ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន​ ចុះទៅមេីលដំរីខាវ៉ាន​ ដែលនាំយកពីប៉ាគីស្ថាន មករស់ក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព​ ខេត្តឧត្ដរមានជ័យ​
ចុះថ្ងៃទី: 07-11-2024, 12:58 PM, ចំនួនអ្នកអានៈ 268ដង
ខេត្តឧត្ដរមានជ័យ​៖ដំណេីរទស្សនកិច្ចនេះ​ ដឹកនាំដោយ​លោក ហាវ​ វិសិដ្ឋ​ អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ ដោយមានការអញ្ជេីញចូលរួមពីលោក អ៊ុន សុភ័ក្រ អភិបាលរងខេត្ត ប្រធានមន្ទីរបរិស្ថានខេត្តឧត្ដរមានជ័យ​ លោក នន់ ថា អភិបាលរងស្រុកអន្លង់វែង​ សមាជិកក្រុមប្រឹក្សាស្រុកអន្លង់វែង​ និងអធិការរងនៃអធិការដ្ឋានស្រុកអន្លង់វែង។ ក្រសួងងបរិស្ថាន នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤​ បានរៀបចំដំណេីរទស្សនកិច្ចជូន​គណៈប្រតិភូស្ថានទូតសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន​ ដឹកនាំដោយលោក Zaheeruddin Babar Thaheem​ ​ឯកអគ្គរដ្ឋទូត​ ប្រចាំនៅប្រទេសកម្ពុជា​ ដើម្បីចុះទៅមេីលដំរីខាវ៉ាន​ ដែលបាននាំយកពីប្រទេសប៉ាគីស្ថានមករស់នៅប្រទេសកម្ពុជា​ នៅដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព​ ខេត្តឧត្ដរមានជ័យ​ កាលពីឆ្នាំ២០២០។ ក្នុងដំណេីរទស្សនកិច្ចនេះ ឯកអគ្គរដ្ឋទូត​ បានកោតសរសេីរដល់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន​ មន្ទីរបរិស្ថានខេត្ត​ មន្រ្តីឧទ្យានុរក្ស​ អង្គការអភិរក្សជម្រកសត្វព្រៃកម្ពុជា(Cambodia Wildlife Habitat Conservation Organisation )​ និងមូលនិធិ​ Save Elephant Foundation ព្រមទាំងអ្នកស្ម័គ្រចិត្តមេីលថែរក្សាដំរីខាវ៉ាន់បានយ៉ាងល្អ​ និងមានសុខភាពមាំមួន។ ជាមួយគ្នានេះ​ ​ឯកអគ្គរដ្ឋទូត​ បានផ្ដាំផ្ញេីគោរពថ្លែងអំណរគុណដល់​លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ដែលបានផ្ដល់ឱកាសដល់រូបលោកនិងគណៈប្រតិភូមបានមកមេីលពីស្ថានភាពរស់នៅរបស់ដំរីខាវ៉ាន់ នៅទីតាំងដោយផ្ទាល់។ សូមបញ្ជាក់ថា​ បច្ចុប្បន្នដំរីខាវ៉ាន់​ មានដំរីញី​ចំនួន​២ក្បាល​ នៅជាមួយផងដែរ​ គឺឈ្មោះ​ ស្រីអៀន​ និងជីប្លក់​ តែដំរីខាវ៉ាន់​ ហាក់ចាប់ចិត្តតែជាមួយស្រីអៀនប៉ុណ្ណោះ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 04-09-2025, 07:12 PM, ចំនួនអ្នកអានៈ​ 18ដង
រាជធានីភ្នំពេញ៖យោងតាមសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍ បានបង្ហាញថា ដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្នុងគោលដៅចូលរួមលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយសុខសុវត្ថិភាព ភាពទាក់ទាញ ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ ក្នុងឱកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-09-2025, 07:09 PM, ចំនួនអ្នកអានៈ​ 33ដង
យោងតាមមន្រ្តីសេតវិមាន លោក ត្រាំ ត្រូវបានរំពឹងថា នឹងនិយាយទូរសព្ទជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នារសៀលថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា (ពេលវេលានៅសហរដ្ឋអាមេរិក)។ កាលពីថ្ងៃពុធ ការិយាល័យប្រធានាធិបតីបារាំង ក៏បានឱ្យដឹងដែរថា មេដឹកនាំអឺរ៉ុបមួយចំនួន រួមមានទាំងលោក ហ្សេលេនស្គី ព្រម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-09-2025, 07:08 PM, ចំនួនអ្នកអានៈ​ 32ដង
