ក្រសួងការបរទេសកម្ពុជា ចេញប្រកាសព័ត៌មានអំពីកំណត់ហេតុព្រឹត្តិការណ៍ និងសកម្មភាពនានា ជុំវិញការវិវត្តថ្មីៗនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ |
|
ចុះថ្ងៃទី: 17-08-2025, 06:44 AM, ចំនួនអ្នកអានៈ 83ដង |
|
រាជធានីភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា ចេញប្រកាសព័ត៌មានអំពីកំណត់ហេតុព្រឹត្តិការណ៍ និងសកម្មភាពនានា ជុំវិញការវិវត្តថ្មីៗនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ។
កំណត់ហេតុព្រឹត្តិការណ៍ និងសកម្មភាពនានា អនុវត្តដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជុំវិញការវិវត្តថ្មីៗនសភាពការណ៍ព្រំដែនកម្ពុជា-ថៃ រួមមាន៖
១. នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៥:៣០នាទីព្រឹក នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កងទ័ពថៃបានឆ្លងដែនចូលទឹកដីកម្ពុជា និងបានបាញ់មកលើលេណដ្ឋានរបស់កងទ័ពយើងបណ្តាលអោយកងទ័ពយើង ១រូបបានបាត់បង់ជីវិត។
២. នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ កម្ពុជាបាន តវ៉ាទៅភាគីថៃ និងបានស្នើអោយមានការស្រាវជ្រាវជាបន្ទាន់ ប៉ុន្តែភាគីថៃមិនបានឆ្លើយតបទេ។
៣. នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ និងក្នុងកិច្ចប្រជុំ JBC នៅថ្ងៃទី១៤-១៥ ខែមិថុនា កម្ពុជាបានបបួលថៃ យកបញ្ហាព្រំដែននៅតំបន់ទាំងបួន មុំបី ប្រាសាទតាមាន់តូច ប្រាសាទ
តាមាន់ធំ និងប្រាសាទតាក្របី ទៅដោះស្រាយនៅ ICJ។ ប៉ុន្តែភាគីថៃមិនបានឆ្លើយតបទេ។
៤. ចាប់ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ តមក កងទ័ពថៃបានចាប់ផ្តើមបិទច្រកទ្វារព្រំដែន កែសម្រួលម៉ោងបើក-បិទ កំណត់លក្ខខណ្ឌធ្វើដំណើរចេញ-ចូលរបស់ប្រជាជនជាឯកតោភាគី។
៥. នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ កម្ពុជាបានផ្ញើលិខិតផ្លូវការទៅក្រឡាបញ្ជី ICJ លោក Philippe Gautier អំពីបំណងរបស់កម្ពុជាយកទីតាំងទាំង៤ខាងលើ អោយ ICJ កាត់ក្តី ។
៦. នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្ញើលិខិតជូនរដ្ឋមន្ត្រីការបរទេស ប្រមាណជាង ៤០ប្រទេស ដើម្បីបញ្ជាក់ពីគោលបំណងរបស់កម្ពុជា ក្នុងការដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ លើបញ្ហាវិវាទនៃតំបន់ទាំង៤ នៅតាមព្រំដែនកម្ពុជា-ថៃ។
៧. នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញអង្គទូត ដើម្បីជូនព័ត៌មានជុំវិញបញ្ហាតានតឹងនៅព្រំដែនកម្ពុជា-ថៃ និងការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើលិខិតជម្រាបជូនតុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice) អំពីបំណងស្នើសុំដោះស្រាយបញ្ហាទំនាស់ព្រំដែនកម្ពុជា-ថៃ នៅតាមតំបន់ចំនួនបួនគឺ មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។
៨. នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញកំណត់ទូតទៅក្រសួងការបរទេសថៃ ដើម្បីបន្ថយកម្រិតចំណងការទូតរវាងកម្ពុជា-ថៃ មកត្រឹមកម្រិតលេខាទី២។
៩. នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាបានឯកភាពតាមសំណើរបស់នាយករដ្ឋមន្តីម៉ាឡេស៊ី Anwar Ibrahim ឱ្យមានបទឈប់បាញ់ ហើយភាគីថៃក៏បានឯកភាពជាមួយសំណើបទឈប់បាញ់នេះដែរ។ ប៉ុន្តែជាការសោកស្តាយ ដោយជាង១ម៉ោងក្រោយមក ភាគីថៃបានប្តូរជំហរវិញ។
