កម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីលួចរថយន្ដជនជាតិចិនដូចគ្នា នៅខណ្ឌសែនសុខ
ចុះថ្ងៃទី: 17-08-2025, 06:37 AM, ចំនួនអ្នកអានៈ 79ដង
រាជធានីភ្នំពេញ៖ សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង៧៖១៩នាទី មុនពេលកើតហតុ នៅពេលថ្ងៃត្រង់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ជនរងគ្រោះឈ្មោះ VANG ZHONGSHAN ជនជាតិចិន បានបើករថយន្តម៉ាកឡុចស៊ីស៤៧០ ពណ៌ខ្មៅ ស៊េរី២០០០ ពាក់ផ្លាកលេខ 2P-5991 ចេញពីខេត្តកោះកុង មកដល់ផ្ទះជួលលេខ៤៤-៤៦ របស់ឈ្មោះ លីវ ជៀនភីង (LIU JIANPING) ហើយជនរងគ្រោះបានឲ្យឈ្មោះ YU DENGJIANG (ជាមិត្តភក្តិស្នាក់នៅផ្ទះជួលជាមួយឈ្មោះ លីវ ជៀនភីង) ជូនទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី។ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីលួចរថយន្ដជនជាតិចិនដូចគ្នា នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ស៊ុន ឈែង (SUN QIANG) អាយុ៣៤ឆ្នាំ ជនជាតិចិន(គ្មានលិខិតឆ្លងដែន) មុខរបរ មិនប្រាកដ ស្នាក់នៅមិនប្រាកដ។ ជនរងគ្រោះ ឈ្មោះ លីវ ជៀនភីង (LIU JIANPING) អាយុ៥៧ឆ្នាំ ជនជាតិចិន មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ៤៤-៤៦ ផ្លូវណតប្រ៊ីត ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ជាតំណាងម្ចាស់រថយន្ត)។ ពេលជូនជនរងគ្រោះដាក់ព្រលានយន្តហោះរួច ឈ្មោះ YU DENGJIANG ក៏បើករថយន្តម៉ាកឡុចស៊ីស៤៧០ (ខាងលើ) មកចតទុកនៅមុខផ្ទះជួលរបស់ឈ្មោះ លីវ ជៀនភីង ដោយបានចាក់សោររថយន្តត្រឹមត្រូវ ហើយឈ្មោះ YU DENGJIANG ក៏បានដើរចូលទៅក្នុងផ្ទះជួល ឡើងទៅដេកនៅបន្ទប់ ជាន់ទី២ ដោយទុកកូនសោររថយន្តម៉ាកឡុចស៊ីស៤៧០ និងទូរស័ព្ទដៃ១គ្រឿង ម៉ាកហូវៃ នៅលើតុ ក្នុងបន្ទប់ បរិវេណផ្ទះជួល ជាន់ផ្ទាល់ដី បានប្រហែល១ម៉ោងក្រោយ ឈ្មោះ YU DENGJIANG ចុះមកក្រោមវិញ ក៏ឃើញបាត់កូនសោររថយន្ត និងទូរស័ព្ទដៃ ក៏ទៅសួរនាំឈ្មោះ លីវ ជៀនភីង ហើយក៏នាំគ្នាទៅមើលរថយន្តម៉ាកឡុចស៊ីស៤៧០ ឃើញចតនៅមុខផ្ទះជួលជាធម្មតា បន្ទាប់មក ឈ្មោះ លីវ ជៀនភីង ក៏ឆាតទៅប្រាប់ជនរងគ្រោះ ពីរឿងហេតុបាត់កូនសោររថយន្តម៉ាកឡុចស៊ីស៤៧០។ លុះដល់ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឈ្មោះ លីវ ជៀនភីង និងឈ្មោះ YU DENGJIANG ភ្ញាក់ពីដេក ចុះមកក្រោម ក៏ឃើញបាត់រថយន្តម៉ាកឡុចស៊ីស៤៧០ (ដែលចតនៅមុខផ្ទះជួល) រួចឈ្មោះ លីវ ជៀនភីង ក៏បានមកផ្តល់ព័ត៌មានទៅប្រាប់ជនរងគ្រោះ នូវរឿងហេតុ និងជនរងគ្រោះបានឲ្យឈ្មោះ លីវ ជៀនភីង (ជាតំណាង) មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគបាលរដ្ឋបាលទឹកថ្លា ឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ។ ក្រោយពីទទួលបណ្តឹងរួច សមត្ថកិច្ចបានចុះដល់ផ្ទះជួល (កើតហេតុ) ស្រាវជ្រាវឆែកមើលរូបភាពក្នុងកាមេរ៉ាសុវត្ថិភាព ឃើញរូបភាពសកម្មភាពជនសង្ស័យជាមនុស្សប្រុស១នាក់ ដើរមកធ្វើសកម្មភាពលួច បើកទ្វារឡើងលើរថយន្តម៉ាកឡុចស៊ីស (ខាងលើ របស់ជនរងគ្រោះ) បើកចេញគេចខ្លួនបាត់ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។ លុះដល់រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ សមត្ថកិច្ចបន្តស្រាវជ្រាវ ទទួលព័ត៌មានឈានទៅឃាត់ខ្លួនបានជនសង្ស័យ១នាក់ ឈ្មោះ ស៊ុន ឈែង(SUN QIANG) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន រួមទាំងដកហូតបានរថយន្តម៉ាកឡុចស៊ីស៤៧០ (ខាងលើរបស់ជនងគ្រោះ) មកវិញ នៅចំណុចតាមផ្លូវ១៩៨៤ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ យកមកសាកសួរ។ ជនសង្ស័យឈ្មោះ ស៊ុន ឈែង បានសារភាពនូវសកម្មភាពថា ខ្លួនលួចយកបានកូនសោររថយន្ត (ម៉ាកឡុចស៊ីស៤៧០) និងទូរស័ព្ទដៃ១គ្រឿងម៉ាកហូវៃ ដោយទូរស័ព្ទដៃយកទៅលក់ឲ្យមនុស្សប្រុស១នាក់(មិនស្គាល់ឈ្មោះ) អាយុប្រហែល៣០ឆ្នាំ ជនជាតិខ្មែរ នៅក្នុងបឹងឈូក (ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា) បានប្រាក់ចំនួន១០ដុល្លា រួចនៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ រូបខ្លួនបានមកធ្វើសកម្មភាព លួចយករថយន្តម៉ាកឡុចស៊ីស៤៧០ ពណ៌ខ្មៅ ស៊េរី២០០០ ពាក់ផ្លាកលេខ 2P-5991(របស់ជនរងគ្រោះ) នៅចំណុចមុខផ្ទះជួល៤៤-៤៦ ផ្លូវណតប្រ៊ីត ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ប្រាកដមែន។ ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចយើងបានយកទឹកនោមជនសង្ស័យ ទៅធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផលមានភាព វិជ្ជមាន(មានសារធាតុញៀន)។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 21-08-2025, 06:19 PM, ចំនួនអ្នកអានៈ​ 64ដង
រាជធានីភ្នំពេញ៖ យោងតាមប្រភពព័ត៌មានដ៏គួរឱ្យទុកចិត្តបានឱ្យដឹងថា កងទ័ពថៃមានផែនការបញ្ចេញគ្រឿងចក្រជាច្រើនមកឈូសឆាយរង្វង់មូល តាអុំ និងផ្ទះប្រជាពលរដ្ឋខ្មែរនៅផ្សារអានសេះ នៅតំបន់អានសេះក្នុងពេលឆាប់ៗនេះ។ បើនេះជាការពិត នោះវាជាការការរំលោភបំពានបទឈប់បាញ់មួយថ្មីទៀតរបស់ភាគីថៃ ដែលបង្កហានិភ័យខ្ពស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-08-2025, 06:17 PM, ចំនួនអ្នកអានៈ​ 56ដង
ក្នុងសេចក្តីថ្លែងការណ៍ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio ថែមទាំងបានហៅតុលាការអន្តរជាតិនេះថា ជាការគំរាមកំហែងសន្តិសុខ ដែលត្រូវបានប្រើប្រាស់ សម្រាប់ធ្វើសង្រ្គាមផ្លូវច្បាប់ ប្រឆាំងសហរដ្ឋអាមេរិកនិងអ៉ីស្រាអែល។ បើតាម​ក្រសួងហិរញ្ញវត្ថុអាមេរិក ទីក្រុងវ៉ាស៉ីនតោន បានដាក់ទណ្ឌកម្មលើចៅក្រមបារា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-08-2025, 06:14 PM, ចំនួនអ្នកអានៈ​ 58ដង
