លោក ត្រាំ ប្រកាសដកការតែងតាំងសម្ព័ន្ធមិត្តរបស់លោក Elon Musk ជាប្រធានទីភ្នាក់ងារអវកាស NASA
ចុះថ្ងៃទី: 01-06-2025, 04:31 PM, ចំនួនអ្នកអានៈ 938ដង
កាលពីខែធ្នូ ឆ្នាំ២០២៤ លោក ត្រាំ​ បាននិយាយថា លោកជ្រើសរើសឱ្យលោក Isaacman ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធមួយរូប របស់កំពូលមហាសេដ្ឋីអាមេរិក លោក Elon Musk ធ្វើជាប្រធានថ្មីរបស់ NASA។ ប៉ុន្តែកាលពីថ្ងៃសៅរ៍ លោកប្រធានាធិបតីអាមេរិក បានបង្ហោះលើបណ្តាញ Truth Social ថា «ក្រោយការពិនិត្យវាយតម្លៃហ្មត់ចត់លើប្រវត្តិរូបលោក Jared Isaacman ខ្ញុំសម្រេចដកការតែងតាំងលោក Isaacman ជាប្រធាន NASA។ កាលពីថ្ងៃសៅរ៍ ទី៣១ ខែឧសភា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា រូបលោកសម្រេចដកចេញវិញ នូវការតែងតាំងឱ្យមហាសេដ្ឋីបច្ចេកវិទ្យា លោក Jared Isaacman ធ្វើជាបេក្ខភាពប្រធានទីភ្នាក់ងារអវកាស NASA។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ មុនសេចក្តីប្រកាសរបស់លោក ត្រាំ ក្នុងថ្ងៃដដែលនោះ កាសែត New York Times បានរាយការណ៍ថា លោក ត្រាំ នឹងធ្វើយ៉ាងដូច្នោះ ហើយមូលហេតុគឺដោយសារលោកបានរកឃើញថា លោក Isaacman ធ្លាប់បរិច្ចាគថវិកាឱ្យទៅគណបក្សប្រជាធិបតេយ្យ។ លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ។ ក្នុងសាររបស់លោក លោក ត្រាំ បានបន្តថា នឹងប្រកាសជម្រើសបេក្ខភាពថ្មីក្នុងពេលឆាប់ៗ ដើម្បីដឹកនាំ NASA។ គួរបញ្ជាក់ថា លោក Elon Musk ត្រូវគេរាយការណ៍ថា គឺជាអ្នកបានបញ្ចុះបញ្ចូលលោក ត្រាំ ដោយផ្ទាល់ ក្នុងការជ្រើសរើស លោក Isaacman ជាប្រធាន NASA។ លោក Isaacman ត្រូវគេដឹងថា មានទំនាក់ទំនងរកស៉ីជិតស្និទ្ធជាមួយលោក Musk។ ក្រោយការប្រកាសដំណឹងខាងលើរបស់លោក ត្រាំ លោក Musk បានបង្ហោះសារលើបណ្តាញ X ថា វាគឺជារឿងកម្រ ក្នុងការរកបានបុគ្គលល្អនិងមានសមត្ថភាព ដូចលោក Isaacman។ លោក Musk ទើបតែចាកចេញពីតួនាទីជាទីប្រឹក្សាលោក ត្រាំ ទទួលបន្ទុកជាប្រធានអង្គភាពប្រសិទ្ធភាពរដ្ឋាភិបាល DOGE កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីត្រឡប់ទៅផ្តោតលើមុខជំនួញរបស់លោកវិញ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 25-06-2025, 08:42 PM, ចំនួនអ្នកអានៈ​ 21ដង
រាជធានីភ្នំពេញ៖ តាមសេចក្ដីប្រកាសព័ត៌មាន រ​បស់អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបាននៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ L.W.T អាយុ១៩ឆ្នាំ ត្រូវបានសមត្ថកិច្ចរកឃើញនៅសណ្ឋាគារមួយកន្លែងក្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងស្ថានភាពរស់នៅ និងស្នាក់នៅធម្មតា មិនមានសញ្ញាណរងគ្រោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2025, 08:35 PM, ចំនួនអ្នកអានៈ​ 9ដង
