World Bank ព្យាករបន្ទាបកំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម ៤% ក្នុងឆ្នាំ២០២៥
ចុះថ្ងៃទី: 11-06-2025, 06:25 PM, ចំនួនអ្នកអានៈ 3478ដង
កាលពីខែមេសា ឆ្នាំ២០២៥ តាមរយៈរបាយការណ៍របស់ខ្លួន ធនាគារ World Bank ធ្លាប់បានព្យាករពីកំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងកើនក្នុងអត្រា ៥.៥% ក្នុងឆ្នាំ២០២៥។ធនាគារពិភពលោក (World Bank) បានចេញរបាយការណ៍ព្យាករបន្ទាបកំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម ៤.០% ក្នុងឆ្នាំ២០២៥ និង៤.៥% ក្នុងឆ្នាំ២០២៦ ដោយសារតែកត្តាគួបផ្សំ​រវាង​បញ្ហា​ប្រឈមសកល និងក្នុងស្រុក រួមមាន ស្ថាន​ភាពមិនប្រាកដ​ប្រជា​សកល, ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម, ភាពជាប់គាំងក្នុងវិស័យអចលនទ្រព្យ និងការ​រឹតបន្តឹង​នៃវដ្តឥណទាន។ ធនាគារពិភពលោក ​លើកឡើងដូច្នេះ ​នៅ​ក្នុង​របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា​ «ពុះពារ ភាព​មិន​ប្រាកដប្រជា​» ដែលមានផ្នែក​ផ្តោតសំខាន់មួយ​ ក្រោមចំណងជើងថា «ការពង្រឹងចំណូលសម្រាប់​អនាគតកម្ពុជា»។ ធនាគារពិភពលោកបានឲ្យដឹងទៀតថា ការនាំចេញដ៏ស្វាហាប់​ និងការងើបឡើងវិញជាបណ្តើរៗនៃការប្រើប្រាស់ឯកជន បាន​រួមចំណែក​ច្រើន​ធ្វើ​ឱ្យ​សេដ្ឋកិច្ចកម្ពុជា រក្សា​បាន​ភាពធន់ ទោះបីជាមានភាពមិនប្រាកដ​ប្រជា​សកលកើនឡើងក៏ដោយ។ ដើម្បីរក្សាបាន​កំណើននៅ​ក្នុង​បរិការណ៍នេះ កម្ពុជាចាំបាច់ត្រូវ​ផ្តោតលើការ​ប្រឹង​ប្រែង ​ធ្វើ​ឱ្យ​សេដ្ឋកិច្ចកាន់តែមានភាពសម្បូរបែប​​ និងការបង្កើតបរិយាកាសអំណោយផល សម្រាប់វិស័យឯកជនវិនិយោគ និងបង្កើតការងារ។ លោកស្រី Tania Meyer ប្រធាន​គ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា «ការធ្វើពិពិធកម្មសេដ្ឋកិច្ចមានសារៈសំខាន់ សម្រាប់កម្ពុជាក្នុងការរក្សាកំណើនឱ្យ​មាន​ចីរភាព​ និងការបង្កើតការងារ ចំពេលមានភាពមិនប្រាកដប្រជា ជាពិសេសដោយ​ពង្រីក​មូលដ្ឋាន​សេដ្ឋកិច្ច​ឱ្យ​ហួសពីការពឹងផ្អែកលើវិស័យ​សំណង់ និងការនាំចេញសម្លៀកបំពាក់ និងជំរុញ​ការផលិត និងសេវាកម្មមានតម្លៃបន្ថែមខ្ពស់ថែមទៀត»។ លោកស្រីបានបន្ថែមថា «កំណែទម្រង់ប្រាក់ចំណូលអាចជួយ​គាំទ្រដល់ការធ្វើ​ឱ្យ​បរិយាកាសអាជីវកម្ម មាន​ភាពកាន់តែ​ប្រសើរឡើង ហើយបង្កើតលំហ​សារពើពន្ធមួយ​សម្រាប់ការវិនិយោគសំខាន់ៗទៅលើ​មូលធន​មនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ»។ ការនាំចេញរបស់កម្ពុជា ជាពិសេសសម្លៀកបំពាក់ ទំនិញធ្វើដំណើរ ស្បែកជើង និងកង់ បានកើនឡើង ១១.៦% នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ធៀប​ទៅនឹង​រយៈពេលដូចគ្នា​ក្នុង​ឆ្នាំមុន​។ សេវាកម្មទេសចរណ៍បានកើនឡើង១៦.១% សម្រាប់ការមកដល់របស់ភ្ញៀវអន្តរជាតិ ទោះបីជាចំនួននេះនៅតែទាបជាងកម្រិតនៅ​ក្នុង​ឆ្នាំ២០១៩ ក៏ដោយ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់ឯកជនបានងើបឡើងវិញ ដូចមាន​ជា​ភស្តុតាងស្រាប់​នូវការកើនឡើងនៃការនាំចូលទំនិញប្រើប្រាស់ រួមមាន គ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ រថយន្ត និងម៉ូតូ។ ពីខាងក្រៅវិញ ការកើនឡើងនៃប្រាក់បញ្ជូនពីបរទេស និងចំណូលពីទេសចរណ៍ បានជួយ​ទូទាត់ប៉ះប៉ូវ​ដល់​ឱន​ភាពពាណិជ្ជកម្មដែលកំពុងកើនឡើងដែរ​ ដោយទុនបម្រុងបានកើនដល់ ២៤.