កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បើកប្រតិបត្តិការបង្ក្រាបករណីចាប់ឃុំឃាំង លក់ដូរមនុស្ស ដែលមានអង្គការចាត់តាំងច្បាស់លាស់ដោយចាប់ខ្លួនជនល្មើស៩នាក់, ក្រុមនេះដឹកជញ្ជូនជនជាតិចិនពីកន្លែងអនឡាញខេត្តព្រះសីហនុ ទៅទីតាំងជ្រៃធំ ខេត្តកណ្តាល និងត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ |
|
ចុះថ្ងៃទី: 19-07-2025, 12:18 PM, ចំនួនអ្នកអានៈ 32ដង |
|
ព្រះសីហនុ៖យោងតាមរបាយការណ៍របស់មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ថា កម្លាំងជំនាញក៏ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាបន្ដបន្ទាប់សរុបចំនួន៩នាក់ ជាជនជាតិខ្មែរដែលក្រុមជនល្មើសទាំងនេះមានក្រុមអង្គការចាត់តាំងត្រឹមត្រូវ និងច្បាស់លាស់។
ក្រោមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស និងលោក ម៉ាង ស៊ីណេត អភិបាលខេត្ត, លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញ ដោយមានការសម្របសម្រួលពីតំណាងអយ្យការ បានបើកប្រតិបត្តិការបង្ក្រាប ករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់, អំពើលក់ដូរមនុស្ស, ប្រើប្រាស់ដោយខុសច្បាប់នូវសំលៀកបំពាក់ជាអាទិ៍សម្រាប់អាជ្ញាធរសារធារណៈ (អាវយឺតមានសញ្ញា អ.ហ) ប្រព្រឹត្ដនៅចំណុចក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ខេត្ដត្បូងឃ្មុំ និងខេត្តកណ្ដាល កាលពីអំឡុងខែមីនា រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។
ក្រុមជនល្មើសទាំង៩នាក់ រួមមាន៖
១-ឈ្មោះ ហេង សុជាតិ ភេទប្រុស អាយុ ៤១ឆ្នាំ
២-ឈ្មោះ វ៉ាន់ ដំ ភេទប្រុស អាយុ ២៦ឆ្នាំ
៣-ឈ្មោះ សំ សុខជា ភេទប្រុស អាយុ ២៥ឆ្នាំ
៤-ឈ្មោះ កង ភារិន ភេទប្រុស អាយុ ៣២ឆ្នាំ
៥-ឈ្មោះ សុខ ហុងលី ភេទប្រុស អាយុ ២៤ឆ្នាំ
៦-ឈ្មោះ នួន ធា ភេទប្រុស អាយុ ៣៦ឆ្នាំ
៧-ឈ្មោះ ចេង វិចិត្រ ភេទប្រុស អាយុ ២២ឆ្នាំ
៨-ឈ្មោះ វ៉ាត់ អាវ ភេទប្រុស អាយុ ២៤ឆ្នាំ
៩-ឈ្មោះ សំ វិចិត្រ ភេទប្រុស អាយុ ៣៥ឆ្នាំ។
របាយការណ៍របស់មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា តាមការស្រាវជ្រាវ និងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ, ជនសង្ស័យគឺជាក្រុមដឹកជញ្ជូនមនុស្ស (ជនជាតិចិន) ចេញពីទីតាំងអនឡាញខេត្ដព្រះសីហនុ ដឹកទៅទីតាំងជ្រៃធំ ខេត្ដកណ្ដាល និងត្រពាំងថ្លុង ខេត្ដត្បូងឃ្មុំ ដោយមានការរៀបចំដូចជា៖ ក្រុមការពារ ចំនួន២នាក់ អ្នកបើកបរម្នាក់ និងក្រុមមើលផ្លូវ (គ្រុបក្នុងតេឡេក្រាម) និងប្រើវិទ្យុទាក់ទងគ្នា ហើយពេលធ្វើដំណើរគោលការណ៍គឺមិនឱ្យឈប់តាមផ្លូវ (នោមដាក់កាដុង ឬដបទឹកសុទ្ធ) និងពេលមនុស្ស (ជនជាតិចិន) ឡើងចូលក្នុងរថយន្ដ គឺឡុកសោ និងទាក់ទងគ្នាតាមគ្រុប និងវិទ្យុទាក់ទង ដោយមានជនជាតិចិនមួយក្រុមបាននាំជនជាតិចិនដូចគ្នា (ចិនម្នាក់ ឬ២នាក់) ចូលក្នុងរថយន្ដ ហើយពួកគេបានសួរទៅឈ្មោះ សៀវ ទី (ឈ្មោះក្នុងគ្រុប) ដែលប្រើប្រាស់គណនីធនាគារ ABA ឈ្មោះ AVID MI ថា បានបង់ប្រាក់ហើយនៅ ព្រោះមនុស្សចូលក្នុងរថយន្ដហើយ រួចមេខ្លោងឈ្មោះ សៀវ ទី ប្រាប់វិញថា ផ្ទេរប្រាក់ឱ្យគេ (ជនជាតិចិន) រួចហើយ ទើបដឹកមនុស្សចេញទៅ ដាក់តាមទីតាំងដែលបានកំណត់ ពេលដល់គោលដៅ គឺថតរូបរថយន្ដ និងមនុស្សចូលក្នុងគ្រុប ដើម្បីឱ្យហ្សូនបើកទ្វារឱ្យចូល បន្ទាប់ពីជោគជ័យគឺមកស្នាក់នៅផ្ទះជួលនៅម្ដុំសង្កាត់លេខ១ ក្រុងព្រះសីហនុវិញ ដើម្បីរង់ចាំដឹកជញ្ជូនមនុស្សបន្ដទៀត។
រាល់សកម្មភាព គឺពួកគេបានដឹកមនុស្ស (ជនជាតិចិន) ចេញពីគោលដៅខេត្ដព្រះសីហនុ ទៅគោលដៅជ្រៃធំ និងត្រពាំងថ្លុង ប្រហែល ១០ទៅ ២០ដងមកហើយ ដោយពួកគេស៊ីប្រាក់ខែពីថៅកែជនជាតិចិន តែបើកលុយពីឈ្មោះ សៀវ ទី ក្នុង១ខែ ម្នាក់៧០០ដុល្លារ ប៉ុន្ដែពេលដឹក១ជើង អ្នកបើកបរបាន៣០ដុល្លារ និងសន្ដិសុខធ្វើអ្នកការពារ ២០ដុល្លារបន្ថែមលើប្រាក់ខែ។
ក្នុងចំណោមជនសង្ស័យទាំង៩នាក់ខាងលើមានឈ្មោះ នួន ធា, ឈ្មោះ សុខ ហុងលី, ឈ្មោះ សំ សុជា មានផ្ទុកសារធាតុញៀននៅក្នុងខ្លួន។ ដោយឡែកឈ្មោះ កង ភារិន មានផ្ទុកសារធាតុញៀននៅក្នុងខ្លួន និងធ្លាប់ជាប់ពន្ធនាគាររយៈ៧ខែ ពីបទគ្រឿងញៀន។
សម្រាប់វត្ថុតាងដែលត្រូវបានដកហូត រួមមាន៖
១-គ្រាប់កាំភ្លើង ចំនួន ១
២-លោហៈធាតុពណ៌ស បណ្ដោងរូបព្រះ និងខ្មាយ ចំនួន ០២ខ្សែ
៣-លោហៈធាតុពណ៌ទង់ដែង ចំនួន ០១ខ្សៃដៃ
៤-លោហៈធាតុពណ៌ទង់ដែង ចំនួន ០២វង់
៥-ខ្សែដៃអង្កាំឈើ ចំនួន ០១ខ្សែ
៦-អាយផេត ចំនួន ០១
៧-ទូរសព្ទដៃ ចំនួន ១៥គ្រឿង
៨-ស្មាប់ដៃ ចំនួន ០១
៩-ចម្ពាមកៅស៊ូ ចំនួន ០១
១០-ពិកឆក់ ចំនួន ០១ បូកនឹងថ្ម ចំនួន ០៣
១១-ដំបងរលាស់ ចំនួន ០២
១២-វិទ្យុទាក់ទង ចំនួន ០៤
១៣-ខ្សែក្រវ៉ាត់ទាហាន ចំនួន ០២
១៤-អាវយឺតពណ៌ត្រេអ៉ី ចំនួន ០២អាវ
១៥-ខោទាហានពណ៌ត្រេអ៉ី ចំនួន ០១
១៦-អាវប៉ារ៉ា ចំនួន ០១
១៧-មួកទាហាន ចំនួន ០៣ (ពណ៌ត្រេអ៉ីចំនួន១ ,ពណ៌ទឹកប៉ិចចំនួន១ , ពណ៌ប៉ារ៉ាចំនួន១)
១៨-ដែកទីបប្រវែង៦សង់ទីម៉ែត្រ ចំនួន ០១
១៩-ដបជក់គ្រឿងញៀន ចំនួន ០១
២០-ម៉ូតូ ចំនួន ០៣គ្រឿង
-ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ចំនួន ០២គករឿង ផ្លាកលេខ ភ្នំពេញ 1KT-0753 និង កំពត 1V-4227
- ម៉ាក ហុងដា CBR ពណ៌ក្រហម ផ្លាកលេខ កម្ពុជា CHANRY
២១- រថយន្ដ ម៉ាក STAREX ចំនួន ០៤គ្រឿង
-ពណ៌ខ្មៅ ផ្លាកលេខ កំពង់ឆ្នាំង 2B-8596
-ពណ៌ស ផ្លាកលេខ ភ្នំពេញ 2CA- 4431
-ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BC-6468
-ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ-2BA 4880
២២-ប័ណ្ណសំគាល់ភ្នាក់ងារ(យោធភូមិភាគពិសេស) ចំនួន ០១
២៣-កាតការពារតំបន់ ចំនួន ០១
២៤-និងសម្ភារៈមួយចំនួន ។
ចំពោះជនសង្ស័យទាំង៩នាក់ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ដព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី។ មហាជនសង្ឃឹមថា តុលាការនឹងដាក់ទោសឲ្យធ្ងន់ធ្ងរចំពោះក្រុមជនល្មើសទាំងនេះ ហើយកម្លាំងជំនាញតាមចាប់មេក្លោងនៅពីក្រោយបន្តទៀតឲ្យបាន ដើម្បីយកមកដាក់ទោស៕








ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 20-07-2025, 12:30 PM, ចំនួនអ្នកអានៈ 20ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះបានបង្ហោះនៅលើបណ្តាញសង្គមថា សម្តេចទៅវិញទេដែលជាអ្នកមិនចង់និយាយជាមួយ ថាក់ស៊ីន ព្រោះអ្នកធ្លាប់មានទោស ហើយក៏នឹងកំពុងត្រៀមជាប់ទោសបន្ថែមទៀតផងដែរ ដូច្នេះកុំលើកតម្កើងខ្លួនឯងខ្ពស់ពេក !។
ខាងក្រោមជាខ្ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-07-2025, 12:27 PM, ចំនួនអ្នកអានៈ 18ដង
បន្ទាយមានជ័យ៖ពិធីនេះក៏មានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ ស្ថិតនៅទីតាំងស្ថិតក្នុងភូមិដីឡូ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-07-2025, 12:20 PM, ចំនួនអ្នកអានៈ 17ដង
កីឡាករប្រដាល់ហ្វីលីពីន Manny Pacquiao មិនអាចដណ្តើមខ្សែក្រវាត់លំដាប់ពិភពលោក WBC Welterweight ពីជើងខ្លាំងអាមេរិក Mario Barrios បានឡើយ នៅពេលបញ្ចប់លទ្ធផលស្មើគ្នា ក្រោយឆ្លងកាត់ជំនួបដ៏ស្វិតស្វាញក្នុង ១២ទឹកពេញរួចមក៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-07-2025, 12:19 PM, ចំនួនអ្នកអានៈ 17ដង
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកវៀតណាម បានឱ្យដឹងថា ទូកទេសចរណ៍ឈ្មោះថា Wonder Sea ផ្ទុកអ្នកដំណើរសរុប៤៨នាក់ ដែលភាគច្រើនជាគ្រួសារអ្នកទេសចរមកពីរដ្ឋធានីហាណូយ រួមជាមួយក្រុមការងារទូក៥នាក់ បានជួបឧបទ្ទវហេតុខាងលើ កាលពីរសៀលថ្ងៃសៅរ៍សប្តាហ៍នេះ ដោយសារតែនៅសុខៗស្រាប់តែមានព្យុះភ្លៀងខ្លាំងភ្លាមៗ។ មនុស្ស១១នា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-07-2025, 12:16 PM, ចំនួនអ្នកអានៈ 21ដង
អាជ្ញាធរកូរ៉េខាងត្បូងបានឱ្យដឹងថា នៅថ្ងៃអាទិត្យនេះ ទឹកភ្លៀងកម្រិតជិតដល់១៧០មីលីម៉ែត្រ បានធ្លាក់លើស្រុក Gaspanyeong ក្នុងខេត្ត Gyeonggi ដែលមានចម្ងាយ៧០គីឡូម៉ែត្រ ពីភាគកើតរដ្ឋធានីសេអ៊ូល។ មនុស្សម្នាក់ដែលស្លាប់ គឺជាស្រ្តីវ័យ៧០ឆ្នាំប្លាយ ដែលផ្ទះរបស់គាត់ ត្រូវបានគ្រោះរអិលបាក់ដីវាយប្រហារ កាលពីម៉ោងជិត៥ទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-07-2025, 12:09 PM, ចំនួនអ្នកអានៈ 20ដង
រាជធានីភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយឯក គង់ អៀង ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត និងជា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ចូលរួមឧបត្ថម្ភថវិកាចំនួន ២លានរៀល ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេស តំណាងសមាគមអតីតយុទ្ធជកម្ពុជា ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-07-2025, 01:40 PM, ចំនួនអ្នកអានៈ 57ដង
ខេត្តត្បូងឃ្មុំ៖ ជិនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រតិបត្តិការបង្ក្រាបទីតាំងខាងលើ ក៏មានការចូលរួមសម្របសម្រួលនីតិវិធីពីលោក ងិន ពេជ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។ទីតាំងជង្រុកឧក្រិដ្ឋកម្មអនឡាញមួយកន្លែង នៅកាស៉ីណូ XAMAT ភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-07-2025, 01:36 PM, ចំនួនអ្នកអានៈ 45ដង
អូស្ត្រាលី គឺជាប្រទេសមួយក្នុងចំណោមប្រទេសមិនមែនជាសមាជិក NATO ដែលបានផ្ដល់ជំនួយដ៏ធំសម្រាប់អ៊ុយក្រែន មានទាំងជំនួយសេដ្ឋកិច្ច និងអាវុធចាប់តាំងពី សង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ តាមរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles អ៊ុយក្រែនទទួលបានភាគច្រើននៃរថក្រោះ៤៩គ្រឿង ដែលអូស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-07-2025, 12:25 PM, ចំនួនអ្នកអានៈ 50ដង
មូលនិធិនេះគឺជាសកម្មភាពដំបូងបង្អស់ បន្ទាប់ពីរបាយការណ៍ណែនាំពីគណៈកម្មការមិនរកប្រាក់ចំណេញរបស់ក្រុមហ៊ុន ដែលបានបង្កើតឡើងកាលពីខែមេសា ដើម្បីដឹកនាំកិច្ចការសប្បុរសធម៌របស់ OspanenAI។ OspanenAI កំពុងរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ ដោយព្យាយាមរក្សាតុល្យភាពរវាងការរកប្រាក់ចំណេញ និងបេសកកម្មដើមរបស់ខ្លួនក្ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-07-2025, 12:22 PM, ចំនួនអ្នកអានៈ 47ដង
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយនៅទីក្រុងបាងកក ប្រទេសថៃ អតីតនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វេចាជីវ៉ា បាននិយាយរៀបរាប់ អតីតនាយករដ្ឋមន្ត្រីថៃ លោក អាប់ភីស៊ីត វេចាជីវ៉ា ទទួលស្គាល់ថា លោក ថាក់ស៊ីន ពិតជាលួចទម្លាយឯកសាររដ្ឋាភិបាលជូនសម្តេចតេជោ ហ៊ុន សែន និងបានអះអាងបញ្ជាក់ថា សម្តេចតេជោពិតជាដឹងរឿងច្រើនព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-07-2025, 12:18 PM, ចំនួនអ្នកអានៈ 32ដង