១០. នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ ដើម្បីថ្កោលទោសការឈ្លានពានរបស់ថៃ ដែលបានបើកប្រតិបត្តិការវាយប្រហារដោយគ្មានមូលហេតុ គិតទុកជាមុន និងដោយចេតនា មកលើទីតាំងឈរជើងរបស់កម្ពុជានៅតាមតំបន់ព្រំដែន រួមទាំង ប្រាសាទតាមាន់ ប្រាសាទតាក្របី និងតំបន់មុំបី ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
១១. ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ឯ.ឧ ប្រធានាធិបតី Donald Trump បានចេញអន្តរាគមន៍អោយមានបទឈប់បាញ់ ។
១២. នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នាទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបជាមួយសមាជិកអង្គទូត រួមទាំងអនុព័ន្ធការពារជាតិ សរុបចំនួន ៥២ រូប ដែលមានស្ថានទូតឬកុងស៊ុលប្រចាំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជូនព័ត៌មានអំពីការវិវត្តជុំវិញភាពតានតឹងនៅព្រំដែនកម្ពុជា-ថៃ។
១៣. នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបន្ទាន់ ស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃតាមសំណើរបស់កម្ពុជា។
១៤. នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញ សេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងកិច្ចប្រជុំចង្អៀតជាបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃតាមសំណើរបស់កម្ពុជា។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំបានចូលរួមធ្វើសេចក្ដីថ្លែងការណ៍អំពីការបើកប្រតិបត្តិការឈ្លានពានប្រដាប់អាវុធ អ.ស.ប. ទ្រង់ទ្រាយធំរបស់ប្រទេសថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ទន្ទឹមនេះ កម្ពុជា ក៏បានធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះការឈ្លានពានរបស់ថៃលើកម្ពុជា។
១៥. នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានចេញសេចក្តីប្រកាសរួមអំពាវនាវឱ្យមានការឈប់បាញ់ជាបន្ទាន់រវាងកងកម្លាំងយោធាកម្ពុជា-ថៃ។
១៦. នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មានកិច្ចប្រជុំពិសេសមួយនៅប្រទេសម៉ាឡេស៊ី ក្រោមការសម្របសម្រួលរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ដែលជាប្រធានប្តូរវេនអាស៊ានដោយមានកិច្ចសហការរៀបចំដោយសហរដ្ឋអាមេរិក និងមានការចូលរួមពីតំណាងប្រទេសចិនផងដែរ និងចូលរួមដោយ នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីស្តីទីថៃ ដោយបានពិភាក្សាគ្នាសម្រេចឱ្យមានបទឈប់បាញ់គ្នាជាបន្ទាន់រវាងកម្ពុជា-ថៃ ដោយកំណត់ម៉ោង២៤:០០ យប់ ថ្ងៃទី ២៨ខែកក្កដា ឆ្នាំ ២០២៥ ជាឱសានវាទនៃបទឈប់បាញ់។
សកម្មភាពក្រោយបទឈប់បាញ់៖
១៧. ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ យោធាថៃប្រើល្បិចកលកខ្វក់បោកបញ្ឆោត ធ្វើការចាប់ខ្លួនយោធាកម្ពុជា២០នាក់។ ក្រោយមកដោះលែង២នាក់ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ហើយនៅ សល់១៨នាក់ ទៀត ដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់ដោយកងកម្លាំងយោធាថៃ។
១៨. ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ ដើម្បីធ្វើការបដិសេធការចោទប្រកាន់របស់ថៃលើការរំលោភបទឈប់បាញ់។ សេចក្តីថ្លែងការណ៍នេះ បានគូសរំលេចអំពីការប្ដេជ្ញាចិត្តមុតមាំរបស់កម្ពុជា ក្នុងការអនុវត្តបទឈប់បាញ់ និងឥតងាករេ ព្រមទាំងជំរុញឱ្យមានការបង្កើត ក្រុមអ្នកសង្កេតការណ៍មួយមិនលំអៀង ដែលជាយន្តការលម្អិតសម្រាប់ត្រួតពិនិត្យការអនុវត្តផ្ទៀងផ្ទាត់និងអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។
