|
ឥណទានចំនួន ៤២៣លានដុល្លារ ត្រូវបានធនាគាររបស់រដ្ឋ SME Bank បញ្ចេញឱ្យសហគ្រាសធុនតូច និងមធ្យម ជាង ៣០០០សហគ្រាស |
|
ចុះថ្ងៃទី: 05-12-2022, 10:03 PM, ចំនួនអ្នកអានៈ 5383ដង |
|
រាជធានីភ្នំពេញ:បណ្ឌិត លឹម អូន ថ្លែងបែបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី«ផ្សព្វផ្សាយ ជាសាធារណៈអំពីសមិទ្ធផលនៃការអនុវត្តគម្រោងសហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យម និងពិធីប្រគល់លិខិតថ្លែងអំណរគុណជូនគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។
លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) បានថ្លែងថា គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២២នេះ ធនាគារ SME ដែលជាធនាគារបង្កើតឡើងដោយរាជរដ្ឋាភិបាល បានបញ្ចេញឥណទានប្រមាណ ៤២៣លានដុល្លារអាមេរិក ទៅដល់សហគ្រាសធុនតូច និងមធ្យម ចំនួន ៣ ១៦៥ តាមរយៈគម្រោងចំនួនបីរបស់ធនាគារ SME ដើម្បីជួយស្តារអាជីវកម្ម រក្សាលំនឹង និងពង្រីកអាជីវកម្ម បន្ទាប់ពីសហគ្រាសមួយចំនួនរងផលប៉ះពីជំងឺកូវីដ១៩ ។
លោកមានប្រសាសន៍ថា គម្រោងទាំង៣នេះ រួមមាន គម្រោងសហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យមដំណាក់កាលទី១ និងដំណាក់កាលទី២ និងគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ បានបញ្ចេញឥណទានជូនដល់ SME ក្នុងទំហំទឹកប្រាក់ប្រមាណ៣៦៩លានដុល្លារអាមេរិក ដែលផ្តល់តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរូមចំនួន៤៣គ្រឹះស្ថាន ខណៈធនាគារ SME ផ្ទាល់បានបញ្ចេញឥណទានដោយផ្ទាល់ទៅ សហគ្រាស ក្នុងទំហំទឹកប្រាក់ ៤៤លានដុល្លារអាមេរិក ។ចំណែក១០លានដុល្លារទៀត ត្រូវបានបញ្ចេញឥណទានទៅដល់ SME តាមរយៈ MDIs ជាដៃគូចំនួន៤គ្រឹះស្ថាន។
លោកបន្ត ថា«លទ្ធផលខាងលើ ពិតជាមិនអាចសម្រេចបានឡើយ បើសិនជាមិនមានការចូលរួមគាំទ្រពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម និងដៃគូសហការទាំងអស់។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ភាគីពាក់ព័ន្ធទាំងអស់ នឹងនៅតែចូលរួមគាំទ្រនូវគំនិតផ្តួចផ្តើមផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលតាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាបន្តទៀត»។
លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ SME បានថ្លែងថា គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ទាំងពីរដំណាក់កាលបានចូលរួមជួយដល់ការបន្ធូរបន្ថយផលប៉ះពាល់របស់សហគ្រាសធនតូច និងមធ្យមបានយ៉ាងច្រើន ពោលគឺជួយគាំទ្រឱ្យសហគ្រាសអាចនៅបន្តលំនឹងអាជីវកម្មរបស់ខ្លួន ក្នុងពេលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ជាពិសេសហិរញ្ញប្បទាន ដែលសហគ្រាសទទួលបានក្នុងដំណាក់កាលពីទី២ មិនត្រឹមតែបានជួយកែលម្អ និងរក្សាលំនឹងអាជីវកម្មឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ និងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមចំណែកជួយដល់សហគ្រាសដែលមានសក្តានុពលរក្នុងការពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនចំណូលពីការលក់ និងការបង្កើតការងារថ្មីជាច្រើនកន្លែងផងដែរ។
លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា «ក្នុងនាមជាសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាសមាជិក ខ្ញុំមានមោទនភាព និងកិត្តិយសក្រៃលែងដែលអាចបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា សម្រាប់គំនិតផ្តួចផ្តើមដ៏សំខាន់នេះ ក្នុងគោលបំណងផ្តល់ឥណទានដែលមានអត្រាការប្រាក់ទាប ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដើម្បីស្តារ ចាប់ផ្តើម និងពង្រីកអាជីវកម្មររបស់ខ្លួន»។
គម្រោងសហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យមដំណាក់កាលទី១ ត្រូវបានដាក់ឱ្យអនុវត្ត កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ក្នុងទំហំហិរញ្ញប្បទានសរុបចំនួន ១០០លានដុល្លារ ក្នុងនោះមូលនិធិរបស់រដ្ឋមានចំនូន៥០លានដុល្លារ និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមចំនួន៥០លានដុល្លារ។ វិស័យអទិភាពដែលទទួលបានឥណទាននេះ រួមមាន វិស័យផលិតកម្ម និងការកែច្នៃម្ហូបអាហារ វិស័យកម្មសាលដែលផលិតទំនិញប្រើប្រាស់ក្នុងស្រុក និងការកែច្នៃផ្សេងៗ និងវិស័យព័ត៌មានវិទ្តា និងទូរគមនាគមន៍ជាដើម។ គម្រោងដំណាក់កាលទី១ បានផ្តល់ឥណទានដល់សហគ្រាសរុបចំនួន ៧៥៣។
គម្រោងសហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យមដំណាក់កាលទី២ បានដាក់ដំណើរការកាលពីខែសីហា ឆ្នាំ២០២១ ក្នុងទំហំហិរញ្ញប្បទានចំនួន ២៤០លានដុល្លារ ក្នុងនោះមូលនិធិរបស់រដ្ឋមានចំនួន១២០ លានដុល្លារ និងថវិកាបដិភាគរបស់របស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមមានចំនួន១២០លានដុល្លារ។ គម្រោងនេះបានបញ្ចប់ហើយកាលពីខែកញ្ញា ឆ្នាំ២០២៣ ដោយសហគ្រាសចំនួន១៩៩២ ទទួលបានឥណទានពីគម្រោងនេះ។
រីឯគម្រោងសហហិរញ្ញប្បទាន ស្តារវិស័យទេសចរណ៍ ត្រូវបានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ក្នុងទំហំថវិកាសរុបចំនួន ១៥០ លានដុល្លារអាមេរិក ដែលបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ចំនួន ៧៥ លានដុល្លារអាមេរិក និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន ៧៥ លានដុល្លារអាមេរិក៕



ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 22-09-2025, 02:17 PM, ចំនួនអ្នកអានៈ 34ដង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-09-2025, 02:15 PM, ចំនួនអ្នកអានៈ 52ដង
ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានអះអាងថា បន្ទាប់ពីស្រាវជ្រាវក្រោយថ្ងៃកើតហេតុ នៅពេលនេះជនដៃដល់ដែលជាខ្មាន់កាំភ្លើងឈ្មោះ អ៊ុំ វុទ្ធី ត្រូវកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ក្រាបបានហើយនៅស្រុកបាទី ខេត្តតាកែវ។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-09-2025, 02:07 PM, ចំនួនអ្នកអានៈ 36ដង
ខេត្តបន្ទាយមានជ័យ៖វត្តនេះស្ថិតនៅជិតនឹងព្រំដែន ដែលយោធាថៃកំពុងចិញ្ចឹមចិត្តចូលឈ្លានពាន ដោយការរាយលួសបន្លាព័ទ្ធយកដីភូមិឋាន និងដីស្រែចម្ការរបស់ប្រជាពលរដ្ឋ។ក្នុងឱកាសបិណ្ឌទី១៥ ដែលជាភ្ជុំធំ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥នេះ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចូលទៅកាន់វត្តពុទ្ធិសីមារាម ហៅវត្តជោគជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-09-2025, 01:59 PM, ចំនួនអ្នកអានៈ 30ដង