បន្ទាយមានជ័យ៖ នៅព្រលប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ទាហានថៃនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានយល់ព្រមបើកច្រកទ្វារព្រំដែន ដើម្បីអនុញ្ញាតឲ្យបងប្អូនខ្មែរយើងនៅជាប់គាំងជាង១០០នាក់ អាចវិលចូលស្រុកបាន។ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានប្រាប់ថា មានបងប្អូនខ្មែរយើងជាង១០០នាក់ ដែលធ្វើដំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2025, 08:32 PM, ចំនួនអ្នកអានៈ​ 16ដង
នៅពេលត្រូវបានអ្នកសារព័ត៌មានសួរថា តើសហរដ្ឋអាមេរិកនឹងវាយប្រហារម្តងទៀតដែរឬទេ ប្រសិនបើអ៊ីរ៉ង់សាងសង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញនោះ លោក ត្រាំ បានឆ្លើយយ៉ាងខ្លីថា «ពិតប្រាកដណាស់»។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកនឹងវាយប្រហារអ៊ីរ៉ង់ម្តងទៀត ប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2025, 07:20 PM, ចំនួនអ្នកអានៈ​ 39ដង
(ណៃពិដោ)៖ កាលពីថ្ងៃអង្គារ ទី២៤ ខែមិថុនា ការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា បានផ្ទុះឡើងនៅតំបន់ Hsai Kheung ឬហៅថា Phai Khun ក្នុងស្រុក Si Hseng នៃរដ្ឋ Shan ប្រទេសមីយ៉ាន់ម៉ា ក្បែរព្រំប្រទល់ជាមួយប្រទេសថៃ។ កងកម្លាំងនៃរបបយោធាមីយ៉ាន់ម៉ា គាំទ្រដោយក្រុមប្រដាប់អាវុធ Pa-O National Organisation (PNO) បានបើកការវាយលុកលើ កងកម្លាំងក្រុមឧទ្ទាម ដែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2025, 07:14 PM, ចំនួនអ្នកអានៈ​ 45ដង
មណ្ឌលប្រតិបត្តិការកងទ័ពភូមិភាគទី២ របស់ថៃ បានចេញវិធានការអំពីការបើកបិទច្រកជាមួយកម្ពុជា ដោយមានច្រកមួយចំនួន ក្នុងនោះច្រកព្រំដែនអន្តរជាតិឆងចោម ឃុំដាន ស្រុកកានឆឺង ខេត្តសុរិន្ទ (បើក-បិទ) ច្រកព្រំដែនអន្តរជាតិឆងសាង៉ាំ ឃុំប្រៃផាត់ថាណា ស្រុកភូស៊ីង ខេត្តស៊ីសាកេត (បើក-បិទ) ច្រកតំបន់ពាណិជ្ជកម្មសាយតា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2025, 07:00 PM, ចំនួនអ្នកអានៈ​ 54ដង
រាជធានីភ្នំពេញ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន​ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចជួបជាមួយ អគ្គមេបញ្ជាការទ័ពជើងគោកជប៉ុន នាយឧត្តមសេនីយ៍ Yasunori Morishita បានបញ្ជាក់ថា «ជំហររបស់កម្ពុជា គឺការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្តការចរចាទ្វេភាគី និងការដោះស្រាយបញ្ហាតាមផ្លូវច្បាប់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2025, 06:39 PM, ចំនួនអ្នកអានៈ​ 60ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងក្នុងវិស័យស្រូវអង្ករ ដែលមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សហព័ន្ធស្រូវអង្ករកម្ពុជា និងវិស័យឯកជន នៅវិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2025, 11:59 AM, ចំនួនអ្នកអានៈ​ 430ដង
រាជធានីភ្នំពេញ៖អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា​ បានអះអាងថា កម្ពុជាបញ្ជាក់សាជាថ្មីថា ប្រាសាទតាមាន់ធំ ស្ថិតនៅក្នុងទឹកដីកម្ពុជា ហើយរាល់ការឆ្លើយតបរបស់កងទ័ពកម្ពុជា គឺមានភាពសមស្រប ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងដែលមានស្រាប់ឱ្យ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2025, 11:22 AM, ចំនួនអ្នកអានៈ​ 363ដង