១៩. ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្ដីថ្លែងការណ៍មួយ ធ្វើការបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់
របស់ក្រសួងការបរទេសថៃលើអំពើការរំលោភបទឈប់បាញ់ ដែលបានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
២០. ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្ញើលិខិត ដើម្បីបញ្ជាក់អំពីគោលជំហរដ៏ម៉ឺងម៉ាត់ឥតងាករ របស់កម្ពុជាក្នុងការអនុវត្តយ៉ាងពេញលេញនូវបទឈប់បាញ់ ដោយគោរព ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាន ហើយកម្ពុជាក៏អំពាវពាវឱ្យភាគីថៃគោរព និងអនុវត្តតាមបទឈប់បាញ់ដែលភាគីទាំង២ បានព្រមព្រៀងគ្នា ក៏ដូចជាជំរុញឱ្យមានយន្តការត្រួតពិនិត្យបទឈប់បាញ់ ដែលដឹកនាំដោយប្រធានអាស៊ាន ជូនដល់៖ អគ្គលេខាធិការអង្គការសហប្រជាជាតិប្រធានក្រុមប្រឹក្សាសន្តិសុខអ.ស.ប. រដ្ឋមន្ត្រីការបរទេសអាស៊ាន, អគ្គលេខាធិការអាស៊ាន និងរដ្ឋមន្ត្រីការបរទេសប្រទេសចំនួន ៤០ រួមមាន អូស្ត្រាលី បង់ក្លាដែស ប៊ែលហ្ស៊ិក ប្រេស៊ីល ប៊ុលហ្គារី កាណាដា សាធារណរដ្ឋប្រជាមានិតចិន គុយបា សាធារណរដ្ឋកូរ៉េ អេហ្ស៊ីប សហភាពអឺរ៉ុប បារាំង អាល្លឺម៉ង់ ហុងគ្រី ស្រីលង្ការ ស្វីស ទីម័រឡេស្ត តួកគីយ៉េ អង់គ្លេស និងសហរដ្ឋអាម៉េរិក ។
២១. នៅថ្ងៃទី១ និងទី២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំឯកអគ្គរាជ/រដ្ឋទូត តំណាងស្ថានបេសកកម្មការទូត ២២ប្រទេស និងទីភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិចំនួន ៤ រួមមាន FAO, UNFPA, WFP, IOM ដែលមានអ្នកចូលរួមសរុប២៦រូប ចុះទៅពិនិត្យស្ថានភាពជាក់ស្ដែងនៅតំបន់នៃខេត្តឧត្តរមានជ័យ ដែលត្រូវបានបំផ្លិចបំផ្លាញដោយសារការទម្លាក់គ្រាប់បែក និងគ្រាប់ផ្លោងរបស់ថៃ ព្រមទាំងចុះសួរសុខទុក្ខជនភៀសសឹកនៅជំរំជនភៀសសឹកវត្តភ្នំថ្មកំបោរ នៅខេត្តឧត្តរមានជ័យ និងជំរំជនភៀសសឹកនៅវត្តប្រាសាទបន្ទាយស្រី ខេត្តសៀមរាប ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ននៅក្នុងខេត្តនេះផងដែរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងគណៈប្រតិភូ ក៏បាននាំយកអំណោយមនុស្សធម៌ ចែកជូនជនភៀសសឹក សរុបប្រមាណ ៤៤០គ្រួសារ (ឧត្តរមានជ័យ) និង៦៩០គ្រួសារ (សៀមរាប)។ តាមរយៈដំណើរទស្សនកិច្ចនេះ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់ជំនួយដល់ជនភៀសសឹកនៅតំបន់រងផលប៉ះពាល់ខាងលើចំនួន ១០ម៉ឺន ដុល្លារអាម៉េរិក ផងដែរ។
២២. នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥, ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវបានផ្ញើលិខិត ចំនួន ២៖ (១)-ជូនដល់ប្រធានគណៈកម្មាធិការកាកបាទក្រហម អន្តរជាតិ (ICRC) និង(២)-ជូនដល់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដើម្បីទាមទារឱ្យមានការយកចិត្តទុកដាក់ជាបន្ទាន់ ពាក់ព័ន្ធនឹងការបន្តឃុំខ្លួនទាហានកម្ពុជា ដោយខុសច្បាប់របស់កងកម្លាំងយោធាថដែលបានចាប់ខ្លួនទាហានកម្ពុជានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅក្រោយពេលបទឈប់បាញ់បានចូលជាធរមាន។
២៣. នៅថ្ងៃ០៦-០៧ ខែសីហា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចមួយ ដឹកនាំដោយរដ្ឋលេខាធិការចំនួន ២រូប រួមមាន ឯកឧត្តមកាន់ ផារិទ្ធិ និង ឯកឧត្តម អ៊ុន ឃាង ដើម្បីនាំតំណាងស្ថានបេសកកម្មការទូតចំនួន ១១និង ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន ១៥ ទៅពិនិត្យ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋនៅជំរំជនភៀសសឹកចំនួន ៤កន្លែង នៅក្នុង ខេត្តឧត្ដរមានជ័យ និងខេត្តសៀមរាប។
