អ្នកតាមដានសង្គមបង្ហាញការជឿជាក់ថា ភ្ញៀវទេសចរចិនកាន់តែច្រើននឹងមកលេងនៅកម្ពុជា
ចុះថ្ងៃទី: 27-05-2025, 07:36 PM, ចំនួនអ្នកអានៈ 2960ដង
(ភ្នំពេញ)៖ លោក កែវ ពិសិដ្ឋ អ្នកតាមដានផ្នែកសង្គមនៅកម្ពុជា និងជាបេក្ខជនបណ្ឌិតវិទ្យាសាស្ត្រនយោបាយ បានបង្ហាញការជឿជាក់ថា ប្រទេសកម្ពុជានឹងទទួលបាន ភ្ញៀវទេសចរចិនកាន់តែច្រើន បន្ទាប់ពីភាគីទាំងពីរបានបើកជាផ្លូវការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥»។ លោក កែវ ពិសិដ្ឋ លើកឡើងថា មានកត្តាធំៗចំនួនពីរ ដែលធ្វើឲ្យចិនចាប់អារម្មណ៍កម្ពុជា នៅឆ្នាំ២០២៥នេះ។ ទី១ ការអញ្ជើញទស្សនកិច្ចមកកាន់កម្ពុជា របស់លោកប្រធានាធិបតី ស៊ី ដែលភាគីទាំង ដំឡើងកម្រិតទំនាក់ទំនងទៅជា «ការកសាងសហគមន៍រួមវាសនា កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី» និងទី២ ការណ៍ដែលកម្ពុជានឹង ដាក់សម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងធ្វើឲ្យភ្ញៀវទេសចរចិន ចាប់អារម្មណ៍កម្ពុជាខ្លាំង។ លោកបន្ថែមថា ៖ “ កម្ពុជា និងចិនមានមិត្តភាពយូរឆ្នាំ គឺប្រមាណ ២ពាន់ឆ្នាំហើយ តាំងពីជំនាន់នគរទាំង៣ និងនគរភ្នំ ពោលគឺមានកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រដ៏ខ្លាំងក្លា។ អីចឹង ការបង្កើត «ឆ្នាំទេសចរណ៍» គឺជាភស្តុតាងនៃកិច្ចសហការនេះ។ ចិន និងកម្ពុជា ជាពិសេសភាគីចិនផ្ទាល់ សូម្បីតែឯកឧត្តម ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងស្ថាប័នព័ត៌មានចិន បានខិតខំផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជាឲ្យប្រជាជនចិនបានស្គាល់ដែរ។” លោកបន្តថា ចិនគឺជាប្រទេសដែលមានចំណាប់អារម្មណ៍ខ្លាំងលើវប្បធម៌ និងប្រវត្តិសាស្ត្រ។ រីឯកម្ពុជាមានសម្បត្តិដ៏ល្អបំផុត ដូចជាប្រាសាទអង្គរ ប្រាសាទបាយ័ន ប្រាសាទបន្ទាយស្រី និងសម្បត្តិវប្បធម៌រូបី និងអរូបីជាច្រើនទៀត ដែលអាចទាក់ទាញទេសចរចិនបានយ៉ាងខ្លាំង។ ការផ្តល់សេវាជាភាសាចិន (រួមមានស្លាកសញ្ញា មគ្គុទេសក៍ទេសចរ និងបញ្ជីម្ហូបអាហារ) ការទទួលទូទាត់តាមកម្មវិធីចិន Alipay, WeChat Pay និងការផ្តល់ទិដ្ឋការឆ្លងដែនងាយស្រួលជាដើម។ មានបណ្តាញជើងយន្តហោះច្រើន ហោះចេញពីចិនមកសៀមរាប ព្រះសីហនុ និងភ្នំពេញ ដែលកំពុងត្រូវបានបង្កើនឡើងវិញ។ ការវិនិយោគក្នុងផ្នែកសណ្ឋាគារ និងសេវាទេសចរណ៍របស់កម្ពុជា ក៏កំពុងរីកចម្រើនផងដែរ។ លោកបញ្ជាក់ថា៖ “ ដូចយើងដឹងហើយថា ចិនជាប្រទេសដែលមានអ្នកធ្វើដំណើរច្រើនជាងគេក្នុងពិភពលោក។ នៅមុនកូវីដ-១៩ ទេសចរចិនគឺជាក្រុមដ៏ខ្លាំងមួយនៅកម្ពុជា។ នៅឆ្នាំ២០២៥នេះ ខណៈស្ថានភាពសេដ្ឋកិច្ច និងការធ្វើដំណើរត្រឡប់មកវិញ កម្ពុជាមានឱកាសមាសក្នុងការទាក់ទាញពួកគេវិញ។ អីចឹងច្បាស់ណាស់ កម្ពុជាបានត្រៀមខ្លួន ដើម្បីទទួលយកទេសចរចិន តាមយុទ្ធនាការផ្សេងៗ។ ” ក្នុងនោះដែរ លោក កែវ ពិសិដ្ឋ បានលើកពីយុទ្ធនាការផ្សព្វផ្សាយ (Promotional Campaigns) ដែលជាផ្នែកដ៏សំខាន់ ក្នុងការទាក់ទាញទេសចរចិន ឲ្យមកកម្ពុជាឆ្នាំ២០២៥ ដែលបានអនុវត្តការផ្សព្វផ្សាយតាមវិធីសាស្ត្រនានាដូចជា៖ ១៖ កម្ពុជាប្រើ WeChat, Weibo, Douyin និង TikTok ជាដើម ដើម្បីផ្សព្វផ្សាយវីដេអូ និងរូបភាពអំពីសម្បត្តិទេសចរណ៍កម្ពុជា។ ការបង្កើតគណនីផ្លូវការរបស់ក្រសួងទេសចរណ៍ ឬភ្នាក់ងារងារសាធារណៈ ដើម្បីបន្តការផ្សព្វផ្សាយជាប្រចាំ។ ការជ្រើសយក អ្នកមានឥទ្ធិពល (influencers) ចិន ដែលធ្លាប់ធ្វើដំណើរមកកម្ពុជា ឬមានអ្នកតាមច្រើន ដើម្បីបង្ហាញបទពិសោធន៍ខ្លួន ជាភាសាចិនផងដែរ។ អីចឹង ដូចថ្មីៗនេះ យើងឃើញរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានជួបនឹងអ្នកមានឥទ្ធិពលចិនហើយ។ ២៖ ការចូលរួមពិព័រណ៍ទេសចរណ៍នៅក្នុងប្រទេសចិន ( China International Travel Mart)។ ការរៀបចំកម្មវិធី «ផ្លូវទេសចរកម្ពុជា “Cambodia Tourism Roadshow” » នៅទីក្រុងធំៗដូចជា បេជាំង សៀងហៃ ហុងកុង ជាដើម និងបង្កើតកម្មវិធីផ្សព្វផ្សាយរួម (Joint Marketing Campaign) ជាមួយអង្គភាពទេសចរណ៍ចិន និងក្រុមហ៊ុនទេសចរនៅទីនោះ។ ទាំងអស់នេះ សុទ្ធតែរុញចិត្តចិនចង់មកលេងកម្ពុជា។៣៖ ការផ្សព្វផ្សាយតាមទូរទស្សន៍ ក្នុងយន្តហោះ និងគេហទំព័រអាកាសចរណ៍ចិន រួមមាន China Southern, China Eastern, Spring Airlines ជាដើម។ ការបង្កើតកញ្ចប់ទេសចរណ៍ពិសេស ជាមួយក្រុមហ៊ុនទេសចរចិន ដោយរួមបញ្ចូលកម្មវិធី «ទស្សនាកម្ពុជាឆ្នាំ២០២៥ “Visit Cambodia Year 2025” ផងដែរ» និង៤៖ ការបង្កើតវីដេអូប្រវត្តិសាស្ត្រ សិល្បៈ វប្បធម៌ និងទេសភាពធម្មជាតិជាភាសាចិន ការបោះពុម្ពបណ្ណសារ ឯកសារ ប័ណ្ណឯកស្សិនភាគ (brochure) និងគេហទំព័រព័ត៌មានទេសចរណ៍ជាភាសាចិន ព្រមទាំងការអភិវឌ្ឍកម្មវិធីស្មាតហ្វូន ឬបណ្តាញព័ត៌មានបកប្រែភាសាចិនសម្រាប់ទេសចរ ជាដើម។ យោងតាមរបាយការណ៍ របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា កាលពីឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរចិន ប្រមាណ៨៥ម៉ឺននាក់ កើនឡើង៥៥% ធៀបនឹងឆ្នាំ២០២៣ ហើយសម្រាប់រយៈពេល៤ខែ ដើមឆ្នាំ២០២៥នេះ ទេសចរចិន មានចំនួន ជាង៣៨ម៉ឺននាក់ កើនឡើងជិត៤៩%៕ វិទ្យុមិត្តភាពកម្ពុជាចិន
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 07-11-2025, 06:39 PM, ចំនួនអ្នកអានៈ​ 65ដង
អាមេរិក៖ ក្រុមហ៊ុន Siemens Healthineers ជាក្រុមហ៊ុនឯកទេសលើបច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ជាន់ខ្ពស់លំដាប់ថ្នាក់​ពិភពលោក និងមានក្រុមហ៊ុន Varian ដែលឈានមុខគេនៅលើពិភពលោក ក្នុងការផលិតបរិក្ខាសម្រាប់ព្យាបាលជំងឺ មហារីកជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន។ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-11-2025, 06:31 PM, ចំនួនអ្នកអានៈ​ 63ដង
Fujian គឺជានាវាផ្ទុកយន្តហោះចម្បាំងដំបូងបំផុតរបស់ចិន ដែលបំពាក់ជាមួយបច្ចេកវិទ្យា electromagnetic cataspanults។ វាធ្វើឱ្យចិនក្លាយជាប្រទេសទី២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ដែលធ្វើប្រតិបត្តិការនាវាផ្ទុកយន្តហោះចម្បាំង មានបំពាក់បច្ចេកវិទ្យាទំនើបនេះ ដែលប្រើប្រាស់សម្រាប់ការហោះឡើងរបស់យន្តហោះ។ នាវា Fujian ត្រូវបា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-11-2025, 06:28 PM, ចំនួនអ្នកអានៈ​ 63ដង
