iPhone ជំនាន់ក្រោយអាចនឹងផលិតឡើងពីកញ្ចក់ស្ទើរតែទាំងស្រុង និងមានរាងកោង
ចុះថ្ងៃទី: 12-05-2025, 12:41 PM, ចំនួនអ្នកអានៈ 1075ដង
iPhone ថ្មីនេះអាច​នឹងមាន​បច្ចេកវិទ្យា​កាមេរ៉ា​ក្រោម​អេក្រង់ ដូច្នេះ​គ្មាន​ការ​ចាំបាច់​ឲ្យ​មាន notch ឬ​រន្ធ punch-hole ទៀតទេ ហើយ​អាច​ប្រើ​ប្រាស់​បន្ទះ​កញ្ចក់បន្តគ្នា​ឲ្យគ្របដណ្ដប់​លើ​ទាំងម៉ាស៊ីន។ Apple ក៏អាច​នឹងចេញ iPhone បើកបិទបាន (foldable) ដំបូង​ក្នុងពេលដូចគ្នាផងដែរ ខណៈ iPhone ដែលអាចបើកបិទបាន​នេះ អាច​នឹងមានអេក្រង់ខាងក្នុង ៧.៨ អ៊ីញ ដោយគ្មានស្នាម និង​អេក្រង់ខាងក្រៅ ៥.៦ អ៊ីញ។ វានឹង​ប្រើ​បច្ចេកវិទ្យា touch ទៅលើអេក្រង់ OLED ដែលបាន​រួមបង្កើត​ជាមួយ Samsung។ បច្ចេកវិទ្យានេះ​នឹងធ្វើ​ឲ្យ​ម៉ាស៊ីនស្ដើង​ចុះ ១៩% និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ប៉ះលើអេក្រង់កាន់តែខ្លាំងជាងមុន។ មាន​របាយការណ៍​ថា Apple កំពុង​រៀបចំ​ដាក់ចេញ iPhone បែបថ្មីបំផុតរបស់ខ្លួន​នៅ​ឆ្នាំ២០២៧ ដែលមាន​រចនាបថ​ធ្វើពី​កញ្ចក់​ស្ទើរតែ​ទាំងអស់ និង​អេក្រង់​កោងពី​ផ្នែកមួយ​ទៅ​ផ្នែកមួយ ដោយ​គ្មាន​រន្ធ​កាត់​ណាមួយឡើយ។ ការរចនានេះ​ គឺ​មាន​បំណងផ្តល់បទពិសោធន៍​អេក្រង់​មួយ​ដែល​រលូន និងត្រជាក់ភ្នែកដល់អ្នកប្រើប្រាស់ និងចំពេលនៃការប្រារព្ធខួប២០ឆ្នាំនៃការចេញលក់ iPhone។ នេះបើយោងតាមប្រភពពីអ្នកវិភាគល្បីមកពី Bloomberg គឺលោក Mark German និងត្រូវបានដកស្រង់ចេញផ្សាយដោយសារព័ត៌មាន The Verge នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ ការច្នៃប្រឌិត​បន្ថែមរបស់ Apple រួមមាន វ៉ែនតា​វៃឆ្លាត (smart glasses) ដើម្បីប្រកួត​ជាមួយវ៉ែនតា Ray-Ban របស់ Meta, AirPods និង Apple Watch ជំនាន់ថ្មី​ដែលអាច​មាន​កាមេរ៉ា, និង​ឧបករណ៍​រ៉ូបូតសម្រាប់​ផ្ទះ​វៃឆ្លាតដែល​មានបញ្ញាសិប្បនិម្មិត (AI)។ ងាកមកកម្មវិធី Siri ក៏នឹងទទួលបានការធ្វើឲ្យប្រសើរឡើង ជាមួយ​បណ្តុំម៉ូឌែល​ភាសាធំ (LLMs) ដែល​ដំណើរការដោយ AI ថ្មី បង្កើតឡើង​ដោយ​ក្រុមវិស្វករដែលបានចូលរួម​បង្កើត Apple Silicon ផងដែរ។ សរុបមកការផ្លាស់ប្តូរទាំងនេះបង្ហាញថា Apple កំពុងត្រៀមសម្រាប់ឆ្នាំដ៏អស្ចារ្យរបស់ខ្លួន ជាមយយនឹងការបញ្ជូន​ប្រព័ន្ធឧបករណ៍​ចល័ត ឧបករណ៍ពាក់បាន AI និង​រ៉ូបូត​ទាំងមូល ឲ្យមានការផ្លាស់ប្តូរយ៉ាងជ្រៅ។ ដូច្នេះដើម្បីដឹងថា តើការសន្និដ្ឋានរបស់អ្នកវិភាគខាងលើជាការពិតឬយ៉ាងណា គឺមានតែរងចាំតាមដានទាំងអស់គ្នា ជាពិសេសអ្នកគាំទ្រផលិតរបស់ Apple៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 26-07-2025, 12:33 PM, ចំនួនអ្នកអានៈ​ 0ដង
យោងតាមសេចក្តីថ្លែងការណ៍របស់ MLS ដែលចេញកាលពីថ្ងៃសុក្រម្សិលមិញបានបញ្ជាក់ថា «តាមច្បាប់លីគ កីឡាករណាមួយមិនចូលរួមកម្មវិធី All-Star ដោយពុំបានជូនដំណឹងជាមុន ឬក៏មានការឯកភាពពីលីគទេនោះ គឺរូបគេនឹងទទួលការពិន័យ តាមរយៈដកបញ្ឈរជើង ១ប្រកួតពីក្នុងក្លិបរបស់ពួកគេជាធរមាន»។ ខ្សែប្រយុទ្ធ Lionel Messi របស់ក្លិប Inter Miami CF និងមិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 12:29 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលត្រូវនឹងថ្ងៃទី៣ នៃសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នអំពីព័ត៌មានក្លែងក្លាយ និងសូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 12:27 PM, ចំនួនអ្នកអានៈ​ 0ដង