២៤. នៅថ្ងៃ១១ ខែ សីហា ឆ្នាំ ២០២៥ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្ញើលិខិតជូនទៅឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ដើម្បីទាមទារឱ្យរដ្ឋាភិបាលថ និងកងទ័ពថ (១) Immediately cease all incursions, illegal occupations, and any other activities inviolation of Cambodian sovereignty and territorial integrity; (2)Withdraw all Thai military personnel and equipment from the territory of the Kingdom of Cambodia to positions fully consistent with the legally established boundary; and (3) Comply fully and unconditionally with all binding bilateral and international obligations, including the Ceasefire Agreement of 28 July 2025 and the Agreed Minutes of 7 August 2025.
២៥. នៅថ្ងៃ១១-១២ ខែសីហា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំឱ្យមានដំណើរទស្សនកិច្ចដឹកនាំដោយរដ្ឋលេខាធិការ ឯកឧត្តម មាស គឹមហេង ដើម្បីដឹកនាំតំណាងអង្គការជាតិ និងអន្តរជាតិចំនួន ៤៣ អង្គការ ដែលមានអ្នកចូលរួមសរុបចំនួន៧៣រូប ដើម្បីចុះទៅពិនិត្យ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋនៅជំរំជនភៀសសឹកនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងនៅស្រុកស្រីស្នំ ក្នុងខេត្តសៀមរាប។
២៦. នៅថ្ងៃ១៣ ខែសីហា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបទៅនឹងការចោទប្រកាន់គ្មានមូលដ្ឋានរបស់ក្រសួងការបរទសថទាក់ទងនឹងការផ្ទុះគ្រាប់មីនថ្មីៗ និងការគំរាមកំហែងចំពោះអធិបតេយ្យភាពរបស់កម្ពុជា។
២៧. នៅថ្ងៃ១៣ និងទីថ្ងៃ១៤ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានផ្ញើលិខិតទៅកាន់ឧត្ដមសេនីយ៍ Hj Mohd Nizam Jaffar អគ្គមេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី ជូនដំណឹងពាក់ព័ន្ធនឹងទាហានបានបន្តដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកលើតំបន់ប្រាសាទព្រះវិហារ តាថាវ អូរស្មាច់ ប្រាសាទខ្នារ ប្រាសាទតាក្របី ថ្មដូន និងប្រាសាទតាមាន់ធំ ការរាយលួសបន្លារ ចូលក្នុងដែនអធិបតេយ្យកម្ពុជា រំលោភបទឈប់បាញ់។
២៨. នៅថ្ងៃ១៤ ខែសីហា ឆ្នាំ២០២៥ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចេញសេចក្តីប្រកាសព័ត៌មានតវ៉ាយ៉ាងខ្លាំងចំពោះការទន្ទ្រានរបស់យោធាថៃ រាយបន្លាលួស នៅចំណុចចន្លោះបង្គោលលេខ៤៦-៤៧ ក្នុងភូមិឈូកជ័យ ឃុំអូរបីជាន់ និងបង្គោលព្រំដែនលេខ៤២ និង៤៣ ក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
២៩. នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Régis Saviozនាយកគណៈកម្មាធិការអន្តរជាតិកាកបាទក្រហមប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក (ICRC) នៅទីស្ដីការក្រសួង។ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចប្រឹងប្រែងរបស់ ICRC ក្នុងកិច្ចគាំពារដល់សិទ្ធរបស់ឈ្លើយសឹកទូទៅ និងជនភៀសសឹកក្នុងជម្លោះប្រដាប់អាវុធ ការលើកកម្ពស់ការគោរពប្រតិបត្តិតាមច្បាប់មនុស្សធម៌អន្តរជាតិ និងសកម្មភាពមនុស្សធម៌របស់គណៈកម្មា-ធិការអន្តរជាតិកាកបាទក្រហមនៅកម្ពុជា។
