រកឃើញអ្នកទទួលបានជ័យលាភីចំនួន​ ៣រូប​ហើយ!​មហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៥ ក្រោមប្រធានបទ «ទំពាំងស្នងឫស្សី»
ចុះថ្ងៃទី: 14-06-2025, 04:18 PM, ចំនួនអ្នកអានៈ 708ដង
រាជធានីភ្នំពេញ៖ ថ្លែងក្នុងឱកាសបិទការប្រកួតនោះ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលេីកឡេីងថា​ មហោស្រពនេះមិនត្រឹមតែជាការផ្ដល់នូវពានរង្វាន់ជូនជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែបានជួយបំផុស និងដាស់ស្មារតីដល់យុវជន ដែលជាទំពាំងស្នងឫស្សី ឱ្យឃើញកាន់តែច្បាស់អំពីលក្ខណៈពិសេស និងភាពសម្បូរបែបនៃសិល្បៈវប្បធម៌ខ្មែរ ពិសេសសិល្បៈចាប៉ីដងវែង ដោយបញ្ជ្រាបការយល់ដឹង បណ្តុះស្មារតី ស្រឡាញ់ និងជំរុញការចូលរួមថែរក្សា និងលើកស្ទួយសិល្បៈវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ។ មហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៥ ក្រោមប្រធានបទ «ទំពាំងស្នងឫស្សី» ដែលរៀបចំឡើងនៅរោងមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព បានបិទបញ្ចប់ជាស្ថាពរ នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ។​ មហោស្រពចាប៉ីដងវែង ធ្វើឡើងដេីម្បីថែរក្សា ការពារ និងលើកស្ទួយទម្រង់សិល្បៈចាប៉ីដងវែង ដែលជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន។ ជាលទ្ធផល មហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៥ បានរកឃើញបេក្ខជនឆ្នើម​ ៣រូប ដែលទទួលបានជ័យលាភីក្នុងវគ្គផ្តាច់ព្រ័ត្រ ក្នុងនោះ​ លោក ម៉ើ មឿន មកពីខេត្តសៀមរាប ជ័យលាភីលេខ១ ទទួលបានពានរង្វាន់ចាប៉ីមាស អមដោយប្រាក់រង្វាន់។​ លោក វណ្ណា គឹមស៊ាន មកពីខេត្តសៀមរាប ជ័យលាភីលេខ២ ទទួលបានពានរង្វាន់ចាប៉ីប្រាក់ អមដោយប្រាក់រង្វាន់។​ លោក កែវ ពិសាល មកពីខេត្តកំពង់ឆ្នាំង ជ័យលាភីលេខ៣ ទទួលបានពានរង្វាន់ចាប៉ីសំរិទ្ធ អមដោយប្រាក់រង្វាន់។ ចំណែក ២រូបទៀត គឺលោក ចាប ជី មកពីខេត្តសៀមរាប និងលោក ម៉ម ភិរក្ស មកពីខេត្តប៉ៃលិន ទទួលបានចំណាត់ថ្នាក់កិត្តិយស ទទួលបានប្រកាសនីយបត្រ និងប្រាក់រង្វាន់លើកទឹកចិត្ត។ លោក ហាប់ ទូច​ បានគូសរំលេចថា​ លទ្ធផលដែលបេក្ខជនទទួលបាននាពេលនេះ ទោះបីទទួលបានជ័យលាភី ឬមិនទទួលបានក្តី គឺមានអត្ថន័យបង្ហាញពី ការខិតខំតស៊ូព្យាយាម មនសិការស្រឡាញ់ ការបន្តវេន និងការចូលរួម ក្នុងបុព្វហេតុអភិរក្ស និងលើកស្ទួយសិល្បៈវប្បធម៌ជាតិ ពិសេសសិល្បៈចាប៉ីដងវែង ដែលជាមរតកដូនតា ឱ្យបានស្ថិតស្ថេរគង់វង្ស និងរីកចម្រើនថែមទៀត។ មួយវិញទៀត មហោស្រពនេះ ក៏ជាឱកាសសម្រាប់បេក្ខជនទាំងអស់ បានជួបជុំរៀនសូត្របន្ថែម ចែករំលែកចំណេះដឹង និងបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីពង្រឹងសមត្ថភាព ជំនាញ និងគុណភាពស្នាដៃរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។​ កាតព្វកិច្ចចាំបាច់របស់យុវជនបន្តវេន ក្នុងការអភិរក្ស និងអភិវឌ្ឍសិល្បៈ វប្បធម៌ជាតិ ប្រកបដោយចីរភាព និងបរិយាបន្ន។ លោក ហាប់ ទូច​ ក៏បានផ្តល់ជាមតិយោបល់ដល់សិល្បករទាំងអស់ ត្រូវរក្សាឱ្យបាននូវសេចក្ដីថ្លៃថ្នូរ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីផ្ដល់ជាគំរូល្អដល់សង្គម និងខិតខំពង្រឹងសមត្ថភាពក្នុងអាជីព ដើម្បីបង្កើតស្នាដៃមួយមិនត្រឹមតែល្អមើល ពីរោះស្តាប់ប៉ុណ្ណោះទេ ប៉ុន្តែក្នុងនោះត្រូវបង្កប់នូវគំនិតទស្សនៈល្អៗ ដែលមានគុណប្រយោជន៍ដល់ការលើកតម្លៃការអប់រំ សីលធម៌ មនសិការស្នេហាជាតិ និងភាពថ្លៃថ្នូរ។ ក្រៅពីនេះ​ យុវសិល្បករទាំងអស់ ត្រូវបន្តខិតខំរៀនសូត្រនូវចំណេះដឹងថ្មីៗ និងចែករំលែកចំណេះដឹង ដល់អ្នករួម អាជីព សំដៅពង្រឹងគុណភាពស្នាដៃ និងការសម្ដែងរបស់ខ្លួនឱ្យមានភាពច្នៃប្រតិដ្ឋ​ និងនវានុវត្តន៍​ សមស្របទៅតាមចំណង់ចំណូលចិត្តរបស់មហាជន ដោយរក្សាឱ្យបាននូវក្បួនខ្នាត និងតម្លៃវប្បធម៌ ប្រពៃណីជាតិ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សង្គម និងចូលរួមលើកស្ទួយផលិតផលខ្មែរ ដែលនឹងជួយកាត់បន្ថយនូវការហូរចូលឥតឈប់ឈរនៃផលិតផលវប្បធម៌ពីខាងក្រៅផងដែរ។ លោកក៏បានអំពាវនាវដល់សហគមន៍ អង្គការសមាគម វិស័យឯកជន និងមហាជន យុវជន បន្តគាំទ្រ និងចូលរួមសហការ ក្នុងការបង្កើតឲ្យមានព្រឹត្តិការណ៍សិល្បៈវប្បធម៌ឱ្យកាន់តែច្រើន ក៏ដូចជាការ ខិតខំបង្កើនផលិតផល និងសេវាកម្មវប្បធម៌ ដើម្បីចាប់យកអត្ថប្រយោជន៍ពីសក្តានុពលវប្បធម៌នេះ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបង្ហាញនូវសិល្បៈវប្បធម៌ជាតិដ៏សម្បូរបែប កាន់តែទូលំទូលាយបន្ថែមទៀត៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 25-06-2025, 08:42 PM, ចំនួនអ្នកអានៈ​ 15ដង
រាជធានីភ្នំពេញ៖ តាមសេចក្ដីប្រកាសព័ត៌មាន រ​បស់អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបាននៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ L.W.T អាយុ១៩ឆ្នាំ ត្រូវបានសមត្ថកិច្ចរកឃើញនៅសណ្ឋាគារមួយកន្លែងក្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងស្ថានភាពរស់នៅ និងស្នាក់នៅធម្មតា មិនមានសញ្ញាណរងគ្រោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2025, 08:35 PM, ចំនួនអ្នកអានៈ​ 1ដង
បន្ទាយមានជ័យ៖ នៅព្រលប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ទាហានថៃនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានយល់ព្រមបើកច្រកទ្វារព្រំដែន ដើម្បីអនុញ្ញាតឲ្យបងប្អូនខ្មែរយើងនៅជាប់គាំងជាង១០០នាក់ អាចវិលចូលស្រុកបាន។ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានប្រាប់ថា មានបងប្អូនខ្មែរយើងជាង១០០នាក់ ដែលធ្វើដំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2025, 08:32 PM, ចំនួនអ្នកអានៈ​ 12ដង
