មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញមន្ត្រីទទួលបន្ទុកសាធារណមតិគ្រប់រាជធានី-ខេត្ត ត្រូវគ្រប់គ្រងទប់ស្កាត់ និងបន្សាបព័ត៌មានមិនពិត ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាព |
|
ចុះថ្ងៃទី: 23-08-2025, 03:17 PM, ចំនួនអ្នកអានៈ 60ដង |
|
ខេត្តសៀមរាប៖លោកបណ្ឌិត ឆាយ សុផល បានថ្លែងថា ការងារព័ត៌មាន និងសាធារណមតិ គឺជាការងារសំខាន់ ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព័ត៌មានកំពុងយកចិត្តទុកដាក់ខ្ពស់។ ដោយក្រសួងព័ត៌មានបានដាក់ចេញនូវចក្ខុវិស័យ ធ្វើយ៉ាងណាប្រែក្លាយក្រសួងព័ត៌មានឱ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ» ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ។
លោកបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានជំរុញដល់មន្ត្រីទទួលបន្ទុកព័ត៌មាន និងសាធារណមតិគ្រប់រាជធានី ខេត្តទាំងអស់ ត្រូវធ្វើការងារឱ្យបានជាប់ជាប្រចាំមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្តរបស់ខ្លួន ដើម្បីក្ដាប់ព័ត៌មានឱ្យជុំ សម្រាប់បកស្រាយ ពន្យល់ដល់ប្រជាពលរដ្ឋឱ្យបានច្បាស់ និងលឿន ដើម្បីគ្រប់គ្រងទប់ស្កាត់ និងបន្សាបព័ត៌មានមិនពិតឱ្យមានប្រសិទ្ធភាព។
ការជំរុញបែបនកាយ សុផល បានធ្វើឡើងអញ្ជើញជាតំណាងលោក នេត្រ ភាក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ពិធីបើកវគ្គបំពាក់បំប៉ន ស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិដល់មន្ត្រីពាក់ព័ន្ធមកពីមន្ទីរព័ត៌មានខេត្តសៀមរាប កំពង់ធំ កំពង់ចាម និងមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នៅមន្ទីរព័ត៌មានខេត្តសៀមរាប។
លោកបណ្ឌិត ឆាយ សុផល បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមរម្លឹកឡើងវិញ ថាអ្វីទៅហៅថាបុរេសកម្ម ក្នុងការងារព័ត៌មាន និងសាធារណមតិ? បុរេសកម្មគឺការធ្វើទុកមុន សកម្មគឺធ្វើដោយយកចិត្តទុកដាក់ខ្ពស់ អន្តរសកម្មគឺការធ្វើការសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធព្រោះថា ការងារសាធារណមតិនេះ មិនមែនតែមន្ទីរព័ត៌មានធ្វើតែឯងទេ គឺត្រូវមានការចូលរួមពីមន្ទីរជំនាញក្នុងខេត្ត។ ចំណែកឯប្រសិទ្ធភាព គឺអ្វីដែលយើងអាចសម្រេចបានតាមផែនការដែលបានដាក់ចេញ និងប្រសិទ្ធផល គឺផលសម្រេចបានមានលក្ខណៈយូរអង្វែង»។
លោកបានបញ្ជាក់ថា មន្ទីរព័ត៌មានរាជធានី-ខេត្ត គឺជាអ្នកសម្របសម្រួល និងជាអ្នកនាំពាក្យក្នុងខេត្ត គឺជាអ្នកពាំនាំព័ត៌មាន សំណូមពរពីមហាជនសម្រាប់ខេត្តបានដឹង និងផ្សព្វផ្សាយព័ត៌មានពីសមិទ្ធផល និងដំណោះស្រាយរបស់ខេត្តជូនដល់ប្រជាពលរដ្ឋតាមបណ្តាសហគមន៍មូលដ្ឋានបានដឹងផងដែរ។
