ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការរៀបចំឯកសារប្តឹងទៅ ICJ​
ចុះថ្ងៃទី: 23-06-2025, 11:22 AM, ចំនួនអ្នកអានៈ 904ដង
រាជធានីភ្នំពេញ៖ គណៈកម្មការនេះ ត្រូវបានបង្កើតឡើងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ ដោយមានសមាសភាព១៥រូប និងមានអនុប្រធានចំនួន៥រូប រួមមាន៖ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន, លោក ស៊ា កុសល រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្រៅពីប្រធាន និងអនុប្រធានដែលសុទ្ធសឹងជាមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលហើយនោះ គណៈកម្មការនេះ មានសមាជិកចំនួន៩រូបផ្សេងទៀត រួមមាននាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកជាដើម។ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការ​យុត្តិ​ធម៌​អន្តរជាតិ ក្នុងវិវាទព្រំដែនជាមួយថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី។ គណៈកម្មការនេះ មានក្រុមការងារចំណុះចំនួន២ គឺក្រុមការងារកិច្ចការច្បាប់ ដឹកនាំដោយ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ និងក្រុមការងារកិច្ចការការទូត ដឹកនាំដោយ លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។ ពាក្យបណ្តឹងរបស់កម្ពុជា ត្រូវបានដាក់ចូលទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) តាំងពីថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ មកម្ល៉េះ បន្ទាប់ពីមើលឃើញថា ការចរចាតាមយន្តការទ្វេភាគីលើចំណុចទាំង៤នេះ មានការពិបាក ដោយសារភាគីថៃ ប្រើប្រាស់ផែនទីគូសដោយឯកតោភាគី រំលោភលើ MoU ឆ្នាំ២០០០។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានបញ្ជាក់ថា ការយកវិវាទព្រំដែនជាមួយប្រទេសថៃនៅតំបន់ទាំង៤ខាងលើ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីបញ្ចប់វិវាទព្រំដែលរវាងប្រទេសទាំងពីរដែលបន្សល់ទុករាប់រយឆ្នាំមកហើយ។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា តុលាការយុត្តិធម៌អន្តរជាតិសម្រេចយ៉ាងណា ក៏កម្ពុជាទទួលយក។ សូមបញ្ជាក់ថា កម្ពុជាធ្លាប់បានលើកយកវិវាទទឹកដីជាមួយថៃ ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិចំនួនពីរលើក ហើយទទួលបានជោគជ័យទាំងពីរលើកផងដែរ។ លើកទី១នៅឆ្នាំ១៩៦២ ហើយលើកទី២នៅឆ្នាំ២០១៣ ពេលថៃចូលមកឈ្លានពានប្រាសាទព្រះវិហារ និងទឹកដីនៅតំបន់នោះ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 27-07-2025, 06:31 PM, ចំនួនអ្នកអានៈ​ 17ដង
គូឡាឡាំពួ៖ លោក Mohamad Hasan បានប្រាប់សារព័ត៌មានម៉ាឡេស៊ី Bernama នៅល្ងាចថ្ងៃអាទិត្យ ទី២៧ ខែកក្កដាថា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្ដីទីថៃ លោក Phumtham Wechayachai ត្រូវបានរំពឹងថា នឹងធ្វើដំណើរទៅកាន់ម៉ាឡេស៊ី នៅល្ងាចថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2025, 06:12 PM, ចំនួនអ្នកអានៈ​ 16ដង
