សហព័ន្ធកីឡាបាល់ទះ កែសម្រួលការៀបចំពានធំៗ ឆ្លើយតបការអភិវឌ្ឍ និងព្រឹត្តិការណ៍អន្ដរជាតិចុងឆ្នាំនេះ |
|
ចុះថ្ងៃទី: 15-08-2025, 05:46 PM, ចំនួនអ្នកអានៈ 64ដង |
|
រាជធានីភ្នំពេញ៖ មន្ដ្រីជាន់ខ្ពស់សហព័ន្ធបានបញ្ជាក់ថា កិច្ចប្រជុំបន្ទាន់ ដែលលើកពីខែមិថុនា មករៀបចំនៅខែសីហានេះ គឺដើម្បីផ្សព្វផ្សាយផែនការប្រកួតកីឡាបាល់ទះឆ្នាំ២០២៥/២៦ ក៏ដូចជាការស្ទង់មតិ ចំពោះសកម្មភាពការងារឆ្នាំចាស់កន្លងមក ទៅលើការរៀបចំការប្រកួត និងកែទម្រង់មួយចំនួនរបស់សហព័ន្ធ តើមានភាពល្អប្រសើរ ឬមានភាពខ្វះខាត ក៏ដូចជាបញ្ហាប្រឈមអ្វីខ្លះ? តែជាលទ្ធផលមិនមានការងារប្រឈមណាមួយគួរឲ្យកត់សម្គាល់ឡើយ ក្រោយពីមានការផ្លាស់ប្ដូរមតិយោបល់គ្នាយ៉ាងផុសផុល។
សហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រកាសនឹងធ្វើការកែសម្រួលការរៀបចំពានរង្វាន់ធំៗនៅកម្ពុជា ដើម្បីឆ្លើយតបចក្ខុវិស័យនៃការអភិវឌ្ឍដ៏វែងឆ្ងាយ និងព្រឹត្តិការណ៍អន្ដរជាតិនានា នៅចុងឆ្នាំ២០២៥ ។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ ក្រោយកោះប្រជុំបន្ទាន់ ជាមួយតំណាងសមាគម/ក្លិបបាល់ទះសមាជិកទាំង ៣២ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
ចំពោះការងារកែសម្រួលថ្មី ដែលសហព័ន្ធបានរៀបចំ និងប្រកាសដាក់ឲ្យដំណើរការចាប់ពីខែសីហានេះតទៅ មានដូចជា៖
១. ការត្រៀមខ្លួនរួចរាល់ ក្នុងការបញ្ជូនក្រុមបាល់ទះជម្រើសជាតិយុវជនអាយុក្រោម ១៨ឆ្នាំ(U18) ចូលរួមការប្រកួតកីឡាយុវជនអាស៊ី នៅប្រទេសបារ៉ែន នាខែតុលា និងការប្រមូលផ្ដុំក្រុមជម្រើសជាតិ ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៥ ខាងមុខ ។ ការងារនេះ សហព័ន្ធបានត្រៀមជាយូរមកហើយ ក្នុងនោះក្រុមយុវជនថ្នាល U18 កម្ពុជា បានប្រមូលផ្ដុំជាង ១ឆ្នាំមកហើយ ដើម្បីត្រៀមបង្ហាញខ្លួនលើកដំបូង ក្នុងព្រឹត្តិការណ៍៍កីឡាយុវជនទ្វីបអាស៊ី ហើយក៏ជាក្ដីស្រម៉ៃរបស់ថ្នាក់ដឹកនាំសហព័ន្ធផងដែរ។
ចំពោះក្រុមបាល់ទះជម្រើសជាតិកម្ពុជា(ក្រុមធំ)វិញ ក៏ដូចជាគ្នា ប៉ុន្ដែដើម្បីធានានូវការត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយ ថ្នាក់ដឹកនាំសហព័ន្ធបានសម្រេចពន្យាពេលរៀបចំព្រឹត្តិការណ៍បាល់ទះពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ពីខែតុលា ទៅខែមករា ឆ្នាំ២០២៦ ។ ការកែសម្រួលនេះ ចៀសវាងប៉ះពាល់ដល់កីឡាករតាមបណ្ដាក្លិប ដែលកំពុងស្ថិតក្នុងជំរុំប្រមូលផ្ដុំក្រុមជម្រើសជាតិ ដើម្បីឲ្យពួកគេបានផ្ដោតជាមួយការហ្វឹកហាត់ត្រៀមការប្រកួតកីឡាស៊ីហ្គេមនាចុងឆ្នាំនេះ ក៏ដូចជាចៀសវាងនូវលទ្ធផលមិនគាប់ប្រសើរ ដូចការប្រកួត SEA V.League កាលពីថ្មីៗ។
២. ពានរង្វាន់បាល់ទះតាមភូមិភាគ ដែលបែងចែកជាមណ្ឌលៗ ក្រោមការរៀបចំលក្ខណៈ ៤នាក់ ទល់ ៤នាក់ នឹងត្រូវវិវឌ្ឍន៍ពាននេះ ទៅជាការប្រកួតលក្ខណៈ ៦នាក់ ទល់ ៦នាក់វិញ ស្របតាមសំណូមពររបស់បណ្ដាសមាគមក្លិបទូទាំងប្រទេស ហើយក៏ស្របតាមផែនការយុទ្ធសាស្ដ្ររបស់សហព័ន្ធ ដែលបានគ្រោងទុកមុនមួយជំហាន ក្នុងការគិតគូរលើយុវជនបន្ដវេន ។ ដូច្នេះបន្ថែមលើកែសម្រួលទៅជាប្រកួត ៦ស្មើ សហព័ន្ធក៏នឹងសម្រួលពានភូមិភាគនេះ ជាពានអាយុក្រោម ២០ឆ្នាំផងដែរ ដើម្បីផ្ដល់ឱកាសដល់អត្តពលិកតាមបណ្ដាលរាជធានី-ខេត្តបានចូលរួម និងបង្ហាញសមត្ថភាព។
