លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា និងលោកស្រី ខៀង ម៉ាលី នាំអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹក និងវីរកងទ័ពការពារព្រំដែន នៅខេត្តព្រះវិហារ |
|
ចុះថ្ងៃទី: 02-08-2025, 06:44 AM, ចំនួនអ្នកអានៈ 198ដង |
|
ខេត្តព្រះវិហារ៖លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោជំទាវបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកនៅក្នុងខេត្តព្រះវិហារយើងទាំងអស់គ្នា លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា និងលោកស្រី ខៀង ម៉ាលី ដោយមានការចូលរួមពីលោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងក្រុមការងារ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ បាននាំអំណោយមកចែកជូនប្រជាពលរដ្ឋភៀសសឹកចំនួន២៥០គ្រួសារ នៅវត្តត្រាវគៀត និងវីរកងទ័ពការពារព្រំដែន នៅខេត្តព្រះវិហារ។
លោកសាស្ត្រាចារ្យបានថ្លែងបញ្ជាក់ទៀតថា៖សង្គ្រាមដែលបានកើតឡើងនៅតាមព្រំដែន កម្ពុជា-ថៃ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ គឺបង្ករឡើងដោយកងទ័ពថៃជាអ្នកផ្ទុះអាវុធមុន ចំណែកកងទ័ពកម្ពុជារបស់យើង ផ្ទុះអាវុធតបតតាមក្រោយ។លោកថាកន្លងមកក្រោមបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា គឺកងទ័ពយើងមានអត់ធ្មត់ខ្លាំងណាស់ ដែលការអត់ធ្មត់នេះ គឺដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរយើង ពិសេសប្រជាពលរដ្ឋនៅតាមព្រំដែន។
ការផ្ទុះអាវុធដែលបង្កឡើងដោយកងទ័ពថៃ រយះពេល៥ថ្ងៃនេះ បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅតាមព្រំដែនត្រូវបង្ខំចិត្តចាកចេញពីផ្ទះសំបែង មកស្នាក់នៅបណ្តោះអាសន្នតាមទីតាំងសុវត្ថិភាពផ្សេងៗ នៅតាមវត្តអារ៉ាម និងកន្លែងសាធារណៈជាច្រើនទៀត ធ្វើយ៉ាងណាគេចឱ្យផុតពីគ្រាប់ផ្លោងរបស់ថៃ។ក្រោមការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យការចរចារទ្វេរភាគីរវាងប្រទេសទាំង២កើតឡើង ឈានដល់ការសម្រេចបទឈប់បាញ់គ្នាទាំងស្រុងនៅម៉ោង១២.០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
លោកថាទោះបីបងប្អូនមកស្នាក់នៅបណ្តោះអាសន្នតាមទីតាំងសុវត្ថិភាពផ្សេងៗ បងប្អូននៅតែទទួលបានគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតពីសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោជំទាវបណ្ឌិត ក៏ដូចជាអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់និងអង្គភាពពាក់ព័ន្ធទាំងអស់ក្នុងខេត្តព្រះវិហារ។
លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក សុីផាន់ណា ក៏បានថ្លែងអំពាវនាវដល់បងប្អូនភៀសសឹកទាំងអស់ត្រូវចេះស្រលាញ់គ្នា រាប់អានគ្នា និងត្រូវថែរក្សាសុខភាពឱ្យបានល្អ។អំណោយដែលនាំមកចែកជូនប្រជាពលរដ្ឋភៀសសឹកចំនួន២៥០គ្រួសារនៅវត្តត្រាវគៀតនាពេលនេះ ក្នុង១គ្រួសារទទួលបាន៖ទឹកបរិសុទ្ឋ ២៥០កេះ វីតាមីនដប ៣៨០ដប អង្ករ ២តោន ថ្នាំពេទ្យ ៤មុខ ស្មើនឹង២៥០កញ្ចប់ គ្រាប់ស្វាយចន្ទី ២កេះ ត្រីងៀត ១កេះ ចេកអំបូង ៥កេះ ទឹកក្រូច ហា្វន់តា ១៥០កេះ និងថវិកាជូនគ្រួសារភៀសសឹក មួយគ្រួសារៗ ៨ម៉ឺនរៀល។
ដោយឡែកស្បៀង និងអំណោយសម្រាប់កងទ័ពនៅខេត្តព្រះវិហារ៖ទឹកបរិសុទ្ធ ១.៥លីត្រ ២៥០ កេស វីតាមីនដប ៣៨០ ដប អង្ករ ២តោន (50គីឡូ × 40បាវ) ថ្នាំ ៤មុខ ស្វាយចន្ទី ២កេស ត្រីងៀត ១កេសនិងចេក ៥កេសផងដែរ៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 03-08-2025, 03:17 PM, ចំនួនអ្នកអានៈ 26ដង
