|
គម្រោងបន្ថែម AI ចូលទៅកន្លែងរុករក Safari របស់ក្រុមហ៊ុន Apple ហាក់វាយប្រហារខ្លាំងដល់ Google |
|
ចុះថ្ងៃទី: 08-05-2025, 11:53 AM, ចំនួនអ្នកអានៈ 963ដង |
|
ក្រុមហ៊ុន Apple ត្រូវបានគេដឹងថាកំពុង «សម្លឹងមើលយ៉ាងសកម្ម» ក្នុងការកែប្រែកម្មវិធីរុករក Safari ឲ្យទៅជាកន្លែងមួយមានអ្នកប្រើប្រាស់ច្រើន និងអាចដំណើរការដោយ AI។ នេះបើតាមប្រភពដែលដឹងពីបញ្ហានេះបានប្រាប់រ៉យទ័រដោយដកស្រង់ពីក្រុមហ៊ុន Apple។ លោក Cue បាននិយាយថាការស្វែងរកនៅលើ Safari បានធ្លាក់ចុះជាលើកដំបូងកាលពីខែមុន ដោយសារតែអ្នកប្រើប្រាស់ងាកទៅរក AI កាន់តែខ្លាំង។ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះ ១.១%ផងដែរ ។ ងាកមកក្រុមហ៊ុន Google បានប្រកាសថា ខ្លួនបានបន្តមើលឃើញកំណើននៃចំនួនសំណួរស្វែងរកសរុបរួមទាំង «សំណួរសរុបដែលមកពីឧបករណ៍ និងវេទិការបស់ក្រុមហ៊ុន Apple»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើប្លុករបស់ក្រុមហ៊ុន។ ក្រុមហ៊ុនបានសរសេរថា «មនុស្សកំពុងមើលឃើញថា Google Search មានប្រយោជន៍ជាង នៅពេលពួកគេមានសំណួរនានា ហើយពួកគេកំពុងចូលប្រើវាសម្រាប់អ្វីថ្មី និងតាមរបៀបថ្មី»។ Google បានលើកឡើងពីលក្ខណៈពិសេសនៃការស្វែងរកដោយសំឡេង និងរូបភាពជាអ្នករួមចំណែកក្នុងការកើនឡើងបរិមាណការស្វែងរកសរុប។
ផែនការរបស់ក្រុមហ៊ុន Apple ក្នុងការបន្ថែមជម្រើសស្វែងរកដែលដំណើរការដោយ AI ទៅក្នុងកម្មវិធីរុករក Safari ត្រូវបានគេមើលឃើញថាប្រៀបបានជាបញ្ហាដ៏ធំមួយចំពោះ Google ដែលអាជីវកម្មផ្សាយពាណិជ្ជកម្មរកកម្រៃបានពឹងផ្អែកយ៉ាងខ្លាំងលើអតិថិជន iPhone តាមរយៈការប្រើ Goolge Search។ ដំណឹងនេះបានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ Goolge បានធ្លាក់ចុះ ៧.៣% ភ្លាមៗ និងខាតបង់ប្រាក់អស់ប្រហែល១៥០ពាន់លានដុល្លារពីតម្លៃទីផ្សារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែសភា ឆ្នាំ២០២៥។
ទោះជាយ៉ាងនេះក្តី ការអត្ថាធិប្បាយរបស់នាយកជាន់ខ្ពស់របស់ក្រុមហ៊ុន Apple ខាងលើ បានបង្ហាញថាការផ្លាស់ប្តូរនៅក្នុងកម្មវិធីការស្វែងរករបស់ Apple ទំនងជាកំពុងដំណើរការ ដែលជាការគំរាមកំហែងដល់អាជីវកម្មស្វែងរកដ៏លេចធ្លោរបស់ Google។ ក្រុមអ្នកវិភាគបានប៉ាន់ប្រមាណថា Google គឺជាម៉ាស៊ីនស្វែងរកលំនាំដើមនៅលើកម្មវិធីរុករកតាមអ៊ីនធឺណិតរបស់ Apple។ ខណៈកន្លងទៅតាមរយៈមុខងារស្វែងរកនេះ Google បង់ប្រាក់ឱ្យក្រុមហ៊ុនផលិត Apple ប្រហែល ២០ពាន់លានដុល្លារក្នុងមួយឆ្នាំ ឬប្រហែល ៣៦% នៃប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មលើកម្មវិធីរុករក Safari ។
នាយកប្រតិបត្តិក្រុមហ៊ុន Google លោក Sundar Pichai បាននិយាយនៅក្នុងការផ្តល់សក្ខីកម្មមួយកាលពីខែមុនថា Google សង្ឃឹមថានឹងចុះកិច្ចព្រមព្រៀងជាមួយ Apple នៅពាក់កណ្តាលឆ្នាំនេះ ដើម្បីបញ្ចូលបច្ចេកវិទ្យា Gemini AI របស់ខ្លួននៅលើទូរស័ព្ទថ្មី។ Bloomberg បានរាយការណ៍ថា លោក Cue នាយកជាន់ខ្ពស់របស់ Apple កាលពីថ្ងៃពុធក៏បាននិយាយថា ក្រុមហ៊ុននឹងបន្ថែមមុខងារស្វែងរកដំណើរការដោយ AI រួមទាំង OpenAI និង Perplexity AI ជាជម្រើសស្វែងរកនាពេលអនាគត។



ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 21-07-2025, 06:46 PM, ចំនួនអ្នកអានៈ 32ដង
