កម្ពុជា-ថៃ ឯកភាពគ្នាលើពង្រៀងឯកសារ​ស្តីពីកិច្ចព្រមព្រៀងសន្តិភាព សម្រាប់ចុះហត្ថលេខាដោយ នាយករដ្ឋមន្រ្តីប្រទេសទាំងពីរ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដោយមាន លោក ដូណាល់ ត្រាំ និងប្រធានអាស៊ាន ជាសាក្សី
ចុះថ្ងៃទី: 18-10-2025, 04:30 PM, ចំនួនអ្នកអានៈ 84ដង
រាជធានីភ្នំពេញ៖កាចរចាលើឯកសារនេះ បានធ្វើឡើងជាយូរថ្ងៃមកហើយ ប៉ុន្តែទើបនឹងសម្រេច នៅថ្ងៃទី១៧ ខែតុលា​ ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ នេះបើតាមការបញ្ជាក់របស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចសម្ភាសជាមួយនឹងទទក ក្រោយបញ្ចប់ការចរចា។ រាជរដ្ឋាភិបាលកម្ពុជា-ថៃ បានឯកភាពគ្នាលើពង្រៀងឯកសារមួយ ស្តីពីកិច្ចព្រមព្រៀងសន្តិភាព សម្រាប់ការចុះហត្ថលេខា ដោយនាយករដ្ឋមន្រ្តីប្រទេសទាំងពីរ ដោយមានការចូលរួមជាសាក្សីពីប្រធានាធិបតីអាមេរិក ដូណាល់​ ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលប្រធានអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ចុងខែតុលានេះ។ លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ដូច្នេះថា៖ «ម្សិលមិញនេះ (ថ្ងៃទី១៧ ខែតុលា) យើងបានជួបគ្នាដោយផ្ទាល់ ហើយចរចាគ្នារហូតដល់យប់ ហើយបានឯកភាពគ្នាលើឯកសារមួយ ដែលសង្ឃឹមថា ឯកសារនេះនឹងត្រូវបានចុះហត្ថលេខាដោយ នាយករដ្ឋមន្រ្តីប្រទេសទាំងពីរកម្ពុជា-ថៃ ដោយមានការចុះហត្ថលេខាជាសាក្សីដោយ ឯកឧត្តម ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលនឹងមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន»។ កិច្ចព្រមព្រៀង ឬឯកសារស​ន្តិភាពមួយនេះ ត្រូវបានប្រមុខការទូតកម្ពុជា អះអាងថា វានឹងក្លាយទៅជាឯកសារដែលផ្តល់នូវភាពរឹងមាំដែលនាំប្រទេសទាំងព​ីរ ទៅរកភាពប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងរវាងប្រទេស និងប្រជាជនកម្ពុជា-ថៃ ហើយក៏ជាដំណើរឆ្ពោះទៅរកការរស់នៅដោយសន្តិភាព ក្នុងនាមជាអ្នកជិតខាងជាមួយគ្នា ព្រមទាំងបង្កើតឱកាសនានាដើម្បីប្រទេសទាំងពីររស់នៅដោយសុខសន្តិភាព និងវិបុលភាព។ ក្រៅពីការប្តេជ្ញាចិត្ត និងការអះអាងជាថ្មីរវាងប្រទេសទាំងពីរ ក្នុងការគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់​ គោរពគ្នាទៅវិញទៅមក ជាពិសេសគោរពគោលការណ៍អធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យជាតិរបស់ប្រទេសនីមួយៗ ព្រមទាំងតាំងចិត្តសម្រាប់ស្តារទំនុកចិត្តរវាងគ្នាទៅវិញទៅមក ឯកសារនៃកិច្ចព្រមព្រៀងនោះ ក៏មានរៀបរាប់អំពីកិច្ចការសំខាន់មួយចំនួនទៀត ដែលពង្រឹងទំនុកចិត្ត និងស្តារប្រក្រតីភាពឡើងវិញទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែល ត្រូវបានរដ្ឋាភិបាលកម្ពុជា-ថៃ ទម្លាក់ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី២ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ​ បន្ទាប់ពីមានភាពតានតឹង។ ក្រៅពីនោះ ក្នុងឯកសារ នៃកិច្ចព្រមព្រៀងសម្រាប់ការចុះហត្ថលេខា