អគ្គនាយក​គយ​៖​ឆមាស​ទី​១​ឆ្នាំនេះ ពន្ធគយ​ប្រមូលបាន​៥.២៥៩,៥​ប៊ី​លាន​រៀល កើន​ទ្បើង​១២%​ធៀប​នឹង​រយពេល​ដូចគ្នា​នៃ​ឆ្នាំមុន​
ចុះថ្ងៃទី: 04-08-2022, 12:25 PM, ចំនួនអ្នកអានៈ 343ដង
រាជធានីភ្នំពេញ៖ នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​គយ​និង​រដ្ឋាករ​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២២ នៅ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។​កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ជា​អធិបតី​លោក​ឧបនាយករដ្ឋមន្ត្រី​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព​ន្ធ័​មុនីរ​ត្ន័ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​ លោក​បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹងថា នៅ​ឆមាស​ទី​១ ឆ្នាំ​២០២២ នេះ​គយ​ប្រមូល​ចំណូល​បាន ៥ ២៥៩,៥ ប៊ី​លាន​រៀល ស្មើនឹង​ប្រមាណ ១ ២៩៥,៤ លាន​ដុល្លារ​អាមេរិក កើនឡើង​ប្រមាណ ១២% ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០២១​។ លទ្ធផល​នេះ គឺ​សម្រេចបាន ៥០,២% នៃ​ផែនការ​។​ លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព​ន្ធ័​មុនីរ​ត្ន័ ក៏ បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​គយ​និង​រដ្ឋាករ​គ្រប់​ជាន់ថ្នាក់ ក្នុងការ​សម្រេចបាន​នូវ​លទ្ធផល​ល្អប្រសើរ​លើ​គ្រប់​ការដ្ឋាន​ការងារ​។​ នាឱកាស​នោះដែរ លោក​អគ្គបណ្ឌិត​សភាចា​រ្យ ក៏បាន​ណែនាំ​ឲ្យ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បន្ត​អនុវត្ត​ប្រសាសន៍ ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ទាំង​៥​ចំណុច​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ថ្លែង​នា​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​រដ្ឋបាល​គយ អគារ​សាលា​ជាតិ​គយ និង​អគារ​សារមន្ទីរ​គយ កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២១ និង​មតិ​ណែនាំ​ទាំង ៨ ចំណុច​របស់ អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី ដែល​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​គយ និង​រដ្ឋាករ​ប្រចាំឆ្នាំ​២០២១ កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២ និង​បានផ្ដល់​សេចក្ដីណែនាំ សម្រាប់​ការអនុវត្ត​ការងារ​ចំពោះមុខ​មួយចំនួនទៀត​ដែល​រួមមាន​៖ ១/ ពង្រឹង​ប្រសិទ្ធភាព​ការងារ​បង្ការ​និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ​និង​បន្លំ​ពន្ធ​។​ ២/ ពង្រឹង​ការងារ​គ្រប់គ្រង​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (e-Commerce) ទាំង​ទំនិញ​ដែលមាន​លក្ខណៈ​ជា​បញ្ញើ​ប្រៃសណីយ៍ និង​ទំនិញ​នាំចូល​តាម​មាត់ច្រក​ផ្សេងៗ​។​ ៣/ បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​លើក​ការងារ​ប្រឆាំង​ការសម្អាត​ប្រាក់ (AML)​។​ ៤/ បន្ត​ពង្រឹង​យន្តការ​កិច្ច​សម្រួល​ពាណិជ្ជកម្ម តាមរយៈ​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​គយ​, ការជំរុញ​ការអនុវត្ត​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ (National Single Window) ដំណាក់កាល​ទី​៣, ការកែលម្អ​គុណភាព​សេវា​,​ជំរុញ​ការកែទម្រង់​មុត​ស្រួច​ដោយ​សហការ​ជាមួយ​ផ្នែក​ឯកជន និង​ដៃគូ​ពាក់ព័ន្ធ​ក្នុងការ​ធ្វើ​សាមញ្ញ​កម្ម​នីតិវិធី​គយ​ដោយ​រក្សាទុក​ក្នុង​កម្រិត​អប្បបរមា ជាពិសេស​លើ​ការនាំចេញ​។​ ៥/ អនុវត្ត​ឲ្យ​បាន​សកម្ម​នូវ​ផែនការ​សកម្មភាព​នៃ​ក្របខណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្ដារ​និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្នុងការ​រស់នៅ​ជាមួយ​ជំងឺ​កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​ឆ្នាំ​២០២១-២០២៣ របស់​រាជរដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​ការងារ​គយ​។​ ៦/ បង្កើន​កិច្ចសហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​បណ្តា​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​។​ ៧/ បន្ត​ជំរុញ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​គាំទ្រ​ដល់​កិច្ចប្រតិបត្តិការ​គយ និងរ​កដី​រៀបចំ​កន្លែង​ត្រួតពិនិត្យ​ទំនិញ​ឲ្យ​បាន​សមរម្យ​ជាពិសេស​នៅ​មាត់ច្រក​សំខាន់ៗ​ថែមទៀត​៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 30-05-2025, 06:59 AM, ចំនួនអ្នកអានៈ​ 23ដង
រាជធានីភ្នំពេពញ៖ នា​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារ រ័ហ្វហ្វលស៍ ឡឺរ៉ូយ៉ាល់ ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ បានរៀបចំឡើង ក្រោមធអិបតីភាព ​លោកបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់របស់​អគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2025, 06:45 AM, ចំនួនអ្នកអានៈ​ 24ដង
បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះ រដ្ឋបាលលោក ដូណាល់ ត្រាំ បានដកថយពីផែនការដកសិទ្ធិភ្លាមៗរបស់សាកលវិទ្យាល័យ Harvard ក្នុងការចុះឈ្មោះនិស្សិតអន្តរជាតិ ដោយជំនួសមកវិញនូវការផ្តល់ពេល ៣០ថ្ងៃឲ្យសាកលវិទ្យាល័យនេះ ធ្វើការជំទាស់តាមរយៈដំណើរការរដ្ឋបាល។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-05-2025, 04:40 PM, ចំនួនអ្នកអានៈ​ 46ដង
រាជធានីភ្នំពេញ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការបន្តសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-05-2025, 04:36 PM, ចំនួនអ្នកអានៈ​ 44ដង
ខេត្តឧត្តរមានជ័យ៖ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ មេ​បញ្ជាការកងទ័ពជើងគោកកម្ពុជា-ថៃ បានចាប់ផ្តើមបើកការចរចានៅច្រកអន្តរជាតិអូរស្មាច់ ដើម្បីរកដំណោះស្រាយ ជុំវិញហេតុការណ៍ប៉ះទង្គិចគ្នារវាង កងទ័ពប្រទេសទាំងពីរ នៅតំបន់មុំបី ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ភាគីកម្ពុជាដឹកនាំដោយន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-05-2025, 04:33 PM, ចំនួនអ្នកអានៈ​ 48ដង
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានបង្ហាញនូវជំនឿយ៉ាងមុតមាំ លើសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-05-2025, 08:01 PM, ចំនួនអ្នកអានៈ​ 84ដង
ខេត្តរតនគិរី៖លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្តែងនូវសេចក្តីសោមនស្ស រីករាយចំពោះវត្តមានលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសតាមដានការអនុវត្ត គោលការណ៍នាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-05-2025, 07:41 PM, ចំនួនអ្នកអានៈ​ 80ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ បានសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ព្រះអង្គម្ចាស់ Sheilkh Sabah Khaled Al-Hamad Al-Sabah រជ្ជទាយាទនៃរដ្ឋកូវ៉ែត នៅរដ្ឋធានីកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-05-2025, 07:38 PM, ចំនួនអ្នកអានៈ​ 88ដង
លោក អាន់វ៉ា ដែលជាប្រធានអាស៊ានបច្ចុប្បន្ន បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីថាតើពិតទេ ស្តេចស៊ុលតង់ព្រះជន្ម ៧៨ព្រះវស្សា កំពុងព្យាបាលនៅវិទ្យាស្ថានជាតិបេះដូង (National Heart Institute) ក្នុងទីក្រុងកូឡាឡាំពួ? លោកបានឆ្លើយ​បញ្ជាក់ថា​ពិតមែន ប៉ុន្តែ​​មិន​បាន​ប្រាប់​ឲ្យ​លម្អិតបន្ថែមពីស្ថានភាពព្រះរាជស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-05-2025, 07:36 PM, ចំនួនអ្នកអានៈ​ 108ដង