បើតាមលោក យឿង ចាន់ អនុប្រធានទទួលបន្ទុករួមនៃមន្ទីរព័ត៌មានខេត្តសៀមរាប បានលើកឡើងថា សម្រាប់ការងារព័ត៌មាន និងសាធារណមតិនេះ មន្ទីរព័ត៌មានលោកមានមន្ត្រីចំនួន៥រូបត្រូវបានក្រសួងព័ត៌មានចេញសេចក្តីសម្រេចទទួលស្គាល់ដោយអនុវត្តន៍ការងារ៧ថ្ងៃ ក្នុងមួយសប្តាហ៍ និងរាយការណ៍ជូនរដ្ឋបាលខេត្តជារៀងរាល់ថ្ងៃ។ ជាក់ស្តែងក្នុងរយៈពេល៧ខែឆ្នាំ២០២៥នេះ ក្រុមការងារបានប្រមូលព័ត៌មានបែបវិជ្ជមានចំនួន២៥៥៨អត្ថបទ និងដំណឹងក្តៅរសើបចំនួន៥០៤អត្ថបទព័ត៌មាន ហើយបានឆ្លើយតបតាមរយៈការបំភ្លឺពីមន្ត្រីជំនាញក្នុងខេត្តវិញ។
ជាមួយគ្នានេះ លោកបានបង្ហាញនូវបញ្ហាប្រឈមមួយចំនួនផងដែរដូចជា៖ មន្ទីរជំនាញមួយចំនួន មិនសូវសហការផ្តល់ព័ត៌មាន ហើយមន្ទីរក៏មានការលំបាកក្នុងការគ្រប់គ្រងអ្នកសារព័ត៌មាន អ្នកបង្កើតមាតិការ ដោយពួកគាត់ខ្វះ ខ្វះចំណេះដឹងក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ជាដើម។
ឆ្លើយតបទៅនឹងបញ្ហានេះ លោក សុខ ថុល អភិបាលរងទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិ និងជាអ្នកនាំពាក្យខេត្តសៀមរាបទទួលស្គាល់ថា មន្ត្រីជំនាញក្នុងខេត្តខ្លះមិនទាន់បានសហការបានល្អនូវឡើយទេ ពេលក្រុមការងារទទួលបន្ទុកការងារសាធារណមតិសុំការបញ្ជាក់ សុំការបំភ្លឺរឿងអ្វីមួយ។
លោកបានលើកបញ្ហានេះ ជូនទៅក្រុមប្រឹក្សា និងគណៈអភិបាលខេត្តរួចហើយ ដើម្បីជួយសម្របសម្រួសដល់មន្ទីរជំនាញនានាក្នុងខេត្ត ក្នុងការផ្តល់ព័ត៌មានឬបំភ្លឺទាន់ពេលវេលា។ ហើយជុំវិញការងារព័ត៌មាន និងសាធារណមតិនេះដែរ រដ្ឋបាលខេត្តបានបង្កើតក្រុមការងារបណ្តាញសង្គមនៅរដ្ឋបាលខេត្ត ក្រុង ស្រុកខណ្ឌ ឃុំសង្កាត់ និងមន្ទីរជំនាញជុំវិញខេត្ត ជាពិសេសក្រុមសារធារណមតិរបស់ខេត្ត និងមន្ទីរព័ត៌មានខេត្តដើម្បីដោះស្រាយរាល់សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ និងការគ្រប់គ្រងទប់ស្កាត់ និងបន្សាបព័ត៌មានមិនពិតជាដើម។
សូមបញ្ជាក់ថា វគ្គបំពាក់បំប៉ននៅខេត្តសៀមរាមនេះ មានការចូលរួមពីមន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិមកពីខេត្តសៀមរាប កំពង់ធំ កំពង់ចាម និងមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ រៀបចំឡើងដោយក្រសួងព័ត៌មាន សហការជាមួយមន្ទីរព័ត៌មានខេត្តសៀមរាប ក្នុងគោលបំណងផ្តល់ចំណេះដឹងអំពីការគ្រប់គ្រង ការចងក្រងបណ្តាញព័ត៌មាន សាធារណមតិក្នុងបរិបត់ថ្មី ការផលិតមាតិកា សម្រាប់ការផ្សព្វផ្សាយបែបឌីជីថល ជាពិសេសលើបណ្តាញសង្គម ការតាមដាន ការវិភាគ និងការឆ្លើយតបទៅនឹងព័ត៌មានក្លែងក្លាយ ជាដើម។
វគ្គបំពាក់បំប៉ន ស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤នេះ មានបទអន្តរាគមន៍ស្តីប្រធានបទការងារជំនាញដូចខាងក្រោម៖