ការកាត់បន្ថយដែលចាប់ផ្តើមពីថ្ងៃសុក្រនេះ អាចប៉ះពាល់ដល់អ្នកដំណើររាប់សែននាក់ ដោយមានការជូនដំណឹងតិចតួច។ ក្រុមហ៊ុនវិភាគអាកាសចរណ៍ Cirium ប៉ាន់ប្រមាណថា នឹងមានការលុបចោលជើងហោះហើររហូតដល់ ១ ៨០០ កាត់បន្ថយកៅអីក្រុមហ៊ុនអាកាសចរណ៍ចំនួន ២៦៨ ០០០ក្នុងមួយថ្ងៃ នៅក្នុងជើងហោះហើរអន្តរជាតិរបស់សហរដ្ឋអាមេរិក ដែលមិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-11-2025, 06:22 PM, ចំនួនអ្នកអានៈ​ 60ដង
រាជធានីភ្នំពេញ៖ជំនួបសំណេះសំណាលនេះបានធ្វើឡើងនៅសាលមណ្ឌលណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មានជាច្រើនរូបទៀត។លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានជួបសំណេះសំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-11-2025, 06:17 PM, ចំនួនអ្នកអានៈ​ 51ដង
គណបក្សធំៗបានបើកយុទ្ធនាការឃោសនាកាលពីថ្ងៃពុធ សម្រាប់ការបោះឆ្នោតដែលគ្រោងធ្វើឡើងនាខែកុម្ភៈ ឆ្នាំ ២០២៦ ជាលើកទីមួយគិតចាប់តាំងពីការបះបោរដ៏សាហាវឆ្នាំមុន ដែលបានផ្តួលរំលំរដ្ឋាភិបាលអតីតនាយករដ្ឋមន្រ្តី លោកស្រី Sheikh Hasina។ ក្រុមមន្រ្តី បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ខ្មាន់កាំភ្លើងជិះម៉ូ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-11-2025, 06:05 PM, ចំនួនអ្នកអានៈ​ 59ដង
សេតវិមានថានឹងមិនបញ្ជូនមន្ត្រីជាន់ខ្ពស់ ទៅចូលរួមសន្និសិទប្រចាំឆ្នាំនេះទេ ដោយកត់សម្គាល់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញទស្សនៈរបស់លោកយ៉ាងច្បាស់ហើយ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងខែកញ្ញា នៅពេលដែលលោកបានពណ៌នា ពីបញ្ហាប្រែប្រួលអាកាសធាតុថា ជាការងារបោកបញ្ឆោតមួយរបស់ពិភពលោក។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-11-2025, 03:12 PM, ចំនួនអ្នកអានៈ​ 47ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង ១២៖០៥នាទីថ្ងៃត្រង់នេះ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើការងារដោះមីនមនុស្សធម៌បានប្រគល់ភារកិច្ចជូនក្រុមការងារ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន កម្ពុជា (CMAC) និងក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ឱ្យជួបប្រជុំពិភាក្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-11-2025, 03:06 PM, ចំនួនអ្នកអានៈ​ 61ដង
ក្នុងរបាយការណ៍បន្តថា រហូតមកដល់ពេលនេះ ជនសង្ស័យចំនួន ១៨នាក់ក្នុងចំណោម ២១នាក់ត្រូវបានឃុំខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Anadolu ដែលគ្រប់គ្រងដោយរដ្ឋទួរគី ។ ព្រះរាជអាជ្ញាទួរគី បានសម្រេចចេញបញ្ជាឱ្យចាឃុំខ្លួនមនុស្សសរុប ២១នាក់ រួមទាំងអាជ្ញាកណ្តាល ១៧នាក់ ជាមួយនិងប្រធានក្ល�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-11-2025, 03:02 PM, ចំនួនអ្នកអានៈ​ 61ដង
មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk ប្រកាសថា ក្រុមហ៊ុន Tesla មានផែនការសាងសង់រោងចក្រផលិតឈីបបញ្ញាសិប្បនិម្មិត (AI) ដ៏ធំមហិមា ដែលលោកហៅថា «Mega chispan fab» ឬ «Terafab» ដើម្បីផលិតឈីបបច្ចេកវិទ្យាខ្ពស់សម្រាប់ប្រើនៅក្នុងប្រព័ន្ធដំណើរការបញ្ជូនដោយស្វ័យប្រវត្តិ និងបច្ចេកវិទ្យា AI របស់ក្រុមហ៊ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌ម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-11-2025, 12:16 PM, ចំនួនអ្នកអានៈ​ 53ដង