កន្លងមក គេធ្លាប់មានពាក្យចចាមអារ៉ាមថា ស្មាតហ្វូន Samsung បត់ ៣ តង់នេះនឹងដាក់លក់តែនៅក្នុងប្រទេសកូរ៉េខាងត្បូង និងចិនប៉ុណ្ណោះ ប៉ុន្តែសេចក្ដីរាយការណ៍ថ្មីៗនេះបានបង្ហាញពីស្ថានភាពផ្ទុយស្រឡះ។ ស្មាតហ្វូន Samsung ដែលគេលេចឭថា មានឈ្មោះ Galaxy TriFold នេះ ត្រូវបានគេរំពឹងថាអាចនឹងបង្ហាញខ្លួននៅក្នុងខែវិច្ឆិកាខាងមុខ ហើ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-09-2025, 09:58 AM, ចំនួនអ្នកអានៈ 52ដង
ការសម្រេចចិត្តរបស់ប្រទេសលោកខាងលិចទាំង៤ខាងលើ ដែលជាសម្ព័ន្ធមិត្តរបស់អ៉ីស្រាអែល បានផ្សារភ្ជាប់ពួកគេទៅនឹងប្រទេសច្រើនជាង១៤០ផ្សេងទៀតដែលបានគាំទ្រក្ដីប្រាថ្នារបស់ ប្រជាជនប៉ាឡេស្ទីនក្នុងការបង្កើតរដ្ឋឯករាជ្យមួយឡើង។ ការប្រកាសទទួលស្គាល់នេះដែរធ្វើឡើងខណៈអ៉ីស្រាអែលកំពុងបង្កើនការទម្លាក់គ្រា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-09-2025, 09:56 AM, ចំនួនអ្នកអានៈ 47ដង
បាតុកម្មតវ៉ាដំបូងឡើយប្រព្រឹត្តទៅដោយសន្តិវិធី ប៉ុន្តែស្រាប់តែផ្ទុះទៅជាអំពើហិង្សា ដោយប៉ូលិសបង្ក្រាបកុបកម្មបានប្រើកាណុងបាញ់ទឹកដើម្បីបំបែកហ្វូងបាតុករ ខណៈក្រុមបាតុករដែល ភាគច្រើនជាយុវជនពាក់ម៉ាសបានកុបដុំលើប៉ូលិស។ ប៉ូលិសបានឃាត់ខ្លួនមនុស្ស៧១នាក់ ក្នុងនោះរួមានអនីតិជន ២០នាក់ នៅក្នុងការប៉ះ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-09-2025, 09:53 AM, ចំនួនអ្នកអានៈ 53ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទ ទី២២ ខែកញ្ញា បានរាយការណ៍ថានៅក្នុងសុន្ទរកថាមួយនៅឯសភាប្រជាជនកំពូលកាលពីថ្ងៃអាទិត្យ លោក គីម បានលើកឡើងថា ជារឿងផ្ទាល់ខ្លួន រូបលោកនៅតែចងចាំអនុស្សាវរីយ៍ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ លោក គីម បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើសហរដ្ឋអាម�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-09-2025, 09:48 AM, ចំនួនអ្នកអានៈ 58ដង
រាជធានីភ្នំពេញ៖របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោង២២៖១០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ អ្នកផ្ទះជនរងគ្រោះ បានទទួលទូរស័ព្ទពីជនរងគ្រោះប្រាប់ថា រថយន្តជាប់ផុងដី។ ក្រោយមកជនរងគ្រោះ បានទំនាក់ទំនងតាមលេខទូរស័ព្ទនៅលើរបងដីឡូតិ៍នៅក្បែរកន្លែងកើតហេតុ តែម្ចាស់់ទូ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-09-2025, 07:26 PM, ចំនួនអ្នកអានៈ 58ដង
រាជធានីភ្នំពេញ៖ប្រតិភូអាមេរិកលរួមមានសមាជិកសភាមកពីគណបក្សអាមេរិកទាំង២ នឹងជួបជាមួយនាយករដ្ឋមន្រ្តីចិន លោក Li Qiang នៅឯមហាវិមានប្រជាជនក្នុងទីក្រុងប៉េកាំង។ ដំណើរទស្សនកិច្ចនេះដែរ គឺប្រព្រឹត្តទៅក្រោយកិច្ចសន្ទនាតាមទូរសព្ទកាលពីថ្ងៃសុក្រ រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-09-2025, 07:22 PM, ចំនួនអ្នកអានៈ 63ដង
