តាមរយៈសន្និសីទសារព័ត៌មាន បង្ហាញអំពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា កិច្ចប្រជុំ RBC នេះនឹងធ្វើឡើងរវាងយោធភូមិភាគទី៥កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចន្ទបុរី-ត្រាត របស់ថៃ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា «ដោយផ្អែកលើក |
|
ចុះថ្ងៃទី: 23-08-2025, 06:21 PM, ចំនួនអ្នកអានៈ 53ដង |
|
រាជធានីភ្នំពេញ៖តាមរយៈសន្និសីទសារព័ត៌មាន បង្ហាញអំពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា កិច្ចប្រជុំ RBC នេះនឹងធ្វើឡើងរវាងយោធភូមិភាគទី៥កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចន្ទបុរី-ត្រាត របស់ថៃ។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែសីហាស្អែកនេះ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ RBC ដែលប្រព្រឹត្តទៅនៅខេត្តប៉ៃលិន។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា «ដោយផ្អែកលើការវិវត្តជាវិជ្ជមានកន្លងមកនេះ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ស្អែកនេះ នឹងមានកិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ RBC រវាងយោធភូមិភាគទី៥កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចន្ទបុរី ត្រាត របស់ថៃ។ កិច្ចប្រជុំលើកនេះផងដែរ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ដែលប្រព្រឹត្តទៅនៅខេត្តប៉ៃលិន ព្រះរាជាណាចក្រកម្ពុជា»។
ជាមួយគ្នានេះ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំនេះនឹងទទួលបានលទ្ធផលជាវិជ្ជមានថ្មីបន្ថែមទៀត ដែលអនុញ្ញាតឲ្យភាគីទាំងពីរអនុវត្តបទឈប់បាញ់ ឲ្យមានប្រសិទ្ធភាពពេញលេញ សំដៅនាំមកនូវសន្ដិភាព ស្ថេរភាព និងការវិលត្រឡប់មកវិញនូវប្រក្រតីភាពនៃទំនាក់ទំនងឲ្យបានឆាប់រហ័ស។ នេះបើតាមអ្វីដែលលោកស្រី ម៉ាលី សុជាតា បានគូសបញ្ជាក់បន្ថែម។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្ថែមថា ការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើការប្រកបដោយស្ថាបនា ដោយស្មោះត្រង់ និងសហការយ៉ាងជិតស្និទ្ធ ជាមួយប្រទេសថៃ ម៉ាឡេស៊ី បណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត និងដៃគូពាក់ព័ន្ធទាំងអស់ ដូចជាអាមេរិក ចិន ដើម្បីធានា ការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាពនិងពេញលេញ និងដោះស្រាយវិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងទៀតថា កម្ពុជាបន្តទាមទារឲ្យភាគីថៃអនុវត្តកិច្ចព្រមព្រៀង ដោយប្រគល់ឲ្យកម្ពុជាវិញនូវកងកម្លាំងកម្ពុជា១៨រូប ដែលត្រូវយោធាថៃចាប់ខ្លួនដោយខុសច្បាប់ ក្រោយបទឈប់បាញ់ ដែលរហូតដល់ពេលនេះមានរយៈពេល២៤ថ្ងៃហើយ។ ក្រសួងការពារជាតិកម្ពុជា កងយោធពលខេមរភូមិន្ទ និងសហគមន៍អន្តរជាតិ បន្តទាមទាររហូតដល់ភាគីថៃ អនុវត្តច្បាប់អន្តរជាតិ ប្រគល់ពួកគាត់មកកម្ពុជាវិញ ពោលកម្ពុជាមិនទុកឲ្យសមាជិករបស់យើងណាម្នាក់ចោលឲ្យឯកោជាដាច់ខាត។
សូមរំលឹកថា ក្នុងអំឡុងពេលនៃការអនុវត្តឈប់បាញ់នេះមាន កិច្ចប្រជុំវិសាមញ្ញគណៈកម្មាការព្រំដែនទូទៅកម្ពុជា-ថៃ GBC ដែលធ្វើឡើងកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កិច្ចប្រជុំគណៈកម្មការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជា-ថៃ RBC ដែលធ្វើឡើង២លើក នៅថ្ងៃ១៦ និងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ដែលសុទ្ធតែទទួលបានលទ្ធផលជាផ្លែផ្កាវិជ្ជមាន៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 28-08-2025, 12:47 PM, ចំនួនអ្នកអានៈ 63ដង