ក្នុងនាមសហព័ន្ធលោកបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះការកែសម្រួលពានភូមិភាគនេះ នឹងទទួលបានការគាំទ្រ ក៏ដូចជាការចូលរួមប្រកួតយ៉ាងច្រើនពីយុវជន U20 ដោយផ្អែកលើសន្ទុះនៃការប្រកួតកីឡាមធ្យមសិក្សានាពេលកន្លងមក គួបផ្សំទាំងកត្ដាប្រកួតប្រជែងកម្រិតខ្ពស់ មានប្រាក់រង្វាន់ច្រើនជាដើម ។ មិនតែប៉ុណ្ណោះ នេះក៏ជាឱកាសមួយសម្រាប់សហព័ន្ធសម្លឹងមើលយុវជនបន្ដវេនមកប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតអន្ដរជាតិនានា ក៏ដូចជាដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ផងដែរ។ ប៉ុន្ដែដើម្បីធានាបាននូវការប្រកួតប្រជែងខ្ពស់ ក្នុងពានភូមិភាគ U20 នេះ ក៏នឹងអនុញ្ញាតឲ្យកីឡាករលើសអាយុ ៣នាក់ក្នុងមួយក្រុមចូលរួមផងដែរ។
៣. ការប្រកួតបាល់ទះជើងឯកតេជោលីគ ដែលជាព្រឹត្តិការណ៍ដ៏ធំជាងគេប្រចាំឆ្នាំ ហើយតែងរៀបចំរៀងរាល់ចន្លោះខែមករា-កុម្ភៈ នឹងប្ដូរទៅរៀបចំនៅចន្លោះខែឧសភា-មិថុនាវិញ ក្រោមមូលហេតុមានការសំណូមពរពីបណ្ដាក្លិបសមាជិក និងយោងតាមពេលវេលាជាក់ស្ដែង ដែលអត្តពលិកអន្ដរជាតិទំនេរពីជម្រើសជាតិ ដើម្បីបើកច្រកឲ្យក្លិបធំៗ បាននាំយកកីឡាករបរទេសមានគុណភាពខ្ពស់មកពង្រឹងក្រុម ក៏ដូចជាជំរុញឲ្យការប្រកួតតេជោលីគ កាន់តែរន្ថើន និងកាន់តែអស្ចារ្យ ។ ដូច្នេះការកែសម្រួលនេះ សហព័ន្ធនឹងពិចារណាការរៀបចំបែបនេះរៀងរាល់ឆ្នាំ ដើម្បីជំរុញឲ្យព្រឹត្តិការណ៍តេជោលីគនៅកម្ពុជាមានការអភិវឌ្ឍ និងកាន់តែរីកចម្រើនថែមទៀត។
ក្រៅពីផែនការ នៃការកែសម្រួលពានរង្វាន់ធំៗ ដែលបានធ្វើបច្ចុប្បន្នភាពដល់ក្លិបសមាជិកខាងលើ មន្ដ្រីជាន់ខ្ពស់សហព័ន្ធដដែល ក៏បានសំណូមពរដល់បណ្ដាក្លិបសមាជិកទាំងអស់ ធ្វើការសហការ និងបន្ដខិតខំធ្វើការអភិវឌ្ឍ ពិសេសគឺការបណ្ដុះបណ្ដាលធនធានកីឡាករអ្នកលើកបាល់ ដែលជាក្ដីកង្វល់មួយរបស់សហព័ន្ធ បន្ទាប់ពីកីឡាករ សួន ចាន់ណារ៉ូ បានចូលនិវត្តន៍ជាដើម។ លោកសង្ឃឹមថា អនាគតបាល់ទះកម្ពុជានឹងបន្ដនូវភាពរីកចម្រើនជានិរន្ដរ ហើយសម្បូរនូវធនធានកីឡាករល្អៗកាន់តែច្រើន សម្រាប់ធ្វើការប្រកួតប្រជែងលើឆាកអន្ដរជាតិ៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 21-08-2025, 06:19 PM, ចំនួនអ្នកអានៈ 56ដង
រាជធានីភ្នំពេញ៖ យោងតាមប្រភពព័ត៌មានដ៏គួរឱ្យទុកចិត្តបានឱ្យដឹងថា កងទ័ពថៃមានផែនការបញ្ចេញគ្រឿងចក្រជាច្រើនមកឈូសឆាយរង្វង់មូល
តាអុំ និងផ្ទះប្រជាពលរដ្ឋខ្មែរនៅផ្សារអានសេះ នៅតំបន់អានសេះក្នុងពេលឆាប់ៗនេះ។
បើនេះជាការពិត នោះវាជាការការរំលោភបំពានបទឈប់បាញ់មួយថ្មីទៀតរបស់ភាគីថៃ ដែលបង្កហានិភ័យខ្ពស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-08-2025, 06:17 PM, ចំនួនអ្នកអានៈ 47ដង
ក្នុងសេចក្តីថ្លែងការណ៍ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio ថែមទាំងបានហៅតុលាការអន្តរជាតិនេះថា ជាការគំរាមកំហែងសន្តិសុខ ដែលត្រូវបានប្រើប្រាស់ សម្រាប់ធ្វើសង្រ្គាមផ្លូវច្បាប់ ប្រឆាំងសហរដ្ឋអាមេរិកនិងអ៉ីស្រាអែល។ បើតាមក្រសួងហិរញ្ញវត្ថុអាមេរិក ទីក្រុងវ៉ាស៉ីនតោន បានដាក់ទណ្ឌកម្មលើចៅក្រមបារា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-08-2025, 06:14 PM, ចំនួនអ្នកអានៈ 44ដង
