ធនាគារ FTB ទទួលស្វាគមន៍ប្រតិភូក្រុមហ៊ុន Argentem Creek ក្នុងគោលបំណងស្វែងយល់ឱកាសវិនិយោគបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅប្រទេសកម្ពុជា
ចុះថ្ងៃទី: 08-08-2025, 06:16 PM, ចំនួនអ្នកអានៈ 408ដង
ក្រុមហ៊ុន Argentem Creek គឺជាក្រុមហ៊ុនហិរញ្ញវត្ថុដែលបានបណ្តាក់ទុនវិនិយោគក្នុងក្រុមហ៊ុន Salmon Group ដែលជាប្រតិបត្តិករបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសហ្វីលីពីន និងកំពុងស្វែងរកឱកាសពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាផងដែរ។ ធនាគារ FTB នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្រតិភូក្រុមហ៊ុន Argentem Creek ក្រោមអធិបតីភាព លោក ហ្គី អានវ៉ានិថ ប្រធានក្រុមប្រឹក្សាភិបាល លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិ ព្រមទាំងគណៈគ្រប់គ្រង នៃធនាគារ FTB និង លោក Maarten Terlouw ប្រធាន និងសហប្រធានផ្នែកវិនិយោគរបស់ក្រុមហ៊ុនអាមេរិក Argentem Creek ក្នុងគោលបំណងស្វែងយល់ឱកាសវិនិយោគក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅប្រទេសកម្ពុជា។ លោក Maarten Terlouw ប្រធាន និងសហប្រធានផ្នែកវិនិយោគរបស់ក្រុមហ៊ុនអាមេរិក Argentem Creek បានបង្ហាញចំណាប់អារម្មណ៍លើវិសាលភាពនៃការប្រើប្រាស់ការទូទាត់តាមប្រព័ន្ធឌីជីថលដែលមានកំពុងមានការរីកចម្រើន និងពោរពេញដោយសក្តានុពល ក្នុងការចាប់យកនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឌីជីថល។ ជាការឆ្លើយតប លោក ហ្គី អានវ៉ានិថ ប្រធានក្រុមប្រឹក្សាភិបាលធនាគារ FTB បានគូសបង្ហាញពីសក្តានុពលនានា និងភាពចម្រើនឥតឈប់ឈរក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដែលនេះជាអំណោយផលខ្ពស់ដល់វិនិយោគិនបរទេស ចូលមកវិនិយោគ។ ក្នុងនោះផងដែរ លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិនៃធនាគារ FTB បានលើកឡើងពីសន្ទុះ នៃការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ មានការកើនឡើងយ៉ាងឆាប់រហ័ស និងរស់រវើកនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។ លោកបានលើកឡើងបន្ថែមថា៖ «ដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់អតិថិជន ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទីមួយនៅកម្ពុជា ធនាគារ FTB បានបន្តអនុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ និងប្រព័ន្ធហិរញ្ញវត្ថុធនាគារ ឱ្យកាន់តែមានភាពងាយស្រួល លឿនរហ័ស ជាពិសេសនោះ ការផ្ដោតចម្បងសំខាន់លើប្រព័ន្ធសុវត្ថិភាពដើម្បីផ្ដល់ទំនុកចិត្តខ្ពស់ជូនដល់អតិថិជន»។ អំពីធនាគារ FTB៖ ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជា ដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ ១៩៧៩ ធនាគារ FTB បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ និងសេដ្ឋកិច្ច និងសង្គមជាតិតាមរយៈការជំរុញ គាំទ្រ និងផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ដល់អតិថិជន អាជីវករ និងពាណិជ្ជករក្នុងស្រុក។ គិតត្រឹមឆ្នាំ២០២៤ ទ្រព្យសកម្មសរុបរបស់ធនាគារបានកើនឡើងដល់ ២,២៨១ លានដុល្លារ ឥណទានសរុបចំនួន ១,៣៣៩ លានដុល្លារ និងប្រាក់បញ្ញើសរុបជាង ១,៩៣៣លានដុល្លារ។ ធនាគារ FTB នឹងបន្តជួយគាំទ្រអតិថិជនឱ្យកាន់តែរីកចម្រើន និងមានវិបុលភាពបន្ថែមទៀត ក្រោមចង្ខុវិស័យរយៈពេលវែងរបស់ខ្លួន ដើម្បីក្លាយជាធនាគារពាណិជ្ជ ដែលទទួលបានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 21-08-2025, 06:19 PM, ចំនួនអ្នកអានៈ​ 44ដង