ខេត្តឧត្រមានជ័យ៖ នុងពិធីយាងសួរសុខទុក្ខ និងព្រះរាជទានអំណោយ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានព្រះបន្ទូលទៅកាន់ព្រះសង្ឃរួមទាំថា សង្គ្រាមដែលបានកើតឡើងនៅតាមព្រំដែនកម្ពុជា-ថៃ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បង្កឡើងដោយកងទ័ពថៃជាអ្នកផ្ទុះអាវុធមុន ចំណែកកងទ័ពកម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-08-2025, 03:14 PM, ចំនួនអ្នកអានៈ 19ដង
នូវ៉ែលហ្សេឡង់៖ ក្នុងឱកាសនោះ ប្រជាពលរដ្ឋខ្មែបានធ្វើការគោរពវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិត ដើម្បីការពារបូរណភាពទឹកដីកម្ពុជា។នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសនូវ៉ែលហ្សេឡង់ ចំនួនប្រមាណជិត ៧០០នាក់ បានប្រមូលផ្តុំគ្នានៅទីលាន Aotea Square ក្នុងកណ្តាលទីក្រុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-08-2025, 03:09 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ បានចេញប្រកាសបញ្ចប់មុខតំណែងលោកស្រី ធី សុវណ្ណថា ពីអភិបាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-08-2025, 03:05 PM, ចំនួនអ្នកអានៈ 24ដង
ក្រសួងការពារជាតិចិន បានប្រកាសឱ្យដឹងថា សមយុទ្ធយោធា Joint Sea-2025 បានចាប់ផ្តើមប្រព្រឹត្តទៅនៅលើដែនទឹក ក្បែរទីក្រុងកំពង់ផែ Vladivostok នៃប្រទេសរុស្ស៉ី ហើយនឹងមានរយៈពេលសរុប៣ថ្ងៃ។ អំឡុងសមយុទ្ធ ភាគីទាំងពីរ នឹងរួមគ្នាហ្វឹកហាត់លើប្រតិបត្តិការជួយសង្រ្គោះករណីលិចនាវាមុជទឹក ប្រតិបត្តិការប្រឆាំងនាវាមុជទឹក ប្រតិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-08-2025, 11:07 AM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖ប្រតិបត្តិការនេះធ្វើឡើងដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ សហការជាមួយកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-08-2025, 11:04 AM, ចំនួនអ្នកអានៈ 31ដង
កីឡាករចាំទីវ័យ ២៧ឆ្នាំរូបនេះបានផ្ទេរចេញពី Southamspanton ទៅកាន់សមាជិកនៅ Premier League ផ្លូវការកាលពីថ្ងៃសៅរ៍ម្សិលមិញ ដើម្បីរួមក្រុមរបស់គ្រូបង្វឹកចាស់របស់គេវិញ គឺលោក Eddie Howe ដែលបានទិញ Ramsdale ពីក្លិប Sheffield United នាឆ្នាំ២០១៧ ក្នុងតម្លៃតែ ៨០០,០០០ផោនកាលលោកនៅដឹកនាំ Bournemouth។
Aaron Ramsdale ដែលបានចូលលេងក្នុងក្រុមជម្រើសជាតិតោកំណាចអង់គ្ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-08-2025, 10:58 AM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖លោក លឹម សុខសុផៃ នាយកស្ដីទីផ្នែកបច្ចេកទេសធនាគាររីង ដែលជាអ្នកជំនាញផ្នែកសន្តិសុខបច្ចេកវិទ្យាមួយ នៅក្នុងប្រទេសកម្ពុជា បានលើកឡើងពីករណី ដែលជនល្មើសច្រើនតែបោកបញ្ឆោត ជនរងគ្រោះតាមប្រព័ន្ធអ៉ីធើណិត ដោយប្រើប្រាស់សេវាគ្រឹះស្ថានហិរញ្ញវត្ថុ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-08-2025, 10:51 AM, ចំនួនអ្នកអានៈ 30ដង
កាសែតមីយ៉ាន់ម៉ា Myanmar Alinn បានឱ្យដឹងថា ក្នុងសំណុំរឿងមួយ មនុស្ស៥នាក់ រួមមានជនជាតិចិន២នាក់ ត្រូវបានផ្តន្ទាទោសដោយតុលាការយោធា នៅទីក្រុង Yangon។ ពួកគេត្រូវបានរកឃើញមានទោស ក្រោមច្បាប់ប្រឆាំងការជួញដូរមនុស្ស សម្រាប់ការផលិតវីដេអូអាសអាភាស ពាក់ព័ន្ធជនជាតិមីយ៉ាន់ម៉ា៦នាក់ ហើយលក់វីដេអូទាំងនោះ តាមអនឡាញ។
កា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-08-2025, 12:08 PM, ចំនួនអ្នកអានៈ 208ដង