នៅពេលចូលរួមសន្និសីទអន្តរជាតិស្តីពីការអភិវឌ្ឍអាហ្រ្វិក ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន លោក Guterres ថ្លែងថា «វាមានសារៈសំខាន់ណាស់ ក្នុងការឈានដល់បទឈប់បាញ់ហ្កាហ្សាភ្លាមៗ ដែលចាំបាច់ដើម្បីបញ្ចៀសការស្លាប់ និងការបំផ្លិចបំផ្លាញដោយប្រតិបត្តិការយោធាប្រឆាំងនឹងទីក្រុងហ្កាហ្សា»។ លោក Guterres ក៏បានអំពាវនាវឱ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-08-2025, 06:10 PM, ចំនួនអ្នកអានៈ 28ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Belta របស់បេឡារុស បានដកស្រង់សម្តីលោក Alexander Lukashenko ដែលគូសបញ្ជាក់ថា «ក្នុងលក្ខខណ្ឌនៃភាពចលាចលភូមិសាស្ត្រនយោបាយ ទីក្រុង Minsk និងទីក្រុង Tehran កំពុងអនុវត្តជំហានស្របគ្នា និងមានតុល្យភាព ហើយខិតខំប្រឹងប្រែងដើម្បីប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស» ដោយបន្ថែមថា ប្រទេសទាំងពីរអាចចាប់ដៃគូលើវិស័
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-08-2025, 09:47 PM, ចំនួនអ្នកអានៈ 61ដង
រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងលោកស្រី មិថុនា ភូថង ជារដ្ឋលេខាធិការ ក្រសួងកិច្ចការនារី។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-08-2025, 09:41 PM, ចំនួនអ្នកអានៈ 48ដង
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ពន្ធគយបន្ថែម ២៥% លើទំនិញឥណ្ឌា ដែលនឹងចូលជាធរមាននៅថ្ងៃទី២៧ ខែសីហា ដើម្បីជាការដាក់ទណ្ឌកម្មចំពោះការបន្តទិញប្រេងពីរុស្ស៊ី។ ការដំឡើងពន្ធនេះ នាំឱ្យពន្ធសរុបដែលសហរដ្ឋអាមេរិកដាក់លើទំនិញឥណ្ឌាកើនឡើងដល់ ៥០%។
មន្ត្រីស្ថានទូត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-08-2025, 09:34 PM, ចំនួនអ្នកអានៈ 61ដង
ខេត្តកំពង់ធំ៖លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ, លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត បានដឹកនាំកម្លាំងការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្រ្តីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប)
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-08-2025, 09:21 PM, ចំនួនអ្នកអានៈ 57ដង
ខេត្តឧត្តរមានជ័យ៖លោកបណ្ឌិត ឃួន សុវណ្ណ ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, លោក ឱម ម៉ាក់ធារី ទីប្រឹក្សាក្រសួងបរិស្ថាន និងលោកស្រី ភុំ ផាន់ណាវី និងក្រុមគ្រួសារ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បាននាំអំណោយជាសម្ភារប្រើប្រាស់ និងថវិកាមួយចំនួន យកទៅចែកជូនដល់វីរកងទ័ពទិសប្រាសាទតាម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-08-2025, 06:42 PM, ចំនួនអ្នកអានៈ 52ដង
