ឈ្វេងយល់ពីការផ្សារភ្ជាប់រវាងសត្វដំរី និងជនជាតិដើមភាគតិចព្នង នៅភូមិពូតាំង |
|
ចុះថ្ងៃទី: 23-07-2025, 06:16 PM, ចំនួនអ្នកអានៈ 367ដង |
|
រាជធានីភ្នំពេញ៖មជ្ឈមណ្ឌលចងចាំជនជាតិដើមភាគតិច បានអញ្ជើញវាគ្មិនឈ្មោះ ព្យោយ ទើវ អាយុ៨៥ឆ្នាំ គឺជាជនជាតិព្នង កើតនៅភូមិដាក់ដាំ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ហើយបច្ចុប្បន្នរស់នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មកធ្វើបទបង្ហាញ។
មជ្ឈមណ្ឌលចងចាំជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី បានរៀបចំកម្មវិធី «ស្តាប់រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ផ្សាភ្ជាប់សាច់រឿងរបស់មនុស្ស និងសាច់រឿងរបស់សត្វដំរីដែលមិនអាចកាត់ផ្តាច់ពីគ្នាបាន» ដោយមានការចូលរួមពីសិស្សចំនួន១២នាក់។
ព្យោយ ទើវ បានរៀបរាប់អំពីប្រវត្តិដំរី និងសារប្រយោជន៍ដំរីចំពោះគាត់និងក្រុមគ្រួសារព្រមទាំងសាច់រឿងត្រួសៗនៅមុនសម័យខ្មែរក្រហម ក្នុងសម័យខ្មែរក្រហម និងក្រោយសម័យខ្មែរក្រហម ដូចខាងក្រោម៖
ខ្ញុំឈ្មោះ ព្យោយ ទើវ អាយុ៨៥ឆ្នាំ ជាជនជាតិព្នង កើតនៅភូមិដាក់ដាំ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ សព្វថ្ងៃខ្ញុំផ្លាស់មករស់នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ខ្ញុំបានរៀបការរួចនិងមានកូនចំនួន៥នាក់ ក្នុងនោះមានកូនស្រី២នាក់។ នៅឆ្នាំ១៩៧៩ កូនស្រីរបស់ខ្ញុំម្នាក់ស្លាប់ ហើយកូនប្រុសម្នាក់ទៀតបានស្លាប់ក្នុងឆ្នាំ១៩៨០។ បច្ចុប្បន្នខ្ញុំនៅសល់កូនតែ៣នាក់ ក៏បានរៀបការរួចហើយដែរ។ ខ្ញុំរស់នៅជាមួយកូនស្រី បន្ទាប់ពីប្តីរបស់ខ្ញុំស្លាប់នៅឆ្នាំ២០០៥។ ទ្រព្យសម្បត្តិដែលឪពុក ម្តាយខ្ញុំបន្សល់ទុកឱ្យគឺដំរីឈ្មោលមួយក្បាល ដែលមានឈ្មោះថា អាពុន អាយុ៤៥ឆ្នាំ ព្រមទាំងមានសុខភាពល្អ។ ចៅប្រុសខ្ញុំឈ្មោះ ណារ៉ូ អាប៉ូ អាយុ២៦ឆ្នាំ ជាអ្នកមើលថែដំរីបន្ត។ អាប៉ូ បានរៀបការ ហើយមានកូនប្រុសស្រីចំនួន២នាក់។
ដំរីដែលខ្ញុំមានសព្វថ្ងៃនេះគឺជាថ្នូរនឹងការពលីជីវិតរបស់លោកតាខ្ញុំ។ កាលពីដើមមានក្រុមគ្រួសារអ្នកភូមិមកស្នាក់នៅ និងបានសម្រាលកូននៅលើផ្ទះរបស់តាខ្ញុំ។ បន្ទាប់ពីសម្រាលកូនរួច ជីតារបស់ខ្ញុំក៏ធ្លាក់ខ្លួនឈឺ បន្ទាប់មកក៏ស្លាប់។ ក្រោយពីគាត់ស្លាប់បានមួយរយៈ ទើបយើងដឹងពីមូលហេតុនៃការស្លាប់របស់គាត់ «តាមពិតគាត់ស្លាប់ដោយសារខុសត្រណម»។ អ្នកភូមិបានដាស់តឿនឱ្យគាត់ទៅស្វែងរកអ្នកដែលបានសម្រាលកូននោះ ហើយធ្វើពិធីលៀងលោម។ ក្រោយមកក្រុមគ្រួសារខ្ញុំក៏បានទៅទាមទារសំណងពីក្រុមគ្រួសារដែលបានធ្វើឱ្យជីតាខ្ញុំស្លាប់។ សំណងដែលបានមកវិញគឺសងដំរីមួយក្បាល ឱ្យមកគ្រួសារខ្ញុំ ដើម្បីរៀបចំពិធីលៀងលោមនិងប្តូរជំនួសអ្នកស្លាប់។ នៅពេលយកដំរីចូលផ្ទះ យើងបានធ្វើពិធីសែនព្រេនដែលរៀបចំដោយគ្រូគង្វាលដំរី ដោយកាប់ជ្រូកមួយក្បាលសែន ហើយបន្ទាប់មកធ្វើពិធីសង្កត់ក្បាលដំរី ដើម្បីឱ្យដំរីស្លូត។ យើងបានចិញ្ចឹមដំរីនោះរហូតមកដល់សព្វថ្ងៃ។