៧ពាន់លានដុល្លារអាមេរិក។ កំណើនសាច់​ប្រាក់កំពុង​ចរាចរណ៍បានកើនឡើងដល់១៩.០% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារលក្ខខណ្ឌរូបិយវត្ថុមាន​អំណោយផល។ អតិផរណាបានកើនឡើងបន្តិចដល់៣.៧% ភាគច្រើនដោយសារតម្លៃអាហារ ក្នុងពេល​ដែលគុណភាពទ្រព្យសកម្ម ​ក្នុង​វិស័យហិរញ្ញវត្ថុបានធ្លាក់ចុះ ហើយ​កម្ចីមិនដំណើរការ កើន​​សមាមាត្រ​កាន់​តែ​ខ្ពស់ជាង​មុន​។ ផ្នែកផ្តោតពិសេសក្នុង​របាយការណ៍នេះ ពិនិត្យមើលថា​តើ​កំណែទម្រង់ពន្ធដារ អាចធ្វើ​បាន​ដូច​ម្តេច​ខ្លះ​ ក្នុង​ការជំរុញ​​ឱ្យ​បរិយា​កាសធុរកិច្ច កាន់​តែ​មាន​អំណោយផលដល់កំណើនសេដ្ឋកិច្ច​ ហើយ​ស្របគ្នានោះ បង្កើតឱ្យ​មាន​លំហសារពើពន្ធសម្រាប់ការវិនិយោគសំខាន់ៗទៅលើមូលធនមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ ដែលជាគន្លឹះសម្រាប់​ឈាន​ទៅ​សម្រេចបាននូវ​ចក្ខុវិស័យរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។ ផ្នែកនេះនៃ​របាយ​ការណ៍ បាន​លើកឡើងនូវទិដ្ឋភាពប្រទាក់​ក្រឡាគ្នាបីយ៉ាង ដែលបញ្ជាក់ពីសារៈសំខាន់​​ នៃកំណែទម្រង់គ្រប់​ជ្រុង​ជ្រោយ​។ ទិដ្ឋភាព​ទាំងនោះ​មាន​៖ ការកៀរគរធនធានឱ្យ​បាន​គ្រប់គ្រាន់ដើម្បីឆ្លើយតប​សេចក្តី​ត្រូវ​ការវិនិយោគអភិវឌ្ឍន៍សំខាន់ៗ, ការពង្រឹងបរិយាកាសធុរកិច្ចតាមរយៈប្រព័ន្ធពន្ធដារ ដែលមានប្រសិទ្ធផល​ និងអាចព្យាករបានកាន់តែល្អជាង​បច្ចុប្បន្ន, និងការលើកកម្ពស់សមធម៌ដោយធានាឱ្យ​មាន​ការបែងចែកបន្ទុកពន្ធដារ ប្រកបដោយយុត្តិធម៌ និងការដោះស្រាយផលប៉ះពាល់សង្គម និងបរិស្ថាន៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 21-08-2025, 06:19 PM, ចំនួនអ្នកអានៈ​ 24ដង
រាជធានីភ្នំពេញ៖ យោងតាមប្រភពព័ត៌មានដ៏គួរឱ្យទុកចិត្តបានឱ្យដឹងថា កងទ័ពថៃមានផែនការបញ្ចេញគ្រឿងចក្រជាច្រើនមកឈូសឆាយរង្វង់មូល តាអុំ និងផ្ទះប្រជាពលរដ្ឋខ្មែរនៅផ្សារអានសេះ នៅតំបន់អានសេះក្នុងពេលឆាប់ៗនេះ។ បើនេះជាការពិត នោះវាជាការការរំលោភបំពានបទឈប់បាញ់មួយថ្មីទៀតរបស់ភាគីថៃ ដែលបង្កហានិភ័យខ្ពស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-08-2025, 06:17 PM, ចំនួនអ្នកអានៈ​ 25ដង
ក្នុងសេចក្តីថ្លែងការណ៍ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio ថែមទាំងបានហៅតុលាការអន្តរជាតិនេះថា ជាការគំរាមកំហែងសន្តិសុខ ដែលត្រូវបានប្រើប្រាស់ សម្រាប់ធ្វើសង្រ្គាមផ្លូវច្បាប់ ប្រឆាំងសហរដ្ឋអាមេរិកនិងអ៉ីស្រាអែល។ បើតាម​ក្រសួងហិរញ្ញវត្ថុអាមេរិក ទីក្រុងវ៉ាស៉ីនតោន បានដាក់ទណ្ឌកម្មលើចៅក្រមបារា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-08-2025, 06:14 PM, ចំនួនអ្នកអានៈ​ 25ដង