ភាគីទាំងពីរក៏បានរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មអនឡាញ, ការបោសសម្អាតមីននៅព្រំដែន ជាពិសេសគឺការដកអាវុធធុនធ្ងន់ទាំងឡាយនៅព្រំដែនបញ្ចូលទៅមូលដ្ឋានទ័ពរៀងៗខ្លួនឡើងវិញ ដើម្បីកាត់បន្ថយភាពតានតឹងផងដែរ។ ភាគីថៃ បានអះអាងថា នឹងដោះលែងទាហានកម្ពុជាទាំង១៨នាក់​ ដែលយោធាថៃចាប់ខ្លួន១ថ្ងៃ ក្រោយបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ភាគីទាំងពីរ បានប្តេជ្ញាដោះស្រាយបញ្ហាព្រំដែនដោយសន្តិភាព ការគោរពគោលការណ៍មិនប្រើប្រាស់កម្លាំងដើម្បីដោះស្រាយជម្លោះផ្សេងៗ ដើម្បីរួមគ្នាក្នុងឋានៈជាប្រទេសជិតខាងអចិន្ត្រៃយ៍ ដោយប្រទេសទាំងពីរ មិនអាចរើដីចេញទេឡើយ។ បើតាម លោកឧបនាយករដ្ឋមន្រ្តី, ការចរចាចុងក្រោយនេះ មានលក្ខណៈតឹងតែដែរ ប៉ុន្តែដោយសារឆន្ទៈរួមរបស់ប្រទេសទាំងពីរ ក៏ដូចជារបស់អាមេរិក ដែលជាអ្នកសម្របសម្រួល និងម៉ាឡេស៊ីដែលជាប្រធានអាស៊ាន គឺភាគីទាំងអស់មានការប្តេជ្ញាចិត្តរួមគ្នាក្នុងការស្វែងរកសន្តិភាពរវាងប្រទេសទាំងពីរ និងតំបន់ទាំងមូល ទើប​នាំឱ្យមានការឯកភាពចំពោះឯកសារកិច្ចព្រមព្រៀងនេះ។ ប្រមុខការទូតកម្ពុជា បានសម្តែងការដឹងគុណរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលនាំមកនូវបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រហូតឈានដល់ឯកសារកិច្ចព្រមព្រៀងសន្តិភាពនាពេលនេះ ហើយលោកក៏បានអរគុណដល់ម៉ាឡេស៊ី ដែលបានសម្របសម្រួល និងធ្វើជាម្ចាស់ផ្ទះសម្រាប់ការចរចាកន្លងមក។ លោកបានអរគុណដល់ ប្រទេសជាមិត្តបរទេសដទៃទៀត ជាពិសេសប្រទេសចិនតែម្តង ដែលតែងតែខិតខំលើកទឹកចិត្តឱ្យកម្ពុជានិងថៃ ដោះស្រាយបញ្ហាដោយសន្តិវិធីជាមួយគ្នា៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 23-10-2025, 06:40 PM, ចំនួនអ្នកអានៈ​ 140ដង
រាជធានីភ្នំពេញ៖លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា នៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ មានគ្រោះថ្នាក់ចរាចរណ៍មួយរហូតបង្កហិង្សាលើនារីម្នាក់ នៅខណ្ឌសែនសុខបង្កលោកឧត្តមសេនីយ៍ត្រី ឈឹម ឆែម នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ។ នៅថ្ងៃទី២
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 06:35 PM, ចំនួនអ្នកអានៈ​ 138ដង
កាសែតអាមេរិក The Wall Street Journal ដោយផ្អែកលើប្រភពពីមន្រ្តីអាមេរិកមិនបញ្ចេញអត្តសញ្ញាណ បានរាយការណ៍ថា រដ្ឋបាលលោក ត្រាំ បានដកចេញវិញនូវការរឹតត្បិតលើអ៊ុយក្រែន ស្តីពីការប្រើប្រាស់មីស៉ីលរយៈចម្ងាយឆ្ងាយមួយចំនួន ដែលផ្តល់ឱ្យដោយសម្ព័ន្ធមិត្តលោកខាងលិច។ កាលពីថ្ងៃពុធ ទី២២ ខែតុលា ប្រធានាធិបតីអាមេរិក លោក ដូណាល់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 06:33 PM, ចំនួនអ្នកអានៈ​ 126ដង
ការអះអាងដូចខាងលើ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA គឺមួយថ្ងៃបន្ទាប់ពីយោធាកូរ៉េខាងត្បូង បានរាយការណ៍ថា ខ្លួនបានប្រទះឃើញសញ្ញាកូរ៉េខាងជើង បាញ់មីស៉ីលប៉ុន្មានគ្រា ប់ចេញពីតំបន់មួយនៅភាគខាងត្បូងទីក្រុងព្យុងយ៉ាង ហើយពួកវា​ហោះបានចម្ងាយប្រហែល៣៥០គីឡូម៉ែត្រ ទៅទិសឦសានមុនធ្លាក់ទៅលើដី។ នាថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 06:23 PM, ចំនួនអ្នកអានៈ​ 143ដង
