ក្រសួងការពារជាតិកម្ពុជា ប្រកាសទាត់ចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់របស់ទាហានឈ្លានពានថៃថា ថ្ងៃនេះកម្ពុជាជាអ្នកផ្ដើមផ្ទុះអាវុធ |
|
ចុះថ្ងៃទី: 27-07-2025, 12:34 PM, ចំនួនអ្នកអានៈ 328ដង |
|
រាជធានីភ្នំពេញ៖ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវរបស់ប្រទេសថៃ ដែលថាកម្ពុជា ផ្តើមធ្វើអរិភាពមុន។ ការអះអាងមិនពិតនេះ គ្មានអ្វីក្រៅតែពីការប៉ុនប៉ងដោយអស់សង្ឃឹម ដើម្បីបង្វែរស្ថានការណ៍ចេញពីភាពជាក់ស្តែងដែលប្រទេសថៃរំលោភម្តងហើយម្តងទៀត មកលើអធិបតេយ្យភាពកម្ពុជា និងច្បាប់អន្តរជាតិនោះទេ។ ការពិតមិនអាចប្រកែកបាន៖ ប្រទេសថៃ គឺជាអ្នកដែលបានបើកការវាយប្រហារយ៉ាងឃោរឃៅមុនមកលើទឹកដីកម្ពុជា។
នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍ បានប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវរបស់ប្រទេសថៃ ដែលថាកម្ពុជា ផ្តើមធ្វើអរិភាពមុន។
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០២៖០០នាទីព្រឹក កងកម្លាំងថៃបានបាញ់ផ្លោងមកលើទីតាំងវាលឥន្ទ្រី។ នៅម៉ោង០២៖៣០នាទី ពួកគេបានបង្កើនការទម្លាក់គ្រាប់បែក ទៅដល់តាថាវ ភ្នំ៣៣៣ និងភ្នំខ្មោច។ ហើយនៅម៉ោង០៤៖៥០នាទី ការបាញ់ផ្លោងបន្ថែមទៀតទៅលើប្រសាទតាមាន់ធំ និងប្រសាទតាក្របី។ នៅម៉ោង ០៦៖០០នាទី កងទ័ពថ្មើរជើងថៃ បានឈ្លានពានចូលទីតាំងភ្នំខ្មោច តំបន់អានសេះ និងវាលឥន្ទ្រី បន្ទាប់មកក៏មានការឈ្លានពានជាទ្រង់ទ្រាយធំនៅម៉ោង ០៦៖៣០នាទី ដោយមានរថក្រោះ និងកងទ័ពថ្មើរជើងចូលទៅក្នុងតំបន់ជាច្រើន រួមមាន វាលឥន្រ្ទី ៥មករា ភ្នំខ្មោច និងអានសេះ។
សកម្មភាពឈ្លានពានដោយចេតនា និងគិតទុកជាមុនទាំងនេះបានកើតឡើងទៀត បើទោះបីជាមានការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដែលដឹកនាំដោយលោកប្រធានាធិបតី Donald Trump ក្នុងការស្វែងរកបទឈប់បាញ់ ដែលជាកិច្ចខិតខំប្រឹងប្រែងត្រូវបានគាំទ្រជាសាធារណៈ និងច្បាស់លាស់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក៏ដោយ។
ការបន្តរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា ប្រតិបត្តិការយោធាដ៏គឃ្លើន និងការមិនគោរពតាមច្បាប់អន្តរជាតិ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមួយចំពោះសណ្តាប់ធ្នាប់អន្តរជាតិ សន្តិភាព និងស្ថិរភាព មិនត្រឹមតែនៅតាមព្រំដែនកម្ពុជា-ថៃប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងតំបន់ទាំងមូល។ សកម្មភាពបែបនេះធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី និងបង្ហាញពីចេតនាច្បាស់លាស់របស់ប្រទេសថៃក្នុងការបង្កើនជាជាងកាត់បន្ថយជម្លោះ។
កម្ពុជាអំពាវនាវឱ្យកងទ័ពភូមិន្ទថៃ បញ្ឈប់ការភូតភរជាបន្ទាន់ ហើយឈប់ប្រើលេសមិនពិត ដើម្បីបង្ហាញពីហេតុផលការឈ្លានពានខុសច្បាប់របស់ខ្លួន។ សហគមន៍អន្តរជាតិត្រូវតែចាត់ទុកប្រទេសថៃ ឱ្យទទួលខុសត្រូវពេញលេញចំពោះឧក្រិដ្ឋកម្មរបស់ខ្លួន ហើយទាមទារឱ្យបញ្ចប់រាល់អរិភាពទាំងអស់។
កម្ពុជា បញ្ជាក់សារជាថ្មីពីការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ចំពោះបទឈប់បាញ់ជាបន្ទាន់ និងដោះស្រាយរាល់វិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។ ជាមួយគ្នានេះដែរ កម្ពុជាសូមបញ្ជាក់សារជាថ្មីនូវអធិបតេយ្យភាព និងសិទ្ធិស្វ័យការពាររបស់ខ្លួន ដូចមានចែងក្នុងមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងអាយុជីវិតរបស់ប្រជាជនខ្លួនប្រឆាំងនឹងការឈ្លានពានខុសច្បាប់របស់ប្រទេសថៃ៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 29-07-2025, 05:49 PM, ចំនួនអ្នកអានៈ 94ដង