នៅពេលចូលរួមសន្និសីទអន្តរជាតិស្តីពីការអភិវឌ្ឍអាហ្រ្វិក ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន លោក Guterres ថ្លែងថា «វាមានសារៈសំខាន់ណាស់ ក្នុងការឈានដល់បទឈប់បាញ់ហ្កាហ្សាភ្លាមៗ ដែលចាំបាច់ដើម្បីបញ្ចៀសការស្លាប់ និងការបំផ្លិចបំផ្លាញដោយប្រតិបត្តិការយោធាប្រឆាំងនឹងទីក្រុងហ្កាហ្សា»។ លោក Guterres ក៏បានអំពាវនាវឱ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-08-2025, 06:10 PM, ចំនួនអ្នកអានៈ​ 35ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Belta របស់បេឡារុស បានដកស្រង់សម្តីលោក Alexander Lukashenko ដែលគូសបញ្ជាក់ថា «ក្នុងលក្ខខណ្ឌនៃភាពចលាចលភូមិសាស្ត្រនយោបាយ ទីក្រុង Minsk និងទីក្រុង Tehran កំពុងអនុវត្តជំហានស្របគ្នា និងមានតុល្យភាព ហើយខិតខំប្រឹងប្រែងដើម្បីប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស» ដោយបន្ថែមថា ប្រទេសទាំងពីរអាចចាប់ដៃគូលើវិស័
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-08-2025, 09:47 PM, ចំនួនអ្នកអានៈ​ 68ដង
រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងលោកស្រី មិថុនា ភូថង ជារដ្ឋលេខាធិការ ក្រសួងកិច្ចការនារី។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-08-2025, 09:41 PM, ចំនួនអ្នកអានៈ​ 54ដង
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ពន្ធគយបន្ថែម ២៥% លើទំនិញឥណ្ឌា ដែលនឹងចូលជាធរមាននៅថ្ងៃទី២៧ ខែសីហា ដើម្បីជាការដាក់ទណ្ឌកម្មចំពោះការបន្តទិញប្រេងពីរុស្ស៊ី។ ការដំឡើងពន្ធនេះ នាំឱ្យពន្ធសរុបដែលសហរដ្ឋអាមេរិកដាក់លើទំនិញឥណ្ឌាកើនឡើងដល់ ៥០%។ មន្ត្រីស្ថានទូត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-08-2025, 09:34 PM, ចំនួនអ្នកអានៈ​ 65ដង
ខេត្តកំពង់ធំ៖លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ, លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត បានដឹកនាំកម្លាំងការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្រ្តីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប)
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-08-2025, 09:21 PM, ចំនួនអ្នកអានៈ​ 62ដង
ខេត្តឧត្តរមានជ័យ៖លោកបណ្ឌិត ឃួន សុវណ្ណ ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, លោក ឱម ម៉ាក់ធារី ទីប្រឹក្សាក្រសួងបរិស្ថាន និងលោកស្រី ភុំ ផាន់ណាវី និងក្រុមគ្រួសារ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បាននាំអំណោយជាសម្ភារប្រើប្រាស់ និងថវិកាមួយចំនួន យកទៅចែកជូនដល់វីរកងទ័ពទិសប្រាសាទតាម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-08-2025, 06:42 PM, ចំនួនអ្នកអានៈ​ 55ដង
រាជធានីភ្នំពេញ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Anwar Ibrahim បានឱ្យដឹងថា នារសៀលថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥នេះ រូបលោក ទើបតែបានជួបសន្ទនាតាមទូរសព្ទជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្តីអំពីស្ថានការណ៍វិវត្តន៍ពាក់ព័ន្ធ នឹងការអនុវត្តបទឈប់បាញ់រវាងប្រទេសកម្ពុជានិងថៃ។ ដំណឹងនៃកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-08-2025, 06:40 PM, ចំនួនអ្នកអានៈ​ 53ដង
