|
| ទេសរដ្ឋមន្ដ្រី គន់ គីម អញ្ជើញបញ្ចុះបឋមសិលាសាងសង់ អគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តរតនគិរី |
|
| ចុះថ្ងៃទី: 11-06-2025, 06:17 PM, ចំនួនអ្នកអានៈ 264ដង |
|
ខេត្តរតនគិរីនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានលើកឡើងបញ្ជាក់ថា ការផ្តល់អត្ថប្រយោជន៍ទៅដល់ដែលជាអតីតយុទ្ធជន ពិតជាមានសារៈសំខាន់ណាស់ ព្រោះអតីតយុទ្ធជន មានគុណូប ការៈដ៏ឧត្តុង្គឧត្តម និងពលីកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបាន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ នាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋម សិលាសាងសង់ទីស្នាក់ការ (ស.អ.ក) សមាគមអតីតយុទ្ធជនកម្ពុជា ជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ផ្តល់ជូនសមាគមអតីតយុទ្ធជនកម្ពុជារតនគិរី តាមរយៈអ្នកឧកញ៉ា ម៉ម វណ្ណឌី មានទីតាំងស្ថិតនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី (អតីតព្រលានយន្តហោះចាស់)។
ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងកោតសរសើរ និងបានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលធ្លាប់បានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ នាំមកនូវសុខសន្តិភាព ជូនប្រទេសជាតិ និងប្រជាជនកម្ពុជាកាលពីអតីតកាល។ ក្នុងនោះសមាគមអតីតយុទ្ធជនខេត្តរតនគិរី ក៏បានបំពេញតួនាទីភារកិច្ច របស់ខ្លួនយ៉ាងល្អប្រសើរ ហើយទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដែលនឹងត្រូវធ្វើការសាងសង់នាពេលនេះ នឹងក្លាយជាទីតាំងដ៏មានសារៈសំខាន់បំផុត សម្រាប់ការបំពេញការងារប្រចាំថ្ងៃរបស់សមាគម។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានបន្តថា ដើម្បីឆ្លើយតបទៅនឹងគុណចំណាច់របស់អតីតយុទ្ធជន ដែលមានចំពោះជាតិ និងប្រជាជន រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើន ក្នុងការគាំទ្រដល់សុខុមាលភាព និងជីវភាពរស់នៅរបស់អតីតយុទ្ធជន ដូចជាការផ្តល់បណ្ណ ប.ស.ស ដែលពួកគាត់អាចទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋ និងឯកជនមួយចំនួន។ ផ្តល់ឱកាសឲ្យអតីតយុទ្ធជន អាចចូលរួមក្នុងសង្គម តាមរយៈតួនាទីមួយចំនួនក្នុងមូលដ្ឋាន ហើយលើសពីនេះ ក៏បានផ្តល់ជាអាហារូបករណ៍ និងជាពិសេសផ្តល់ឱកាសជាអាទិភាព ដល់កូនចៅអតីតយុទ្ធជន បានចូលបំរើការងារកងទ័ព បន្តវេនពីឪពុកម្តាយផងដែរ។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលលោកតែងតែមិនភ្លេចឡើយ ចំពោះដែលជាអតីតយុទ្ធជនរបស់យើង។
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ក៏បានចែកអំណោយ ជូនគ្រួសារអតីតយុទ្ធជន ចំនួន៥១គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន ទឹកត្រី០១យួរ, ត្រីខ០១យួរ, ប៊ីចេង០១កញ្ចប់, អំបិល០១កញ្ចប់, មី០១កេសតូច, អង្ករ២៥គីឡូក្រាម និងថវិកា៥ម៉ឺនរៀលផងដែរ៕








ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 07-11-2025, 06:39 PM, ចំនួនអ្នកអានៈ 65ដង
អាមេរិក៖ ក្រុមហ៊ុន Siemens Healthineers ជាក្រុមហ៊ុនឯកទេសលើបច្ចេកវិទ្យាវេជ្ជសាស្ត្រជាន់ខ្ពស់លំដាប់ថ្នាក់ពិភពលោក និងមានក្រុមហ៊ុន Varian ដែលឈានមុខគេនៅលើពិភពលោក ក្នុងការផលិតបរិក្ខាសម្រាប់ព្យាបាលជំងឺ មហារីកជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្ស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-11-2025, 06:31 PM, ចំនួនអ្នកអានៈ 63ដង