រាជធានីភ្នំពេញ៖នេះបើតាមការឲ្យដឹងពី លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា តាមរយៈសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីបង្ហាញអំពីបច្ចុប្បន្នភាព នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ។ លោកស្រីបានបញ្ជាក់ថា ការដឹកនាំអនុព័ន្ធយោធានៅកម្ព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-07-2025, 05:40 PM, ចំនួនអ្នកអានៈ 89ដង
រាជធានីភ្នំពេញ៖អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៉ី នាយឧត្តមសេនីយ៍ ដាតុ ម៉ូហាម៉េត នីហ្សាម ចាហ្វា បានធ្វើដំណើរមកដល់កម្ពុជា នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីជួបប្រជុំជាមួយ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទកម្ពុជា ដើម្បីពិភាក្សាលើការងារសំដៅសម្របសម្រួលការអនុវត្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-07-2025, 05:35 PM, ចំនួនអ្នកអានៈ 83ដង
ព្យុះបានប៉ះពាល់ដល់ប្រជាជនជិត ១៥ ០០០គ្រួសារ ខូចខាតផ្ទះជាង ២ ២០០ខ្នង និងបង្ករការបំផ្លិចបំផ្លាញខ្លាំង។ អ្នកស្លាប់ទាំងនោះរួមមានមនុស្សម្នាក់នៅខេត្ត Xieng Khouang និង៣នាក់នៅខេត្ត Luang Prabang ។ អាជ្ញាធរខេត្ត Houaspanhanh កំពុងបន្តស្វែងរកអ្នកបាត់ខ្លួន៤នាក់ ខណៈ៦នាក់ផ្សេងទៀតរងរបួស។
ព្យុះ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-07-2025, 05:30 PM, ចំនួនអ្នកអានៈ 89ដង
រាជធានីភ្នំពេញ៖អ្នករត់ជាតិ និងអន្ដរជាតិ នៅថ្ងៃទី២៩ ខែកក្កដានេះថា «ដោយសារមានការសូមសំណូមពរពីមតិមហាជនជាច្រើន បានសូមឲ្យលើកពេលមួយរយៈសិន ដោយសារស្ថានការណ៍មិនទាន់មានភាពច្បាស់លាស់នៅឡើយ ។ ដូចនេះ ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងចក្រភពអង្គរ លើ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-07-2025, 05:21 PM, ចំនួនអ្នកអានៈ 87ដង
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshimasa Hayashi បានប្រាប់សន្និសីទសារព័ត៌មានថា «យើងសូមស្វាគមន៍ កិច្ចព្រមព្រៀងបទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌនេះ។ យើងនឹងធ្វើការជាមួយប្រទេសផ្សេងទៀត ដើម្បីស្នើឱ្យមានកិច្ចខិតខំប្រឹងប្រែងពីភាគីថៃ និងកម្ពុជា ឱ្យបន្ធូរបន្ថយភាពតានតឹង ក្នុងនោះរួមមាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2025, 08:06 PM, ចំនួនអ្នកអានៈ 144ដង
រាជធានីភ្នំពេញ៖លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ប្រជាជនរងគ្រោះ បានរត់គេចចេញពីគ្រាប់ផ្លោង របស់កងទ័ពថៃ ដែលកំពុងរំលោភអធិបតេយ្យភាពរបស់កម្ពុជា មានភាពលំបាកហើយជាពិសេស ការរស់នៅតាមតំបន់សុវត្ថិភាព ដែលបានរៀបចំ អនាម័យបរុស្ថាន ដើម្បីចូលរួមបង្កើនភាពស្អាតនៅជុំវិញមណ្ឌលសុវត្ថិភាពក៏ដូចជានៅក្នុងមណ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2025, 07:59 PM, ចំនួនអ្នកអានៈ 145ដង
ម៉ាឡេស៊ី៖ នៅល្ងាចថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាធ្វើមាតុភូមិនិវត្តន៍វិញ ជាមួយនឹងលទ្ធផលដ៏ត្រចះត្រចង់ ដោយមានការឯកភាពបទឈប់បាញ់ និងគោលដៅធំសម្រាប់ជាតិ និងប្រជាជនកម្ពុជា គឺសន្តិភាព។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2025, 07:54 PM, ចំនួនអ្នកអានៈ 132ដង
ឧត្តរមានជ័យ-ព្រះវិហារ៖ គិតត្រឹមវេលាម៉ោង ៦ល្ងាច ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅតាមសមរភូមិនៅទូទាំងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មានភាពស្ងប់ស្ងាត់ តែមួយសន្ទុះធំលឺសំលេងផ្លោងមួយៗ។
