នកឧកញ៉ា សៀ ឬទ្ធី៖ អគារខុនដូនៅក្នុងគម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ត្រូវបានលក់ឱ្យវិនិយោគិនអស់ហើយ ក្រោយបើកលក់អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ
ចុះថ្ងៃទី: 19-01-2025, 02:49 PM, ចំនួនអ្នកអានៈ 1578ដង
រាជធានីភ្នំពេញ៖តាមការគូសបញ្ជាក់របស់អ្នកឧកញ៉ា សៀ ឬទ្ធី នៅចុងសប្ដាហ៍នេះ បានឱ្យដឹងថា ក្រៅពីខុនដូ គម្រោងដែលអភិវឌ្ឍន៍លើផ្ទៃដីជាង៦ហិកតានេះ ក៏មានផ្ទះអាជីវកម្ម ផ្ទះវីឡា ផ្ទះថោនហៅស៍ និងផ្ទះរ៉ូហៅស៍ចំនួន២៦៥ខ្នង ដែលបាននិងកំពុងបើកលក់ និងប្រគល់ផ្ទះជូនដល់អតិថិជនជាបណ្តើរៗផងដែរ។ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៍ប៊្រីដ គ្រុប បានថ្លែងឱ្យដឹងថា ក្រោយបើកលក់អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ ពោលគឺបន្ទាប់ពីចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីអំឡុងខែឧសភា ឆ្នាំ២០២៣ កន្លងទៅ នៅពេលអគារខុនដូនៅក្នុងគម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ត្រូវបានលក់ឱ្យវិនិយោគិនអស់ហើយ។ ថ្នាក់ដឹកនាំក្រុមហ៊ុនវើលដ៍ប៊្រីដ គ្រុបរូបនេះបានជឿជាក់ថា ភូមិកីឡដ្ឋានវើលដ៍ប៊្រីដ នឹងក្លាយជាតំបន់ពាណិជ្ជកម្មដ៏មានសក្តានុពលមួយរបស់កម្ពុជានាពេលអនាគត ដ្បិតនៅតំបន់ហ៊ុំព័ទ្ធដោយសាលារៀន ផ្សារទំនើប មន្ទីរពេទ្យ កន្លែងកម្សាន្ត សណ្ឋាគារលំដាប់ផ្កាយ៥ និងក្រសួងស្ថាប័នរបស់រដ្ឋជាច្រើនទៀត។ អ្នកឧកញ៉ា សៀ ឬទ្ធី បានឱ្យដឹងទៀតថា គូសបញ្ជាក់ថា អគារខុនដូនៅក្នុងគម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ដែលត្រូវបានលក់ឱ្យវិនិយោគិននេះ ត្រូវបង់ប្រាក់ជូនក្រុមហ៊ុនលោកជាដំណាក់កាលៗប៉ុណ្ណោះ។ តែយ៉ាងណា អ្នកឧកញ៉ា ទទួលស្គាល់ថា ការលក់ខុនដូ និងផ្ទះផ្សេងៗនៅក្នុងគម្រោងនេះហាក់មានភាពយឺតយ៉ាវជាងអ្វី ដែលអ្នកឧកញ៉ាចង់បាន ព្រោះនៅក្នុងអំឡុងពេលបើកលក់គម្រោងនេះបន្ទាប់ពីចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ទីផ្សារអចលនទ្រព្យនៅកម្ពុជាហាក់មានសភាពទ្រឹង ដោយសារកត្តាសេដ្ឋកិច្ច វិបត្តិកូវីដ-១៩ និងវិបត្តិសកលផ្សេងៗ។ អ្នកជំនួញចម្រុះវិស័យដ៏ល្បីល្បាញរូបនេះជឿជាក់ថា ការលក់ខុនដូ ឬផ្ទះនៅក្នុងគម្រោងនេះនឹងមានទីផ្សារកាន់តែល្អប្រសើរនៅឆ្នាំ២០២៥នេះ។ អ្នកឧកញ៉ា សៀ ឬទ្ធី ក៏បានបង្ហាញភាពជឿជាក់ថា គម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ នឹងនៅតែជាគម្រោងដ៏មានសក្តានុពល ដោយសារនៅតំបន់នោះជាតំបន់អភិវឌ្ឍន៍ថ្មី និងបណ្តុំដោយគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនដូចជាសកលវិទ្យាល័យ ផ្សារទំនើប មន្ទីរពេទ្យ កន្លែងកម្សាន្ត កន្លែងវាយកូនគោល សណ្ឋាគារលំដាប់ផ្កាយ៥ និងក្រសួងស្ថាប័នរបស់រដ្ឋជាច្រើនទៀត ជាពិសេសក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានផ្សេងៗក៏បានបាញ់ឆ្ពោះទៅអភិវឌ្ឍន៍តំបន់នោះផងដែរ។ អ្នកឧកញ៉ាបានវាយតម្លៃថា «នៅក្នុងរយៈពេលពី២ទៅ៣ឆ្នាំខាងមុខ ពោលគឺនៅពេលទីផ្សារអចលនទ្រព្យនៅកម្ពុជាវិលមករកភាពល្អប្រសើរឡើងវិញ ទីផ្សារអចលនទ្រព្យនៅតំបន់នោះនឹងនៅតែលក់បាន និងល្អជាងគេទាំងរយៈពេលខ្លី និងទៅអនាគត»។ ទន្ទឹមនឹងមានទីតាំងស្ថិតនៅតំបន់មានសក្តានុពលខ្ពស់ គម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ក៏មានការផ្តល់លក្ខខណ្ឌបង់ប្រាក់រំលស់ពិសេសដល់អតិថិជន ជាមួយការបង់រំលស់ដោយគ្មានការប្រាក់រហូតដល់៣៦ខែ និងប្រកបដោយភាពបត់បែបខ្ពស់ផងដែរ។ ក្រៅពីខុនដូ គម្រោងដែលអភិវឌ្ឍន៍លើផ្ទៃដីទំហំ៦,៤ហិកតានេះ ក៏មានផ្ទះផ្ទះអាជីវកម្ម ផ្ទះវីឡា ផ្ទះថោនហៅស៍ និងផ្ទះរ៉ូហៅស៍ចំនួន២៦៥ខ្នងផងដែរ ដែលមកទល់ពេលនេះគម្រោងបានប្រគល់ផ្ទះជូនអតិថិជនបានប្រមាណ ៣០%ហើយ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 03-08-2025, 03:17 PM, ចំនួនអ្នកអានៈ​ 46ដង
ខេត្តឧត្រមានជ័យ៖ នុងពិធីយាងសួរសុខទុក្ខ និងព្រះរាជទានអំណោយ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានព្រះបន្ទូលទៅកាន់ព្រះសង្ឃរួមទាំថា សង្គ្រាមដែលបានកើតឡើងនៅតាមព្រំដែនកម្ពុជា-ថៃ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បង្កឡើងដោយកងទ័ពថៃជាអ្នកផ្ទុះអាវុធមុន ចំណែកកងទ័ពកម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-08-2025, 03:14 PM, ចំនួនអ្នកអានៈ​ 38ដង
នូវ៉ែលហ្សេឡង់៖ ក្នុងឱកាសនោះ ប្រជាពលរដ្ឋខ្មែបានធ្វើការគោរពវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិត ដើម្បីការពារបូរណភាពទឹកដីកម្ពុជា។នៅថ្ងៃទី០៣​ ខែសីហា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសនូវ៉ែលហ្សេឡង់ ចំនួនប្រមាណជិត​ ៧០០នាក់​ បាន​ប្រមូលផ្តុំគ្នានៅទីលាន Aotea Square ក្នុងកណ្តាលទីក្រុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-08-2025, 03:09 PM, ចំនួនអ្នកអានៈ​ 49ដង
រាជធានីភ្នំពេញ៖​ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ បានចេញប្រកាសបញ្ចប់មុខតំណែងលោកស្រី ធី សុវណ្ណថា ពីអភិបាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-08-2025, 03:05 PM, ចំនួនអ្នកអានៈ​ 41ដង
ក្រសួងការពារជាតិចិន បានប្រកាសឱ្យដឹងថា សមយុទ្ធយោធា Joint Sea-2025 បានចាប់ផ្តើមប្រព្រឹត្តទៅនៅលើដែនទឹក ក្បែរទីក្រុងកំពង់ផែ Vladivostok នៃប្រទេសរុស្ស៉ី ហើយនឹងមានរយៈពេលសរុប៣ថ្ងៃ។ អំឡុងសមយុទ្ធ ភាគីទាំងពីរ នឹងរួមគ្នាហ្វឹកហាត់លើប្រតិបត្តិការជួយសង្រ្គោះករណីលិចនាវាមុជទឹក ប្រតិបត្តិការប្រឆាំងនាវាមុជទឹក ប្រតិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-08-2025, 11:07 AM, ចំនួនអ្នកអានៈ​ 60ដង