កូរ៉េ៖ ក្នុងសំឡេងស្រែកប្រឆាំងការឈ្លានពាន ដោយមានដៃគ្រវីទង់ជាតិផង ពលរដ្ឋខ្មែរបានថ្កោលទោសការឈ្លានពានរបស់ថៃមកលើកម្ពុជាដែលជាប្រទេសមានសេដ្ឋកិច្ចខ្សោយជាង និងមានមាឌតូចជាង។ ជាមួយគ្នានេះពលរដ្ឋទាំងអស់បានអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធរដ្ឋាភិបាលថៃដើម្បីឱ្យមានបទឈប់បាញ់នៅតាមបន្ទាត់ព្រ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2025, 06:00 PM, ចំនួនអ្នកអានៈ​ 33ដង
រាជធានីភ្នំពេញ៖មកទល់ល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ សមរភូមិភ្នំខ្មោច ស្ថិតក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ កងទ័ពកម្ពុជាដ៏អង់អាចក្លាហានបន្ដឈរជើងកាន់កាប់យ៉ាងរឹងមាំបំផុត បើទោះបីសត្រូវសៀមឈ្លានពានប្រើប្រាស់ យុទ្ធវិធីវៃសម្រុកខ្លាំងបែបណាក៏មិនអាចទៅរួចនោះទេ។ បើតាមសេចក្ដីរាយការណ៍ពីសមរ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2025, 12:41 PM, ចំនួនអ្នកអានៈ​ 31ដង
តាមលោក Phumtham នាយករដ្ឋមន្រ្តីស្តីទី ថ្លែងថា ប្រសិនបើក្រសួងការបរទេសថៃ សម្រេចបានជោគជ័យលើកិច្ចចរចាឈប់បាញ់នោះ កិច្ចពិភាក្សានឹងត្រូវធ្វើឡើងបន្តជាមួយយោធាថៃ។នាយករដ្ឋមន្ត្រីស្ដីទីថៃ លោក Phumtham Wechayachai បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះថា លោកបានប្រាប់ប្រធានាធិបតីអាមេរ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2025, 12:37 PM, ចំនួនអ្នកអានៈ​ 29ដង
រាជធានីភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាឲ្យក្រសួង អាជ្ញាធរខេត្ត កងកម្លាំង ពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់រៀបចំដឹកជញ្ជូនបងប្អូនពលករខ្មែរ និងយកចិត្តទុកដាក់ជនភៀសសឹក ដោយសារការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរៀ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2025, 12:34 PM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវរបស់ប្រទេសថៃ ដែលថាកម្ពុជា ផ្តើមធ្វើអរិភាពមុន។ ការអះអាងមិនពិតនេះ គ្មានអ្វីក្រៅតែពីការប៉ុនប៉ងដោយអស់សង្ឃឹម ដើម្បីបង្វែរស្ថាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2025, 07:44 AM, ចំនួនអ្នកអានៈ​ 80ដង
រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ២០០លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ សម្រាប់ជួយដល់ប្រជាជនស៊ីវិលដែលកំពុងភៀសសឹក នៅកម្ពុជា ដោយសារសង្គ្រាមនៅព្រំដែន។ សូមជម្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2025, 07:43 AM, ចំនួនអ្នកអានៈ​ 76ដង
រាជធានីភ្នំពេញ៖ ទាហានឈ្លានពានថៃ នៅលើសមរភូមិជាក់ស្តែង មិនទាន់ស្តាប់បទបញ្ជារបស់រដ្ឋាភិបាលស្តីពីបទឈប់បាញ់នោះឡើយ គឺនៅបន្តបាញ់ផ្លោងចូលដីកម្ពុជាដដែល។ សម្រាប់សមរភូមិចាន់ក្រហមភ្នំខ្មោច ទាហានឈ្លានពានថៃ បានបាញ់ផ្លោងតាំងពីម៉ោង ២៖៣០នាទី ទៀបភ្លឺថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។ រហូតមកដល់ម៉ោងជិត ៧ព�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2025, 07:40 AM, ចំនួនអ្នកអានៈ​ 74ដង