នៅពេលត្រូវបានអ្នកសារព័ត៌មានសួរថា តើសហរដ្ឋអាមេរិកនឹងវាយប្រហារម្តងទៀតដែរឬទេ ប្រសិនបើអ៊ីរ៉ង់សាងសង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញនោះ លោក ត្រាំ បានឆ្លើយយ៉ាងខ្លីថា «ពិតប្រាកដណាស់»។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកនឹងវាយប្រហារអ៊ីរ៉ង់ម្តងទៀត ប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2025, 07:20 PM, ចំនួនអ្នកអានៈ​ 14ដង
(ណៃពិដោ)៖ កាលពីថ្ងៃអង្គារ ទី២៤ ខែមិថុនា ការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា បានផ្ទុះឡើងនៅតំបន់ Hsai Kheung ឬហៅថា Phai Khun ក្នុងស្រុក Si Hseng នៃរដ្ឋ Shan ប្រទេសមីយ៉ាន់ម៉ា ក្បែរព្រំប្រទល់ជាមួយប្រទេសថៃ។ កងកម្លាំងនៃរបបយោធាមីយ៉ាន់ម៉ា គាំទ្រដោយក្រុមប្រដាប់អាវុធ Pa-O National Organisation (PNO) បានបើកការវាយលុកលើ កងកម្លាំងក្រុមឧទ្ទាម ដែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2025, 07:14 PM, ចំនួនអ្នកអានៈ​ 18ដង
មណ្ឌលប្រតិបត្តិការកងទ័ពភូមិភាគទី២ របស់ថៃ បានចេញវិធានការអំពីការបើកបិទច្រកជាមួយកម្ពុជា ដោយមានច្រកមួយចំនួន ក្នុងនោះច្រកព្រំដែនអន្តរជាតិឆងចោម ឃុំដាន ស្រុកកានឆឺង ខេត្តសុរិន្ទ (បើក-បិទ) ច្រកព្រំដែនអន្តរជាតិឆងសាង៉ាំ ឃុំប្រៃផាត់ថាណា ស្រុកភូស៊ីង ខេត្តស៊ីសាកេត (បើក-បិទ) ច្រកតំបន់ពាណិជ្ជកម្មសាយតា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2025, 07:00 PM, ចំនួនអ្នកអានៈ​ 21ដង
រាជធានីភ្នំពេញ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន​ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចជួបជាមួយ អគ្គមេបញ្ជាការទ័ពជើងគោកជប៉ុន នាយឧត្តមសេនីយ៍ Yasunori Morishita បានបញ្ជាក់ថា «ជំហររបស់កម្ពុជា គឺការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្តការចរចាទ្វេភាគី និងការដោះស្រាយបញ្ហាតាមផ្លូវច្បាប់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2025, 06:39 PM, ចំនួនអ្នកអានៈ​ 18ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងក្នុងវិស័យស្រូវអង្ករ ដែលមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សហព័ន្ធស្រូវអង្ករកម្ពុជា និងវិស័យឯកជន នៅវិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2025, 11:59 AM, ចំនួនអ្នកអានៈ​ 379ដង
រាជធានីភ្នំពេញ៖អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា​ បានអះអាងថា កម្ពុជាបញ្ជាក់សាជាថ្មីថា ប្រាសាទតាមាន់ធំ ស្ថិតនៅក្នុងទឹកដីកម្ពុជា ហើយរាល់ការឆ្លើយតបរបស់កងទ័ពកម្ពុជា គឺមានភាពសមស្រប ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងដែលមានស្រាប់ឱ្យ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2025, 11:22 AM, ចំនួនអ្នកអានៈ​ 330ដង