រាជធានីភ្នំពេញ៖ យោងតាមប្រភពព័ត៌មានដ៏គួរឱ្យទុកចិត្តបានឱ្យដឹងថា កងទ័ពថៃមានផែនការបញ្ចេញគ្រឿងចក្រជាច្រើនមកឈូសឆាយរង្វង់មូល តាអុំ និងផ្ទះប្រជាពលរដ្ឋខ្មែរនៅផ្សារអានសេះ នៅតំបន់អានសេះក្នុងពេលឆាប់ៗនេះ។ បើនេះជាការពិត នោះវាជាការការរំលោភបំពានបទឈប់បាញ់មួយថ្មីទៀតរបស់ភាគីថៃ ដែលបង្កហានិភ័យខ្ពស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-08-2025, 06:17 PM, ចំនួនអ្នកអានៈ​ 44ដង
ក្នុងសេចក្តីថ្លែងការណ៍ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio ថែមទាំងបានហៅតុលាការអន្តរជាតិនេះថា ជាការគំរាមកំហែងសន្តិសុខ ដែលត្រូវបានប្រើប្រាស់ សម្រាប់ធ្វើសង្រ្គាមផ្លូវច្បាប់ ប្រឆាំងសហរដ្ឋអាមេរិកនិងអ៉ីស្រាអែល។ បើតាម​ក្រសួងហិរញ្ញវត្ថុអាមេរិក ទីក្រុងវ៉ាស៉ីនតោន បានដាក់ទណ្ឌកម្មលើចៅក្រមបារា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-08-2025, 06:14 PM, ចំនួនអ្នកអានៈ​ 41ដង
នៅពេលចូលរួមសន្និសីទអន្តរជាតិស្តីពីការអភិវឌ្ឍអាហ្រ្វិក ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន លោក Guterres ថ្លែងថា «វាមានសារៈសំខាន់ណាស់ ក្នុងការឈានដល់បទឈប់បាញ់ហ្កាហ្សាភ្លាមៗ ដែលចាំបាច់ដើម្បីបញ្ចៀសការស្លាប់ និងការបំផ្លិចបំផ្លាញដោយប្រតិបត្តិការយោធាប្រឆាំងនឹងទីក្រុងហ្កាហ្សា»។ លោក Guterres ក៏បានអំពាវនាវឱ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-08-2025, 06:10 PM, ចំនួនអ្នកអានៈ​ 25ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Belta របស់បេឡារុស បានដកស្រង់សម្តីលោក Alexander Lukashenko ដែលគូសបញ្ជាក់ថា «ក្នុងលក្ខខណ្ឌនៃភាពចលាចលភូមិសាស្ត្រនយោបាយ ទីក្រុង Minsk និងទីក្រុង Tehran កំពុងអនុវត្តជំហានស្របគ្នា និងមានតុល្យភាព ហើយខិតខំប្រឹងប្រែងដើម្បីប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស» ដោយបន្ថែមថា ប្រទេសទាំងពីរអាចចាប់ដៃគូលើវិស័
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-08-2025, 09:47 PM, ចំនួនអ្នកអានៈ​ 58ដង
រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងលោកស្រី មិថុនា ភូថង ជារដ្ឋលេខាធិការ ក្រសួងកិច្ចការនារី។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-08-2025, 09:41 PM, ចំនួនអ្នកអានៈ​ 48ដង
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ពន្ធគយបន្ថែម ២៥% លើទំនិញឥណ្ឌា ដែលនឹងចូលជាធរមាននៅថ្ងៃទី២៧ ខែសីហា ដើម្បីជាការដាក់ទណ្ឌកម្មចំពោះការបន្តទិញប្រេងពីរុស្ស៊ី។ ការដំឡើងពន្ធនេះ នាំឱ្យពន្ធសរុបដែលសហរដ្ឋអាមេរិកដាក់លើទំនិញឥណ្ឌាកើនឡើងដល់ ៥០%។ មន្ត្រីស្ថានទូត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-08-2025, 09:34 PM, ចំនួនអ្នកអានៈ​ 55ដង
ខេត្តកំពង់ធំ៖លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ, លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត បានដឹកនាំកម្លាំងការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្រ្តីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប)
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-08-2025, 09:21 PM, ចំនួនអ្នកអានៈ​ 53ដង
ខេត្តឧត្តរមានជ័យ៖លោកបណ្ឌិត ឃួន សុវណ្ណ ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, លោក ឱម ម៉ាក់ធារី ទីប្រឹក្សាក្រសួងបរិស្ថាន និងលោកស្រី ភុំ ផាន់ណាវី និងក្រុមគ្រួសារ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បាននាំអំណោយជាសម្ភារប្រើប្រាស់ និងថវិកាមួយចំនួន យកទៅចែកជូនដល់វីរកងទ័ពទិសប្រាសាទតាម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-08-2025, 06:42 PM, ចំនួនអ្នកអានៈ​ 52ដង
