លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដឹកនាំសមាជិកសមាគមសិល្បករខ្មែរ ជួបពិភាក្សារជាមួយរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នាលើកកម្ពស់តម្លៃស្ត្រី និងយេនឌ័រនៅក្នុងសង្គមកម្ពុជា
ចុះថ្ងៃទី: 31-01-2025, 01:45 PM, ចំនួនអ្នកអានៈ 1260ដង
រាជធានីភ្នំពេញ៖ក្នុងជំនួបសម្តែងការគួរសមនេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង និង លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានពិភាក្សាគ្នាយ៉ាងផុលផុស ដើម្បីផ្លាស់ប្តូរមតិយោបល់គ្នាពីចំណុចសំខាន់ៗមួយចំនួន ដើម្បីឈានទៅដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) នាពេលថ្ងៃខាងមុខ ក្នុងបំណងជួយលើកកម្ពស់តម្លៃស្ត្រី និងយ៉េនឌ័រ នៅក្នុងប្រទេសកម្ពុជា ជាពិសេសសីលធម៌ សុជីវធម៌ របស់ស្ត្រីខ្មែរ ធ្វើយ៉ាងណាដើម្បីឱ្យការស់នៅរបស់យុវជននាសម័យនេះ នៅក្នុងសង្គមប្រកបដោយសុខសុភមង្គល មិនមានការរំលោភសិទ្ធិ និងរស់នៅក្នុងគ្រួសារមិនមានអំពើហិង្សា ជៀសផុតពីការបោកប្រាស់ជាដើម។ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងារជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីកាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងកិច្ចការនារី ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នាលើកកម្ពស់តម្លៃស្ត្រី និងយេនឌ័រនៅក្នុងសង្គមកម្ពុជា។ ក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ថ្លែងថា សិល្បករ-សិល្បការិនី ពិតជាមានឥទ្ធិពលយ៉ាងធំធេង ចំពោះអ្នកគាំទ្រ ជាពិសេសក្រុមយុវវ័យ ទាំងអាកប្បកិរិយា សម្លៀកបំពាក់ របៀបរបបនៃការនិយាយស្តី ឬក៏ការតុបតែងខ្លួនជាដើម។ ដូច្នេះ ហើយការបញ្ច្រៀបសារអប់រំណាមួយ ដល់ក្រុមគោលដៅនោះ ពិតជាមានភាពងាយស្រួលតាមរយៈអ្នកសិល្បៈដែលមានប្រជាប្រិយភាព មានការគាំទ្រច្រើន។ បន្ថែមពីលើនេះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី ក៏ស្វែងរកការជួយសម្រួលការផលិតវីដេអូខ្លីៗ តែមានខ្លឹមសារគ្រប់គ្រាន់ ដូចជាការផលិតវីដេអូអប់រំស្តីពីថ្ងៃទី១៤ កុម្ភៈ ទិវានៃក្តីស្រឡាញ់ ការរៀបចំការប្រគំតន្ត្រីក្នុងថ្ងៃ ៨មីនា ការស្វែងរកទូតសុឆន្ទៈសម្រាប់ក្រសួងកិច្ចនារី ដែលអាចជ្រើសចេញពីអ្នកសិល្បៈដែលមានប្រជាប្រិយភាព ឬពីក្រសួងកិច្ចនារីផ្ទាល់ជាដើម។ ជាការឆ្លើយតប លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ទទួលសំណើទាំងអស់របស់លោកជំទាវរដ្ឋមន្ត្រី ដើម្បីយកមកពិភាក្សាជាមួយក្រុមការងារ រកដំណោះស្រាយជូនដល់ក្រសួងទៅតាមលទ្ធភាព ដែលសមាគមអាចធ្វើបាន ក្នុងន័យចូលរួមជាមួយក្រសួងកិច្ចនារី ដើម្បីជាផលប្រយោជន៍រួមគ្នារបស់សង្គមជាតិទាំងមូល៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 27-07-2025, 12:41 PM, ចំនួនអ្នកអានៈ​ 10ដង
តាមលោក Phumtham នាយករដ្ឋមន្រ្តីស្តីទី ថ្លែងថា ប្រសិនបើក្រសួងការបរទេសថៃ សម្រេចបានជោគជ័យលើកិច្ចចរចាឈប់បាញ់នោះ កិច្ចពិភាក្សានឹងត្រូវធ្វើឡើងបន្តជាមួយយោធាថៃ។នាយករដ្ឋមន្ត្រីស្ដីទីថៃ លោក Phumtham Wechayachai បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះថា លោកបានប្រាប់ប្រធានាធិបតីអាមេរ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2025, 12:37 PM, ចំនួនអ្នកអានៈ​ 9ដង
រាជធានីភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាឲ្យក្រសួង អាជ្ញាធរខេត្ត កងកម្លាំង ពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់រៀបចំដឹកជញ្ជូនបងប្អូនពលករខ្មែរ និងយកចិត្តទុកដាក់ជនភៀសសឹក ដោយសារការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរៀ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2025, 12:34 PM, ចំនួនអ្នកអានៈ​ 15ដង
រាជធានីភ្នំពេញ៖ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវរបស់ប្រទេសថៃ ដែលថាកម្ពុជា ផ្តើមធ្វើអរិភាពមុន។ ការអះអាងមិនពិតនេះ គ្មានអ្វីក្រៅតែពីការប៉ុនប៉ងដោយអស់សង្ឃឹម ដើម្បីបង្វែរស្ថាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2025, 07:44 AM, ចំនួនអ្នកអានៈ​ 46ដង
រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ២០០លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ សម្រាប់ជួយដល់ប្រជាជនស៊ីវិលដែលកំពុងភៀសសឹក នៅកម្ពុជា ដោយសារសង្គ្រាមនៅព្រំដែន។ សូមជម្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2025, 07:43 AM, ចំនួនអ្នកអានៈ​ 53ដង
រាជធានីភ្នំពេញ៖ ទាហានឈ្លានពានថៃ នៅលើសមរភូមិជាក់ស្តែង មិនទាន់ស្តាប់បទបញ្ជារបស់រដ្ឋាភិបាលស្តីពីបទឈប់បាញ់នោះឡើយ គឺនៅបន្តបាញ់ផ្លោងចូលដីកម្ពុជាដដែល។ សម្រាប់សមរភូមិចាន់ក្រហមភ្នំខ្មោច ទាហានឈ្លានពានថៃ បានបាញ់ផ្លោងតាំងពីម៉ោង ២៖៣០នាទី ទៀបភ្លឺថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។ រហូតមកដល់ម៉ោងជិត ៧ព�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2025, 07:40 AM, ចំនួនអ្នកអានៈ​ 54ដង
វ៉ាស៉ីនតោន៖​តាមបណ្តាញសង្គម​ Truth Social នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោក​ត្រាំ​គូសបញ្ជាក់ថា ​«ខ្ញុំទើបនិយាយជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ទាក់ទងនឹងការបញ្ឈប់សង្គ្រាមជាមួយថៃ។ ខ្ញុំអំពាវនាវទៅនាយករដ្ឋមន្ត្រីស្តីទីនៃប្រទេសថៃ នៅពេលនេះដើម្បីស្នើសុំឱ្យមានបទឈប់បាញ់ និងបញ្ចប់សង្គ្រាមដែលកំពុងផ្ទុ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 06:28 PM, ចំនួនអ្នកអានៈ​ 172ដង
ខេត្តសៀមរាប៖ ក្នុងពិធីនោះ ក៏មានការរួមដំណើរដោយលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ផងដែរ។ យុទ្ធជនដ៏អង់អាចទាំងពីររូបនេះ បានពលីបូជាជីវិត ដើម្បីការពារប្រាសាទតាមាន់ ដែលស្ថិតក្នុងអធិបតេយ្យភាពរបស់ខ្មែរ។ សម្ដេចកិត្តិសង្គហបណ្ឌិត ម�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 06:23 PM, ចំនួនអ្នកអានៈ​ 221ដង
រាជធានីភ្នំពេញ៖ ទម្ងន់គ្រាប់កាំភ្លើងធំទាហានឈ្លានពានថៃ បានបង្ខំឱ្យប្រជាពលរដ្ឋក្នុង​ខេត្តឧត្តរមានជ័យ ជិត៣ម៉ឺននាក់ហើយ ចាកចោលផ្ទះសម្បែងរបស់ពួកគេធ្លាប់រស់នៅ​យ៉ាង​សុខដុម ទៅកាន់ជំរំភៀសសឹករៀបចំដោយអាជ្ញាធរ។ ក្រៅពីឃ្លាតឆ្ងាយពីផ្ទះសម្បែងហើយនោះ ប្រជាពលរដ្ឋក៏បានប្រឈមការលំបាកនឹង​រស់​នៅ ការប�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 06:16 PM, ចំនួនអ្នកអានៈ​ 206ដង