ការចិញ្ចឹមដំរីរបស់បងប្អូនជនជាតិដើមភាគតិចមានត្រណមខ្លាំងណាស់ គឺយើងជឿលើការសែនព្រេន។ នៅពេលដែលដំរីមិនស៊ីចំណីឬមានដំបៅពេញខ្លួន យើងត្រូវពិភាក្សាគ្នាជាមួយក្រុមគ្រួសារ ឬសមាជិកសហគមន៍ក្នុងមូលដ្ឋាន ឬចាស់ទុំ ព្រឹទ្ធាចារ្យ ដើម្បីស្វែងរកគ្រួសារណាមួយដែលធ្វើខុសត្រណម ដូចជា៖ រៀបការកូនមិនបានត្រឹមត្រូវ, សម្រាលកូនគ្មានប្តីទទួលខុសត្រូវ, កូនស្រីមានផ្ទៃពោះដោយគ្មានអ្នកទទួលខុសត្រូវ, រលូតកូននៅផ្ទះឬនៅតាមផ្លូវ។ ទាំងនេះសុទ្ធតែត្រូវយកមកពិន័យ និងធ្វើការសែនព្រេនដំរី។ ការសែនព្រេននេះទៀតសោតត្រូវមាន ស្រា១កាទិន មាន់១ក្បាល និងជ្រូក១ក្បាល ដើម្បីសែនលាបំណន់។ ក្រោយពីដំរីជាសះស្បើយ ដំរីអាចធ្វើការងារបម្រើមនុស្សដូចធម្មតា។
គួបផ្សំជាមួយតួនាទីរបស់ខ្ញុំជាឆ្មបបុរាណ ខ្ញុំកាន់តែមានត្រណមច្រើន។ នៅពេលមានការអញ្ជើញឱ្យចូលរួមក្នុងពិធីមង្គលការរបស់អ្នកភូមិ ខ្ញុំមិនអាចចូលរួមបានទេ លុះត្រាតែក្រុមគ្រួសារកូនកម្លោះកូនក្រមុំឱ្យជ្រូកមកដំរីមួយក្បាល និងឱ្យគ្រួសារខ្ញុំមួយក្បាល ទើបខ្ញុំអាចចូលរួមបាន។ ដំរីមានអត្ថប្រយោជន៍ច្រើនណាស់ចំពោះមនុស្សយើង។ កាលពីសម័យមុន សូមបីនៅក្នុងសម័យ ប៉ុល ពត ដំរីត្រូវបានប្រើឱ្យដឹកជញ្ជូនសព្វាវុធនិងស្បៀង ដើម្បីវាយប្រយុទ្ធគ្នាជាមួយវៀតណាម និងជាមធ្យោបាយធ្វើដំណើរ។ កាលពីមុនយើងគ្មានម៉ូតូ ឡាន ឬកង់ជិះទេ។ ដំរីអាចលីសែង ដឹកអីវ៉ាន់ ស្រូវអង្ករ ដឹកឈើដើម្បីសង់ផ្ទះ ដឹកស្បូវសម្រាប់ប្រក់ផ្ទះ ជួយដឹកមនុស្សឆ្លងអូរ ឬទៅមន្ទីរពេទ្យជាដើម។ សម័យឥឡូវ យើងមានយានជំនិះច្រើនប្រភេទ យើងមានប្រាក់ ដូច្នេះយើងមិនសូវពឹងពាក់លើដំរីខ្លាំងដូចកាលពីមុនទេ។ ប៉ុន្តែដំរីនៅតែមានប្រយោជន៍សម្រាប់គ្រួសារខ្ញុំ។ សព្វថ្ងៃនៅក្នុងភូមិពូតាំងមានដំរីស្រុកតែ៤ក្បាលប៉ុណ្ណោះ។
នៅពេលមានសង្គ្រាមរវាង លន់ នល់ និង សម្តេចព្រះ នរោត្តម សីហនុ ខ្ញុំមានអាយុ១៦ឆ្នាំ។ ខ្ញុំក៏មិនដឹងរឿងរ៉ាវលម្អិតដែរព្រោះមិនបានរៀនសូត្រ ហើយរវល់តែជួយឪពុកម្តាយធ្វើស្រែចម្ការ។ ម្យ៉ាងកាលជំនាន់នោះមិនទាន់មានការផ្សព្វផ្សាយព័ត៌មានទូលំទូលាយ ដូចជាបណ្តាញសង្គមបច្ចុប្បន្នទេ។ នៅពេលប៉ុល ពត ចូលមក ខ្ញុំត្រូវបានជម្លៀសចេញពីភូមិកំណើតទៅរស់នៅស្រុកកោះញែក នៅឆ្នាំ១៩៧៣។ ខ្មែរក្រហមឱ្យខ្ញុំធ្វើស្រែ ជីកប្រឡាយ លើកទំនប់ទាំងយប់ទំាងថ្ងៃ មិនបានសម្រាកឡើយ។ ចំណែកការហូបចុកមិនបានគ្រប់គ្រាន់ទេ។ ភាគច្រើនខ្ញុំហូបបបរលាយក្តួច។ ប្រសិនបើយើងឈឺមិនបានទៅធ្វើការ ខ្មែរក្រហមចាប់យើងទៅកសាង និងរៀនសូត្រ។ ខ្ញុំចាំថា ពេលដែលខ្មែរក្រហមហៅទៅរៀនសូត្រហើយ មិនដែលឃើញមានអ្នកណាត្រឡប់មកវិញទេ។ មិនដឹងអង្គការយកទៅណា ហើយមិនដឹងថាយកទៅសម្លាប់ឬយ៉ាងណាទេ។ នៅឆ្នាំ១៩៧៩ បន្ទាប់ពី ប៉ុល ពត ចាញ់សង្គ្រាមវៀតណាម, វៀតណាមបានប្រមូលផ្តុំប្រជាជន ហើយធ្វើការជម្លៀសប្រជាជនចេញពីស្រុកកោះញែកឱ្យត្រឡប់មករស់នៅតាមភូមិឋានវិញ។ ខ្ញុំបានត្រឡប់មកខេត្តមណ្ឌលគិរីវិញនៅឆ្នាំ១៩៨១ ហើយឆ្នាំ១៩៨២ ទើបខ្ញុំមករស់នៅក្នុងភូមិពូតាំង។