រាជធានីភ្នំពេញ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Anwar Ibrahim បានឱ្យដឹងថា នារសៀលថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥នេះ រូបលោក ទើបតែបានជួបសន្ទនាតាមទូរសព្ទជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្តីអំពីស្ថានការណ៍វិវត្តន៍ពាក់ព័ន្ធ នឹងការអនុវត្តបទឈប់បាញ់រវាងប្រទេសកម្ពុជានិងថៃ។
ដំណឹងនៃកា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-08-2025, 06:40 PM, ចំនួនអ្នកអានៈ 46ដង
ប្រធានាធិបតី លោក ដូណាល់ ត្រាំ ចង់ប្រើកម្លាំងយោធាដើម្បីតាមចាប់ក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដែលត្រូវបានចាត់តាំងជា អង្គការភេរវករពិភពលោក។ មន្ត្រីអាមេរិកម្នាក់និយាយថា នាវិក និងកងម៉ារីនប្រហែល ៤ ០០០នាក់ ត្រូវបានគេរំពឹងថា នឹងប្តេជ្ញាអនុវត្តកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល លោក ត្រាំ នៅក្នុងតំបន់ការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-08-2025, 06:38 PM, ចំនួនអ្នកអានៈ 50ដង
តាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក គីម បាននិយាយយ៉ាងដូច្នេះថា «សម្ព័ន្ធភាពយោធា និងការដំឡើងសាច់ដុំរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង គឺជាតឹកតាងជាក់ស្តែងបំផុត ដែលស្តែងឱ្យឃើញពីឆន្ទៈរបស់ពួកគេ ក្នុងការបង្កឱ្យមានសង្រ្គាមផ្ទុះឡើង។ ស្ថានការណ៍បច្ចុប្បន្នបែបនេះ ទាមទា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-08-2025, 06:28 PM, ចំនួនអ្នកអានៈ 50ដង
រាជធានីភ្នំពេញ៖លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ ចែករំលែកនូវគោលនយោបាយទីផ្សារការងាររបស់កម្ពុជាក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាពុទ្ធិបន្ថែមស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-08-2025, 06:06 PM, ចំនួនអ្នកអានៈ 48ដង
កិច្ចព្រមព្រៀងនេះបានកើតឡើង បន្ទាប់ពីលោកស្រី Gabbard រួមជាមួយប្រធានាធិបតី Donald Trumspan និងអនុប្រធានាធិបតី JD Vance បានខិតខំចរចាជាមួយភាគីអង់គ្លេសអស់រយៈពេលជាច្រើនខែ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងនៅពេលដែលនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer កំពុងបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបជាមួយលោក Trumspan និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-08-2025, 06:03 PM, ចំនួនអ្នកអានៈ 49ដង
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងក្រុមមេដឹកនាំអឺរ៉ុប នៅឯសេតវិមាន លោក ហ្សេលេនស្គី បាននិយាយថា រូបលោកត្រៀមខ្លួនជាស្រេចដើម្បីជួបលោក ពូទីន ខណៈបើកើតមានឡើង វានឹងជាជំនួបតទល់លើកដំបូងរបស់លោក ជាមួយលោកប្រធានាធិបតីរុស្ស៉ី គិតចាប់តាំងពី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-08-2025, 02:09 PM, ចំនួនអ្នកអានៈ 48ដង
រាជធានីភ្នំពេញ៖អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអំពាវនាវបែបបានធ្វើឡើងក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន សង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បា
 ព័ត៌មានលម្អិត
|
|
|