៣០. នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម កាន់ ផារិទ្ធ រដ្ឋលេខាធិការនៃ កបទ.សអ បានជួបពិភាក្សាការងារជាមួយ លោក សាដា អ៊ូម៉ា អាឡាម អ្នកសម្របសម្រួលស្តីទីនៃប្រព័ន្ធអ.ស.ប. និង លោក ប្រាយអ៊ុន ហ្វូណារី ប្រធានកិច្ចសហប្រតិបត្តិការសហភាពអឺរ៉ុប ប្រចាំកម្ពុជា ដើម្បីជម្រាបជូនអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្រោយមានកិច្ចព្រមព្រៀងឈប់បាញ់ និងពិភាក្សាអំពីការត្រៀមរៀបចំយន្តការគាំទ្រកិច្ចសហប្រតិបត្តិការនានា ដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះដោយសារការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ និងគម្រោងផ្តួចផ្តើមក្នុងការស្តារសេដ្ឋកិច្ច និងសង្គមឡើងវិញឱ្យប្រសើរជាងមុន។
៣១. នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី កបទ.សអ បានការធ្វើបទបង្ហាញអំពីការវិវត្តថ្មីៗនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ដល់សមាជិកអង្គទូតបរទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជាជាច្រើនរូបដែលបានចូលរួមស្តាប់។ បទបង្ហាញបានលើកពី (១)- ខ្លឹមសារនៃកិច្ចប្រជុំពិសេសស្ដីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលសម្រេចបានការឯកភាពលើបទឈប់បាញ់ នៅថ្ងៃទី២៨កក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយយ៉ាប្រទេសម៉ាឡេស៊ី (២)-លទ្ធផលល្អប្រសើរនកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅ ប្រទេសម៉ាឡេស៊ី និង(៣)-ការព្រួយបារម្ភរបស់កម្ពុជាលើកំណើនហានិភ័យចំពោះបទឈប់បាញ់ដ៏សែនផុយស្រួយ ដោយសារតែមានការអនុវត្តសកម្មភាពជាច្រើនរួមទាំង ការរាយបន្លាលួស និងការចលនាកម្លាំង ផ្ទុយនឹងលក្ខខ័ណ្ឌបទឈប់បាញ់។ ក្រសួងការបរទេស ក៏បានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ថា កម្ពុជាបានដាក់មីនថ្មីពាក់ព័ន្ធនឹងករណីផ្ទុះមីនប្រឆាំងមនុស្ស ដែលបានប៉ះពាល់ដល់អាយុជីវិត និងបានបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការសម្រេចបាននូវសន្តិភាព និងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ តាមសន្តិវិធី។
៣២. នៅថ្ងៃ១៥ ខែសីហា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានមួយ អំពីកិច្ចសន្ទនាពិសាតែ (Tea Chat Discussion) រវាងរដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងអាននីង ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ កម្ពុជា បានគូសរំលេចនូវតួនាទីមិនអាចខ្វះបានរបស់ចិនក្នុងការសម្របសម្រួលកិច្ចសន្ទនា និងជំរុញការកាត់បន្ថយភាពតានតឹង។ ទន្ទឹមនឹងការថ្លែងអំណរគុណចំពោះចិន កម្ពុជាបានបញ្ជាក់អំពីគោលជំហរដ៏ម៉ឺងម៉ាត់ ក្នុងការអនុវត្តបទឈប់បាញ់ និងតម្រូវការជាបន្ទាន់ក្នុងការជំរុញឱ្យមានការអនុម័តលក្ខខណ្ឌយោងសម្រាប់ការបង្កើតក្រុមសង្កេតការណ៍អាស៊ាន ដែលជាប្រតិបត្តិករសម្រាប់យន្តការត្រួតពិនិត្យការអនុវត្តបទឈប់បាញ់ ប្រកបដោយប្រសិទ្ធភាព។
៣៣. ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ តាមរយៈស្ថានទូតជប៉ុន នៅភ្នំពេញ រាជរដ្ឋាភិបាលជប៉ុនបានឧបត្ថម្ភថវិកាចំនួន ១លាន៨សែន ដុល្លារអាម៉េរិក ជាជំនួយមនុស្សធម៌ ដល់រាជរដ្ឋា-ភិបាលកម្ពុជា ដើម្បីជួយដោះស្រាយដល់ជនភៀសសឹកកម្ពុជា ដោយសារជម្លោះប្រដាប់អាវុធ រវាងកងទ័ពកម្ពុជា និងថៃ៕







ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 21-08-2025, 06:19 PM, ចំនួនអ្នកអានៈ 64ដង
រាជធានីភ្នំពេញ៖ យោងតាមប្រភពព័ត៌មានដ៏គួរឱ្យទុកចិត្តបានឱ្យដឹងថា កងទ័ពថៃមានផែនការបញ្ចេញគ្រឿងចក្រជាច្រើនមកឈូសឆាយរង្វង់មូល