ដំរីត្រូវបានប្រើប្រាស់និងរំលេចឡើងខ្លាំងតាំងពីសម័យអង្គរ ដែលត្រូវបានពិព័ណ៌នានៅលើជញ្ជាំងប្រាសាទនានា ដែលក្នុងនោះត្រូវបានប្រើនៅក្នុងកិច្ចការរាជការ ចម្បាំង និងការសាងសង់ប្រាសាទ ហើយនៅក្នុងសម័យអាណានិគមនិយមបារាំង, សម័យសង្រ្គាមទសវត្សរ៍ឆ្នាំ១៩៧០ ក៏មានការប្រើប្រាស់សត្វដំរីដើម្បីដឹកជញ្ជូនសម្ភារសឹក និងស្បៀង។ ប៉ុន្តែក្រោយមកដោយសារការរងផលប៉ះពាល់ពីការទម្លាក់គ្រាប់បែក, របបសម័យខ្មែរក្រហម និងសង្រ្គាមដែលអូសបន្ទាយធ្វើឱ្យចំនួនសត្វដំរីស្រុកមានការថយចុះជាបន្តបន្ទាប់។ នៅពេលបច្ចុប្បន្ន ដំរីព្រៃពូជអាស៊ីត្រូវបានប្រទះឃើញមានចំនួនប្រមាណ៥០ក្បាល នៅក្នុងខេត្តមណ្ឌលគិរី។
សាច់រឿងរបស់ ព្យោយ ទើវ ជារឿងរ៉ាវមួយក្នុងចំណោមរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៥លាននាក់ទៀត ដែលជួយឱ្យក្មេងជំនាន់ក្រោយយល់ដឹងពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត រួមទាំងរឿងរ៉ាវរបស់សត្វដំរីរបស់ជនជាតិដើមភាគតិចព្នង នៅក្នុងភូមិពូតាំង ខេត្តមណ្ឌលគិរី៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 27-07-2025, 06:31 PM, ចំនួនអ្នកអានៈ 4ដង
គូឡាឡាំពួ៖ លោក Mohamad Hasan បានប្រាប់សារព័ត៌មានម៉ាឡេស៊ី Bernama នៅល្ងាចថ្ងៃអាទិត្យ ទី២៧ ខែកក្កដាថា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្ដីទីថៃ លោក Phumtham Wechayachai ត្រូវបានរំពឹងថា នឹងធ្វើដំណើរទៅកាន់ម៉ាឡេស៊ី នៅល្ងាចថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-07-2025, 06:12 PM, ចំនួនអ្នកអានៈ 6ដង
កូរ៉េ៖ ក្នុងសំឡេងស្រែកប្រឆាំងការឈ្លានពាន ដោយមានដៃគ្រវីទង់ជាតិផង ពលរដ្ឋខ្មែរបានថ្កោលទោសការឈ្លានពានរបស់ថៃមកលើកម្ពុជាដែលជាប្រទេសមានសេដ្ឋកិច្ចខ្សោយជាង និងមានមាឌតូចជាង។ ជាមួយគ្នានេះពលរដ្ឋទាំងអស់បានអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធរដ្ឋាភិបាលថៃដើម្បីឱ្យមានបទឈប់បាញ់នៅតាមបន្ទាត់ព្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-07-2025, 06:00 PM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖មកទល់ល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ សមរភូមិភ្នំខ្មោច ស្ថិតក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ កងទ័ពកម្ពុជាដ៏អង់អាចក្លាហានបន្ដឈរជើងកាន់កាប់យ៉ាងរឹងមាំបំផុត បើទោះបីសត្រូវសៀមឈ្លានពានប្រើប្រាស់ យុទ្ធវិធីវៃសម្រុកខ្លាំងបែបណាក៏មិនអាចទៅរួចនោះទេ។