រាជធានីភ្នំពេញ៖បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុខាងលើភ្លាមៗ ធ្វើការឃាត់ខ្លួនបានជាក់ស្ដែងបុរសជនជាតិបរទេសម្នាក់ឈ្មោះ RANTAPAA MARKO ANTERO ជនជាតិបារាំង ភេទប្រុស អាយុ៤៧ឆ្នាំ នៅចំណុចខុនដូរខាងលើ ក្នុងបន្ទប់លេខA១១ ជាន់�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-09-2025, 05:17 PM, ចំនួនអ្នកអានៈ 57ដង
ជនជាតិអាមេរិកនឹងមានសំឡេងភាគច្រើនដាច់ខាត (៦ លើ ៧) ដើម្បីធានាថាប្រតិបត្តិការរបស់ក្រុមហ៊ុនស្ថិតក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក។ សមាជិកក្រុមប្រឹក្សាភិបាលតែមួយគត់មកពីក្រុមហ៊ុន ByteDance នឹងត្រូវដកចេញពីគណៈកម្មាធិការសន្តិសុខ និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតថ្មី ដែលមានតែសមាជិកអាមេរិកតែប៉ុណ្ណ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-09-2025, 05:14 PM, ចំនួនអ្នកអានៈ 54ដង
រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋ និងកងកម្លាំងកម្ពុជាដែលមិនមានអាវុធក្នុងដៃ ឈរការពារបូរណភាពនៅតំបន់ចម្ការអំពៅក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥។
កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ កងកម្លាំងថៃ បានព្យាយាមរាយបន្លាលួសនៅទីតាំងចម្ការអំពៅនេះ តែត្រូវបានប្រជាពលរ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-09-2025, 03:51 PM, ចំនួនអ្នកអានៈ 66ដង
កាលពីខែកក្កដា នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer បាននិយាយថា ចក្រភពអង់គ្លេស នឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ ប្រសិនបើអ៉ីស្រាអែលមិនបោះជំហានគ្រប់គ្រាន់ ដើម្បីឆ្ពោះទៅរកបទឈប់បាញ់ជាមួយក្រុមហាម៉ាស នៅត្រឹមពេលមហាសន្និបាតរបស់អង្គការសហប្រជាជាតិ (UN) បើកកិច្ចប្រជុំនៅក្នុងខែកញ្ញានេះទេនោះ។ បណ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-09-2025, 03:44 PM, ចំនួនអ្នកអានៈ 69ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែប្រយុទ្ធ Mbaspanspane រកបាន ៦គ្រាប់ហើយក្នុងលីគអេស្ប៉ាញរដូវកាលថ្មី ២០២៥-២៦ ដែលជាការចាប់ផ្តើមបានយ៉ាងល្អសម្រាប់កីឡាករវ័យ ២៥ឆ្នាំ នៃរដូវកាលទី២ របស់លោកនៅកីឡដ្ឋាន Santiago Bernebeu។
អតីតប្រធានក្រុមមាន់គកបារាំង Kylian Mbaspanspane បន្តរកបាន ១គ្រាប់បន្ថែមទៀត ក្នុងជ័យជម្នះ ២ទល់នឹង០ របស់ Real Madrid �
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-09-2025, 03:25 PM, ចំនួនអ្នកអានៈ 68ដង
ខេត្តបន្ទាយមានជ័យ ៖នៅបិណ្ឌទី១៤ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរប្រជាពលរដ្ឋពីគ្រប់ទឹកទី បានចូលទៅកាន់វត្តសុវណ្ណសិក្ខារាម ហៅ វត្តព្រៃចាន់ ស្ថិតភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានទីតាំងប្រហែលតែ១គីឡូម៉ែត្រប៉ុណ្ណោះ ពីការរាយបន្លាលួសរបស់យោធាថៃ ក្នុងបំណងបំព�
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 8946 នាក់ |
|
ម្សិលមិញ |
: 9661 នាក់ |
|
សរុបទាំងអស់ |
: 9858274 នាក់ |
|
|