តាមសុន្ទរកថាជាវីដេអូ លោក ហ្សេលេនស្គី និយាយថា ក្រឹត្យមួយស្តីពីការតែងតាំង លោកស្រី Stefanishyna អាយុ ៣៩ ឆ្នាំបានចុះហត្ថលេខារួចហើយ។ លោកស្រីនឹងចូលកាន់តួនាទីជាឯកអគ្គរដ្ឋប្រចាំអាមេរិក បន្តពីលោកស្រី Oksana Markarova ដែលបានកាន់តំណែងនេះអស់រយៈពេល ៦ឆ្នាំមកហើយ និងអំឡុងពេលនៃសង្រ្គាមជាមួយរុស្ស៉ី។
ប្រធានាធិបតី លោក វ៉ូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-08-2025, 12:41 PM, ចំនួនអ្នកអានៈ 93ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី១នេះ មានបេក្ខជនអវត្តមានចំនួន១ ៧៨៨នាក់ (ស្រី៧០៦នាក់) ស្មើនឹង១,២២ភាគរយ បេក្ខជនស្វ័យរិនចំនួន១ ៤៦៣នាក់ (ស្រី៥៥៧នាក់) បេក្ខជនចំណេះទូទៅចំនួន៣២៥នាក់ (ស្រី១៤៩នាក់)។ បេក្ខជនដែលមានបញ្ហាសុខភាព៤០នាក់ ក្នុងនោះបេក្ខជនដែលប្រឡងបន្តមានចំនួន៣៨នាក់ បោះបង់ការប្រឡងចំនួន២នាក់ បេក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-08-2025, 12:37 PM, ចំនួនអ្នកអានៈ 62ដង
ឧបការីរដ្ឋមន្ត្រីការបរទេសចិន លោក Hong Lei បានប្រកាសពីវត្តមានចូលរួមរបស់លោក គីម ជុងអ៊ុន នៅឯសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ លោក គីម បានធ្វើទស្សនកិច្ច លើកចុងក្រោយបំផុតទៅកាន់ប្រទេសចិន កាលពីខែមករា ឆ្នាំ២០១៩ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ តាមលោក Hong Lei មេដឹកនាំមកពីប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-08-2025, 12:33 PM, ចំនួនអ្នកអានៈ 80ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យលោក Marcos dos Reis da Costa ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសទីម័រខាងកើត ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-08-2025, 12:22 PM, ចំនួនអ្នកអានៈ 71ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក U KHIN YI ប្រធានគណបក្សសហភាពសាមគ្គីភាព និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-08-2025, 12:18 PM, ចំនួនអ្នកអានៈ 59ដង
សូមជម្រាបផងថា Daniil Medvedev ជាអតីតម្ចាស់ពានវាយកូនបាល់របស់កម្មវិធីកម្រិត Grand Slam នេះកាលឆ្នាំ២០២១ ដ្បិតក្នុងពេលនេះបានធ្លាក់ត្រឹមប្រកួតជុំទី១ ពីការវាយចាញ់កីឡាករបារាំងលទ្ធផល ៣-២សិត ខណៈ Benjamin Bonzi ពេលនេះក៏បន្តឈានដល់ជុំទី៣ ទៀងផងដែរ ។
កីឡាករវាយកូនបាល់ (Tennis) សញ្ជាតិរុស្ស៊ី Daniil Medvedev ត្រូវបានពិន័យជាប្រាក់សរុបចំនួន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-08-2025, 12:17 PM, ចំនួនអ្នកអានៈ 82ដង
កីឡាករអន្តរជាតិអង់គ្លេស វ័យ ៣២ឆ្នាំរូបនេះ បានចូលរួមជាមួយ Besiktas ដោយគ្មានតម្លៃផ្ទេរឡើយ ក្រោយចប់កិច្ចសន្យាជាមួយ Liverspanool នាអំឡុងខែសីហា ឆ្នាំ២០២៣។ក្រុម Besiktas លេងក្នុងលីគកំពូល Suspaner Lig របស់ប្រទេសតួកគីនោះ បានព្រមព្រៀងបង់សំណងជាទឹកប្រាក់ប្រមាណ ១.៥លានផោនទៅឱ្យកីឡាករ Alex-Oxlade Chamberlain ដើម្បីបញ្ចប់កិច្ចសន្យាដែលនៅសល់ ១ឆ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-08-2025, 07:29 PM, ចំនួនអ្នកអានៈ 37ដង
សារព័ត៌មាន ANI បានរាយការណ៍ថា ការបាក់ដីកាលពីថ្ងៃអង្គារ នៅជិតទីសក្ការៈបូជានៃប្រាសាទ Vaishno Devi នៅលើផ្លូវធ្វើធម្មយាត្រាដ៏ល្បីល្បាញ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០នាក់។ វាជាគ្រោះមហន្តរាយថ្មីទៀត នៅតំបន់ហិម៉ាឡៃ បន្តពីការស្លាប់មនុស្ស ៦០នាក់ និងបាត់ខ្លួន ២០០នាក់នៅក្នុងទីក្រុង Kishtwar នៃតំបន់ Kashmir របស់ឥណ្ឌា ក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-08-2025, 06:45 PM, ចំនួនអ្នកអានៈ 82ដង
រាជធានីភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ដោយហាមឃាត់ការបង្ហោះប្រធានវិញ្ញាសា ក្នុងដំណើរការសំណេរ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ដើម្បីធានាបាននូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងចៀសវាងការដាក់ និងទទួលទណ្ឌកម្មន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-08-2025, 06:27 PM, ចំនួនអ្នកអានៈ 55ដង
ខេត្តព្រះសីហនុ៖ក្នុងឱកាសនេះ លោក សុខ ភា អភិបាលរងខេត្តព្រះសីហនុ បានថ្លែងថា នៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ២០៖០០នាទីយប់ ការមកដល់របស់ជើងហោះហើរត្រង់នេះ បញ្ជាក់ឲ្យឃើញពីរទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរកម្ពុជា-ចិន ហើយបានឈានដល់បើកដំណើរការផ្លូវហោះហើរថ្មីតភ្ជាប់ទីក្រុងគុនមីង មកកាន់អាកា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-08-2025, 06:39 PM, ចំនួនអ្នកអានៈ 45ដង
រាជធានីភ្នំពេញ៖ពិធីបិទមហាសន្និបាតបូកសរុបការងារ និង បិទបញ្ចប់អាណត្តិទី៤ របស់សហព័ន្ធស្រូវ-អង្ករកម្ពុជា នាថ្ងៃទី២៦ ខែសីហានេះ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន កត់សម្គាល់ថា ស្ថានភាពនៃវិស័យស្រូវ-អង្ករ មានការវិវត្តជាប្រចាំ ហើយមានលក្ខណៈខុសៗគ្នា ពីមួយឆ្នាំ ទៅមួយឆ្នាំ ដែលទាមទារឲ្យភាគីពាក់ព័
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-08-2025, 06:30 PM, ចំនួនអ្នកអានៈ 62ដង
រាជធានីភ្នំពេញ៖តាមរយៈសន្និសីទសារព័ត៌មាន បង្ហាញបច្ចុប្បន្នភាពនៃការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ លោក ជុំ សុន្ទរី បានថ្លែងយ៉ាងដូច្នេះថា «នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅវេលាម៉ោង១៤៖២០នាទី យោធាថៃបានបន្ដដាក់ខ្សែលួសបន្លា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សកម្មនេះជាការរំលោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-08-2025, 06:27 PM, ចំនួនអ្នកអានៈ 54ដង
ប្រសិនបើផ្ទៃមេឃស្រឡះល្អ បាតុភូតចន្ទគ្រាសខាងលើ នឹងអាចត្រូវមើលឃើញពីបណ្តាប្រទេសនៅអាស៉ី អាហ្រ្វិក អឺរ៉ុបខាងកើត និងភាគខាងលិចប៉ាស៉ីហ្វិក។ សម្រាប់នៅកម្ពុជាផ្ទាល់ គឺពួកយើងនឹងអាចមើលឃើញ បាតុភូតនោះចាប់ផ្តើមពីវេលាម៉ោង១១៖៣០យប់ថ្ងៃទី៧ ខែកញ្ញា រហូតដល់ម៉ោងខ្ទង់៣រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកញ្ញា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-08-2025, 05:53 PM, ចំនួនអ្នកអានៈ 60ដង
ពិធីនេះមានការចូលរួមពីលោកអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ នៅសាលប្រជុំសាលាខេត្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2025, 08:01 PM, ចំនួនអ្នកអានៈ 60ដង
លោក Klingbeil បានធ្វើដំណើរទៅដល់ទីក្រុងកៀវ ក្នុងទស្សនកិច្ចមួយ ដែលមិនត្រូវបានប្រកាសឱ្យដឹងជាមុន។ លោកគឺជាមេដឹកនាំនៃគណបក្ស SDP ដែលជាដៃគូនៅក្នុងចង្កោមរដ្ឋាភិបាល របស់អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz។ លោក Klingbeil បានលើកឡើងយ៉ាងដូច្នេះថា «លោក ពូទីន មិនគួរស្រមើស្រមៃឡើយថា ការគាំទ្ររបស់អាល្លឺម៉ង់សម្រាប់អ៊ុយក្រែ
 ព័ត៌មានលម្អិត
|
|
|