ដ្ឋមន្ត្រីក្រសួងព័ត៌មានថៃ អវត្តមាន និងមិនចាត់តំណាងឱ្យមកចូលរួមកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ លើទឹកដីកម្ពុជា
ចុះថ្ងៃទី: 21-07-2025, 06:41 PM, ចំនួនអ្នកអានៈ 786ដង
សៀមរាប៖តាមរយៈការសង្កេតរបស់អ្នកសារព័ត៌មានកម្ពុជា ក៏មិនឃើញមានវត្តមានណាមួយពីសំណាក់មន្ត្រីជំនាញផ្នែកព័ត៌មានរបស់ប្រទេសថៃ មកចូលរួមកិច្ចប្រជុំនោះដែរ។ ខណៈកម្ពុជា​នឹង​​លើក​ប្រធានបទព័ត៌មានក្លែងក្លាយ បំផ្លើស​ និង​បំភ្លៃ។ នេះ​ជាលើកទី២ ដែល​កម្ពុជាធ្វើ​ជា​ម្ចាស់​ផ្ទះ​​រៀបចំ​ កិច្ចប្រជុំ​កំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទិ២០ និងកិច្ចប្រជុំពាក់ព័ន្ធ The 20th AMS 2025 ចាប់ពី​ថ្ងៃទី​២១ ដល់ទី​២៤​ ខែកក្កដា ស្រប​ពេល​​​ថៃ​ ជាសមាជិក​មួយមិន​​​ចូល​រួម​នោះទេ​។ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់ថៃ មិនមកចូលរួមក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (The 20th AMS 2025) នៅលើទឹកដីសៀមរាប-អង្គរនោះទេ។ ខណៈ​រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន​កម្ពុជា ក៏​ឆ្លៀត​​សំដៅ​​ទៅលើ​ការ​ផ្សព្វ​ផ្សាយរបស់​ប្រព័ន្ធ​សារព័ត៌មានថៃ​​ប្រាកចាក​ការពិត​ដើម្បី​បំភាន់​ពិភពលោក ក្នុង​កិច្ចប្រជុំ​កំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ The 20th AMS 2025 នៅថ្ងៃទី​២២ ខែកក្កដា​ ឆ្នាំ២០២៥ស្អែកនេះ​ រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន ភាគី​ម្ខាង​ទៀត ដែលមាន​ទំនាស់​ជាមួយ​កម្ពុជា​តែងតែ​​ប្រើ​ប្រាស់​ព័ត៌មាន​ក្លែងក្លាយ​ បំភាន់ បំភ្លៃ បំប៉ោង​ការ​ពិត ដើម្បី​ឱ្យ​ពិភពលោក​យល់​ច្រលំអំពីប្រទេស​កម្ពុជា​។ ដូច្នេះលោករដ្ឋមន្ដ្រី​បាន​លើកឡើង​ថា​ កម្ពុជា​ត្រូវ​ឆ្លើយ​តប​តាម​រយៈ​ការ​ផ្ដល់​ព័ត៌មាន​ពិត អ្វី​ដែលជា​មូលដ្ឋាន​គ្រឹះ​ឱ្យ​ប្រជាពលរដ្ឋបាន​យល់​ដឹង ពិភពលោក​បាន​ឃើញថា តើ​អ្វីដែលភាគី​ម្ខាង​ទៀត​កំពុងតែ​ធ្វើ តើ​វា​យ៉ាង​មេច។ បញ្ហា​ទាំងនេះ​ត្រូវ​តែលុប​បំបាត់ និងផ្ដល់​ព័ត៌មាន​ពិត​ជូន​ប្រជាពលរដ្ឋ​ជឿ​ទុកចិត្ដ ច្បាស់​លាស់ដែលមិន​ឱ្យ​ប្រជាពលរដ្ឋ​យល់​ច្រលំ ឬ​ដាក់​ការ​សង្ស័យ​លើ​ព័ត៌មាន​ដែល​បាន​ចេញ​ផ្សាយ​។ លោក នេត្រ ភក្ដ្រា បាន​ថ្លែង​នៅចំពោះ​មុខ​ក្រុម​អ្នកសារព័ត៌មាន​ថា៖ «បញ្ហា​នេះ ខ្ញុំ​ក៏​ត្រូវ​លើក​យកមក​ចែករំលែក​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​នឹង​ការ​សង្ខេត​ការប្រើ​ប្រាស់​ព័ត៌មាន​ក្លែងក្លាយ រួមទាំងព័ត៌មាន​បំភ្លៃ បំផ្លើស​ដើម្បី​បំផ្លាញ​មុខ​មាត់ ឬ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​។ ប៉ុន្ដែ​យើង​បាន​ប្រើ​ប្រាស់​មធ្យោបាយ និង​ព័ត៌មាន​របស់​យើង​ឆ្លើយតបទៅវិញ​»។ លោកបានបញ្ជាក់អំពីការ​លើកយកចិត្ដ​ប្រធានបទនេះ​ក្នុង​កិច្ចប្រជុំ​កំពូល​ថា​៖ «​អ្វីដែល​ពិភពលោក​បាន​និងកំពុងតែ​ឃើញ​ថា តើនរណាដែល​កំពុងតែប្រើប្រាស់​ព័ត៌មាន​ក្លែងក្លាយ​ដើម្បី​កេង​ចំណេញ ឬ​ប្រើ​ប្រាស់​ជា​គោលបំណង​នយោបាយ»​៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 28-07-2025, 08:06 PM, ចំនួនអ្នកអានៈ​ 9ដង
រាជធានីភ្នំពេញ៖លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ប្រជាជនរងគ្រោះ បានរត់គេចចេញពីគ្រាប់ផ្លោង របស់កងទ័ពថៃ ដែលកំពុងរំលោភអធិបតេយ្យភាពរបស់កម្ពុជា មានភាពលំបាកហើយជាពិសេស ការរស់នៅតាមតំបន់សុវត្ថិភាព ដែលបានរៀបចំ អនាម័យបរុស្ថាន ដើម្បីចូលរួមបង្កើនភាពស្អាតនៅជុំវិញមណ្ឌលសុវត្ថិភាពក៏ដូចជានៅក្នុងមណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-07-2025, 07:59 PM, ចំនួនអ្នកអានៈ​ 6ដង