ដំបូងឡើយ ទីក្រុងតូក្យូគ្រោងចំណាយ ២ភាគរយនៃ GDP ទៅលើវិស័យការពារជាតិ នៅក្នុងឆ្នាំសារពើពន្ធ២០២៧-២០២៨ ឯណោះ ប៉ុន្តែ​បើតាមសេចក្តីរាយការណ៍របស់ Kyodo News និងប្រព័ន្ធផ្សព្វផ្សាយជប៉ុនដទៃទៀត ​ឥឡូវលោកស្រី Takaichi ចង់សម្រេចគោលដៅនេះ នៅក្នុងសារពើពន្ធ២០២៥-២០២៦តែម្តង។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នាថ្ងៃព្រហស្បត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:55 PM, ចំនួនអ្នកអានៈ​ 131ដង
ដាណឺម៉ាកប្រធានប្តូរវេនរបស់ EU ដែលមានសមាជិកសរុប២៧ប្រទេស បាននិយាយថា វាគឺជាកញ្ចប់ទណ្ឌកម្មធំមួយ ដែលកំណត់គោលដៅលើប្រភពចំណូលសំខាន់ៗរបស់រុស្ស៉ី តាមរយៈចំណាត់ការថ្មីៗផ្នែកថាមពល ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម។ ក្នុងកញ្ចប់ទណ្ឌកម្មថ្មីខាងលើ ក៏រួមមានផងដែរនូវបម្រាមនៃការនាំចូលឧស្ម័នធម្មជាតិរាវ LNG របស់រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:53 PM, ចំនួនអ្នកអានៈ​ 140ដង
ការដាក់ពង្រាយដែលគេឱ្យឈ្មោះថា Drone as First Resspanonder ផ្តើមឡើងនៅភាគខាងជើងទីក្រុងឡុងដ៏ គឺសង្កាត់ Islington។ ប៉ូលិសអនុវត្តច្បាប់គ្រោងនឹងពង្រីកទៅកាន់ទីតាំងពីរបន្ថែមទៀត នៅក្នុងរដ្ឋធានីនាចុងឆ្នាំនេះ។ ដោយមានប្រចាំនៅលើអគារប៉ូលិសស្រាប់ ដ្រូនអាចត្រូវបានចុចបញ្ជាពីចម្ងាយ ក្នុងករណីមានឧប្បត្តិហេតុ។ លើសពីនេះ រូបភា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:51 PM, ចំនួនអ្នកអានៈ​ 128ដង
រាជធានីភ្នំពេញ៖ព្រឹទ្ធសភា ចេញសេចក្ដីជូនដំណឹងស្ដីពី គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា មានរបៀបវារៈចំនួន៧ មានដូចខាងក្រោម៖ ១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្ម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:45 PM, ចំនួនអ្នកអានៈ​ 118ដង
លោក Warren Harris នាយកប្រតិបត្តិ និងជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Tata Technologies បានបញ្ជាក់ច្បាស់ៗថា៖ «នៅពេលដែលយើងមានប្រតិកម្ម និងឆ្លើយតបទៅនឹងការផ្លាស់ប្តូរច្បាប់នៅក្នុង និងជុំវិញទិដ្ឋាការ វានឹងមានន័យថា យើងនឹងជ្រើសរើសពលរដ្ឋក្នុងស្រុកកាន់តែច្រើននៅក្នុងសហរដ្ឋអាមេរិក»។ ការរឹតបន្តឹងរបស់រដ្ឋបាលលោក ត្រាំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:42 PM, ចំនួនអ្នកអានៈ​ 142ដង
ការយល់ព្រមជាបឋមនេះ កើតចេញពីការបោះឆ្នោតដំបូងក្នុងចំណោម ៤លើក ដើម្បីទទួលបានការអនុម័តទាំងស្រុង ហើយកើតមានឡើងស្របពេល នៃដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិក លោក JD Vance នៅអ៉ីស្រាអែល និងមួយខែបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ និយាយថា លោកនឹងមិនអនុញ្ញាតឱ្យអ៉ីស្រាអែល កាត់បញ្ចូលតំបន់ West Bank នោះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:40 PM, ចំនួនអ្នកអានៈ​ 111ដង