រាជធានីភ្នំពេញ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Anwar Ibrahim បានឱ្យដឹងថា នារសៀលថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥នេះ រូបលោក ទើបតែបានជួបសន្ទនាតាមទូរសព្ទជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្តីអំពីស្ថានការណ៍វិវត្តន៍ពាក់ព័ន្ធ នឹងការអនុវត្តបទឈប់បាញ់រវាងប្រទេសកម្ពុជានិងថៃ។ ដំណឹងនៃកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-08-2025, 06:40 PM, ចំនួនអ្នកអានៈ​ 46ដង
ប្រធានាធិបតី លោក ដូណាល់ ត្រាំ ចង់ប្រើកម្លាំងយោធាដើម្បីតាមចាប់ក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដែលត្រូវបានចាត់តាំងជា អង្គការភេរវករពិភពលោក។ មន្ត្រីអាមេរិកម្នាក់និយាយថា នាវិក និងកងម៉ារីនប្រហែល ៤ ០០០នាក់ ត្រូវបានគេរំពឹងថា នឹងប្តេជ្ញាអនុវត្តកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល លោក ត្រាំ នៅក្នុងតំបន់ការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-08-2025, 06:38 PM, ចំនួនអ្នកអានៈ​ 50ដង
តាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក គីម បាននិយាយយ៉ាងដូច្នេះថា «សម្ព័ន្ធភាពយោធា និងការដំឡើងសាច់ដុំរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង គឺជាតឹកតាងជាក់ស្តែងបំផុត ដែលស្តែងឱ្យឃើញពីឆន្ទៈរបស់ពួកគេ ក្នុងការបង្កឱ្យមានសង្រ្គាមផ្ទុះឡើង។ ស្ថានការណ៍បច្ចុប្បន្នបែបនេះ ទាមទា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-08-2025, 06:28 PM, ចំនួនអ្នកអានៈ​ 50ដង
រាជធានីភ្នំពេញ៖លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ ចែករំលែក​នូវ​គោលនយោបាយ​ទីផ្សារ​ការងារ​របស់​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយភាពស្វាហាប់និងមានចក្ខុវិស័យវែង​ឆ្ងាយ​របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជាពុទ្ធិ​បន្ថែម​ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-08-2025, 06:06 PM, ចំនួនអ្នកអានៈ​ 48ដង
កិច្ចព្រមព្រៀងនេះបានកើតឡើង បន្ទាប់ពីលោកស្រី Gabbard រួមជាមួយប្រធានាធិបតី Donald Trumspan និងអនុប្រធានាធិបតី JD Vance បានខិតខំចរចាជាមួយភាគីអង់គ្លេសអស់រយៈពេលជាច្រើនខែ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងនៅពេលដែលនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer កំពុងបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបជាមួយលោក Trumspan និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-08-2025, 06:03 PM, ចំនួនអ្នកអានៈ​ 49ដង
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងក្រុមមេដឹកនាំអឺរ៉ុប នៅឯសេតវិមាន លោក ហ្សេលេនស្គី បាននិយាយថា រូបលោកត្រៀមខ្លួនជាស្រេចដើម្បីជួបលោក ពូទីន ខណៈបើកើតមានឡើង វានឹងជាជំនួបតទល់លើកដំបូងរបស់លោក ជាមួយលោកប្រធានាធិបតីរុស្ស៉ី គិតចាប់តាំងពី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-08-2025, 02:09 PM, ចំនួនអ្នកអានៈ​ 48ដង
រាជធានីភ្នំពេញ៖អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអំពាវនាវបែបបានធ្វើឡើងក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន សង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 110 នាក់
ម្សិលមិញ : 13403 នាក់
សរុបទាំងអស់ : 9589280 នាក់