ម៉ាឡេស៊ី៖ នៅល្ងាចថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាធ្វើមាតុភូមិនិវត្តន៍វិញ ជាមួយនឹងលទ្ធផលដ៏ត្រចះត្រចង់ ដោយមានការឯកភាពបទឈប់បាញ់ និងគោលដៅធំសម្រាប់ជាតិ និងប្រជាជនកម្ពុជា គឺសន្តិភាព។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-07-2025, 07:54 PM, ចំនួនអ្នកអានៈ​ 6ដង
ឧត្តរមានជ័យ-ព្រះវិហារ៖ គិតត្រឹមវេលាម៉ោង ៦ល្ងាច ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅតាមសមរភូមិនៅទូទាំងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មានភាពស្ងប់ស្ងាត់ តែមួយសន្ទុះធំលឺសំលេងផ្លោងមួយៗ។ សូមជំរាបថា នាវេលាម៉ោង២រសៀលថ្ងៃនេះ កម្ពុជា-ថៃ បានឯកភាពបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ចាប់ពីម៉ោង១២យប់ថ្ងៃទី២៨​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-07-2025, 07:40 PM, ចំនួនអ្នកអានៈ​ 9ដង
លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះថា គិតត្រឹមម៉ោង១១៖៥០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តទទួលអំណោយពីសប្បុរសជននានា បានចំនួន៦៥០,៤៣៤,៧៣០រៀល និង១៦២,៨០៦,០០ដុល្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-07-2025, 07:10 PM, ចំនួនអ្នកអានៈ​ 23ដង
មាំងកាំភ្លើងត្រូវបានរាយការណ៍ថាជាមនុស្សមានវ័យចំណាស់ម្នាក់ និងពាក់អាវយឺត ព្រមទាំងស្ពាយកាបូបយោធា។ ក្នុងចំណោមអ្នកស្លាប់រួមមានសន្តិសុខ ៤នាក់ និងស្ត្រីម្នាក់ ព្រមទាំង ខ្មាន់កាំភ្លើងផងដែរដែលបានបាញ់សម្លាប់ខ្លួនឯងនៅក្បែរផ្សារ Or Tor Kor។ តាមប៉ូលិសថៃ ជនសង្ស័យមានអាយុ៦១ឆ្នាំ មកពីស្រុក Khong ខេត្ត Nakhon Ratchasima
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-07-2025, 07:06 PM, ចំនួនអ្នកអានៈ​ 9ដង
រាជធានីភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា​ បានប្រកាសថា ការឯកភាពលើបទឈប់បាញ់រវាងកម្ពុជា-ថៃ ចាប់ពីម៉ោង២៤យប់នេះ​តទៅ គឺជាលទ្ធផលដ៏ត្រចះត្រចង់ ហើយកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគកម្ពុជា-ថៃ នឹងធ្វើឡើងនៅព្រឹកស្អែក។ តាមបណ្តាញសង្គម សម្តេចបានបញ្ជាក់ដូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2025, 06:31 PM, ចំនួនអ្នកអានៈ​ 290ដង
គូឡាឡាំពួ៖ លោក Mohamad Hasan បានប្រាប់សារព័ត៌មានម៉ាឡេស៊ី Bernama នៅល្ងាចថ្ងៃអាទិត្យ ទី២៧ ខែកក្កដាថា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្ដីទីថៃ លោក Phumtham Wechayachai ត្រូវបានរំពឹងថា នឹងធ្វើដំណើរទៅកាន់ម៉ាឡេស៊ី នៅល្ងាចថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2025, 06:12 PM, ចំនួនអ្នកអានៈ​ 314ដង
កូរ៉េ៖ ក្នុងសំឡេងស្រែកប្រឆាំងការឈ្លានពាន ដោយមានដៃគ្រវីទង់ជាតិផង ពលរដ្ឋខ្មែរបានថ្កោលទោសការឈ្លានពានរបស់ថៃមកលើកម្ពុជាដែលជាប្រទេសមានសេដ្ឋកិច្ចខ្សោយជាង និងមានមាឌតូចជាង។ ជាមួយគ្នានេះពលរដ្ឋទាំងអស់បានអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធរដ្ឋាភិបាលថៃដើម្បីឱ្យមានបទឈប់បាញ់នៅតាមបន្ទាត់ព្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2025, 06:00 PM, ចំនួនអ្នកអានៈ​ 323ដង