រាជធានីភ្នំពេញ៖ គណៈកម្មការនេះ ត្រូវបានបង្កើតឡើងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ ដោយមានសមាសភាព១៥រូប និងមានអនុប្រធានចំនួន៥រូប រួមមាន៖ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2025, 11:00 AM, ចំនួនអ្នកអានៈ​ 280ដង
លោក Ali Akbar Velayati ជាទីប្រក្សាម្នាក់របស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថាមូលដ្ឋានទ័ពដែលត្រូវបានប្រើប្រាស់ដោយកងកម្លាំងអាមេរិកអាចនឹង ត្រូវបានវាយប្រហារនៅក្នុងការសងសឹក។ «ប្រទេសណាមួយនៅក្នុងតំបន់ ឬនៅទីណាក៏ដោយដែលត្រូវបានកងកម្លាំងអាមេរិកប្រើដើម្បីទម្លាក់គ្រាប់បែកលើអ៉ីរ៉ង់ នឹងត្រូវបានច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 10:44 PM, ចំនួនអ្នកអានៈ​ 336ដង
ទោះបីជាសភាបានអនុម័តក៏ដោយ ទូរទស្សន៍ Press TV របស់អ៊ីរ៉ង់ បានបញ្ជាក់ថា ការសម្រេចចិត្តចុងក្រោយថាតើត្រូវបិទច្រកសមុទ្រនេះឬយ៉ាងណា គឺស្ថិតនៅក្នុងដៃរបស់ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់។សភាអ៊ីរ៉ង់ ត្រូវបានគេរាយការណ៍ថា បានអនុម័តវិធានការមួយដែលអាចឈានទៅដល់ការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 10:42 PM, ចំនួនអ្នកអានៈ​ 351ដង
ទោះជាយ៉ាងណា លោក Hegseth បានព្រមានអ៊ីរ៉ង់មិនឲ្យធ្វើតាមការគំរាមកំហែងសងសឹកកន្លងមកប្រឆាំងនឹងសហរដ្ឋអាមេរិកឡើយ ដោយបញ្ជាក់ថា កងកម្លាំងអាមេរិកត្រៀមខ្លួនរួចជាស្រេចដើម្បីការពារខ្លួន និងចាត់វិធានការបើចាំបាច់។ លោកបានហៅប្រតិបត្តិការនេះថាជា «ប្រតិបត្តិការជាក់លាក់មួយ ដើម្បីបន្សាបការគំរាមកំហែងដល់ផលប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 10:40 PM, ចំនួនអ្នកអានៈ​ 342ដង
អ្នកនាំពាក្យរូបនេះ បានធ្វើការកត់សម្គាល់នេះ នៅពេលត្រូវបានស្នើសុំឲ្យធ្វើអត្ថាធិប្បាយលើការប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា សហរដ្ឋអាមេរិកបានវាយប្រហារទីតាំងនុយក្លេអ៊ែរចំនួនបីនៅក្នុងប្រទេសអ៊ីរ៉ង់។ អ្នកនាំពាក្យបានថ្លែងថា «សកម្មភាពរបស់សហរដ្ឋអាមេរិក បានរំលោភយ៉ាងធ្ងន់ធ្ងរល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 10:39 PM, ចំនួនអ្នកអានៈ​ 449ដង
រាជធានីភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល ប្រកាសថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈសម្រាប់តម្រូវការក្នុងប្រទេសគ្រប់គ្រាន់។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 10:36 PM, ចំនួនអ្នកអានៈ​ 436ដង
រាជធានីភ្នំពេញ៖ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ នាយឧត្ដមសេនីយ៍ មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 734 នាក់
ម្សិលមិញ : 14083 នាក់
សរុបទាំងអស់ : 8918518 នាក់