១- បច្ចេកទេសរៀបចំ និងខ្លឹមសារបែបសាធារណមតិ ដោយលោកបណ្ឌិត ឆាយសុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន
២- ការគ្រប់គ្រងព័ត៌មាន និងសាធារណមតិក្នុងរបត់ថ្មី ដែលបង្ហាញដោយលោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន
៣- ជំនាញការចងក្រងបណ្តាញ ការគ្រប់គ្រងព័ត៌មាន ការផលិតមាតិកា សម្រាប់ផ្សាយបែបឌីជីថល ជាពិសេសបណ្តាញសង្គម ដោយកញ្ញា បូរិន សុភាវុទ្ធតី អនុព័ន្ធសារព័ត៌មាន នៃខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងព័ត៌មាន
៤- ការតាមដាន វិភាគចងក្រងព័ត៌មាន និងការឆ្លើយតបព័ត៌មានក្លែងក្លាយដោយកញ្ញា ឆន ណាវី អគ្គនាយិការង នៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍
៥- របៀបរបបការងាររបស់មន្ទីរព័ត៌មាន និងក្រុមការងារពាក់ព័ន្ធ ដោយលោក ខាត់ សុគន្ធឌីណា ប្រធានមន្ទីរសម្របសម្រួលមន្ទីររាជធានីខេត្ត
និងទី៦- ការគ្រប់គ្រង និងវាយតម្លៃសមិទ្ធកម្មការងារ ដោយកញ្ញា ម៉ា បុប្ផា អនុប្រធាននាយកដ្ឋាននីតិកម្មនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 28-08-2025, 12:47 PM, ចំនួនអ្នកអានៈ 63ដង
តាមសុន្ទរកថាជាវីដេអូ លោក ហ្សេលេនស្គី និយាយថា ក្រឹត្យមួយស្តីពីការតែងតាំង លោកស្រី Stefanishyna អាយុ ៣៩ ឆ្នាំបានចុះហត្ថលេខារួចហើយ។ លោកស្រីនឹងចូលកាន់តួនាទីជាឯកអគ្គរដ្ឋប្រចាំអាមេរិក បន្តពីលោកស្រី Oksana Markarova ដែលបានកាន់តំណែងនេះអស់រយៈពេល ៦ឆ្នាំមកហើយ និងអំឡុងពេលនៃសង្រ្គាមជាមួយរុស្ស៉ី។
ប្រធានាធិបតី លោក វ៉ូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-08-2025, 12:41 PM, ចំនួនអ្នកអានៈ 93ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី១នេះ មានបេក្ខជនអវត្តមានចំនួន១ ៧៨៨នាក់ (ស្រី៧០៦នាក់) ស្មើនឹង១,២២ភាគរយ បេក្ខជនស្វ័យរិនចំនួន១ ៤៦៣នាក់ (ស្រី៥៥៧នាក់) បេក្ខជនចំណេះទូទៅចំនួន៣២៥នាក់ (ស្រី១៤៩នាក់)។ បេក្ខជនដែលមានបញ្ហាសុខភាព៤០នាក់ ក្នុងនោះបេក្ខជនដែលប្រឡងបន្តមានចំនួន៣៨នាក់ បោះបង់ការប្រឡងចំនួន២នាក់ បេក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-08-2025, 12:37 PM, ចំនួនអ្នកអានៈ 62ដង
ឧបការីរដ្ឋមន្ត្រីការបរទេសចិន លោក Hong Lei បានប្រកាសពីវត្តមានចូលរួមរបស់លោក គីម ជុងអ៊ុន នៅឯសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ លោក គីម បានធ្វើទស្សនកិច្ច លើកចុងក្រោយបំផុតទៅកាន់ប្រទេសចិន កាលពីខែមករា ឆ្នាំ២០១៩ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ តាមលោក Hong Lei មេដឹកនាំមកពីប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-08-2025, 12:33 PM, ចំនួនអ្នកអានៈ 80ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យលោក Marcos dos Reis da Costa ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសទីម័រខាងកើត ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-08-2025, 12:22 PM, ចំនួនអ្នកអានៈ 71ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក U KHIN YI ប្រធានគណបក្សសហភាពសាមគ្គីភាព និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-08-2025, 12:18 PM, ចំនួនអ្នកអានៈ 59ដង
សូមជម្រាបផងថា Daniil Medvedev ជាអតីតម្ចាស់ពានវាយកូនបាល់របស់កម្មវិធីកម្រិត Grand Slam នេះកាលឆ្នាំ២០២១ ដ្បិតក្នុងពេលនេះបានធ្លាក់ត្រឹមប្រកួតជុំទី១ ពីការវាយចាញ់កីឡាករបារាំងលទ្ធផល ៣-២សិត ខណៈ Benjamin Bonzi ពេលនេះក៏បន្តឈានដល់ជុំទី៣ ទៀងផងដែរ ។
កីឡាករវាយកូនបាល់ (Tennis) សញ្ជាតិរុស្ស៊ី Daniil Medvedev ត្រូវបានពិន័យជាប្រាក់សរុបចំនួន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-08-2025, 12:17 PM, ចំនួនអ្នកអានៈ 82ដង
កីឡាករអន្តរជាតិអង់គ្លេស វ័យ ៣២ឆ្នាំរូបនេះ បានចូលរួមជាមួយ Besiktas ដោយគ្មានតម្លៃផ្ទេរឡើយ ក្រោយចប់កិច្ចសន្យាជាមួយ Liverspanool នាអំឡុងខែសីហា ឆ្នាំ២០២៣។ក្រុម Besiktas លេងក្នុងលីគកំពូល Suspaner Lig របស់ប្រទេសតួកគីនោះ បានព្រមព្រៀងបង់សំណងជាទឹកប្រាក់ប្រមាណ ១.៥លានផោនទៅឱ្យកីឡាករ Alex-Oxlade Chamberlain ដើម្បីបញ្ចប់កិច្ចសន្យាដែលនៅសល់ ១ឆ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-08-2025, 07:29 PM, ចំនួនអ្នកអានៈ 38ដង
សារព័ត៌មាន ANI បានរាយការណ៍ថា ការបាក់ដីកាលពីថ្ងៃអង្គារ នៅជិតទីសក្ការៈបូជានៃប្រាសាទ Vaishno Devi នៅលើផ្លូវធ្វើធម្មយាត្រាដ៏ល្បីល្បាញ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០នាក់។ វាជាគ្រោះមហន្តរាយថ្មីទៀត នៅតំបន់ហិម៉ាឡៃ បន្តពីការស្លាប់មនុស្ស ៦០នាក់ និងបាត់ខ្លួន ២០០នាក់នៅក្នុងទីក្រុង Kishtwar នៃតំបន់ Kashmir របស់ឥណ្ឌា ក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-08-2025, 06:45 PM, ចំនួនអ្នកអានៈ 82ដង
រាជធានីភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ដោយហាមឃាត់ការបង្ហោះប្រធានវិញ្ញាសា ក្នុងដំណើរការសំណេរ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ដើម្បីធានាបាននូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងចៀសវាងការដាក់ និងទទួលទណ្ឌកម្មន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-08-2025, 06:27 PM, ចំនួនអ្នកអានៈ 55ដង