បើតាមសេចក្ដីរាយការណ៍ពីសមរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-07-2025, 12:41 PM, ចំនួនអ្នកអានៈ 23ដង
តាមលោក Phumtham នាយករដ្ឋមន្រ្តីស្តីទី ថ្លែងថា ប្រសិនបើក្រសួងការបរទេសថៃ សម្រេចបានជោគជ័យលើកិច្ចចរចាឈប់បាញ់នោះ កិច្ចពិភាក្សានឹងត្រូវធ្វើឡើងបន្តជាមួយយោធាថៃ។នាយករដ្ឋមន្ត្រីស្ដីទីថៃ លោក Phumtham Wechayachai បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះថា លោកបានប្រាប់ប្រធានាធិបតីអាមេរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-07-2025, 12:37 PM, ចំនួនអ្នកអានៈ 23ដង
រាជធានីភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាឲ្យក្រសួង អាជ្ញាធរខេត្ត កងកម្លាំង ពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់រៀបចំដឹកជញ្ជូនបងប្អូនពលករខ្មែរ និងយកចិត្តទុកដាក់ជនភៀសសឹក ដោយសារការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានរៀ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-07-2025, 12:34 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវរបស់ប្រទេសថៃ ដែលថាកម្ពុជា ផ្តើមធ្វើអរិភាពមុន។ ការអះអាងមិនពិតនេះ គ្មានអ្វីក្រៅតែពីការប៉ុនប៉ងដោយអស់សង្ឃឹម ដើម្បីបង្វែរស្ថាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-07-2025, 07:44 AM, ចំនួនអ្នកអានៈ 76ដង
រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ២០០លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ សម្រាប់ជួយដល់ប្រជាជនស៊ីវិលដែលកំពុងភៀសសឹក នៅកម្ពុជា ដោយសារសង្គ្រាមនៅព្រំដែន។
សូមជម្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-07-2025, 07:43 AM, ចំនួនអ្នកអានៈ 71ដង
រាជធានីភ្នំពេញ៖ ទាហានឈ្លានពានថៃ នៅលើសមរភូមិជាក់ស្តែង មិនទាន់ស្តាប់បទបញ្ជារបស់រដ្ឋាភិបាលស្តីពីបទឈប់បាញ់នោះឡើយ គឺនៅបន្តបាញ់ផ្លោងចូលដីកម្ពុជាដដែល។ សម្រាប់សមរភូមិចាន់ក្រហមភ្នំខ្មោច ទាហានឈ្លានពានថៃ បានបាញ់ផ្លោងតាំងពីម៉ោង ២៖៣០នាទី ទៀបភ្លឺថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។
រហូតមកដល់ម៉ោងជិត ៧ព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-07-2025, 07:40 AM, ចំនួនអ្នកអានៈ 67ដង
វ៉ាស៉ីនតោន៖តាមបណ្តាញសង្គម Truth Social នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោកត្រាំគូសបញ្ជាក់ថា «ខ្ញុំទើបនិយាយជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ទាក់ទងនឹងការបញ្ឈប់សង្គ្រាមជាមួយថៃ។ ខ្ញុំអំពាវនាវទៅនាយករដ្ឋមន្ត្រីស្តីទីនៃប្រទេសថៃ នៅពេលនេះដើម្បីស្នើសុំឱ្យមានបទឈប់បាញ់ និងបញ្ចប់សង្គ្រាមដែលកំពុងផ្ទុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2025, 06:28 PM, ចំនួនអ្នកអានៈ 188ដង