រាជធានីភ្នំពេញ៖ប្រតិបត្តិការនេះធ្វើឡើងដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ សហការជាមួយកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-08-2025, 11:04 AM, ចំនួនអ្នកអានៈ​ 61ដង
កីឡាករចាំទីវ័យ ២៧ឆ្នាំរូបនេះបានផ្ទេរចេញពី Southamspanton ទៅកាន់សមាជិកនៅ Premier League ផ្លូវការកាលពីថ្ងៃសៅរ៍ម្សិលមិញ ដើម្បីរួមក្រុមរបស់គ្រូបង្វឹកចាស់របស់គេវិញ គឺលោក Eddie Howe ដែលបានទិញ Ramsdale ពីក្លិប Sheffield United នាឆ្នាំ២០១៧ ក្នុងតម្លៃតែ ៨០០,០០០ផោនកាលលោកនៅដឹកនាំ Bournemouth។ Aaron Ramsdale ដែលបានចូលលេងក្នុងក្រុមជម្រើសជាតិតោកំណាចអង់គ្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-08-2025, 10:58 AM, ចំនួនអ្នកអានៈ​ 63ដង
រាជធានីភ្នំពេញ៖លោក លឹម សុខសុផៃ នាយកស្ដីទីផ្នែកបច្ចេកទេសធនាគាររីង ដែលជាអ្នកជំនាញផ្នែកសន្តិសុខបច្ចេកវិទ្យាមួយ នៅក្នុងប្រទេសកម្ពុជា បានលើកឡើងពីករណី ដែលជនល្មើសច្រើនតែបោកបញ្ឆោត ជនរងគ្រោះតាមប្រព័ន្ធអ៉ីធើណិត ដោយប្រើប្រាស់សេវាគ្រឹះស្ថានហិរញ្ញវត្ថុ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុង​ឱកាសដែលលោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-08-2025, 10:51 AM, ចំនួនអ្នកអានៈ​ 54ដង
កាសែតមីយ៉ាន់ម៉ា Myanmar Alinn បានឱ្យដឹងថា ក្នុងសំណុំរឿងមួយ មនុស្ស៥នាក់ រួមមានជនជាតិចិន២នាក់ ត្រូវបានផ្តន្ទាទោសដោយតុលាការយោធា នៅទីក្រុង Yangon។ ពួកគេត្រូវបានរកឃើញមានទោស ក្រោមច្បាប់ប្រឆាំងការជួញដូរមនុស្ស សម្រាប់ការផលិតវីដេអូអាសអាភាស ពាក់ព័ន្ធជនជាតិមីយ៉ាន់ម៉ា៦នាក់ ហើយលក់វីដេអូទាំងនោះ តាមអនឡាញ។ កា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 12:08 PM, ចំនួនអ្នកអានៈ​ 226ដង
រាជធានីភ្នំពេញ៖ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា លោក Dominic ដែលបាន និងកំពុងចូលរួមជាមួយគណៈប្រតិភូអ្នកការទូតបរទេសផ្សេងទៀត ចុះពិនិត្យដោយផ្ទាល់ស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ, នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ បានថ្លែងនូវការស្វាគមន៍បទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីរ រក្សាការប្តេជ្ញា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 12:02 PM, ចំនួនអ្នកអានៈ​ 259ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណ ចំពោះសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត យករដ្ឋមន្រ្តីនៃកម្ពុជា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 11:57 AM, ចំនួនអ្នកអានៈ​ 216ដង