រាជធានីភ្នំពេញ៖ តាមរយៈសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា ថៃប្រឌិតព័ត៌មានចោទប្រកាន់កម្ពុជា ហើយកម្ពុជាមិនអាចទទួលយកបានឡើយ និងទាត់ចោលទាំងស្រុងចំពោះអ្វីដែលបានលើកឡើងថា កម្ពុជាអ្នកបាញ់ផ្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 06:14 PM, ចំនួនអ្នកអានៈ​ 185ដង
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក Wang Yi សមាជិកការិយាល័យនយោបាយគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនិស្តចិន ប្រធានការិយាល័យគណៈកម្មការកណ្តាលទទួលបន្ទុកកិច្ចការបរទេស ន�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 01:20 PM, ចំនួនអ្នកអានៈ​ 214ដង
រាជធានីភ្នំពេញ៖សូមបញ្ជាក់ថា ACU បានសម្រេចធ្វើការឃាត់ខ្លួនព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ គ្រី សីហា បន្ទាប់ពីការរកឃើញភស្តុតាង និងការស្ដាប់ចម្លើយដែលមានលក្ខណៈស៊ីចង្វាក់គ្រប់គ្រាន់ ដែលលោកព្រះរាជអាជ្ញារងរូបនេះបានទទួលប្រាក់ពីមេការ Online Scam ដើម្បីដោះមនុស្ស៥ (ប្រុសចិនម្នាក់ និងស្រីវៀតណាម៤នាក់) នៅឃុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 12:33 PM, ចំនួនអ្នកអានៈ​ 213ដង
យោងតាមសេចក្តីថ្លែងការណ៍របស់ MLS ដែលចេញកាលពីថ្ងៃសុក្រម្សិលមិញបានបញ្ជាក់ថា «តាមច្បាប់លីគ កីឡាករណាមួយមិនចូលរួមកម្មវិធី All-Star ដោយពុំបានជូនដំណឹងជាមុន ឬក៏មានការឯកភាពពីលីគទេនោះ គឺរូបគេនឹងទទួលការពិន័យ តាមរយៈដកបញ្ឈរជើង ១ប្រកួតពីក្នុងក្លិបរបស់ពួកគេជាធរមាន»។ ខ្សែប្រយុទ្ធ Lionel Messi របស់ក្លិប Inter Miami CF និងមិ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 12:29 PM, ចំនួនអ្នកអានៈ​ 194ដង
រាជធានីភ្នំពេញ៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលត្រូវនឹងថ្ងៃទី៣ នៃសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នអំពីព័ត៌មានក្លែងក្លាយ និងសូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 12:27 PM, ចំនួនអ្នកអានៈ​ 187ដង
ខេត្ត Sukhothai និង Phrae ប្រទេសថៃ កំពុងជួបគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ស្ថានភាពគ្រោះទឹកជំនន់នៅក្នុងខេត្ត Sukhothai និង Phrae នៃប្រទេសថៃ បានឈានដល់កម្រិតធ្ងន់ធ្ងរខ្លាំង ជំរុញឱ្យអាជ្ញាធរប្រចាំខេត្តទាំងពីរនេះ ចេញការប្រកាសអាសន្នថ្នាក់ខ្ពស់បំផុត។ នេះបើតាមការចេញផ្សាយដោយ កាសែតថៃ The Nation។ នាព�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 11:54 AM, ចំនួនអ្នកអានៈ​ 207ដង
នេះជាក្លិបទី៤ ផងដែររបស់បុរសវ័យ ៤៦ឆ្នាំដឹកនាំ ក្នុងរយៈពេល ៥ឆ្នាំមកនេះ ក្រោយពេលវិវត្តន៍ខ្លួនក្លាយជាគ្រូបង្វឹកតាំងពីឆ្នាំ២០២០ ក្នុងក្លិបដំបូងសេះបង្កង់ Juventus មក។ អតីតកីឡាករនិម្មិតរូបអ៉ីតាលី Andrea Pirlo ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីនៃក្លិប United FC មានមូលដ្ឋាននៅទីក្រុង Dubai ប្រទេសអារ៉ាប់រួម (UAE) ដែលកំពុង�
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 9211 នាក់
ម្សិលមិញ : 12568 នាក់
សរុបទាំងអស់ : 9286634 នាក់