តាអុំ និងផ្ទះប្រជាពលរដ្ឋខ្មែរនៅផ្សារអានសេះ នៅតំបន់អានសេះក្នុងពេលឆាប់ៗនេះ។
បើនេះជាការពិត នោះវាជាការការរំលោភបំពានបទឈប់បាញ់មួយថ្មីទៀតរបស់ភាគីថៃ ដែលបង្កហានិភ័យខ្ពស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-08-2025, 06:17 PM, ចំនួនអ្នកអានៈ 56ដង
ក្នុងសេចក្តីថ្លែងការណ៍ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio ថែមទាំងបានហៅតុលាការអន្តរជាតិនេះថា ជាការគំរាមកំហែងសន្តិសុខ ដែលត្រូវបានប្រើប្រាស់ សម្រាប់ធ្វើសង្រ្គាមផ្លូវច្បាប់ ប្រឆាំងសហរដ្ឋអាមេរិកនិងអ៉ីស្រាអែល។ បើតាមក្រសួងហិរញ្ញវត្ថុអាមេរិក ទីក្រុងវ៉ាស៉ីនតោន បានដាក់ទណ្ឌកម្មលើចៅក្រមបារា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-08-2025, 06:14 PM, ចំនួនអ្នកអានៈ 58ដង
នៅពេលចូលរួមសន្និសីទអន្តរជាតិស្តីពីការអភិវឌ្ឍអាហ្រ្វិក ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន លោក Guterres ថ្លែងថា «វាមានសារៈសំខាន់ណាស់ ក្នុងការឈានដល់បទឈប់បាញ់ហ្កាហ្សាភ្លាមៗ ដែលចាំបាច់ដើម្បីបញ្ចៀសការស្លាប់ និងការបំផ្លិចបំផ្លាញដោយប្រតិបត្តិការយោធាប្រឆាំងនឹងទីក្រុងហ្កាហ្សា»។ លោក Guterres ក៏បានអំពាវនាវឱ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-08-2025, 06:10 PM, ចំនួនអ្នកអានៈ 35ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Belta របស់បេឡារុស បានដកស្រង់សម្តីលោក Alexander Lukashenko ដែលគូសបញ្ជាក់ថា «ក្នុងលក្ខខណ្ឌនៃភាពចលាចលភូមិសាស្ត្រនយោបាយ ទីក្រុង Minsk និងទីក្រុង Tehran កំពុងអនុវត្តជំហានស្របគ្នា និងមានតុល្យភាព ហើយខិតខំប្រឹងប្រែងដើម្បីប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស» ដោយបន្ថែមថា ប្រទេសទាំងពីរអាចចាប់ដៃគូលើវិស័
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-08-2025, 09:47 PM, ចំនួនអ្នកអានៈ 68ដង
រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងលោកស្រី មិថុនា ភូថង ជារដ្ឋលេខាធិការ ក្រសួងកិច្ចការនារី។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-08-2025, 09:41 PM, ចំនួនអ្នកអានៈ 54ដង
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ពន្ធគយបន្ថែម ២៥% លើទំនិញឥណ្ឌា ដែលនឹងចូលជាធរមាននៅថ្ងៃទី២៧ ខែសីហា ដើម្បីជាការដាក់ទណ្ឌកម្មចំពោះការបន្តទិញប្រេងពីរុស្ស៊ី។ ការដំឡើងពន្ធនេះ នាំឱ្យពន្ធសរុបដែលសហរដ្ឋអាមេរិកដាក់លើទំនិញឥណ្ឌាកើនឡើងដល់ ៥០%។
មន្ត្រីស្ថានទូត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-08-2025, 09:34 PM, ចំនួនអ្នកអានៈ 65ដង
ខេត្តកំពង់ធំ៖លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ, លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត បានដឹកនាំកម្លាំងការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្រ្តីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប)
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-08-2025, 09:21 PM, ចំនួនអ្នកអានៈ 62ដង
ខេត្តឧត្តរមានជ័យ៖លោកបណ្ឌិត ឃួន សុវណ្ណ ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, លោក ឱម ម៉ាក់ធារី ទីប្រឹក្សាក្រសួងបរិស្ថាន និងលោកស្រី ភុំ ផាន់ណាវី និងក្រុមគ្រួសារ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បាននាំអំណោយជាសម្ភារប្រើប្រាស់ និងថវិកាមួយចំនួន យកទៅចែកជូនដល់វីរកងទ័ពទិសប្រាសាទតាម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-08-2025, 06:42 PM, ចំនួនអ្នកអានៈ 55ដង