វ៉ាស៉ីនតោន៖​តាមបណ្តាញសង្គម​ Truth Social នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោក​ត្រាំ​គូសបញ្ជាក់ថា ​«ខ្ញុំទើបនិយាយជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ទាក់ទងនឹងការបញ្ឈប់សង្គ្រាមជាមួយថៃ។ ខ្ញុំអំពាវនាវទៅនាយករដ្ឋមន្ត្រីស្តីទីនៃប្រទេសថៃ នៅពេលនេះដើម្បីស្នើសុំឱ្យមានបទឈប់បាញ់ និងបញ្ចប់សង្គ្រាមដែលកំពុងផ្ទុ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 06:28 PM, ចំនួនអ្នកអានៈ​ 190ដង
ខេត្តសៀមរាប៖ ក្នុងពិធីនោះ ក៏មានការរួមដំណើរដោយលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ផងដែរ។ យុទ្ធជនដ៏អង់អាចទាំងពីររូបនេះ បានពលីបូជាជីវិត ដើម្បីការពារប្រាសាទតាមាន់ ដែលស្ថិតក្នុងអធិបតេយ្យភាពរបស់ខ្មែរ។ សម្ដេចកិត្តិសង្គហបណ្ឌិត ម�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 06:23 PM, ចំនួនអ្នកអានៈ​ 249ដង
រាជធានីភ្នំពេញ៖ ទម្ងន់គ្រាប់កាំភ្លើងធំទាហានឈ្លានពានថៃ បានបង្ខំឱ្យប្រជាពលរដ្ឋក្នុង​ខេត្តឧត្តរមានជ័យ ជិត៣ម៉ឺននាក់ហើយ ចាកចោលផ្ទះសម្បែងរបស់ពួកគេធ្លាប់រស់នៅ​យ៉ាង​សុខដុម ទៅកាន់ជំរំភៀសសឹករៀបចំដោយអាជ្ញាធរ។ ក្រៅពីឃ្លាតឆ្ងាយពីផ្ទះសម្បែងហើយនោះ ប្រជាពលរដ្ឋក៏បានប្រឈមការលំបាកនឹង​រស់​នៅ ការប�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 06:16 PM, ចំនួនអ្នកអានៈ​ 223ដង
រាជធានីភ្នំពេញ៖ តាមរយៈសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា ថៃប្រឌិតព័ត៌មានចោទប្រកាន់កម្ពុជា ហើយកម្ពុជាមិនអាចទទួលយកបានឡើយ និងទាត់ចោលទាំងស្រុងចំពោះអ្វីដែលបានលើកឡើងថា កម្ពុជាអ្នកបាញ់ផ្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 06:14 PM, ចំនួនអ្នកអានៈ​ 216ដង
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក Wang Yi សមាជិកការិយាល័យនយោបាយគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនិស្តចិន ប្រធានការិយាល័យគណៈកម្មការកណ្តាលទទួលបន្ទុកកិច្ចការបរទេស ន�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 01:20 PM, ចំនួនអ្នកអានៈ​ 228ដង
រាជធានីភ្នំពេញ៖សូមបញ្ជាក់ថា ACU បានសម្រេចធ្វើការឃាត់ខ្លួនព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ គ្រី សីហា បន្ទាប់ពីការរកឃើញភស្តុតាង និងការស្ដាប់ចម្លើយដែលមានលក្ខណៈស៊ីចង្វាក់គ្រប់គ្រាន់ ដែលលោកព្រះរាជអាជ្ញារងរូបនេះបានទទួលប្រាក់ពីមេការ Online Scam ដើម្បីដោះមនុស្ស៥ (ប្រុសចិនម្នាក់ និងស្រីវៀតណាម៤នាក់) នៅឃុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 12:33 PM, ចំនួនអ្នកអានៈ​ 236ដង
យោងតាមសេចក្តីថ្លែងការណ៍របស់ MLS ដែលចេញកាលពីថ្ងៃសុក្រម្សិលមិញបានបញ្ជាក់ថា «តាមច្បាប់លីគ កីឡាករណាមួយមិនចូលរួមកម្មវិធី All-Star ដោយពុំបានជូនដំណឹងជាមុន ឬក៏មានការឯកភាពពីលីគទេនោះ គឺរូបគេនឹងទទួលការពិន័យ តាមរយៈដកបញ្ឈរជើង ១ប្រកួតពីក្នុងក្លិបរបស់ពួកគេជាធរមាន»។ ខ្សែប្រយុទ្ធ Lionel Messi របស់ក្លិប Inter Miami CF និងមិ�
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 11606 នាក់
ម្សិលមិញ : 12568 នាក់
សរុបទាំងអស់ : 9289029 នាក់