ខេត្ត Sukhothai និង Phrae ប្រទេសថៃ កំពុងជួបគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ស្ថានភាពគ្រោះទឹកជំនន់នៅក្នុងខេត្ត Sukhothai និង Phrae នៃប្រទេសថៃ បានឈានដល់កម្រិតធ្ងន់ធ្ងរខ្លាំង ជំរុញឱ្យអាជ្ញាធរប្រចាំខេត្តទាំងពីរនេះ ចេញការប្រកាសអាសន្នថ្នាក់ខ្ពស់បំផុត។ នេះបើតាមការចេញផ្សាយដោយ កាសែតថៃ The Nation។ នាព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 11:54 AM, ចំនួនអ្នកអានៈ​ 1ដង
នេះជាក្លិបទី៤ ផងដែររបស់បុរសវ័យ ៤៦ឆ្នាំដឹកនាំ ក្នុងរយៈពេល ៥ឆ្នាំមកនេះ ក្រោយពេលវិវត្តន៍ខ្លួនក្លាយជាគ្រូបង្វឹកតាំងពីឆ្នាំ២០២០ ក្នុងក្លិបដំបូងសេះបង្កង់ Juventus មក។ អតីតកីឡាករនិម្មិតរូបអ៉ីតាលី Andrea Pirlo ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីនៃក្លិប United FC មានមូលដ្ឋាននៅទីក្រុង Dubai ប្រទេសអារ៉ាប់រួម (UAE) ដែលកំពុង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 11:48 AM, ចំនួនអ្នកអានៈ​ 3ដង
មូលហេតុនៃការរំខានត្រូវបានរកឃើញថា មកពីបញ្ហាផ្ទៃក្នុងនៃ Software ដែលគ្រប់គ្រងបណ្តាញស្នូល។ ក្រុមវិស្វកររបស់ Starlink លោក Michael Nicolls បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងស៊ើបអង្កេតដើម្បីច្បាស់លាស់នូវគ្រោះថ្នាក់នេះ និងប្តេជ្ញាដោះស្រាយបញ្ហា។ ងាកមក លោក Elon Musk បានសុំអភ័យទោសតាមបណ្តាញ X (Twitter) បន្ទាប់ពីសេវាត្រូវបានស្ដារឡើងវិញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2025, 06:24 PM, ចំនួនអ្នកអានៈ​ 36ដង
ឯកអគ្គរដ្ឋទូតចិនប្រចាំ អង្គការសហប្រជាជាតិ (UN)​ បានអំពាវនាវឱ្យកម្ពុជា និងថៃ បន្ធូរបន្ថយជម្លោះ និងទទួលស្គាល់ថា ទីក្រុងប៉េកាំងកំពុងដើរតួនាទីសម្របសម្រួល បន្ទាប់ពីផ្ទុះជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែនរវាងប្រទេសជាសមាជិកអាស៊ានទាំង២ កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា។ នេះបើតាមការចេញផ្សាយដោយស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2025, 06:01 PM, ចំនួនអ្នកអានៈ​ 32ដង
រដ្ឋមន្ត្រីទេសចរណ៍ និងកីឡារបស់ថៃ លោក Sorawong Thienthong បាននិយាយថា អាជ្ញាធរថៃអាចនឹងពិចារណាថាតើត្រូវហាមឃាត់អត្តពលិកកម្ពុជា មិនឱ្យចូលរួម ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬ SEA Games ដែរឬក៏យ៉ាងណា។ នេះបើតាមទូរទស្សន៍ថៃ PBS។ លោក Sorawong Thienthong បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមានការព្រួយបារម្ភអំពីការកើនឡើងអំពើហិង្សា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2025, 05:59 PM, ចំនួនអ្នកអានៈ​ 36ដង
អូស្ត្រាលី នៅថ្ងៃសុក្រ ទី២៥ ខែកក្កដា បានបង្ហាញការព្រួយបារម្ភចំពោះការកើនឡើងជម្លោះនៅតំបន់ព្រំដែនកម្ពុជា និងថៃ ក្នុងនោះរួមមានទាំងសេចក្ដីរាយការណ៍អំពី មនុស្សស្លាប់ និងរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បានបង្ហោះសារលើបណ្ដាញទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2025, 05:57 PM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ៖លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានមានប្រសាសន៍ថាកម្ពុជាសម្តែងការសោកស្តាយចំពោះការផ្លាស់ប្តូរជំហររបស់ភាគីថៃ លើការអន្តរាគមន៍សម្របសម្រួលរបស់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន ក្នុងការជំរុញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2025, 05:49 PM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ៖បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជារូបនេះ, ការប្រើយន្ដហោះចម្បាំងទម្លាក់គ្រាប់បែកទាំង៤លើកនេះ គឺធ្វើឡើងនៅតំបន់ប្រាសាទព្រះវិហារ វត្តកែវសិក្ខាគិរីស្វារៈ ចំនួន៣លើក និងប្រាសាទតាក្របី ចំនួន១លើក។ ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រីឧត្តម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2025, 05:45 PM, ចំនួនអ្នកអានៈ​ 39ដង
ខេត្តឧត្តរមានជ័យ៖ដ្រូនស៊ើបការណ៍របស់ថៃជាច្រើនគ្រឿង បានហោះចូលដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅវេលាម៉ោង៥៖១៤នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ តែត្រូវបានកម្លាំងកងទ័ពរបស់កម្ពុជាបាញ់កម្ទេចចោល។ នៅសមរភូមិមុខ បានបញ្ជាក់ថា ក្រោយឃើញដ្រូនរបស់ថៃហោះចូលដែនអធិបតេយ្យកម្ពុជា ក្នុងភូមិសាស្ដ្រក្រុង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-07-2025, 06:23 PM, ចំនួនអ្នកអានៈ​ 224ដង
រាជធានីភ្នំពេញ៖តាមរយៈបណ្តាញសង្គមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ, សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ប្រកាសច្រានចោលការផ្សាយរបស់កាសែត The Nation ថា «សម្តេចជិះយន្តហោះទៅកាន់ប្រទេសចិន», សម្តេចមិនរត់ទៅណាទេ សូមបងប្អូន ជនរួមជាតិ កុំព្រួយបារម្ភ ! ខាងក្រោម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-07-2025, 06:19 PM, ចំនួនអ្នកអានៈ​ 221ដង
ក្នុងដំណើរឆ្ពោះទៅកាន់ប្រទេសជប៉ុន ស្ថិតក្នុងទម្រង់ប្រកួតជាលក្ខណៈកំដៅសាច់ដុំ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិរវាងដៃគូឧបត្ថម្ភ ដោយក្លិបក៏បានបញ្ជាក់ថា ក្នុងដំណើរជើងទី២ ទៅប្រទេសកូរ៉េខាងត្បូង ក៏ស្ថិតក្នុងហានិភ័យដែរ។ ក្រុមបាល់ទាត់ FC Barcelona បានលុបចោលជំនួបមិត្តភាពអន្តរជាតិនាថ្ងៃអាទិត្យចុងសប្តា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-07-2025, 06:17 PM, ចំនួនអ្នកអានៈ​ 196ដង
លោក Anwar បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «អ្វីដែលយើងអាចសង្ឃឹមបានពីភាគីទាំងពីរ គឺយ៉ាងហោចណាស់ ត្រឹមឱ្យពួកគេផ្អាកការប្រយុទ្ធគ្នា ហើយព្យាយាមស្វែងរកផ្លូវចរចា»។ បច្ចុប្បន្នម៉ាឡេស៉ី មានឋានៈជាប្រធានប្តូរវេនរបស់អាស៊ាន ដែលមានកម្ពុជានិងថៃស្ថិតក្នុងចំណោមរដ្ឋសមាជិក។ នាយករដ្ឋមន្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-07-2025, 06:08 PM, ចំនួនអ្នកអានៈ​ 195ដង
នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ ចិនបាននិយាយថា ខ្លួនមានក្តីបារម្ភយ៉ាងជ្រាលជ្រៅជុំវិញការប៉ះទង្គិចគ្នារវាងយោធាកម្ពុជានិងថៃ បន្ទាប់ពីភាពតានតឹង បានប្រែក្លាយជាការផ្ទុះជម្លោះប្រដាប់អាវុធនៅថ្ងៃនេះ ពាក់ព័ន្ធទំនាស់ព្រំដែនរវាងប្រទេសជិតខាងទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 7105 នាក់
ម្សិលមិញ : 16205 នាក់
សរុបទាំងអស់ : 9275597 នាក់