ខេត្តសៀមរាប៖ ក្នុងពិធីនោះ ក៏មានការរួមដំណើរដោយលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ផងដែរ។ យុទ្ធជនដ៏អង់អាចទាំងពីររូបនេះ បានពលីបូជាជីវិត ដើម្បីការពារប្រាសាទតាមាន់ ដែលស្ថិតក្នុងអធិបតេយ្យភាពរបស់ខ្មែរ។
សម្ដេចកិត្តិសង្គហបណ្ឌិត ម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2025, 06:23 PM, ចំនួនអ្នកអានៈ 242ដង
រាជធានីភ្នំពេញ៖ ទម្ងន់គ្រាប់កាំភ្លើងធំទាហានឈ្លានពានថៃ បានបង្ខំឱ្យប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ ជិត៣ម៉ឺននាក់ហើយ ចាកចោលផ្ទះសម្បែងរបស់ពួកគេធ្លាប់រស់នៅយ៉ាងសុខដុម ទៅកាន់ជំរំភៀសសឹករៀបចំដោយអាជ្ញាធរ។
ក្រៅពីឃ្លាតឆ្ងាយពីផ្ទះសម្បែងហើយនោះ ប្រជាពលរដ្ឋក៏បានប្រឈមការលំបាកនឹងរស់នៅ ការប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2025, 06:16 PM, ចំនួនអ្នកអានៈ 220ដង
រាជធានីភ្នំពេញ៖ តាមរយៈសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា ថៃប្រឌិតព័ត៌មានចោទប្រកាន់កម្ពុជា ហើយកម្ពុជាមិនអាចទទួលយកបានឡើយ និងទាត់ចោលទាំងស្រុងចំពោះអ្វីដែលបានលើកឡើងថា កម្ពុជាអ្នកបាញ់ផ្ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2025, 06:14 PM, ចំនួនអ្នកអានៈ 213ដង
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក Wang Yi សមាជិកការិយាល័យនយោបាយគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនិស្តចិន ប្រធានការិយាល័យគណៈកម្មការកណ្តាលទទួលបន្ទុកកិច្ចការបរទេស ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2025, 01:20 PM, ចំនួនអ្នកអានៈ 224ដង
រាជធានីភ្នំពេញ៖សូមបញ្ជាក់ថា ACU បានសម្រេចធ្វើការឃាត់ខ្លួនព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ គ្រី សីហា បន្ទាប់ពីការរកឃើញភស្តុតាង និងការស្ដាប់ចម្លើយដែលមានលក្ខណៈស៊ីចង្វាក់គ្រប់គ្រាន់ ដែលលោកព្រះរាជអាជ្ញារងរូបនេះបានទទួលប្រាក់ពីមេការ Online Scam ដើម្បីដោះមនុស្ស៥ (ប្រុសចិនម្នាក់ និងស្រីវៀតណាម៤នាក់) នៅឃុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2025, 12:33 PM, ចំនួនអ្នកអានៈ 232ដង
យោងតាមសេចក្តីថ្លែងការណ៍របស់ MLS ដែលចេញកាលពីថ្ងៃសុក្រម្សិលមិញបានបញ្ជាក់ថា «តាមច្បាប់លីគ កីឡាករណាមួយមិនចូលរួមកម្មវិធី All-Star ដោយពុំបានជូនដំណឹងជាមុន ឬក៏មានការឯកភាពពីលីគទេនោះ គឺរូបគេនឹងទទួលការពិន័យ តាមរយៈដកបញ្ឈរជើង ១ប្រកួតពីក្នុងក្លិបរបស់ពួកគេជាធរមាន»។
ខ្សែប្រយុទ្ធ Lionel Messi របស់ក្លិប Inter Miami CF និងមិ
 ព័ត៌មានលម្អិត
|
|
|