(ភ្នំពេញ)៖ លោក កែវ ពិសិដ្ឋ អ្នកតាមដានផ្នែកសង្គមនៅកម្ពុជា និងជាបេក្ខជនបណ្ឌិតវិទ្យាសាស្ត្រនយោបាយ បានបង្ហាញការជឿជាក់ថា ប្រទេសកម្ពុជានឹងទទួលបាន ភ្ញៀវទេសចរចិនកាន់តែច្រើន បន្ទាប់ពីភាគីទាំងពីរបានបើកជាផ្លូវការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥»។ លោក កែវ ពិសិដ្ឋ លើកឡើងថា មានកត្តាធំៗចំនួនពីរ ដែលធ្វើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-05-2025, 07:28 PM, ចំនួនអ្នកអានៈ​ 84ដង
រាជធានីភ្នំពេញ៖ជាកិច្ចចាប់ផ្ដើម លោកអភិសន្តិបណ្ឌិត បានសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា និងមកកាន់ក្រសួងមហាផ្ទៃ របស់ឯកឧត្ដម អ៊ីហ្គ័រ ក្រាស្នូវ (Igor Krasnov) និងសហការី នៃអគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី។ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-05-2025, 07:17 PM, ចំនួនអ្នកអានៈ​ 81ដង
លោក Fidan កំពុងស្ថិតនៅក្នុងទីក្រុងមូស្គូ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ជាទីដែលលោកបានជួប លោក ពូទីន និងប្រធានអ្នកចរចារុស្ស៉ី លោក Vladimir Medinsky។ លោក Fidan ត្រូវជួបរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov នៅថ្ងៃអង្គារនេះ។ ក្រៅពីរឿងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន លោកពូទីន និងលោក Fidan បានជជែកអំពីទំនាក់ទំនងទ្វេភាគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-05-2025, 09:45 PM, ចំនួនអ្នកអានៈ​ 84ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានថ្លែងបញ្ជាក់ថា បេក្ខជនចំនួន ៦នាក់ បានប្រឡងជាប់ស្ថាពរ ក្នុងការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-05-2025, 09:31 PM, ចំនួនអ្នកអានៈ​ 77ដង
រាជធានីភ្នំពេញ៖នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសរំលេចថា ឆ្លងកាត់ការ​ហ្វឹក​ហាត់​រួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន នៅលើទីលានជាក់ស្ដែងក្នុង «ប្រតិ​បត្តិ​​ការ​ប្រឆាំងភេរវកម្ម និងការងារសង្គ្រោះមនុស្សធម៌» របស់កងទ័ពទាំង​ពីរ ថ្នាក់ដឹកនាំក្រុមការងារ ដឹកនាំសមយុទ្ធភាគីទាំងពីរបាន​ពិនិត្យឃើញ​ថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-05-2025, 09:22 PM, ចំនួនអ្នកអានៈ​ 87ដង
ការលាលែងរបស់លោក Wood កើតឡើង នៅមុនថ្ងៃមូលនិធិមនុស្សធម៌ហ្គាហ្សា (GHF) គ្រោងចាប់ផ្តើមប្រតិបត្តិការ ដែលពាក់ព័ន្ធនឹងអ្នកម៉ៅការឯកជន និងការការពារពីសន្តិសុខអ៊ីស្រាអែល។ គម្រោងនេះ បានទទួលការរិះគន់យ៉ាងខ្លាំងពីអង្គការសហប្រជាជាតិ និងក្រុមជំនួយអន្តរជាតិ ដែលព្រមានថាវាធ្វើឲ្យប៉ះពាល់ដល់អព្យាក្រឹតភាព និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-05-2025, 07:52 PM, ចំនួនអ្នកអានៈ​ 81ដង
កាលីហ្វ័រនីញ៉ា៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានជួបសំណេះសំណាលជាមួយអ្នកជំនាញ ធុរជន និងនិស្សិត ជំនាញបច្ចេកវិទ្យាឌីជីថលប្រមាណ ២០ រូប នៅទីក្រុង Sunnyvale រដ្ឋកាលីហ្វ័រញ៉ា។ ក្នុងឱកាសនេះ លោករដ្ឋមន្រ្តីបានចែករំលែកព័ត៌មានអំពីវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យប្រៃ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3273 នាក់
ម្សិលមិញ : 6644 នាក់
សរុបទាំងអស់ : 8615134 នាក់