នៅពេលចូលរួមសន្និសីទអន្តរជាតិស្តីពីការអភិវឌ្ឍអាហ្រ្វិក ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន លោក Guterres ថ្លែងថា «វាមានសារៈសំខាន់ណាស់ ក្នុងការឈានដល់បទឈប់បាញ់ហ្កាហ្សាភ្លាមៗ ដែលចាំបាច់ដើម្បីបញ្ចៀសការស្លាប់ និងការបំផ្លិចបំផ្លាញដោយប្រតិបត្តិការយោធាប្រឆាំងនឹងទីក្រុងហ្កាហ្សា»។ លោក Guterres ក៏បានអំពាវនាវឱ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-08-2025, 06:10 PM, ចំនួនអ្នកអានៈ​ 9ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Belta របស់បេឡារុស បានដកស្រង់សម្តីលោក Alexander Lukashenko ដែលគូសបញ្ជាក់ថា «ក្នុងលក្ខខណ្ឌនៃភាពចលាចលភូមិសាស្ត្រនយោបាយ ទីក្រុង Minsk និងទីក្រុង Tehran កំពុងអនុវត្តជំហានស្របគ្នា និងមានតុល្យភាព ហើយខិតខំប្រឹងប្រែងដើម្បីប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស» ដោយបន្ថែមថា ប្រទេសទាំងពីរអាចចាប់ដៃគូលើវិស័
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-08-2025, 09:47 PM, ចំនួនអ្នកអានៈ​ 46ដង
រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងលោកស្រី មិថុនា ភូថង ជារដ្ឋលេខាធិការ ក្រសួងកិច្ចការនារី។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-08-2025, 09:41 PM, ចំនួនអ្នកអានៈ​ 41ដង
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ពន្ធគយបន្ថែម ២៥% លើទំនិញឥណ្ឌា ដែលនឹងចូលជាធរមាននៅថ្ងៃទី២៧ ខែសីហា ដើម្បីជាការដាក់ទណ្ឌកម្មចំពោះការបន្តទិញប្រេងពីរុស្ស៊ី។ ការដំឡើងពន្ធនេះ នាំឱ្យពន្ធសរុបដែលសហរដ្ឋអាមេរិកដាក់លើទំនិញឥណ្ឌាកើនឡើងដល់ ៥០%។ មន្ត្រីស្ថានទូត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-08-2025, 09:34 PM, ចំនួនអ្នកអានៈ​ 43ដង
ខេត្តកំពង់ធំ៖លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ, លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត បានដឹកនាំកម្លាំងការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្រ្តីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប)
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-08-2025, 09:21 PM, ចំនួនអ្នកអានៈ​ 41ដង
ខេត្តឧត្តរមានជ័យ៖លោកបណ្ឌិត ឃួន សុវណ្ណ ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, លោក ឱម ម៉ាក់ធារី ទីប្រឹក្សាក្រសួងបរិស្ថាន និងលោកស្រី ភុំ ផាន់ណាវី និងក្រុមគ្រួសារ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បាននាំអំណោយជាសម្ភារប្រើប្រាស់ និងថវិកាមួយចំនួន យកទៅចែកជូនដល់វីរកងទ័ពទិសប្រាសាទតាម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-08-2025, 06:42 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Anwar Ibrahim បានឱ្យដឹងថា នារសៀលថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥នេះ រូបលោក ទើបតែបានជួបសន្ទនាតាមទូរសព្ទជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្តីអំពីស្ថានការណ៍វិវត្តន៍ពាក់ព័ន្ធ នឹងការអនុវត្តបទឈប់បាញ់រវាងប្រទេសកម្ពុជានិងថៃ។ ដំណឹងនៃកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-08-2025, 06:40 PM, ចំនួនអ្នកអានៈ​ 38ដង