រាជធានីភ្នំពេញ៖ក្នុងសេចក្តីថ្លែងការណ៍ កម្ពុជានិងថៃ បានឯកភាពគ្នាថា កិច្ចប្រជុំពិសេសបន្ទាប់នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងត្រូវរៀបចំឡើងក្នុងរយៈពេល ៩០ថ្ងៃ ឬតាមសេចក្តីត្រូវការចាំបាច់ណាមួយបន្ទាប់ពីកិច្ច ប្រជុំនេះ ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើយោងតាមសេចក្តីថ្លែងការណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:33 PM, ចំនួនអ្នកអានៈ​ 126ដង
សមាគមក្រុមហ៊ុនប្រេងឯកជន Reliance នៅឥណ្ឌា ដែលជាអ្នកទិញប្រេងកំពូលពីរុស្ស៉ី មានផែនការកាត់បន្ថយ ឬឈប់នាំចូលប្រេងពីរុស្ស៉ី។ អ្នកនាំពាក្យ Reliance និយាយថា ការផ្លាស់ប្តូរកម្រិតនាំចូលប្រេងរុស្ស៉ី ស្ថិតក្នុងផែនការ ហើយ Reliance នឹងអនុវត្តយ៉ាងពេញលេញតាមការណែនាំរបស់រដ្ឋាភិបាល។ អ្នករកស៉ីក្នុងវិស័យប្រេង បានឱ្យដឹង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:29 PM, ចំនួនអ្នកអានៈ​ 128ដង
រាជធានីភ្នំពេញ៖ក្រុមហ៊ុននេះក៏មានការទទួលស្គាល់ជាអន្តរជាតិ ដោយមានអាជីវកម្មសរុបចំនួនប្រមាណ ៦០០ទីតាំង នៅក្នុងប្រទេសចំនួន ៣៤ផ្សេងទៀត ទាំងនៅក្នុងទ្វីបអាស៊ី ទ្វីបអ៊ឺរ៉ុប ទ្វីបអាហ្វ្រិក និងទ្វីបអាម៉េរិក ហើយក្រុមហ៊ុននេះផលិត ចំណីសត្វ រហូតដល់ទៅប្រមាណ ២.៨៤៨លានតោនក្នុងមួយឆ្នាំ។ នៅព្រឹកថ្ងៃទី២១
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 06:36 PM, ចំនួនអ្នកអានៈ​ 174ដង
រាជធានីភ្នំពេញ៖កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ មានគោលដៅសំខាន់ៗ បីយ៉ាងរួមមាន៖ ទី១. រៀបចំឲ្យមានសន្តិភាពឡើងវិញនៅប្រទេសកម្ពុជា តាមរយៈការអនុវត្តន៍បទឈប់បាញ់ និងការរំសាយអាវុធក្នុងជួរកងទ័ព នៃភាគីជម្លោះខ្មែរទាំង៤ ទី២. ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំបោះឆ្នោតស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 06:31 PM, ចំនួនអ្នកអានៈ​ 164ដង
កាលពីខែសីហា សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បានឯកភាពចំពោះគម្រោង យកការប្រកួតរបស់ Villarreal ទល់នឹង Barcelona នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ដោយធ្វើឡើងនៅកីឡដ្ឋាន Hard Rock។លោក Javier Tebas ប្រធានលីគ La Liga ប្រទេសអេស្ប៉ាញបាននិយាយថា កម្មវិធីប្រកួតរវាង FC Barcelona និង Villarreal នៅទឹកដីសហរដ្ឋអាមេរិកនោះ ត្រូវបានលុបចោលវិញហើយ។ ទោះជាយ៉ាងណា ការសម្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 06:30 PM, ចំនួនអ្នកអានៈ​ 186ដង
រាជធានីភ្នំពេញ៖ក្រសួងការបរទេសកម្ពុជា បានអះអាងថា ការិយាល័យនេះ នឹងដើរតួនាទីយ៉ាង សំខាន់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសចូលរួម ចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈគំនិតផ្តួចផ្តើម និងគម្រោង ការអភិវឌ្ឍន៍នានា។ រាជរដ្ឋា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 6629 នាក់
ម្សិលមិញ : 10338 នាក់
សរុបទាំងអស់ : 10163456 នាក់