រាជធានីភ្នំពេញ៖អនុប្រធានទី២រដ្ឋសភា បានកត់សម្គាល់ឃើញថា ទំនាក់ទំនង រវាងប្រទេសទាំងពីរ មានការរីកចម្រើនឥតឈប់ឈរ ដែលឆ្លុះបញ្ជាំងឱ្យឃើញយ៉ាងច្បាស់តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ ការគាំទ្រគ្នាទៅវិញទៅមកនៅលើកវេទិការអន្តរជាតិនានា និងការចុះកិច្ចព្រមព្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-07-2025, 06:41 PM, ចំនួនអ្នកអានៈ 43ដង
សៀមរាប៖តាមរយៈការសង្កេតរបស់អ្នកសារព័ត៌មានកម្ពុជា ក៏មិនឃើញមានវត្តមានណាមួយពីសំណាក់មន្ត្រីជំនាញផ្នែកព័ត៌មានរបស់ប្រទេសថៃ មកចូលរួមកិច្ចប្រជុំនោះដែរ។ ខណៈកម្ពុជានឹងលើកប្រធានបទព័ត៌មានក្លែងក្លាយ បំផ្លើស និងបំភ្លៃ។ នេះជាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-07-2025, 06:36 PM, ចំនួនអ្នកអានៈ 42ដង
ខេត្តសៀមរាប៖លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ បានអះអាងថា ក្នុងឋានៈកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ កម្ពុជានឹងអង្គុយរួមជាមួយអ្នកឯកទេសទាំងអស់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងព័
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-07-2025, 06:31 PM, ចំនួនអ្នកអានៈ 51ដង
ឧត្តរមានជ័យ៖ នៅប្រាសាទតាក្របី សេចក្ដីរាយការណ៍បានបញ្ជាក់ថា ចាប់ពីម៉ោង០៧៖០០ព្រឹក រហូតដល់ម៉ោង០៣៖០០នាទីរសៀល ប្រជាពលរដ្ឋខ្មែរ មកពីខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងរាជធានីភ្នំពេញ សរុប២,០៤៤នាក់ បានអញ្ជើញទស្សនាប្រាសាទតាក្របី និងលើកទឹកចិត្តវីរកងទ័ពខ្មែរ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-07-2025, 06:27 PM, ចំនួនអ្នកអានៈ 45ដង
តាមក្រសួងការបរទេសចិន ប្រធានគណៈកម្មការអឺរ៉ុប លោក ស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa នឹងធ្វើទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហេីយជួបលោក ប្រធានាធិបតី ស៉ី ជីនពីង។ នាយករដ្ឋមន្ត្រីចិន លោក Li Qiang នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលចិន-EU លើកទី២៥ ជាមួយមេដឹកនាំសហភាពអ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-07-2025, 04:44 PM, ចំនួនអ្នកអានៈ 222ដង
បន្ទាយមានជ័យ៖នាឱកាសនោះលោកទេសរដ្ឋមន្ត្រី អ៉ី ឈាន បានសម្តែងនូវអារម្មណ៍ក្រៀមក្រំ ក្តុកក្តួលរំជួលចិត្តឥតឧបម៉ា និងសោកស្តាយយ៉ាងក្រៃលែង ចំពោះការបាត់បង់នាយឧត្តមសេនីយ៍ សុខ ភាព ដែលជាស្វាមី ជាឪពុក និងជាជីតា ជាទីគោរពស្រលាញ់ប្រកបដោយកតញ្ញូតាធម៌ និងភក្តីភាព ចំពោះក្រុមគ្រួសារ និងជាការបាត់បង់នូវឥស្ស�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-07-2025, 04:38 PM, ចំនួនអ្នកអានៈ 229ដង
បន្ទាយមានជ័យ៖ ពិធីសម្ពោធអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឱ្យដឹងថា អគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ ត្រូវបានរៀបចំពិធីបញ្ចុះបឋម សិលាសាងសង់នៅថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ ២០២២ ស្ថិតក្នុង ភូមិពង្រ សង្កាត់ កំពង់ស្វាយ ក្�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-07-2025, 04:33 PM, ចំនួនអ្នកអានៈ 224ដង
