ក្រសួងវប្បធម៌ នឹងចាត់វិធានការលើការតែងនិពន្ធ ច្រៀង ការផ្សព្វផ្សាយបទចម្រៀង និងស្នាដៃសិល្បៈនានា ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ |
|
ចុះថ្ងៃទី: 14-02-2025, 03:06 PM, ចំនួនអ្នកអានៈ 1164ដង |
|
នៅក្នុងសេចក្តីណែនាំ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានបញ្ជាក់ថា ថ្មីៗនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្កេតឃើញថា មានអ្នកនិពន្ធ សិល្បករ សិល្បការិនីជាច្រើន បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពវិជ្ជមាន ដើម្បីលើកស្ទួយសិល្បៈវប្បធម៌របស់ជាតិដែលជាកាយវិការមួយគួរឱ្យគោរព និងកោតសរសើរជាខ្លាំង។ ជាមួយគ្នានេះដែរ ក៏នៅមានអ្នកសិល្បៈនិងបុគ្គលដែលល្បីមួយចំនួនក្នុងបណ្តាញសង្គម ដែលឈរលើមូលដ្ឋានសិល្បៈវប្បធម៌ជាគោល បានធ្វើការតែងនិពន្ធ ច្រៀងបទចម្រៀង ឬ ស្នាដៃសិល្បៈមួយចំនួន ដែលមានបង្កប់ខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌ និងសេចក្តី ថ្លៃថ្នូរសង្គម ដែលបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី កិត្យានុភាពនៃសង្គមជាតិពិសេសប៉ះពាល់លើអនីតិជនដែលជាកុមារ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធនានា ដើម្បីចាត់វិធានការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ លើការតែងនិពន្ធ ច្រៀង ការផ្សព្វផ្សាយបទចម្រៀង និងស្នាដៃសិល្បៈនានា ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌និងសេចក្តីថ្លៃថ្នូរសង្គម។
ក្នុងន័យនេះ ដើម្បីបញ្ចៀសបាននូវផលប៉ះពាល់ និងដើម្បីរក្សាបាននូវគុណតម្លៃ សេចក្តីថ្លៃថ្នូរ ក្នុងសង្គម ព្រមទាំងរក្សាបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរដល់បុគ្គលខ្លួនឯង និងអ្នកដទៃ ក៏ដូចជាសកម្មភាពទាំងឡាយដែលបង្កផលប៉ះពាល់តិចក្តីច្រើនក្តីលើសង្គមជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានណែនាំដល់អ្នកសិល្បៈ និងបុគ្គលដែលប្រើប្រាស់បណ្តាញសង្គមឈរលើមូលដ្ឋានសិល្បៈវប្បធម៌ សូមបញ្ឈប់ជាបន្ទាន់ នូវការតែងនិពន្ធ ច្រៀង ការផ្សព្វផ្សាយបទចម្រៀង និងស្នាដៃសិល្បៈនានា ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌និងសេចក្តីថ្លៃថ្នូរសង្គម និងសូមលុបចោលនូវរាល់ស្នាដៃអវិជ្ជមាន ដែលបង្ហោះផ្សព្វផ្សាយក្នុងបណ្តាញសង្គម នាពេលកន្លងមក។
ក្រសួងក៏បានអំពាវនាវដល់បុគ្គលដែលធ្វើអាជីវកម្មក្នុង បណ្តាញសង្គម សូមបញ្ឈប់សកម្មភាពចែកចាយបន្ត ឬធ្វើអធិប្បាយ បញ្ចេញបញ្ចូលបន្ថែមលើស្នាដៃអវិជ្ជមានទាំងនោះ ក្នុងគោលបំណងជំរុញបញ្ហាឱ្យកាន់តែក្តៅ ដើម្បីប្រយោជន៍លាភសក្ការៈរបស់ខ្លួន។
«ក្រសួងនឹងសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធនានា ដើម្បីចាត់វិធានការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ នូវសកម្មភាពអវិជ្ជមានខាងលើនេះ ស្របតាមបទប្បញ្ញត្តិនិងនីតិវិធីនានាដែលមានជាធរមាន»។ នេះបើតាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្ឃឹមនិងជឿជាក់ថា អ្នកសិល្បៈ និងបុគ្គលដែលល្បីនានាដែល ប្រើប្រាស់សិល្បៈវប្បធម៌ជាគោល ព្រមទាំងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងឡាយ នឹងចូលរួមសហការអនុវត្តតាមសេចក្តីណែនាំនេះដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីភាពថ្លៃថ្នូរនៃសង្គមជាតិយើង៕


ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 23-07-2025, 07:17 PM, ចំនួនអ្នកអានៈ 31ដង