សេចក្តីរាយការណ៍របស់ KCNA បញ្ជាក់ថា «សមមិត្ត គីម ជុងអ៊ុន និងលោកប្រធានាធិបតី ពូទីន បានផ្លាស់ប្តូរយោបល់គ្នា ដោយស្មោះត្រង់ លើបញ្ហាសំខាន់ៗក្នុងតំបន់ និងអន្តរជាតិ»។ KCNA បន្ថែមថា លោក ពូទីន បានកោតសរសើរយ៉ាងខ្លាំង ចំពោះទាហានកូរ៉េខាងជើងដែលកំពុងប្រយុទ្ធនឹងអ៊ុយក្រែន ហើយថាទំនាក់ទំនងនៃប្រទេសទាំងពីរគឺ «ពិស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-09-2025, 07:04 PM, ចំនួនអ្នកអានៈ​ 32ដង
មេដឹកនាំគណបក្សភូមិចៃថៃ លោក Anutin Charnvirakul បានចងសម្ព័ន្ធភាពជាមួយគណបក្សមួយចំនួនផ្សេងទៀត ដើម្បីបង្កើតរដ្ឋាភិបាលសំឡេងភាគតិច ដូច្នេះដើម្បីអាចជាប់ជានាយករដ្ឋមន្រ្តី បក្សរបស់លោក ក៏បានចុះកិច្ចព្រមព្រៀងជាមួយ​គណបក្សប្រជាជនថៃ ដែលជាបក្សមានអាសនៈច្រើនជាងគេបង្អស់នៅក្នុងរដ្ឋសភា។ នៅថ្ងៃសុក្រ ទី៥ ខែកញ្ញា រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-09-2025, 07:01 PM, ចំនួនអ្នកអានៈ​ 37ដង
លោកស្រី Zakharova បានបញ្ចេញមតិឆ្លើយតបចំពោះការអត្ថាធិប្បាយ ដោយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen អំពីផែនការបញ្ជូនកងទ័ពអឺរ៉ុបទៅអ៊ុយក្រែន ដោយប្រាប់ក្រុមអ្នកកាសែតដូច្នេះថា «រុស្ស៉ី នឹងមិននិយាយពីកិច្ចអន្តរាគមន៍របស់បរទេសនៅអ៊ុយក្រែនក្នុងទម្រង់ ឬក្រោមលក្ខខណ្ឌជាមូលដ្ឋាន និងសន្តិសុខណាមួយឡើយ»។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-09-2025, 06:47 PM, ចំនួនអ្នកអានៈ​ 25ដង
ខេត្តបន្ទាយមានជ័យ៖នៅគ្រប់ទីតាំងដែលប្រតិភូសង្ឃខេត្តស្វាយរៀង និមន្ត និងអញ្ជើញដល់ត្រូវបានមេបញ្ជាការប្រចាំតំបន់គោលដៅ ទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាល ដោយបានរៀបរាប់បញ្ជាក់ពីស្ថានភាពជីវភាព ពិសេស សកម្មភាព នៃកិច្ចការការពារទប់ស្កាត់ទាហានថៃ ឈ្លានពាលើបូរណភាពទឹកដីជាបន្តបន្ទាប់មក។ ម៉ូតូចំនួន ៥៦គ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-09-2025, 06:39 PM, ចំនួនអ្នកអានៈ​ 33ដង
រាជធានីភ្នំពេញ៖ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានស្នើដល់ស្ថានទូតឥណ្ឌា ពិនិត្យលទ្ធភាពក្នុងការជួយបណ្តុះបណ្តាលជំនាញចាំបាច់មួយចំនួនដល់អ្នកសារព័ត៌មានកម្ពុជា ជាពិសេសលើជំនាញបច្ចេកវិទ្យាព័ត៌មាន។ ការស្នើរបស់លោក ពុយ គា បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Van
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-09-2025, 06:36 PM, ចំនួនអ្នកអានៈ​ 35ដង
ខេត្តព្រះវិហារ៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ មានជនភៀសសឹក ៦គោលដៅក្នុងខេត្តព្រះវិហារ ចំនួន ៣,១១១គ្រួសារ ស្មើ ១០,២២៦នាក់ បន្តអញ្ជើញមកទទួលម្ហូបអាហារ ដែលរៀបចំដោយក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមកិច្ចសហការជាមួយលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-09-2025, 06:29 PM, ចំនួនអ្នកអានៈ​ 21ដង