ខេត្តព្រះសីហនុ៖ក្នុងឱកាសនេះ លោក សុខ ភា អភិបាលរងខេត្តព្រះសីហនុ បានថ្លែងថា នៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ២០៖០០នាទីយប់ ការមកដល់របស់ជើងហោះហើរត្រង់នេះ បញ្ជាក់ឲ្យឃើញពីរទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរកម្ពុជា-ចិន ហើយបានឈានដល់បើកដំណើរការផ្លូវហោះហើរថ្មីតភ្ជាប់ទីក្រុងគុនមីង មកកាន់អាកា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-08-2025, 06:39 PM, ចំនួនអ្នកអានៈ 45ដង
រាជធានីភ្នំពេញ៖ពិធីបិទមហាសន្និបាតបូកសរុបការងារ និង បិទបញ្ចប់អាណត្តិទី៤ របស់សហព័ន្ធស្រូវ-អង្ករកម្ពុជា នាថ្ងៃទី២៦ ខែសីហានេះ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន កត់សម្គាល់ថា ស្ថានភាពនៃវិស័យស្រូវ-អង្ករ មានការវិវត្តជាប្រចាំ ហើយមានលក្ខណៈខុសៗគ្នា ពីមួយឆ្នាំ ទៅមួយឆ្នាំ ដែលទាមទារឲ្យភាគីពាក់ព័
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-08-2025, 06:30 PM, ចំនួនអ្នកអានៈ 62ដង
រាជធានីភ្នំពេញ៖តាមរយៈសន្និសីទសារព័ត៌មាន បង្ហាញបច្ចុប្បន្នភាពនៃការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ លោក ជុំ សុន្ទរី បានថ្លែងយ៉ាងដូច្នេះថា «នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅវេលាម៉ោង១៤៖២០នាទី យោធាថៃបានបន្ដដាក់ខ្សែលួសបន្លា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សកម្មនេះជាការរំលោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-08-2025, 06:27 PM, ចំនួនអ្នកអានៈ 54ដង
ប្រសិនបើផ្ទៃមេឃស្រឡះល្អ បាតុភូតចន្ទគ្រាសខាងលើ នឹងអាចត្រូវមើលឃើញពីបណ្តាប្រទេសនៅអាស៉ី អាហ្រ្វិក អឺរ៉ុបខាងកើត និងភាគខាងលិចប៉ាស៉ីហ្វិក។ សម្រាប់នៅកម្ពុជាផ្ទាល់ គឺពួកយើងនឹងអាចមើលឃើញ បាតុភូតនោះចាប់ផ្តើមពីវេលាម៉ោង១១៖៣០យប់ថ្ងៃទី៧ ខែកញ្ញា រហូតដល់ម៉ោងខ្ទង់៣រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកញ្ញា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-08-2025, 05:53 PM, ចំនួនអ្នកអានៈ 60ដង
ពិធីនេះមានការចូលរួមពីលោកអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ នៅសាលប្រជុំសាលាខេត្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2025, 08:01 PM, ចំនួនអ្នកអានៈ 60ដង
លោក Klingbeil បានធ្វើដំណើរទៅដល់ទីក្រុងកៀវ ក្នុងទស្សនកិច្ចមួយ ដែលមិនត្រូវបានប្រកាសឱ្យដឹងជាមុន។ លោកគឺជាមេដឹកនាំនៃគណបក្ស SDP ដែលជាដៃគូនៅក្នុងចង្កោមរដ្ឋាភិបាល របស់អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz។ លោក Klingbeil បានលើកឡើងយ៉ាងដូច្នេះថា «លោក ពូទីន មិនគួរស្រមើស្រមៃឡើយថា ការគាំទ្ររបស់អាល្លឺម៉ង់សម្រាប់អ៊ុយក្រែ
 ព័ត៌មានលម្អិត
|
|
|