រាជធានីភ្នំពេញ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Anwar Ibrahim បានឱ្យដឹងថា នារសៀលថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥នេះ រូបលោក ទើបតែបានជួបសន្ទនាតាមទូរសព្ទជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្តីអំពីស្ថានការណ៍វិវត្តន៍ពាក់ព័ន្ធ នឹងការអនុវត្តបទឈប់បាញ់រវាងប្រទេសកម្ពុជានិងថៃ។
ដំណឹងនៃកា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-08-2025, 06:40 PM, ចំនួនអ្នកអានៈ 53ដង
ប្រធានាធិបតី លោក ដូណាល់ ត្រាំ ចង់ប្រើកម្លាំងយោធាដើម្បីតាមចាប់ក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដែលត្រូវបានចាត់តាំងជា អង្គការភេរវករពិភពលោក។ មន្ត្រីអាមេរិកម្នាក់និយាយថា នាវិក និងកងម៉ារីនប្រហែល ៤ ០០០នាក់ ត្រូវបានគេរំពឹងថា នឹងប្តេជ្ញាអនុវត្តកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល លោក ត្រាំ នៅក្នុងតំបន់ការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-08-2025, 06:38 PM, ចំនួនអ្នកអានៈ 57ដង
តាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក គីម បាននិយាយយ៉ាងដូច្នេះថា «សម្ព័ន្ធភាពយោធា និងការដំឡើងសាច់ដុំរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង គឺជាតឹកតាងជាក់ស្តែងបំផុត ដែលស្តែងឱ្យឃើញពីឆន្ទៈរបស់ពួកគេ ក្នុងការបង្កឱ្យមានសង្រ្គាមផ្ទុះឡើង។ ស្ថានការណ៍បច្ចុប្បន្នបែបនេះ ទាមទា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-08-2025, 06:28 PM, ចំនួនអ្នកអានៈ 58ដង
រាជធានីភ្នំពេញ៖លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ ចែករំលែកនូវគោលនយោបាយទីផ្សារការងាររបស់កម្ពុជាក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាពុទ្ធិបន្ថែមស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-08-2025, 06:06 PM, ចំនួនអ្នកអានៈ 54ដង
កិច្ចព្រមព្រៀងនេះបានកើតឡើង បន្ទាប់ពីលោកស្រី Gabbard រួមជាមួយប្រធានាធិបតី Donald Trumspan និងអនុប្រធានាធិបតី JD Vance បានខិតខំចរចាជាមួយភាគីអង់គ្លេសអស់រយៈពេលជាច្រើនខែ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងនៅពេលដែលនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer កំពុងបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបជាមួយលោក Trumspan និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-08-2025, 06:03 PM, ចំនួនអ្នកអានៈ 54ដង
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងក្រុមមេដឹកនាំអឺរ៉ុប នៅឯសេតវិមាន លោក ហ្សេលេនស្គី បាននិយាយថា រូបលោកត្រៀមខ្លួនជាស្រេចដើម្បីជួបលោក ពូទីន ខណៈបើកើតមានឡើង វានឹងជាជំនួបតទល់លើកដំបូងរបស់លោក ជាមួយលោកប្រធានាធិបតីរុស្ស៉ី គិតចាប់តាំងពី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-08-2025, 02:09 PM, ចំនួនអ្នកអានៈ 52ដង
រាជធានីភ្នំពេញ៖អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអំពាវនាវបែបបានធ្វើឡើងក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន សង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បា
 ព័ត៌មានលម្អិត
|
|
|