Fujian គឺជានាវាផ្ទុកយន្តហោះចម្បាំងដំបូងបំផុតរបស់ចិន ដែលបំពាក់ជាមួយបច្ចេកវិទ្យា electromagnetic cataspanults។ វាធ្វើឱ្យចិនក្លាយជាប្រទេសទី២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ដែលធ្វើប្រតិបត្តិការនាវាផ្ទុកយន្តហោះចម្បាំង មានបំពាក់បច្ចេកវិទ្យាទំនើបនេះ ដែលប្រើប្រាស់សម្រាប់ការហោះឡើងរបស់យន្តហោះ។ នាវា Fujian ត្រូវបា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-11-2025, 06:28 PM, ចំនួនអ្នកអានៈ 63ដង
ការកាត់បន្ថយដែលចាប់ផ្តើមពីថ្ងៃសុក្រនេះ អាចប៉ះពាល់ដល់អ្នកដំណើររាប់សែននាក់ ដោយមានការជូនដំណឹងតិចតួច។ ក្រុមហ៊ុនវិភាគអាកាសចរណ៍ Cirium ប៉ាន់ប្រមាណថា នឹងមានការលុបចោលជើងហោះហើររហូតដល់ ១ ៨០០ កាត់បន្ថយកៅអីក្រុមហ៊ុនអាកាសចរណ៍ចំនួន ២៦៨ ០០០ក្នុងមួយថ្ងៃ នៅក្នុងជើងហោះហើរអន្តរជាតិរបស់សហរដ្ឋអាមេរិក ដែលមិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-11-2025, 06:22 PM, ចំនួនអ្នកអានៈ 60ដង
រាជធានីភ្នំពេញ៖ជំនួបសំណេះសំណាលនេះបានធ្វើឡើងនៅសាលមណ្ឌលណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មានជាច្រើនរូបទៀត។លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានជួបសំណេះសំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-11-2025, 06:17 PM, ចំនួនអ្នកអានៈ 51ដង
គណបក្សធំៗបានបើកយុទ្ធនាការឃោសនាកាលពីថ្ងៃពុធ សម្រាប់ការបោះឆ្នោតដែលគ្រោងធ្វើឡើងនាខែកុម្ភៈ ឆ្នាំ ២០២៦ ជាលើកទីមួយគិតចាប់តាំងពីការបះបោរដ៏សាហាវឆ្នាំមុន ដែលបានផ្តួលរំលំរដ្ឋាភិបាលអតីតនាយករដ្ឋមន្រ្តី លោកស្រី Sheikh Hasina។
ក្រុមមន្រ្តី បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ខ្មាន់កាំភ្លើងជិះម៉ូ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-11-2025, 06:05 PM, ចំនួនអ្នកអានៈ 59ដង
សេតវិមានថានឹងមិនបញ្ជូនមន្ត្រីជាន់ខ្ពស់ ទៅចូលរួមសន្និសិទប្រចាំឆ្នាំនេះទេ ដោយកត់សម្គាល់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញទស្សនៈរបស់លោកយ៉ាងច្បាស់ហើយ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងខែកញ្ញា នៅពេលដែលលោកបានពណ៌នា ពីបញ្ហាប្រែប្រួលអាកាសធាតុថា ជាការងារបោកបញ្ឆោតមួយរបស់ពិភពលោក។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-11-2025, 03:12 PM, ចំនួនអ្នកអានៈ 47ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង ១២៖០៥នាទីថ្ងៃត្រង់នេះ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើការងារដោះមីនមនុស្សធម៌បានប្រគល់ភារកិច្ចជូនក្រុមការងារ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន កម្ពុជា (CMAC) និងក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ឱ្យជួបប្រជុំពិភាក្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-11-2025, 03:06 PM, ចំនួនអ្នកអានៈ 61ដង
ក្នុងរបាយការណ៍បន្តថា រហូតមកដល់ពេលនេះ ជនសង្ស័យចំនួន ១៨នាក់ក្នុងចំណោម ២១នាក់ត្រូវបានឃុំខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Anadolu ដែលគ្រប់គ្រងដោយរដ្ឋទួរគី ។
ព្រះរាជអាជ្ញាទួរគី បានសម្រេចចេញបញ្ជាឱ្យចាឃុំខ្លួនមនុស្សសរុប ២១នាក់ រួមទាំងអាជ្ញាកណ្តាល ១៧នាក់ ជាមួយនិងប្រធានក្ល�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-11-2025, 03:02 PM, ចំនួនអ្នកអានៈ 61ដង
មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk ប្រកាសថា ក្រុមហ៊ុន Tesla មានផែនការសាងសង់រោងចក្រផលិតឈីបបញ្ញាសិប្បនិម្មិត (AI) ដ៏ធំមហិមា ដែលលោកហៅថា «Mega chispan fab» ឬ «Terafab» ដើម្បីផលិតឈីបបច្ចេកវិទ្យាខ្ពស់សម្រាប់ប្រើនៅក្នុងប្រព័ន្ធដំណើរការបញ្ជូនដោយស្វ័យប្រវត្តិ និងបច្ចេកវិទ្យា AI របស់ក្រុមហ៊ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌ម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-11-2025, 12:16 PM, ចំនួនអ្នកអានៈ 53ដង
រាជធានីភ្នំពេញ៖ជំនួបនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងស្វែងរកការគាំទ្រពីសភាអាម៉េរិកសម្រាប់ការវិនិយោគពីអាម៉េរិក លើវិស័យបច្ចេកវិទ្យា ឧស្សាហកម្ម និងការកាត់បន្ថយរបាំងពាណិជ្ជកម្មនានា។ តាមរយៈជំនួបនេះដែរ លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រីសមាជិកសភាតំណាងរាស្ត្រ បានពិភាក�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-11-2025, 12:13 PM, ចំនួនអ្នកអានៈ 53ដង
រាជធានីភ្នំពេញ៖ ការបង្កើត NEVITI នេះជាចំណុចចាប់ផ្ដើមដំណាក់កាលថ្មីមួយ ក្នុងការអភិវឌ្ឍជាប្រព័ន្ធរបស់កម្ពុជាលើ វិស័យយានយន្តថាមពលថ្មី និងផលិតកម្មទំនើប។ការណែនាំពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ក្រុមហ៊ុន GTV MOTOR Co., Ltd. និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានរួមគ្ន�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-11-2025, 12:11 PM, ចំនួនអ្នកអានៈ 69ដង
រាជធានីភ្នំពេញ៖សូមជម្រាបថា របាំព្រះរាជទ្រព្យ ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួកគី។សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារអបអរសាទរ ខួបលើកទី២២ របាំព្រះរាជទ្រព្យ ត្រូវ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-11-2025, 12:09 PM, ចំនួនអ្នកអានៈ 70ដង
បម្រាមរបស់ចិនខាងលើដែលបានចូលជាធរមានកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ត្រូវបានរំពឹងថានឹងបង្កការខូចខាតរាប់ពាន់លានបាត ហើយអាចឱ្យរោងចក្រជាច្រើន ដែលពឹងផ្អែកយ៉ាងខ្លាំងលើទីផ្សារចិនប្រឈមនឹងការបិទទ្វារ។ ចិនបានដាក់បញ្ចូលផលិតផល៤បន្ថែមទៀតទៅក្នុងបញ្ជីហាមឃាត់នាំចូលពីថៃដែលមានស្រាប់ ក្នុងនោះរួមមាន �
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-11-2025, 12:07 PM, ចំនួនអ្នកអានៈ 60ដង
ក្នុងហេតុការណ៍នោះដែរ មនុស្សចំនួន ៦នាក់ត្រូវបានឃាត់ខ្លួន នៃកិច្ចសហប្រតិបត្តិការបង្រ្កាបរបស់ប៉ូលីសស្ថិតក្នុងទីក្រុង Birmingham ប្រទេសអង់គ្លេស មុនការប្រកួតក្របខណ្ឌទី២ អឺរ៉ុប UEFA Eurospana League 2025-26 ចាប់ផ្តើម។
អ្នកគាំទ្របាល់ទាត់ច្រើនរយនាក់ បានសហការគ្នាតវ៉ាប្រឆាំងទៅនឹងក្រុមប៉ូលីស នៅមុនការប្រកួតរវាង Aston Villa និ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-11-2025, 12:04 PM, ចំនួនអ្នកអានៈ 62ដង
៦ក្រុមរបស់លីគអង់គ្លេស មានក្រុម Liverspanool, Manchester City, Arsenal, Newcastle United, Tottenham Hotsspanur គឺសុទ្ធតែរកបានជ័យជម្នះដូចៗគ្នា ខណៈក្រុមតោខៀវ Chelsea បានស្មើជាមួយក្រុម Qarabag ២-២ ក្នុងបប្រកួតជុំទី៤ នេះ ។
ក្លឹបនៃលីគអង់គ្លេសទាំង ៦ក្លឹបពេលនេះកំពុងវាយលុកខ្លាំងក្នុងការប្រជែងពានរង្វាន់អឺរ៉ុប UEFA Chamspanions League រដូវកាលនេះ បន្ទាប់ពីការចំណាយដ៏ច្រើ�
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
| ថ្ងៃនេះ |
: 1443 នាក់ |
|
| ម្សិលមិញ |
: 4829 នាក់ |
|
| សរុបទាំងអស់ |
: 10292001 នាក់ |
|
|