កម្ពុជានាំចេញទៅអាមេរិក សម្រេចបានទឹកប្រាក់ជិត ៧,០០០លានដុល្លារ កើនជាង២៥% នៅរយៈពេល ៧ខែឆ្នាំនេះ
ចុះថ្ងៃទី: 11-08-2025, 05:50 PM, ចំនួនអ្នកអានៈ 223ដង
រាជធានីភ្នំពេញ៖ មុខទំនិញដែលកម្ពុជា នាំចេញទៅអាមេរិកភាគច្រើន មានដូចជា៖ មានសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ គ្រឿងបង្គុំ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីអាមេរិកវិញ មានដូចជា៖ រថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ រយៈពេល៧ខែ ពោលចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាបាននាំចេញទំនិញ ទៅកាន់សហរដ្ឋអាមេរិក សម្រេចបានទឹកប្រាក់​ប្រមាណ ៦ ៩២៥លានដុល្លារ កើនជាង ២៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ចំនួនប្រមាណ ៥ ៥១១លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ របាយការណ៍បានបញ្ជាក់ឲ្យដឹងទៀតថា រយៈពេល៧ខែ ឆ្នាំ២០២៥នេះ កម្ពុជាបានធ្វើការនាំចូលទំនិញពីសហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់ប្រមាណ ២០១លានដុល្លារ កើនជាង៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ចំនួនប្រមាណ១៥៤លានដុល្លារ។ សូមជម្រាបថា ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឱ្យការចរចាពន្ធបដិកា ជាមួយសហរដ្ឋអាមេរិក សម្រេចបាលទ្ធផលល្អ ដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីមេរិក បានសម្រេចទម្លាក់អត្រាពន្ធបដិកា សម្រាប់ការនាំចូលទំនិញពីកម្ពុជាពី៤៩% មកនៅ ១៩%ប៉ុណ្ណោះ ខណៈកម្ពុជាទម្លាក់ពន្ធគយលើទំនិញអាមេរិកដល់ ០% ដែលចាប់អនុវត្តន៍ចាប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥តទៅ។ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានផ្សព្វផ្សាយអំពីខ្លឹមសារនៃអនុក្រឹត្យ និងប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិក រួមមាន៖ * ទំនិញដែលអាចទទួលបានអត្រាពន្ធគយ ០% នេះ គឺជាទំនិញផលិតនៅសហរដ្ឋអាម៉េរិក ហើយត្រូវបាននាំចូលមកព្រះរាជាណាចក្រកម្ពុជា ពីសហរដ្ឋអាម៉េរិក។ ទោះជាយ៉ាងណាក៏ដោយ ទំនិញប្រើរួច ពុំស្ថិតក្នុងវិសាលភាពនៃការអនុវត្តអត្រាពន្ធគយ ០% នេះឡើយ ហើយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានឹងកំណត់និយមន័យសម្រាប់ទំនិញប្រើរួច។ * យានយន្តផលិតនៅសហរដ្ឋអាម៉េរិក និងនាំចូលពីសហរដ្ឋអាម៉េរិក ដែលអាចទទួលបាននូវអត្រាពន្ធគយ ០% គឺសំដៅលើយានយន្តដែលប្រើប្រាស់មិនលើសពី ៥ ០០០ គីឡូម៉ែត្រ និងមានឆ្នាំម៉ូដែលមិនលើសពី ១ឆ្នាំ មុនឆ្នាំចរន្ត និងជារថយន្តមូល មិនបុក មិនប៉ះ។ * ទំនិញដែលអាចទទួលបានអត្រាពន្ធគយ ០% នេះ ជាទំនិញនាំចូលមកព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ទុកចូលក្នុងមធ្យោបាយដឹកជញ្ជូននៅសហរដ្ឋអាម៉េរិក ចាប់ពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ តទៅ * ការអនុវត្តអត្រាពន្ធគយ ០% នេះពុំតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់ដើមកំណើតពីសហរដ្ឋអាម៉េរិកឡើយ ដោយគ្រាន់តែតម្រូវឱ្យអ្នកនាំចូលធ្វើការប្រកាសដើមកំណើតទំនិញតាមទម្រង់ និងនីតិវិធីដែលកំណត់ ដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 28-08-2025, 12:47 PM, ចំនួនអ្នកអានៈ​ 68ដង