រាជធានីភ្នំពេញ៖មកទល់ល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ សមរភូមិភ្នំខ្មោច ស្ថិតក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ កងទ័ពកម្ពុជាដ៏អង់អាចក្លាហានបន្ដឈរជើងកាន់កាប់យ៉ាងរឹងមាំបំផុត បើទោះបីសត្រូវសៀមឈ្លានពានប្រើប្រាស់ យុទ្ធវិធីវៃសម្រុកខ្លាំងបែបណាក៏មិនអាចទៅរួចនោះទេ។ បើតាមសេចក្ដីរាយការណ៍ពីសមរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2025, 12:41 PM, ចំនួនអ្នកអានៈ​ 276ដង
តាមលោក Phumtham នាយករដ្ឋមន្រ្តីស្តីទី ថ្លែងថា ប្រសិនបើក្រសួងការបរទេសថៃ សម្រេចបានជោគជ័យលើកិច្ចចរចាឈប់បាញ់នោះ កិច្ចពិភាក្សានឹងត្រូវធ្វើឡើងបន្តជាមួយយោធាថៃ។នាយករដ្ឋមន្ត្រីស្ដីទីថៃ លោក Phumtham Wechayachai បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះថា លោកបានប្រាប់ប្រធានាធិបតីអាមេរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2025, 12:37 PM, ចំនួនអ្នកអានៈ​ 271ដង
រាជធានីភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាឲ្យក្រសួង អាជ្ញាធរខេត្ត កងកម្លាំង ពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់រៀបចំដឹកជញ្ជូនបងប្អូនពលករខ្មែរ និងយកចិត្តទុកដាក់ជនភៀសសឹក ដោយសារការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរៀ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2025, 12:34 PM, ចំនួនអ្នកអានៈ​ 273ដង
រាជធានីភ្នំពេញ៖ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវរបស់ប្រទេសថៃ ដែលថាកម្ពុជា ផ្តើមធ្វើអរិភាពមុន។ ការអះអាងមិនពិតនេះ គ្មានអ្វីក្រៅតែពីការប៉ុនប៉ងដោយអស់សង្ឃឹម ដើម្បីបង្វែរស្ថាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2025, 07:44 AM, ចំនួនអ្នកអានៈ​ 306ដង
រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ២០០លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ សម្រាប់ជួយដល់ប្រជាជនស៊ីវិលដែលកំពុងភៀសសឹក នៅកម្ពុជា ដោយសារសង្គ្រាមនៅព្រំដែន។ សូមជម្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2025, 07:43 AM, ចំនួនអ្នកអានៈ​ 296ដង
រាជធានីភ្នំពេញ៖ ទាហានឈ្លានពានថៃ នៅលើសមរភូមិជាក់ស្តែង មិនទាន់ស្តាប់បទបញ្ជារបស់រដ្ឋាភិបាលស្តីពីបទឈប់បាញ់នោះឡើយ គឺនៅបន្តបាញ់ផ្លោងចូលដីកម្ពុជាដដែល។ សម្រាប់សមរភូមិចាន់ក្រហមភ្នំខ្មោច ទាហានឈ្លានពានថៃ បានបាញ់ផ្លោងតាំងពីម៉ោង ២៖៣០នាទី ទៀបភ្លឺថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។ រហូតមកដល់ម៉ោងជិត ៧ព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2025, 07:40 AM, ចំនួនអ្នកអានៈ​ 296ដង
វ៉ាស៉ីនតោន៖​តាមបណ្តាញសង្គម​ Truth Social នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោក​ត្រាំ​គូសបញ្ជាក់ថា ​«ខ្ញុំទើបនិយាយជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ទាក់ទងនឹងការបញ្ឈប់សង្គ្រាមជាមួយថៃ។ ខ្ញុំអំពាវនាវទៅនាយករដ្ឋមន្ត្រីស្តីទីនៃប្រទេសថៃ នៅពេលនេះដើម្បីស្នើសុំឱ្យមានបទឈប់បាញ់ និងបញ្ចប់សង្គ្រាមដែលកំពុងផ្ទុ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 10807 នាក់
ម្សិលមិញ : 12173 នាក់
សរុបទាំងអស់ : 9300008 នាក់