ប្រធានាធិបតី លោក ដូណាល់ ត្រាំ ចង់ប្រើកម្លាំងយោធាដើម្បីតាមចាប់ក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដែលត្រូវបានចាត់តាំងជា អង្គការភេរវករពិភពលោក។ មន្ត្រីអាមេរិកម្នាក់និយាយថា នាវិក និងកងម៉ារីនប្រហែល ៤ ០០០នាក់ ត្រូវបានគេរំពឹងថា នឹងប្តេជ្ញាអនុវត្តកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល លោក ត្រាំ នៅក្នុងតំបន់ការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-08-2025, 06:38 PM, ចំនួនអ្នកអានៈ​ 41ដង
តាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក គីម បាននិយាយយ៉ាងដូច្នេះថា «សម្ព័ន្ធភាពយោធា និងការដំឡើងសាច់ដុំរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង គឺជាតឹកតាងជាក់ស្តែងបំផុត ដែលស្តែងឱ្យឃើញពីឆន្ទៈរបស់ពួកគេ ក្នុងការបង្កឱ្យមានសង្រ្គាមផ្ទុះឡើង។ ស្ថានការណ៍បច្ចុប្បន្នបែបនេះ ទាមទា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-08-2025, 06:28 PM, ចំនួនអ្នកអានៈ​ 43ដង
រាជធានីភ្នំពេញ៖លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ ចែករំលែក​នូវ​គោលនយោបាយ​ទីផ្សារ​ការងារ​របស់​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយភាពស្វាហាប់និងមានចក្ខុវិស័យវែង​ឆ្ងាយ​របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជាពុទ្ធិ​បន្ថែម​ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-08-2025, 06:06 PM, ចំនួនអ្នកអានៈ​ 41ដង
កិច្ចព្រមព្រៀងនេះបានកើតឡើង បន្ទាប់ពីលោកស្រី Gabbard រួមជាមួយប្រធានាធិបតី Donald Trumspan និងអនុប្រធានាធិបតី JD Vance បានខិតខំចរចាជាមួយភាគីអង់គ្លេសអស់រយៈពេលជាច្រើនខែ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងនៅពេលដែលនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer កំពុងបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបជាមួយលោក Trumspan និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-08-2025, 06:03 PM, ចំនួនអ្នកអានៈ​ 42ដង
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងក្រុមមេដឹកនាំអឺរ៉ុប នៅឯសេតវិមាន លោក ហ្សេលេនស្គី បាននិយាយថា រូបលោកត្រៀមខ្លួនជាស្រេចដើម្បីជួបលោក ពូទីន ខណៈបើកើតមានឡើង វានឹងជាជំនួបតទល់លើកដំបូងរបស់លោក ជាមួយលោកប្រធានាធិបតីរុស្ស៉ី គិតចាប់តាំងពី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-08-2025, 02:09 PM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអំពាវនាវបែបបានធ្វើឡើងក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន សង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 11904 នាក់
ម្សិលមិញ : 11364 នាក់
សរុបទាំងអស់ : 9585632 នាក់