ប្រធានាធិបតី លោក ដូណាល់ ត្រាំ ចង់ប្រើកម្លាំងយោធាដើម្បីតាមចាប់ក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដែលត្រូវបានចាត់តាំងជា អង្គការភេរវករពិភពលោក។ មន្ត្រីអាមេរិកម្នាក់និយាយថា នាវិក និងកងម៉ារីនប្រហែល ៤ ០០០នាក់ ត្រូវបានគេរំពឹងថា នឹងប្តេជ្ញាអនុវត្តកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល លោក ត្រាំ នៅក្នុងតំបន់ការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-08-2025, 06:38 PM, ចំនួនអ្នកអានៈ​ 57ដង
តាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក គីម បាននិយាយយ៉ាងដូច្នេះថា «សម្ព័ន្ធភាពយោធា និងការដំឡើងសាច់ដុំរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង គឺជាតឹកតាងជាក់ស្តែងបំផុត ដែលស្តែងឱ្យឃើញពីឆន្ទៈរបស់ពួកគេ ក្នុងការបង្កឱ្យមានសង្រ្គាមផ្ទុះឡើង។ ស្ថានការណ៍បច្ចុប្បន្នបែបនេះ ទាមទា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-08-2025, 06:28 PM, ចំនួនអ្នកអានៈ​ 58ដង
រាជធានីភ្នំពេញ៖លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ ចែករំលែក​នូវ​គោលនយោបាយ​ទីផ្សារ​ការងារ​របស់​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយភាពស្វាហាប់និងមានចក្ខុវិស័យវែង​ឆ្ងាយ​របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជាពុទ្ធិ​បន្ថែម​ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-08-2025, 06:06 PM, ចំនួនអ្នកអានៈ​ 54ដង
កិច្ចព្រមព្រៀងនេះបានកើតឡើង បន្ទាប់ពីលោកស្រី Gabbard រួមជាមួយប្រធានាធិបតី Donald Trumspan និងអនុប្រធានាធិបតី JD Vance បានខិតខំចរចាជាមួយភាគីអង់គ្លេសអស់រយៈពេលជាច្រើនខែ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងនៅពេលដែលនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer កំពុងបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបជាមួយលោក Trumspan និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-08-2025, 06:03 PM, ចំនួនអ្នកអានៈ​ 54ដង
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងក្រុមមេដឹកនាំអឺរ៉ុប នៅឯសេតវិមាន លោក ហ្សេលេនស្គី បាននិយាយថា រូបលោកត្រៀមខ្លួនជាស្រេចដើម្បីជួបលោក ពូទីន ខណៈបើកើតមានឡើង វានឹងជាជំនួបតទល់លើកដំបូងរបស់លោក ជាមួយលោកប្រធានាធិបតីរុស្ស៉ី គិតចាប់តាំងពី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-08-2025, 02:09 PM, ចំនួនអ្នកអានៈ​ 52ដង
រាជធានីភ្នំពេញ៖អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអំពាវនាវបែបបានធ្វើឡើងក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន សង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1227 នាក់
ម្សិលមិញ : 13403 នាក់
សរុបទាំងអស់ : 9590397 នាក់