រាជធានីភ្នំពេញ៖យោងតាមព្រឹត្តិបត្របំណុលសាធារណៈ ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់​យ៉ាងដូច្នេះថា «ការទូទាត់បំណុល ក្នុងនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុលសរុបចំនួន ៥៩.១១ លានដុល្លារអារម៉េរិក ​ដែលជារួម​ ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-09-2025, 06:38 PM, ចំនួនអ្នកអានៈ​ 60ដង
កាលពីថ្ងៃអង្គារ លោក ត្រាំ បាននិយាយថា លោកខកចិត្តជាខ្លាំងជាមួយលោក ពូទីន ហើយបានចោទថា លោក ពូទីន លោក ស៉ី និងលោក គីម កំពុងតែសមគំនិតគ្នាប្រឆាំងអាមេរិក។ នៅពេលត្រូវបានសាកសួរអំពីការអត្ថាធិប្បាយយ៉ាងដូច្នោះរបស់លោក ត្រាំ ទីប្រឹក្សាគោលនយោបាយការបរទេសនៃវិមានក្រឹមឡាំងរុស្ស៉ី លោក Yuri Ushakov បាននិយាយថា «ខ្ញុំចង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-09-2025, 06:33 PM, ចំនួនអ្នកអានៈ​ 50ដង
រាជធានីភ្នំពេញ៖ ក្នុងពិធីនាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកអភិសន្ដិបណ្ឌិត ស សុខា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តកោះកុង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តកោះកុងទាំងអស់ ដែលបានរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-09-2025, 06:27 PM, ចំនួនអ្នកអានៈ​ 62ដង
អ្នកវិភាគសង្គម លោកបណ្ឌិត កៅ មុយថង ចាត់ទុកវត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកិច្ចប្រជុំកំពូលលើកទី២៥ របស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) បានធ្វើឡើងនៅទីក្រុងធានជីង បានលើកកម្ពស់កិត្យានុភាព និង រូបភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។ គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលលើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-09-2025, 06:21 PM, ចំនួនអ្នកអានៈ​ 51ដង
រាជធានីភ្នំពេញ៖លោក UENO Atsushi បានបញ្ជាក់ដូចនេះ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ នាឱកាសដែលលោក និងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំកិច្ចប្រជុំលើកទី៣០ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមធុរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-09-2025, 05:30 PM, ចំនួនអ្នកអានៈ​ 54ដង
តាមអ្នកតំណាងខាងលើ គណបក្សភូមិចៃថៃ ក៏បានស្នើឱ្យមានការពង្រីកការស៊ើបអង្កេតផងដែរដើម្បីផ្តន្ទាទោសលើអ្នកទាំងឡាយណាដែលបានចូលរួម ឬមានជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ ខាងលើ។អ្នកតំណាងម្នាក់នៃគណបក្សភូមិចៃថៃបានដាក់ពាក្យបណ្ដឹងប្រឆាំងលោក Phumtham Wechayachai ដោយចោទថានាយករដ្ឋមន្ត្រីស្ដីទីថៃរូបនេះបានរំលោភអំណាច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-09-2025, 06:55 PM, ចំនួនអ្នកអានៈ​ 58ដង
រាជធានីភ្នំពេញ៖ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើជូនរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា រដ្ឋាភិបាល​បានឯកភាពជាគោលការណ៍នូវការកំណត់ទីតាំងដីទំហំ ១ ៩០៥ ហិកតា នៅភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ជ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 351 នាក់
ម្សិលមិញ : 5668 នាក់
សរុបទាំងអស់ : 9702960 នាក់