រាជធានីភ្នំពេញ៖ជំនួបនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងស្វែងរកការគាំទ្រពីសភាអាម៉េរិកសម្រាប់ការវិនិយោគពីអាម៉េរិក លើវិស័យបច្ចេកវិទ្យា ឧស្សាហកម្ម និងការកាត់បន្ថយរបាំងពាណិជ្ជកម្មនានា។ តាមរយៈជំនួបនេះដែរ លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រីសមាជិកសភាតំណាងរាស្ត្រ បានពិភាក�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-11-2025, 12:13 PM, ចំនួនអ្នកអានៈ​ 53ដង
រាជធានីភ្នំពេញ៖ ការបង្កើត NEVITI នេះជាចំណុចចាប់ផ្ដើមដំណាក់កាលថ្មីមួយ ក្នុងការអភិវឌ្ឍជាប្រព័ន្ធរបស់កម្ពុជាលើ វិស័យយានយន្តថាមពលថ្មី និងផលិតកម្មទំនើប។ការណែនាំពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ក្រុមហ៊ុន GTV MOTOR Co., Ltd. និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានរួមគ្ន�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-11-2025, 12:11 PM, ចំនួនអ្នកអានៈ​ 69ដង
រាជធានីភ្នំពេញ៖សូមជម្រាបថា របាំព្រះរាជទ្រព្យ ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួកគី។សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារអបអរសាទរ ខួបលើកទី២២ របាំព្រះរាជទ្រព្យ ត្រូវ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-11-2025, 12:09 PM, ចំនួនអ្នកអានៈ​ 70ដង
បម្រាមរបស់ចិនខាងលើដែលបានចូលជាធរមានកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ត្រូវបានរំពឹងថានឹងបង្កការខូចខាតរាប់ពាន់លានបាត ហើយអាចឱ្យរោងចក្រជាច្រើន ដែលពឹងផ្អែកយ៉ាងខ្លាំងលើទីផ្សារចិនប្រឈមនឹងការបិទទ្វារ។ ចិនបានដាក់បញ្ចូលផលិតផល៤បន្ថែមទៀតទៅក្នុងបញ្ជីហាមឃាត់នាំចូលពីថៃដែលមានស្រាប់ ក្នុងនោះរួមមាន �
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-11-2025, 12:07 PM, ចំនួនអ្នកអានៈ​ 60ដង
ក្នុងហេតុការណ៍នោះដែរ មនុស្សចំនួន ៦នាក់ត្រូវបានឃាត់ខ្លួន នៃកិច្ចសហប្រតិបត្តិការបង្រ្កាបរបស់ប៉ូលីសស្ថិតក្នុងទីក្រុង Birmingham ប្រទេសអង់គ្លេស មុនការប្រកួតក្របខណ្ឌទី២ អឺរ៉ុប UEFA Eurospana League 2025-26 ចាប់ផ្តើម។ អ្នកគាំទ្របាល់ទាត់ច្រើនរយនាក់ បានសហការគ្នាតវ៉ាប្រឆាំងទៅនឹងក្រុមប៉ូលីស នៅមុនការប្រកួតរវាង Aston Villa និ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-11-2025, 12:04 PM, ចំនួនអ្នកអានៈ​ 62ដង
៦ក្រុមរបស់លីគអង់គ្លេស មានក្រុម Liverspanool, Manchester City, Arsenal, Newcastle United, Tottenham Hotsspanur គឺសុទ្ធតែរកបានជ័យជម្នះដូចៗគ្នា ខណៈក្រុមតោខៀវ Chelsea បានស្មើជាមួយក្រុម Qarabag ២-២ ក្នុងបប្រកួតជុំទី៤ នេះ ។ ក្លឹបនៃលីគអង់គ្លេសទាំង ៦ក្លឹបពេលនេះកំពុងវាយលុកខ្លាំងក្នុងការប្រជែងពានរង្វាន់អឺរ៉ុប UEFA Chamspanions League រដូវកាលនេះ បន្ទាប់ពីការចំណាយដ៏ច្រើ�
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1666 នាក់
ម្សិលមិញ : 4829 នាក់
សរុបទាំងអស់ : 10292224 នាក់