ព្រះសីហនុ៖យោងតាមរបាយការណ៍របស់មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ថា កម្លាំងជំនាញក៏ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាបន្ដបន្ទាប់សរុបចំនួន៩នាក់ ជាជនជាតិខ្មែរដែលក្រុមជនល្មើសទាំងនេះមានក្រុមអង្គការចាត់តាំងត្រឹមត្រូវ និងច្បាស់លាស់។
ក្រោមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-07-2025, 11:57 AM, ចំនួនអ្នកអានៈ 48ដង
រាជធានីភ្នំពេញ៖ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន G-PSF ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ មានរយៈពេល ២៥ឆ្នាំ ដោយបានចូលរួមលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា តាមរយៈកិច្ចសន្ទនាដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងតម្លាភាពរវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន។ ពិធីនេះប្រព្រឹត្តទៅក្រោមអ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-07-2025, 11:53 AM, ចំនួនអ្នកអានៈ 46ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែប្រយុទ្ធដែលទើបជាប់ជម្រើសជាតិតោកំណាចអង់គ្លេស ត្រឹមឆ្នាំ២០២៤ រូបនេះ បានក្លាយជាសមាជិកថ្មីទី៤ នារដូវក្តៅនេះក្នុងក្រុមរបស់លោក Mikel Arteta និងជាសមាជិកថ្មី២ ចេញពីក្លិបរួមលីគ Chelsea ទៀតផង ក្រោយការមកដល់របស់អ្នកចាំទី Kespana Arrizabalaga រួចមក។
កាំភ្លើងធំ Arsenal បានបញ្ចប់ការផ្ទេរជាផ្លូវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-07-2025, 11:51 AM, ចំនួនអ្នកអានៈ 49ដង
អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានឱ្យដឹងថាមនុស្សយ៉ាងហោច ៦៣៨នាក់បានស្លាប់ ចាប់តាំងពីអំពើហិង្សាផ្ទុះឡើងកាលពីថ្ងៃអាទិត្យសប្ដាហ៍មុនរវាងកុលសម្ព័ន្ធ ជនជាតិភាគតិច Druze និង Bedouins។ អ៉ីស្រាអែលបានធ្វើអន្តរាគមន៍ដោយបើកការវាយប្រហារតាមផ្លូវអាកាសលើរដ្ឋធានីដាម៉ាស ក្នុងនោះរួមមានទាំងអគារ ក្រសួងការពារ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-07-2025, 11:49 AM, ចំនួនអ្នកអានៈ 48ដង
លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះអំឡុងពិសារអាហារពេលល្ងាចជាមួយតំណាងរាស្ត្រអាមេរិកមួយចំនួនមកពីគណបក្សសាធារណរដ្ឋនៅឯសេតវិមាន។ លោក ត្រាំ បានលើកឡើងដូច្នេះថា «ជាការពិតណាស់ យន្ដហោះចម្បាំងត្រូវបានបាញ់ទម្លាក់...ខ្ញុំគិតថាមានយន្ដហោះចម្បាំង ៥គ្រឿងត្រូវបានបាញ់ទម្លាក់»។ ក៏ប៉ុន្តែ លោកមិនបានបញ្ជាក់
 ព័ត៌មានលម្អិត
|
|
|