លោក Merz ដែលដឹកនាំគណបក្សស្តាំនិយម CDU បានបញ្ចេញសំឡេងរិះគន់ខ្លាំងៗ ចំពោះអ៉ីស្រាអែល ប៉ុន្តែនៅពេលមានសេចក្តីថ្លែងការណ៍ អំពាវនាវឱ្យអ៉ីស្រាអែលបញ្ចប់សង្រ្គាមជាបន្ទាន់ ដោយឧត្តមស្នងការគ្រប់គ្រងវិបត្តិសហភាពអឺរ៉ុប និងបណ្តាប្រទេសលោកខាងលិចចំនួន ២៨ រួមទាំងអង់គ្លេស និងបារាំង កាលពីថ្ងៃចន្ទដើមសប្តាហ៍ គេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-07-2025, 07:14 PM, ចំនួនអ្នកអានៈ 23ដង
ខេត្តតាកែវ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះពិនិត្យមើលបេក្ខជនមកស្នើសុំដាក់ពាក្យប្រឡង ជ្រើសរើសក្របខ័ណ្ឌមន្រ្តីពន្ធនាគារ សម្រាប់ឆ្នាំ២០២៥ ដើម្បីចូលបម្រើការងារនៅពន្ធនាគារខេត្តតាកែវ ដែលរៀបចំធ្វើឡើងនៅអតីតអូតែលខេត្ត ស្ថិតក្នុងសង្កា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-07-2025, 06:16 PM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖មជ្ឈមណ្ឌលចងចាំជនជាតិដើមភាគតិច បានអញ្ជើញវាគ្មិនឈ្មោះ ព្យោយ ទើវ អាយុ៨៥ឆ្នាំ គឺជាជនជាតិព្នង កើតនៅភូមិដាក់ដាំ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ហើយបច្ចុប្បន្នរស់នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មកធ្វើបទបង្ហាញ។
មជ្ឈមណ្ឌលចងចាំជនជាតិដើមភាគតិច ខេត្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-07-2025, 05:05 PM, ចំនួនអ្នកអានៈ 486ដង
រាជធានីភ្នំពេញ៖អរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នៅកម្ពុជា គឺប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅក្នុងការផ្តល់អំណាចដល់យុវជន។ គំនិតផ្តួចផ្តើមរបស់យើងដូចជា “Girls in ICT” “Youth in Media” និងយុទ្ធនាការអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយទូទាំងប្រទេស គឺមានបំណងធានាថាយុវជនកម្ពុជា មិនគ្រាន់តែជាអ្នកប្រើប្រាស់ប្រព័
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-07-2025, 04:57 PM, ចំនួនអ្នកអានៈ 500ដង
លោក ឃួង ស្រេង បានបន្តថា ការងារនេះជាការងារ ដែលដាច់ខាតត្រូវរួមគ្នាធ្វើ ដូចពាក្យមួយគេនិយាយថា កង្កែបក៏ប្រឹង ពស់ក៏ប្រឹង យើងត្រូវប្រឹងប្រែងទាំងអស់គ្នា សង្កេតឃើញកន្លែងណាសង្ស័យ ត្រូវបង្ក្រាបកន្លែងណុង ពិសេសគឺយកភស្តុតាងឱ្យបាន។
ដើម្បីរួមគ្នាដោះស្រាយ សំខាន់ឱ្យការងារបង្ក្រាប ការឆបោកតាមប្រព័ន្ធ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-07-2025, 04:49 PM, ចំនួនអ្នកអានៈ 410ដង
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន SBU បានឱ្យដឹងថា «បុគ្គលិកម្នាក់នៃអង្គភាពជាតិប្រឆាំងអំពើពុករលួយអ៊ុយក្រែន (NABU) ត្រូវបានឃុំខ្លួន»។ ដោយមិនផ្តល់អត្តសញ្ញាណមន្រ្តីរូបនោះ SBU បានបន្ថែមថា «គាត់ធ្វើការនៅផ្នែកស៉ើបការណ៍សម្ងាត់បំផុត D-2 ហើយបានធ្វើចារកម្មឱ្យសេវាកម្មពិសេសរុស្ស៉ី»។
ទីភ្នាក់ងារសន្តិសុខ SBU រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-07-2025, 04:46 PM, ចំនួនអ្នកអានៈ 501ដង
រាជធានីភ្នំពេញ៖អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានចេញសេចក្តីប្រកាសព័ត៌មានថា គ.ល.ក. បានសម្រេចព្យួរអាជ្ញាបណ្ណកាស៊ីណូលេខ ២៦៦ គ.ល.ក ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដែលផ្តល់ជូន ក្រុមហ៊ុន ហេង ភ្នំប្រុស អាហរ័ណ នីហរ័ណ (HENG PHNOM PROS IMPORT EXPORT CO.,LTD.) ដែលមានកាស៊ីណូឈ្មោះ ហេង ហេង I (HENG HENG I
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-07-2025, 04:44 PM, ចំនួនអ្នកអានៈ 426ដង