រាជធានីភ្នំពេញ៖ គណៈកម្មការនេះ ត្រូវបានបង្កើតឡើងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ ដោយមានសមាសភាព១៥រូប និងមានអនុប្រធានចំនួន៥រូប រួមមាន៖ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2025, 11:00 AM, ចំនួនអ្នកអានៈ​ 258ដង
លោក Ali Akbar Velayati ជាទីប្រក្សាម្នាក់របស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថាមូលដ្ឋានទ័ពដែលត្រូវបានប្រើប្រាស់ដោយកងកម្លាំងអាមេរិកអាចនឹង ត្រូវបានវាយប្រហារនៅក្នុងការសងសឹក។ «ប្រទេសណាមួយនៅក្នុងតំបន់ ឬនៅទីណាក៏ដោយដែលត្រូវបានកងកម្លាំងអាមេរិកប្រើដើម្បីទម្លាក់គ្រាប់បែកលើអ៉ីរ៉ង់ នឹងត្រូវបានច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 10:44 PM, ចំនួនអ្នកអានៈ​ 318ដង
ទោះបីជាសភាបានអនុម័តក៏ដោយ ទូរទស្សន៍ Press TV របស់អ៊ីរ៉ង់ បានបញ្ជាក់ថា ការសម្រេចចិត្តចុងក្រោយថាតើត្រូវបិទច្រកសមុទ្រនេះឬយ៉ាងណា គឺស្ថិតនៅក្នុងដៃរបស់ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់។សភាអ៊ីរ៉ង់ ត្រូវបានគេរាយការណ៍ថា បានអនុម័តវិធានការមួយដែលអាចឈានទៅដល់ការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 10:42 PM, ចំនួនអ្នកអានៈ​ 326ដង
ទោះជាយ៉ាងណា លោក Hegseth បានព្រមានអ៊ីរ៉ង់មិនឲ្យធ្វើតាមការគំរាមកំហែងសងសឹកកន្លងមកប្រឆាំងនឹងសហរដ្ឋអាមេរិកឡើយ ដោយបញ្ជាក់ថា កងកម្លាំងអាមេរិកត្រៀមខ្លួនរួចជាស្រេចដើម្បីការពារខ្លួន និងចាត់វិធានការបើចាំបាច់។ លោកបានហៅប្រតិបត្តិការនេះថាជា «ប្រតិបត្តិការជាក់លាក់មួយ ដើម្បីបន្សាបការគំរាមកំហែងដល់ផលប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 10:40 PM, ចំនួនអ្នកអានៈ​ 321ដង
អ្នកនាំពាក្យរូបនេះ បានធ្វើការកត់សម្គាល់នេះ នៅពេលត្រូវបានស្នើសុំឲ្យធ្វើអត្ថាធិប្បាយលើការប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា សហរដ្ឋអាមេរិកបានវាយប្រហារទីតាំងនុយក្លេអ៊ែរចំនួនបីនៅក្នុងប្រទេសអ៊ីរ៉ង់។ អ្នកនាំពាក្យបានថ្លែងថា «សកម្មភាពរបស់សហរដ្ឋអាមេរិក បានរំលោភយ៉ាងធ្ងន់ធ្ងរល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 10:39 PM, ចំនួនអ្នកអានៈ​ 428ដង
រាជធានីភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល ប្រកាសថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈសម្រាប់តម្រូវការក្នុងប្រទេសគ្រប់គ្រាន់។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 10:36 PM, ចំនួនអ្នកអានៈ​ 423ដង
រាជធានីភ្នំពេញ៖ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ នាយឧត្ដមសេនីយ៍ មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 14007 នាក់
ម្សិលមិញ : 14179 នាក់
សរុបទាំងអស់ : 8917804 នាក់