សូមជំរាបថា នាវេលាម៉ោង២រសៀលថ្ងៃនេះ កម្ពុជា-ថៃ បានឯកភាពបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ចាប់ពីម៉ោង១២យប់ថ្ងៃទី២៨
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2025, 07:40 PM, ចំនួនអ្នកអានៈ 143ដង
លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះថា គិតត្រឹមម៉ោង១១៖៥០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តទទួលអំណោយពីសប្បុរសជននានា បានចំនួន៦៥០,៤៣៤,៧៣០រៀល និង១៦២,៨០៦,០០ដុល្ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2025, 07:10 PM, ចំនួនអ្នកអានៈ 150ដង
មាំងកាំភ្លើងត្រូវបានរាយការណ៍ថាជាមនុស្សមានវ័យចំណាស់ម្នាក់ និងពាក់អាវយឺត ព្រមទាំងស្ពាយកាបូបយោធា។ ក្នុងចំណោមអ្នកស្លាប់រួមមានសន្តិសុខ ៤នាក់ និងស្ត្រីម្នាក់ ព្រមទាំង ខ្មាន់កាំភ្លើងផងដែរដែលបានបាញ់សម្លាប់ខ្លួនឯងនៅក្បែរផ្សារ Or Tor Kor។ តាមប៉ូលិសថៃ ជនសង្ស័យមានអាយុ៦១ឆ្នាំ មកពីស្រុក Khong ខេត្ត Nakhon Ratchasima
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2025, 07:06 PM, ចំនួនអ្នកអានៈ 143ដង
រាជធានីភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ការឯកភាពលើបទឈប់បាញ់រវាងកម្ពុជា-ថៃ ចាប់ពីម៉ោង២៤យប់នេះតទៅ គឺជាលទ្ធផលដ៏ត្រចះត្រចង់ ហើយកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគកម្ពុជា-ថៃ នឹងធ្វើឡើងនៅព្រឹកស្អែក។
តាមបណ្តាញសង្គម សម្តេចបានបញ្ជាក់ដូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-07-2025, 06:31 PM, ចំនួនអ្នកអានៈ 384ដង
គូឡាឡាំពួ៖ លោក Mohamad Hasan បានប្រាប់សារព័ត៌មានម៉ាឡេស៊ី Bernama នៅល្ងាចថ្ងៃអាទិត្យ ទី២៧ ខែកក្កដាថា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្ដីទីថៃ លោក Phumtham Wechayachai ត្រូវបានរំពឹងថា នឹងធ្វើដំណើរទៅកាន់ម៉ាឡេស៊ី នៅល្ងាចថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-07-2025, 06:12 PM, ចំនួនអ្នកអានៈ 413ដង
កូរ៉េ៖ ក្នុងសំឡេងស្រែកប្រឆាំងការឈ្លានពាន ដោយមានដៃគ្រវីទង់ជាតិផង ពលរដ្ឋខ្មែរបានថ្កោលទោសការឈ្លានពានរបស់ថៃមកលើកម្ពុជាដែលជាប្រទេសមានសេដ្ឋកិច្ចខ្សោយជាង និងមានមាឌតូចជាង។ ជាមួយគ្នានេះពលរដ្ឋទាំងអស់បានអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធរដ្ឋាភិបាលថៃដើម្បីឱ្យមានបទឈប់បាញ់នៅតាមបន្ទាត់ព្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-07-2025, 06:00 PM, ចំនួនអ្នកអានៈ 432ដង
រាជធានីភ្នំពេញ៖មកទល់ល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ សមរភូមិភ្នំខ្មោច ស្ថិតក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ កងទ័ពកម្ពុជាដ៏អង់អាចក្លាហានបន្ដឈរជើងកាន់កាប់យ៉ាងរឹងមាំបំផុត បើទោះបីសត្រូវសៀមឈ្លានពានប្រើប្រាស់ យុទ្ធវិធីវៃសម្រុកខ្លាំងបែបណាក៏មិនអាចទៅរួចនោះទេ។
បើតាមសេចក្ដីរាយការណ៍ពីសមរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-07-2025, 12:41 PM, ចំនួនអ្នកអានៈ 374ដង
តាមលោក Phumtham នាយករដ្ឋមន្រ្តីស្តីទី ថ្លែងថា ប្រសិនបើក្រសួងការបរទេសថៃ សម្រេចបានជោគជ័យលើកិច្ចចរចាឈប់បាញ់នោះ កិច្ចពិភាក្សានឹងត្រូវធ្វើឡើងបន្តជាមួយយោធាថៃ។នាយករដ្ឋមន្ត្រីស្ដីទីថៃ លោក Phumtham Wechayachai បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះថា លោកបានប្រាប់ប្រធានាធិបតីអាមេរ
 ព័ត៌មានលម្អិត
|
|
|