នៅពេលត្រូវបានសួរថាតើថ្ងៃកំណត់ដាក់ពន្ធ អាចពន្យារពេលបន្តទៀតទេ? លោក Bessent បានប្រាប់ទូរទស្សន៍ CNBC ថា «យើងមិនប្រញាប់ចុះកិច្ចព្រមព្រៀងទេ ហើយវាអាស្រ័យលើ លោកប្រធានាធិបតី ដូណាល់ ត្រាំ»។ លោកបន្ថែមថា «ប្រសិនបើគិតដល់ថ្ងៃទី១ ខែសីហា ពន្ធគយកម្រិតខ្ពស់នឹងដាក់សម្ពាធដល់ប្រទេសនានា ឱ្យនឹកឃើញកិច្ចព្រមព្រៀងដ៏ប្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-07-2025, 04:39 PM, ចំនួនអ្នកអានៈ 482ដង
រាជធានីភ្នំពេញ៖អជំនួបនេះផ្ដោតទៅលើការផ្តល់ជូនរថយន្តអគ្គិសនី Leaspanmotor TO3 ជូនដល់សិស្សានុសិស្ស ដែលទទួលបានកម្រិតពិន្ទុប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខ្ពស់ជាងគេ ប្រចាំប្រទេស (តែម្នាក់គត់) សម្រាប់សម័យប្រឡង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ខាងមុននេះ។លោកស្រីបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-07-2025, 06:46 PM, ចំនួនអ្នកអានៈ 438ដង
រាជធានីភ្នំពេញ៖អនុប្រធានទី២រដ្ឋសភា បានកត់សម្គាល់ឃើញថា ទំនាក់ទំនង រវាងប្រទេសទាំងពីរ មានការរីកចម្រើនឥតឈប់ឈរ ដែលឆ្លុះបញ្ជាំងឱ្យឃើញយ៉ាងច្បាស់តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ ការគាំទ្រគ្នាទៅវិញទៅមកនៅលើកវេទិការអន្តរជាតិនានា និងការចុះកិច្ចព្រមព្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-07-2025, 06:41 PM, ចំនួនអ្នកអានៈ 462ដង
សៀមរាប៖តាមរយៈការសង្កេតរបស់អ្នកសារព័ត៌មានកម្ពុជា ក៏មិនឃើញមានវត្តមានណាមួយពីសំណាក់មន្ត្រីជំនាញផ្នែកព័ត៌មានរបស់ប្រទេសថៃ មកចូលរួមកិច្ចប្រជុំនោះដែរ។ ខណៈកម្ពុជានឹងលើកប្រធានបទព័ត៌មានក្លែងក្លាយ បំផ្លើស និងបំភ្លៃ។ នេះជាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-07-2025, 06:36 PM, ចំនួនអ្នកអានៈ 434ដង
ខេត្តសៀមរាប៖លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ បានអះអាងថា ក្នុងឋានៈកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ កម្ពុជានឹងអង្គុយរួមជាមួយអ្នកឯកទេសទាំងអស់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងព័
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-07-2025, 06:31 PM, ចំនួនអ្នកអានៈ 458ដង
ឧត្តរមានជ័យ៖ នៅប្រាសាទតាក្របី សេចក្ដីរាយការណ៍បានបញ្ជាក់ថា ចាប់ពីម៉ោង០៧៖០០ព្រឹក រហូតដល់ម៉ោង០៣៖០០នាទីរសៀល ប្រជាពលរដ្ឋខ្មែរ មកពីខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងរាជធានីភ្នំពេញ សរុប២,០៤៤នាក់ បានអញ្ជើញទស្សនាប្រាសាទតាក្របី និងលើកទឹកចិត្តវីរកងទ័ពខ្មែរ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-07-2025, 06:27 PM, ចំនួនអ្នកអានៈ 484ដង
តាមក្រសួងការបរទេសចិន ប្រធានគណៈកម្មការអឺរ៉ុប លោក ស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa នឹងធ្វើទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហេីយជួបលោក ប្រធានាធិបតី ស៉ី ជីនពីង។ នាយករដ្ឋមន្ត្រីចិន លោក Li Qiang នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលចិន-EU លើកទី២៥ ជាមួយមេដឹកនាំសហភាពអ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-07-2025, 04:44 PM, ចំនួនអ្នកអានៈ 515ដង
បន្ទាយមានជ័យ៖នាឱកាសនោះលោកទេសរដ្ឋមន្ត្រី អ៉ី ឈាន បានសម្តែងនូវអារម្មណ៍ក្រៀមក្រំ ក្តុកក្តួលរំជួលចិត្តឥតឧបម៉ា និងសោកស្តាយយ៉ាងក្រៃលែង ចំពោះការបាត់បង់នាយឧត្តមសេនីយ៍ សុខ ភាព ដែលជាស្វាមី ជាឪពុក និងជាជីតា ជាទីគោរពស្រលាញ់ប្រកបដោយកតញ្ញូតាធម៌ និងភក្តីភាព ចំពោះក្រុមគ្រួសារ និងជាការបាត់បង់នូវឥស្ស
 ព័ត៌មានលម្អិត
|
|
|