ខេត្តក្រចេះ៖ ថ្លែងនាឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំទៅនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-07-2025, 12:30 PM, ចំនួនអ្នកអានៈ 269ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះបានបង្ហោះនៅលើបណ្តាញសង្គមថា សម្តេចទៅវិញទេដែលជាអ្នកមិនចង់និយាយជាមួយ ថាក់ស៊ីន ព្រោះអ្នកធ្លាប់មានទោស ហើយក៏នឹងកំពុងត្រៀមជាប់ទោសបន្ថែមទៀតផងដែរ ដូច្នេះកុំលើកតម្កើងខ្លួនឯងខ្ពស់ពេក !។
ខាងក្រោមជាខ្ល�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-07-2025, 12:27 PM, ចំនួនអ្នកអានៈ 213ដង
បន្ទាយមានជ័យ៖ពិធីនេះក៏មានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ ស្ថិតនៅទីតាំងស្ថិតក្នុងភូមិដីឡូ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-07-2025, 12:20 PM, ចំនួនអ្នកអានៈ 262ដង
កីឡាករប្រដាល់ហ្វីលីពីន Manny Pacquiao មិនអាចដណ្តើមខ្សែក្រវាត់លំដាប់ពិភពលោក WBC Welterweight ពីជើងខ្លាំងអាមេរិក Mario Barrios បានឡើយ នៅពេលបញ្ចប់លទ្ធផលស្មើគ្នា ក្រោយឆ្លងកាត់ជំនួបដ៏ស្វិតស្វាញក្នុង ១២ទឹកពេញរួចមក៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-07-2025, 12:19 PM, ចំនួនអ្នកអានៈ 207ដង
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកវៀតណាម បានឱ្យដឹងថា ទូកទេសចរណ៍ឈ្មោះថា Wonder Sea ផ្ទុកអ្នកដំណើរសរុប៤៨នាក់ ដែលភាគច្រើនជាគ្រួសារអ្នកទេសចរមកពីរដ្ឋធានីហាណូយ រួមជាមួយក្រុមការងារទូក៥នាក់ បានជួបឧបទ្ទវហេតុខាងលើ កាលពីរសៀលថ្ងៃសៅរ៍សប្តាហ៍នេះ ដោយសារតែនៅសុខៗស្រាប់តែមានព្យុះភ្លៀងខ្លាំងភ្លាមៗ។ មនុស្ស១១នា�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-07-2025, 12:16 PM, ចំនួនអ្នកអានៈ 188ដង
អាជ្ញាធរកូរ៉េខាងត្បូងបានឱ្យដឹងថា នៅថ្ងៃអាទិត្យនេះ ទឹកភ្លៀងកម្រិតជិតដល់១៧០មីលីម៉ែត្រ បានធ្លាក់លើស្រុក Gaspanyeong ក្នុងខេត្ត Gyeonggi ដែលមានចម្ងាយ៧០គីឡូម៉ែត្រ ពីភាគកើតរដ្ឋធានីសេអ៊ូល។ មនុស្សម្នាក់ដែលស្លាប់ គឺជាស្រ្តីវ័យ៧០ឆ្នាំប្លាយ ដែលផ្ទះរបស់គាត់ ត្រូវបានគ្រោះរអិលបាក់ដីវាយប្រហារ កាលពីម៉ោងជិត៥ទ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-07-2025, 12:09 PM, ចំនួនអ្នកអានៈ 206ដង
រាជធានីភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយឯក គង់ អៀង ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត និងជា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ចូលរួមឧបត្ថម្ភថវិកាចំនួន ២លានរៀល ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេស តំណាងសមាគមអតីតយុទ្ធជកម្ពុជា ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា �
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-07-2025, 01:40 PM, ចំនួនអ្នកអានៈ 254ដង
ខេត្តត្បូងឃ្មុំ៖ ជិនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រតិបត្តិការបង្ក្រាបទីតាំងខាងលើ ក៏មានការចូលរួមសម្របសម្រួលនីតិវិធីពីលោក ងិន ពេជ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។ទីតាំងជង្រុកឧក្រិដ្ឋកម្មអនឡាញមួយកន្លែង នៅកាស៉ីណូ XAMAT ភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញ�
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 3984 នាក់ |
|
ម្សិលមិញ |
: 12933 នាក់ |
|
សរុបទាំងអស់ |
: 9213247 នាក់ |
|
|