រាជធានីភ្នំពេញ៖គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំនាព្រឹកថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង៨:៣០នាទីព្រឹក នៅវិមានព្រឹទ្ធសភា ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមានរបៀបវារៈចំនួន។ របៀបវារៈទាំងនោះមានដូចជា៖ ១-ពិនិត្យ និងសម្រេចលើសុពលភាព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 11:54 AM, ចំនួនអ្នកអានៈ​ 234ដង
លោក Scott Bessent បានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ថា «កិច្ចចរចាក្នុងសប្ដាហ៍នេះនៅទីក្រុង Stockholm បានជំរុញកិច្ចចរចារបស់យើងជាមួយចិន ហើយខ្ញុំជឿជាក់ថា យើងកំពុងខិតជិតទៅរកកិច្ចព្រមព្រៀងមួយដែលនឹងផ្ដល់ផលចំណេញដល់ប្រជាជាតិដ៏អស្ចារ្យរបស់យើងទាំង២។ ខ្ញុំមានសុទិដ្ឋិនិយមចំពោះការបោះជំហានឆ្ពោះទៅមុខ»។ ប៉ុន្តែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 11:49 AM, ចំនួនអ្នកអានៈ​ 226ដង
Meta បានប្រកាសថា ពួកគេចង់បន្តចំណាយដោយខ្លួនឯងចំពោះការអភិវឌ្ឍធនធានសំខាន់ៗ ប៉ុន្តែការចូលរួមជាមួយដៃគូនឹងផ្តល់នូវភាពបត់បែន និងការចែករំលែកហានិភ័យ។ វាជាវិធីមួយក្នុងការគ្រប់គ្រងការចំណាយធំៗសម្រាប់អនាគត។ ការចំណាយលើ AI កំពុងកើនឡើងយ៉ាងខ្លាំង ដូច្នេះ Meta បានបន្ថែមការព្យាករណ៍ចំណាយ សម្រាប់ឆ្នាំ២០២៥ ដល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 11:45 AM, ចំនួនអ្នកអានៈ​ 228ដង
លីគអាជីពអង់គ្លេសនឹងចាប់ផ្តើមរដូវកាលថ្មីឆ្នាំ២០២៥-២៦ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ពោលគឺនៅសល់តែ ១១ខែទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cuspan 2026 នៅអាមេរិក មិចស៊ិក និងកាណាដាមកដល់។ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League នឹងមិនកាត់បន្ថយចំនួនបច្ចុប្បន្នពី ២០មកនៅត្រឹម ១៨ក្រុមឡើយ។ នេះបើយោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 11:42 AM, ចំនួនអ្នកអានៈ​ 226ដង
លោក Medvedev កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បាននិយាយថាលោក ត្រាំ គួរតែចងចាំថាទីក្រុងមូស្គូកាន់កាប់សមត្ថភាពវាយប្រហារនុយក្លេអ៊ែរសល់ពីសម័យអតីតសហភាពសូវៀត ជាជម្រើសចុងក្រោយ។ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ ទី១ ខែសីហា បាននិយាយថារូបលោកបានបញ្ជាឱ្យចល័តនាវាមុជទឹកនុយក្លេអ៊ែរ២គ្រឿង ទៅកាន់ទ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5389 នាក់
ម្សិលមិញ : 9187 នាក់
សរុបទាំងអស់ : 9362964 នាក់