រាជធានីភ្នំពេញ៖ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា លោក Dominic ដែលបាន និងកំពុងចូលរួមជាមួយគណៈប្រតិភូអ្នកការទូតបរទេសផ្សេងទៀត ចុះពិនិត្យដោយផ្ទាល់ស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ, នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ បានថ្លែងនូវការស្វាគមន៍បទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីរ រក្សាការប្តេជ្ញា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-08-2025, 12:02 PM, ចំនួនអ្នកអានៈ 241ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណ ចំពោះសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត យករដ្ឋមន្រ្តីនៃកម្ពុជា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-08-2025, 11:57 AM, ចំនួនអ្នកអានៈ 200ដង
រាជធានីភ្នំពេញ៖គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំនាព្រឹកថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង៨:៣០នាទីព្រឹក នៅវិមានព្រឹទ្ធសភា ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមានរបៀបវារៈចំនួន។
របៀបវារៈទាំងនោះមានដូចជា៖
១-ពិនិត្យ និងសម្រេចលើសុពលភាព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-08-2025, 11:54 AM, ចំនួនអ្នកអានៈ 195ដង
លោក Scott Bessent បានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ថា «កិច្ចចរចាក្នុងសប្ដាហ៍នេះនៅទីក្រុង Stockholm បានជំរុញកិច្ចចរចារបស់យើងជាមួយចិន ហើយខ្ញុំជឿជាក់ថា យើងកំពុងខិតជិតទៅរកកិច្ចព្រមព្រៀងមួយដែលនឹងផ្ដល់ផលចំណេញដល់ប្រជាជាតិដ៏អស្ចារ្យរបស់យើងទាំង២។ ខ្ញុំមានសុទិដ្ឋិនិយមចំពោះការបោះជំហានឆ្ពោះទៅមុខ»។ ប៉ុន្តែ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-08-2025, 11:49 AM, ចំនួនអ្នកអានៈ 203ដង
Meta បានប្រកាសថា ពួកគេចង់បន្តចំណាយដោយខ្លួនឯងចំពោះការអភិវឌ្ឍធនធានសំខាន់ៗ ប៉ុន្តែការចូលរួមជាមួយដៃគូនឹងផ្តល់នូវភាពបត់បែន និងការចែករំលែកហានិភ័យ។ វាជាវិធីមួយក្នុងការគ្រប់គ្រងការចំណាយធំៗសម្រាប់អនាគត។ ការចំណាយលើ AI កំពុងកើនឡើងយ៉ាងខ្លាំង ដូច្នេះ
Meta បានបន្ថែមការព្យាករណ៍ចំណាយ សម្រាប់ឆ្នាំ២០២៥ ដល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-08-2025, 11:45 AM, ចំនួនអ្នកអានៈ 206ដង
លីគអាជីពអង់គ្លេសនឹងចាប់ផ្តើមរដូវកាលថ្មីឆ្នាំ២០២៥-២៦ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ពោលគឺនៅសល់តែ ១១ខែទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cuspan 2026 នៅអាមេរិក មិចស៊ិក និងកាណាដាមកដល់។
ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League នឹងមិនកាត់បន្ថយចំនួនបច្ចុប្បន្នពី ២០មកនៅត្រឹម ១៨ក្រុមឡើយ។ នេះបើយោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-08-2025, 11:42 AM, ចំនួនអ្នកអានៈ 186ដង
លោក Medvedev កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បាននិយាយថាលោក ត្រាំ គួរតែចងចាំថាទីក្រុងមូស្គូកាន់កាប់សមត្ថភាពវាយប្រហារនុយក្លេអ៊ែរសល់ពីសម័យអតីតសហភាពសូវៀត ជាជម្រើសចុងក្រោយ។ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ ទី១ ខែសីហា បាននិយាយថារូបលោកបានបញ្ជាឱ្យចល័តនាវាមុជទឹកនុយក្លេអ៊ែរ២គ្រឿង ទៅកាន់ទ
 ព័ត៌មានលម្អិត
|
|
|