្តីសុខ ក្នុងបរិវេណប្រាសាទបន្ទាយឆ្មា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-01-2026, 11:17 AM, ចំនួនអ្នកអានៈ​ 43ដង
ភាពតានតឹងរវាងប្រទេសទាំងពីរ ដែលជាគូបដិបក្ខយូរអង្វែងមកហើយ បានកើនឡើងចាប់តាំងពីយោធាអាមេរិកបានវាយប្រហារលើ​វ៉េណេស៊ុយអេឡា ហើយបណ្តាលឱ្យស្លាប់មន្រ្តីយោធានិងចារកម្មជនជាតិគុយបាសរុប៣២នាក់ ដែលត្រូវបានជឿជាក់នៅការពារលោក Maduro។ ប្រការនេះធ្វើឱ្យវាគឺជាករណីប៉ះទង្គិចគ្នាលើកដំបូងបំផុតរបស់រវាងកម្លាំងអ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-01-2026, 11:14 AM, ចំនួនអ្នកអានៈ​ 41ដង
អគ្គមេធាវីរដ្ឋកាលីហ្វ័រញ៉ា លោក Robert Bonta បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងដោយលើកឡើងថា៖ «របាយការណ៍ដែលហូរហៀរមកជាបន្តបន្ទាប់អំពីមាតិកាទាំងនេះ ដែលជួនកាលបង្ហាញពីរូបភាពស្ត្រី និងកុមារក្នុងសកម្មភាពផ្លូវភេទ គឺជារឿងដ៏គួរឱ្យតក់ស្លុតបំផុត ហើយតាមការកំណត់របស់ការិយាល័យខ្ញុំ ទង្វើនេះអាចជាការខុសច្បា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-01-2026, 11:08 AM, ចំនួនអ្នកអានៈ​ 46ដង
កូឡុំប៊ីបានបន្តជាប់ជំពាក់ក្នុងជម្លោះប្រដាប់អាវុធក្នុងស្រុក អស់រយៈពេល៦ទសវត្សរ៍មកហើយ ដែលបានឆក់យកជីវិតមនុស្សច្រើនជាង ៤៥០០០០នាក់។ កងកម្លាំងយោធា ប៉ូលិស ពួកទ័ពព្រៃឆ្វេងនិយម ពួកឧក្រិដ្ឋជនបង្កើតឡើងដោយអតីតក្រុមយោធាប៉ារ៉ាស្តាំនិយម ហើយនិងបណ្តាញក្រុមរត់ពន្ធគ្រឿងញៀន សុទ្ធតែជាភាគីពាក់ព័ន្ធនៅក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-01-2026, 11:06 AM, ចំនួនអ្នកអានៈ​ 46ដង
យោងតាមសារព័ត៌មាន Reuters ការសាកល្បងនេះនឹងចាប់ផ្តើមនៅសហរដ្ឋអាមេរិកជាមុនសិន ហើយនឹងអនុវត្តចំពោះអ្នកប្រើប្រាស់ ChatGPT ជំនាន់ឥតគិតថ្លៃ (Free) និងកម្រិតជាវតម្លៃទាប ខណៈដែលអ្នកប្រើប្រាស់ជំនាន់បង់ប្រាក់ខ្ពស់ដូចជា Plus, Pro, Business និង Enterspanrise នឹងមិនឃើញពាណិជ្ជកម្មទេ។ ក្រុមហ៊ុន OspanenAI បានប្រកាសថា ខ្លួននឹងចាប់ផ្តើម សាកល្បង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-01-2026, 11:03 AM, ចំនួនអ្នកអានៈ​ 48ដង
លោក ត្រាំ បានបញ្ជូនប្រមុខ CIA ទៅកាន់ទីក្រុងការ៉ាកាស កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីបើកកិច្ចពិភាក្សាជាមួយលោកស្រី Rodriguez ដែលបានប្រព្រឹត្តទៅរយៈពេល២ម៉ោង ហើយវាកើតមានឡើងតិចជាង២សប្តាហ៍ បន្ទាប់ពីលោក Maduro និងភរិយា ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការយោធារបស់អាមេរិក។ នាថ្ងៃសុក្រ ទី១៦ ខែមករា មន្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-01-2026, 11:02 AM, ចំនួនអ្នកអានៈ​ 39ដង
បើយោងតាមការចេញផ្សាយដោយ BBC បានឱ្យដឹងថា Aston សមាជិកលេងនៅក្របខណ្ឌ Premier League ពុំបានបញ្ជាក់ពីតម្លៃផ្ទេរឡើយ ក៏ប៉ុន្តែយោងតាមសេចក្តីថ្លែងការណ៍របស់ Roma វិញបានបង្ហើបថា ការផ្ទេរនេះជាលក្ខណៈខ្ចីជើង ភ្ជាប់ជាមួយនឹងជម្រើសទិញដាច់ទៀតផង។ ក្លឹបបាល់ទាត់អាជីព AS Roma ដែលត្រូវបានបង្កើតឡើងមានរយៈពេល ៩៨ឆ្នាំមកនេះ បានចុះកិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-01-2026, 11:43 PM, ចំនួនអ្នកអានៈ​ 71ដង
រាជធានីភ្នំពេញ៖លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា មន្ត្រីយោធារបស់ប្រទេសសិង្ហបុរីទាំងពីររូបនេះ ទី១) វរសេនីយ៍ត្រី Li Yiming និងទី២) ព្រិន្ទបាលឯក Toh Wee Chiang។ ប្រទេសសិង្ហបុរី បានបញ្ជូនយោធាពីររូបមកបំពេញបេសកកម្មជា​អ្នកសង្កេត​ការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-01-2026, 11:39 PM, ចំនួនអ្នកអានៈ​ 64ដង
រាជធានីភ្នំពេញ៖ការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាងសាមសិបឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលក្នុងនីតិកាល កន្លងមក ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-01-2026, 11:30 PM, ចំនួនអ្នកអានៈ​ 61ដង
ក្នុងសន្និសីទសារព័ត៌មានរួមជាមួយលោក ហ្សេលេនស្គី លោក Pavel បានបញ្ជាក់ដូច្នេះថា «សាធារណរដ្ឋឆែកអាចផ្តល់យន្តហោះចម្បាំងធុនមធ្យមមួយចំនួនក្នុងរយៈពេលដ៏ខ្លី ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងដ្រូន»។ ទោះបីជាលោកមិនបានបញ្ជាក់ពីប្រភេទយន្តហោះក៏ដោយ ក៏កន្លងមកលោកធ្លាប់បានលើកឡើងពីលទ្ធភា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5247 នាក់
ម្សិលមិញ : 8697 នាក់
សរុបទាំងអស់ : 10944003 នាក់