តាមសុន្ទរកថាជាវីដេអូ លោក ហ្សេលេនស្គី និយាយថា ក្រឹត្យមួយស្តីពីការតែងតាំង លោកស្រី Stefanishyna អាយុ ៣៩ ឆ្នាំបានចុះហត្ថលេខារួចហើយ។ លោកស្រីនឹងចូលកាន់តួនាទីជាឯកអគ្គរដ្ឋប្រចាំអាមេរិក បន្តពីលោកស្រី Oksana Markarova ដែលបានកាន់តំណែងនេះអស់រយៈពេល ៦ឆ្នាំមកហើយ និងអំឡុងពេលនៃសង្រ្គាមជាមួយរុស្ស៉ី។ ប្រធានាធិបតី លោក វ៉ូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-08-2025, 12:41 PM, ចំនួនអ្នកអានៈ​ 99ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី១នេះ មានបេក្ខជនអវត្តមានចំនួន១ ៧៨៨នាក់ (ស្រី៧០៦នាក់) ស្មើនឹង១,២២ភាគរយ បេក្ខជនស្វ័យរិនចំនួន១ ៤៦៣នាក់ (ស្រី៥៥៧នាក់) បេក្ខជនចំណេះទូទៅចំនួន៣២៥នាក់ (ស្រី១៤៩នាក់)។ បេក្ខជនដែលមានបញ្ហាសុខភាព៤០នាក់ ក្នុងនោះបេក្ខជនដែលប្រឡងបន្តមានចំនួន៣៨នាក់ បោះបង់ការប្រឡងចំនួន២នាក់ បេក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-08-2025, 12:37 PM, ចំនួនអ្នកអានៈ​ 68ដង
ឧបការីរដ្ឋមន្ត្រីការបរទេសចិន លោក Hong Lei បានប្រកាសពីវត្តមានចូលរួមរបស់លោក គីម ជុងអ៊ុន នៅឯសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ លោក គីម បានធ្វើទស្សនកិច្ច លើកចុងក្រោយបំផុតទៅកាន់ប្រទេសចិន កាលពីខែមករា ឆ្នាំ២០១៩ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ តាមលោក Hong Lei មេដឹកនាំមកពីប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-08-2025, 12:33 PM, ចំនួនអ្នកអានៈ​ 85ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យលោក Marcos dos Reis da Costa ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសទីម័រខាងកើត ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-08-2025, 12:22 PM, ចំនួនអ្នកអានៈ​ 82ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក U KHIN YI ប្រធានគណបក្សសហភាពសាមគ្គីភាព និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-08-2025, 12:18 PM, ចំនួនអ្នកអានៈ​ 65ដង
សូមជម្រាបផងថា Daniil Medvedev ជាអតីតម្ចាស់ពានវាយកូនបាល់របស់កម្មវិធីកម្រិត Grand Slam នេះកាលឆ្នាំ២០២១ ដ្បិតក្នុងពេលនេះបានធ្លាក់ត្រឹមប្រកួតជុំទី១ ពីការវាយចាញ់កីឡាករបារាំងលទ្ធផល ៣-២សិត ខណៈ Benjamin Bonzi ពេលនេះក៏បន្តឈានដល់ជុំទី៣ ទៀងផងដែរ ។ កីឡាករវាយកូនបាល់ (Tennis) សញ្ជាតិរុស្ស៊ី Daniil Medvedev ត្រូវបានពិន័យជាប្រាក់សរុបចំនួន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-08-2025, 12:17 PM, ចំនួនអ្នកអានៈ​ 86ដង
កីឡាករអន្តរជាតិអង់គ្លេស វ័យ ៣២ឆ្នាំរូបនេះ បានចូលរួមជាមួយ Besiktas ដោយគ្មានតម្លៃផ្ទេរឡើយ ក្រោយចប់កិច្ចសន្យាជាមួយ Liverspanool នាអំឡុងខែសីហា ឆ្នាំ២០២៣។ក្រុម Besiktas លេងក្នុងលីគកំពូល Suspaner Lig របស់ប្រទេសតួកគីនោះ បានព្រមព្រៀងបង់សំណងជាទឹកប្រាក់ប្រមាណ ១.៥លានផោនទៅឱ្យកីឡាករ Alex-Oxlade Chamberlain ដើម្បីបញ្ចប់កិច្ចសន្យាដែលនៅសល់ ១ឆ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-08-2025, 07:29 PM, ចំនួនអ្នកអានៈ​ 45ដង
សារព័ត៌មាន ANI បានរាយការណ៍ថា ការបាក់ដីកាលពីថ្ងៃអង្គារ នៅជិតទីសក្ការៈបូជានៃប្រាសាទ Vaishno Devi នៅលើផ្លូវធ្វើធម្មយាត្រាដ៏ល្បីល្បាញ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០នាក់។ វាជាគ្រោះមហន្តរាយថ្មីទៀត នៅតំបន់ហិម៉ាឡៃ បន្តពីការស្លាប់មនុស្ស ៦០នាក់ និងបាត់ខ្លួន ២០០នាក់នៅក្នុងទីក្រុង Kishtwar នៃតំបន់ Kashmir របស់ឥណ្ឌា ក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-08-2025, 06:45 PM, ចំនួនអ្នកអានៈ​ 91ដង
រាជធានីភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ដោយហាមឃាត់ការបង្ហោះប្រធានវិញ្ញាសា ក្នុងដំណើរការសំណេរ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ដើម្បីធានាបាននូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងចៀសវាងការដាក់ និងទទួលទណ្ឌកម្មន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-08-2025, 06:27 PM, ចំនួនអ្នកអានៈ​ 62ដង
ខេត្តព្រះសីហនុ៖ក្នុងឱកាសនេះ លោក សុខ ភា អភិបាលរងខេត្តព្រះសីហនុ បានថ្លែងថា នៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ២០៖០០នាទីយប់ ការមកដល់របស់ជើងហោះហើរត្រង់នេះ បញ្ជាក់ឲ្យឃើញពីរទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរកម្ពុជា-ចិន ហើយបានឈានដល់បើកដំណើរការផ្លូវហោះហើរថ្មីតភ្ជាប់ទីក្រុងគុនមីង មកកាន់អាកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-08-2025, 06:39 PM, ចំនួនអ្នកអានៈ​ 50ដង
រាជធានីភ្នំពេញ៖ពិធីបិទមហាសន្និបាតបូកសរុបការងារ និង បិទបញ្ចប់អាណត្តិទី៤ របស់សហព័ន្ធស្រូវ-អង្ករកម្ពុជា នាថ្ងៃទី២៦ ខែសីហានេះ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន កត់សម្គាល់ថា ស្ថានភាពនៃវិស័យស្រូវ-អង្ករ មានការវិវត្តជាប្រចាំ​ ហើយមានលក្ខណៈខុសៗគ្នា ពីមួយឆ្នាំ ទៅមួយឆ្នាំ​ ដែលទាមទារឲ្យភាគីពាក់ព័
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-08-2025, 06:30 PM, ចំនួនអ្នកអានៈ​ 68ដង
រាជធានីភ្នំពេញ៖តាមរយៈសន្និសីទសារព័ត៌មាន បង្ហាញបច្ចុប្បន្នភាពនៃការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ លោក ជុំ សុន្ទរី បានថ្លែងយ៉ាងដូច្នេះថា «នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅវេលាម៉ោង១៤៖២០នាទី យោធាថៃបានបន្ដដាក់ខ្សែលួសបន្លា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សកម្មនេះជាការរំលោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-08-2025, 06:27 PM, ចំនួនអ្នកអានៈ​ 59ដង
ប្រសិនបើផ្ទៃមេឃស្រឡះល្អ បាតុភូតចន្ទគ្រាសខាងលើ នឹងអាចត្រូវមើលឃើញពីបណ្តាប្រទេសនៅអាស៉ី អាហ្រ្វិក អឺរ៉ុបខាងកើត និងភាគខាងលិចប៉ាស៉ីហ្វិក។ សម្រាប់នៅកម្ពុជាផ្ទាល់ គឺពួកយើងនឹងអាចមើលឃើញ បាតុភូតនោះចាប់ផ្តើមពីវេលាម៉ោង១១៖៣០យប់​ថ្ងៃទី៧ ខែកញ្ញា រហូតដល់ម៉ោងខ្ទង់៣រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកញ្ញា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-08-2025, 05:53 PM, ចំនួនអ្នកអានៈ​ 64ដង
ពិធីនេះមានការចូលរួមពីលោកអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ នៅសាលប្រជុំសាលាខេត្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-08-2025, 08:01 PM, ចំនួនអ្នកអានៈ​ 68ដង
លោក Klingbeil បានធ្វើដំណើរទៅដល់ទីក្រុងកៀវ ក្នុងទស្សនកិច្ចមួយ ដែលមិនត្រូវបានប្រកាសឱ្យដឹងជាមុន។ លោកគឺជាមេដឹកនាំ​នៃគណបក្ស SDP ដែលជាដៃគូនៅក្នុងចង្កោមរដ្ឋាភិបាល របស់អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz។ លោក Klingbeil បានលើកឡើងយ៉ាងដូច្នេះថា «លោក ពូទីន មិនគួរស្រមើស្រមៃឡើយថា ការគាំទ្ររបស់អាល្លឺម៉ង់សម្រាប់អ៊ុយក្រែ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 2217 នាក់
ម្សិលមិញ : 8274 នាក់
សរុបទាំងអស់ : 9660998 នាក់